ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងាស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា
ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវបណ្ឌិតជា សិរី អគ្គទេសាភិបាល និងថ្នាក់ដឹកនាំគ្រប់រូបនៃធនាគារជាតិកម្ពុជា ដែលបានអនុញ្ញាតផ្តល់ឱកាសក្នុងការរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា និងសូមចូលរួមអបអរសាទរ ព្រមទាំងបានកោតសរសើរវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ចំពោះការលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មមាញឹក ចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលតាមរយៈយន្តកាចូលរួមសកម្មភាពជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងការបរិច្ចាគនូវ ធនធាន និងសម្ភារៈ ដើម្បីបំពេញកិច្ចការងារ ជូនជាតិមាតុភូមិ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួម និងការបង្ហាញសកម្មភាពរបស់សមាសភាពស.ស.យ.ក វិស័យធនាគារជាតិនៃកម្ពុជា បានឆ្លុះបញ្ចាំងពីត្រីវិស័យចង្អុលផ្លូវនៃបេសកម្មរបស់ក្រុមគ្រួសារស.ស.យ.ក. ប្រចាំវិស័យធនាគារជាតិនៃកម្ពុជានាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញ និងលើកទឹកដល់សមាជិក សមាជិកា ទាំងអស់ ឱ្យបន្តសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបុព្វហេតុរបស់ស.ស.យ.ក. ដើម្បីសម្រួចសមត្ថភាពក្នុងកាបំពេញបេសកម្ម ព្រមទាំងខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពស.ស.យ.កនូវគ្រប់ការងាររបស់ខ្លួនដោយស្របទៅតាមអ្វីដែលជាផែនយុទ្ធសាស្រ្តរបស់ ស.ស.យ.ក.ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារសុខសន្តិភាព ព្រមទាំងអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានភាពរឹងមាំនិងរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀតក្នុងនាមជាយុវជនបន្តវេន៕SRP

