ខេត្តសៀមរាប៖អាជ្ញាធរមូលដ្ឋានស្រុកបន្ទាយស្រីបានឲ្យដឹងថានៅព្រឹកនេះថា ក្មេងប្រុសស្រីចំនួន២នាក់បានលង់ទឹកស្លាប់ ខណ:តាមឪពុកទៅដាក់បង្គោលរបងក្នុងទឹកឲ្យគេ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវសីហនុ ភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
អាជ្ញាធរបន្តថាជនរងគ្រោះទី១ឈ្មោះប្រុស ហ្វីលីវ ភេទប្រុស អាយុ២ឆ្នាំ ៩ខែ។ ទី២ឈ្មោះថា រ៉ាវិច្ឆិកា ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។
បើតាមអាជ្ញាធរស្រុកបន្ទាយស្រីបានបញ្ជាក់ថា មូលហេតុឪពុកក្មេងទាំងពីរនាក់ ឈ្មោះឡីក ថាអាយុ២១ឆ្នាំនិងឡីក ប្រុស អាយុ២៣ឆ្នាំ បានទៅស៊ីឈ្នួលដាក់បង្គោលរបងក្នុងទឹកឲ្យគេ ហើយយកកូនទៅតាមអោយលេងក្បែៗនោះ ដោយមានអន្លង់ទឺក ដែលអ៊ិចស្កាបានកាយធ្វើផ្លូវជម្រៅប្រហែល១ម៉ែត្រកន្លះ ដោយពេលកំពុងដាក់បង្គោលរបងក៏បានភ្លេចខ្លួនមើលកូន មួយសន្ទុះស្រាប់តែបាត់កូន ភ្លាមៗពួកគាត់បានស្រែកហៅកូនមិនឮក៏ងាកមកឃើញកូនលង់ទឹក ក៏បានចុះស្រង់កូនរបស់គាត់ទាំងពីរនាក់ មកដាក់លើកគោក ប៉ុន្តែកូនរបស់គាត់បានលង់ស្លាប់ទាំងពីរនាក់បាត់ទៅហើយ។
អាជ្ញាធរបានបន្ថែមថាករណីនេះ ក្រុមសមត្ថកិច្ចជំនាញបានពិនិត្យរួចសន្និដ្ឋានថាពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្នសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP





ខេត្តសៀមរាប៖ប៉ូលិសប៉ុស្ដិ៍ទាំង៩ឃុំ របស់ស្រុកប្រាសាទបាគង បានចេញលិខិតបដិសេធ ថាមិនមានល្បែងស៊ីសង ដូចហ្វេសប៊ុកបានបង្ហោះនោះឡើយ។ ការអះអាងរបស់ប៉ូលិសទាំង៩ឃុំនេះ បន្ទាប់ពីមានហ្វេសប៊ុកបង្ហោះនៅថ្ងៃ សុក្រថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារថា៖«មានល្បែងស៊ីសងកំពុងកើតមានទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ខណ:ដែលរាជរដ្ឋាភិបាលកំពុងរវល់ទប់ស្កាត់កូវីដឆ្លងចូលសហគមន៍។នេះបើយោងតាមអោយដឹងម្ចាស់បន ល្បែង។ ម្ចាស់បនល្បែងមានឈ្មោះ សៀង ប្រិយ និង ភាគហ៊ុន២នាក់ទៀត»។