«ពិធីបុកល័ក្ត» សម្ដេចតេជោហ៊ុន សែន៖ សូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ
ខាងក្រោមនេះជាសារបង្ហោះរបស់សម្ដេចតេជោហ៊ុន សែន៖ ក្បែរភ្លឺយប់មិញខ្ញុំបានបង្ហោះសារទាក់ទងដល់ពិធីបុកល័ក្តដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូនដែលជាខ្មែរឥស្លាមបង្ហាញឱ្យឃើញថាបងប្អូនមិនបានជំទាស់នឹងការសម្ដែងដែលមានតួសម្ដែងជា
បងប្អូនខ្មែរឥស្លាមនោះទេ។
អ្វីដែលបងប្អូនមិនសប្បាយចិត្តគឺ
ពាក្យពេចន៍និងឥរិយាបថសម្ដែងខ្លះ
ខ្វះការគោរពចំពោះព្រះរបស់
ឥស្លាមទើបធ្វើឱ្យមានប្រតិកម្ម។
រឿងនេះសូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។
បងប្អូនឥស្លាមទូទាំងពិភពលោក
គោរពខ្លាំងណាស់នូវព្រះអាល់ឡោះដូចនេះមិនអាចសម្ដែងប៉ះពាល់បានទេ។
ដូចនេះបញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសម្ដែងឬក្រុមសម្ដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ទាំងពាក្យសំដីទាំងកាយវិការសម្រាប់ការសម្ដែងជៀសវាងឱ្យខាងតែបាននូវពាក្យពេចន៍ឬកាយវិការខ្វះការគោរពចំពោះ
បងប្អូនឥស្លាម។
សូមឱ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍និងសាសនានៅកម្ពុជា
បន្តរីកចម្រើនតទៅមុខទៀត៕SRP

