ខេត្តកំពង់ចា៖គណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនាព្រឹកមិញបានទទួលអំណោយ ពីសប្បុរសជននានា ក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាថា ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ ដោយមន្ទីរឧស្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម បានជួយឧបត្ថម្ភ ថវិកាចំនួន២លានរៀល និងទឹកបរិសុទ្ធ៨០០យួរ . ក្រុមហ៊ុន មៅ ហេង លក់ដីឡូត៍ ខេត្តកំពង់ចាម ជួយឧបត្ថម្ភ ថវិកា២លានរៀល . លោក ធួន ជេដ្ឋា និងលោកស្រី ទែន សុថា ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន២០០យួរ . លោកស្រី ទែន សុខន ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន១០០យួរ . លោក ពៅ សុផល និងលោកស្រី ធួន វិកាវិនី ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន២០០យួរ . លោក ម៉ម សាវឿន និងលោកស្រី កុយសុភាព ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន២០០យួរ . លោក លី ប្រិយមិត្ត និងលោកស្រី ឈរ ចន្តា ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន២០០យួរ . លោក ឌី សីហា និងលោកស្រី ឃុន ខុនដែន ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន១០០យួរ . ក្រុមហ៊ុន ផលផារ៉ាដាយផ្ទះល្វែង ជួយឧបត្ថម្ភ ថវិកា២លានរៀល ម៉ាសចំនួន៥០០០ម៉ាស និងទឹកបរិសុទ្ធ ៥០កេស . លោក ឈុន ប៊ុន និងលោកស្រី អ៊ុម សាវី ជួយឧបត្ថម្ភ កាហ្វេ ហ្គូរ៉ូស ចំនួន១៧កញ្ចប់ធំ . លោក នី វណ្ណៈ និងលោកស្រី កុយសោភ័ណ ជួយឧបត្ថម្ភ កាហ្វេហ្គូរ៉ូស ចំនួន១៧កញ្ចប់ធំ . ក្រុមហ៊ុន សេរីមង្គលប្រាដឺរហ៊ូត ជួយឧបត្ថម្ភ ម៉ាសចំនួន ១ម៉ឺនម៉ាស . លោក ណារិន បូរ៉ាក់ និងលោកស្រី +លោក ចេត សុខនី និងលោកស្រី ជួយឧបត្ថម្ភ ថវិកា២លានរៀល និងទឹកបរិសុទ្ធ២០០យួរ និងមីជាតិ ចំនួន៥០កេស។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ក៏ដូចជាសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ ទាំងថវិកា និងផ្នែកសម្ភារ ដើម្បីចូលរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសជួយរំលែកទុក្ខលំបាកការខ្វះខាត របស់ពលករ ត្រឡប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័ក៕SRP
ភ្នំពេញ៖នៅទីបំផុតក្រសួងធម្មការបានស្នើសុំតុលាការដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ តាមមាត្រា ៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតរបស់ក្រសួងធម្មការនិងសាសនា ចុះហត្ថលេខា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយរដ្ឋមន្ត្រី លោក ឈិត សុខុន បានគោរពជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។
សូមជម្រាបថាកាលពីព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ ២០២១ លោកផែង វណ្ណ: បានលុតជង្គង់ក្រាបសំពះ លំអោនកាយបែបស្រទន់ នៅចំពោះមុខព្រះចៅអធិការវត្តរាជបូណ៌ ព្រះនាមពិន សែម ដែលមានព្រះជន៨០ព្រះវស្សា និងក្រោមក្រសែភ្នែកមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ទៀត។
លោកផែង វណ្ណ: បានចាកចេញពីវត្ត ដោយបង្ហាញភាពរីករាយ ក្រោយព្រះចៅអធិការទទួលយកការសុំទោសនេះ។តែលោកសុំមិនអធិប្បាយ ជាមួយអ្នកសារព័ត៌មាននោះទេ។ទោះជាបែបនេះ មន្ត្រីសង្ឃក្នុងហេតុការណ៍ បានបញ្ជាក់ថា គ្រប់យ៉ាងបានបញ្ចប់ហើយ ចំណែកលិខិតថ្កោលទោសរបស់ព្រះមេគណខេត្ត ដែលចុះហត្ថលេខា ដោយព្រះអង្គជុំ គឹមឡេង ក៏បាននិរាករណ៍ផងដែរ។

ខេត្តបន្ទាយមានជ័យ៖លោកឌី វិជ្ជា និងលោកជំទាវ ហ៊ុនម៉ាណា នៅរសៀលថ្ងៃទី ២១ខែមីនា ឆ្នាំ២០២១ ម្សិលមិញ បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌ នាំយកអំណោយទៅប្រគល់ជូនជីវិតដ៏កំសត់គ្រួសារក្មួយប្រុស អាយ បញ្ញា ដែលស្ថិតក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
