ខេត្តសៀមរាប៖លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃច័ន្ទទី២២ ខែមីនា ឆ្នាំ២០២១ បានចាត់ លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗបើគ្មានវិធានការទប់ស្កាត់បានទានពេលវេលាទេនោះ។
លោក គុជ លីណា បានលើកឡើងថា ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាព នៃការរីរាលដាលជាបន្តបន្ទាប់ នៅក្នុងសហគមន៍ ហេតុនេះក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធមម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានយកចិត្តទុក្ខជាចម្បង ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ដោយក្រុមប្រតិបត្តិសាខា បានចុះអប់រំផ្សព្វផ្សាយ ជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សា ព្រោះដូចយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ។
លោកក៏បានថ្លែងអំណរគុណ និងសូមសរសើរចំពោះមន្ត្រី និងក្រុមការងារប្រចាំការនៅទីនេះ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន មិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំឡើង និងដើម្បីឈានទៅគ្រប់គ្រងឱ្យបាននាពេលខាងមុខ។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ ពិសេសបងប្អូន ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៦ចូលមកកាន់ខេត្តសៀមរាប ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ ព្រមទាំង២ចូលរួមបន្ថែមទៀត គឺចូលរួម Scan QR Code និងចូលរួមពិនិត្យកម្ដៅឱ្យបានគ្រប់គ្នា។
លោកបានបន្ថែមថា អំណោយដែលឧបត្ថម្ភនាពេលនេះ ទោះបីមានចំនួនតិចតួចក្ដី តែនេះជាការចូលរួម ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រី និងក្រុមការងារដែលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកនៅទីនេះ ដើម្បីសុខុមាលភាពសាធារណៈក្នុងសហគមន៍យើង។
អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ៥០កេស ទឹកផ្លែឈើ២០កេស ម៉ាស៥០០០ អង្ករ១តោន មី៣០កេស ត្រីខ ២០០កំប៉ុង។ទន្ទឹមនិងនេះមានសម្ភារមួយចំនួនដូចជា ទឹកបរិសុទ្ធ ២០កេស អង្ករ១តោនផ្តល់ជូនមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យក្រឡាញ់ផងដែរ៕SRP




ភ្នំពេញ៖នៅទីបំផុតក្រសួងធម្មការបានស្នើសុំតុលាការដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ តាមមាត្រា ៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតរបស់ក្រសួងធម្មការនិងសាសនា ចុះហត្ថលេខា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយរដ្ឋមន្ត្រី លោក ឈិត សុខុន បានគោរពជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។
សូមជម្រាបថាកាលពីព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ ២០២១ លោកផែង វណ្ណ: បានលុតជង្គង់ក្រាបសំពះ លំអោនកាយបែបស្រទន់ នៅចំពោះមុខព្រះចៅអធិការវត្តរាជបូណ៌ ព្រះនាមពិន សែម ដែលមានព្រះជន៨០ព្រះវស្សា និងក្រោមក្រសែភ្នែកមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ទៀត។
លោកផែង វណ្ណ: បានចាកចេញពីវត្ត ដោយបង្ហាញភាពរីករាយ ក្រោយព្រះចៅអធិការទទួលយកការសុំទោសនេះ។តែលោកសុំមិនអធិប្បាយ ជាមួយអ្នកសារព័ត៌មាននោះទេ។ទោះជាបែបនេះ មន្ត្រីសង្ឃក្នុងហេតុការណ៍ បានបញ្ជាក់ថា គ្រប់យ៉ាងបានបញ្ចប់ហើយ ចំណែកលិខិតថ្កោលទោសរបស់ព្រះមេគណខេត្ត ដែលចុះហត្ថលេខា ដោយព្រះអង្គជុំ គឹមឡេង ក៏បាននិរាករណ៍ផងដែរ។
ខេត្តបន្ទាយមានជ័យ៖លោកឌី វិជ្ជា និងលោកជំទាវ ហ៊ុនម៉ាណា នៅរសៀលថ្ងៃទី ២១ខែមីនា ឆ្នាំ២០២១ ម្សិលមិញ បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌ នាំយកអំណោយទៅប្រគល់ជូនជីវិតដ៏កំសត់គ្រួសារក្មួយប្រុស អាយ បញ្ញា ដែលស្ថិតក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។