ខេត្តព្រះវិហារ៖លោកគីម រិទ្ធី គឺជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ។
យោង តាមព្រះរាជក្រឹត្យព្រះមហាក្សត្រចុះថ្ងៃទី២៧កក្កដាឆ្នាំ២០២២។ គួរបញ្ជាក់ថាអភិបាលខេត្តព្រះវិហារមុននេះ គឺ លោកប្រាក់សុវណ្ណ៕SRP
ខេត្តព្រះវិហារ៖លោកគីម រិទ្ធី គឺជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ។
យោង តាមព្រះរាជក្រឹត្យព្រះមហាក្សត្រចុះថ្ងៃទី២៧កក្កដាឆ្នាំ២០២២។ គួរបញ្ជាក់ថាអភិបាលខេត្តព្រះវិហារមុននេះ គឺ លោកប្រាក់សុវណ្ណ៕SRP
ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ការកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣នេះ គឺធ្វើឡើងដល់ប្រជាពលរដ្ឋ ដែលបានរស់នៅជាក់ស្ដែង អាស្រ័យផលយូរឆ្នាំតាមគោលការណ៍កំណត់ របស់រាជរដ្ឋាភិបាលកន្លងមក មិនរាប់អ្នកទើបតែកាន់កាប់ត្រឹមតែ២ឬ៣ឆ្នាំនោះទេ ហើយការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នេះគឺមិនថាប្រជាពលរដ្ឋ ឬមន្រ្ដីរាជការ ឬកងកម្លាំងប្រដាប់អាវុធណាក៏ដោយ ក៏អាចកាត់ឆ្វៀលជូនគាត់បានផងដែរ ក៏ប៉ុន្តែបើសិនជាមានអ្នកមានអំណាចណាដែលទើបតែកាន់កាប់បានមួយរយៈពេលខ្លី ហើយទាមទារចង់បានដីតំបន់២ ឬតំបន់៣ជាកម្មសិទ្ធិរបស់ខ្លួននោះ គឺមិនអាចដាច់ខាត ហើយបើសិនជាមានការតវ៉ា ឬប្រើប្រាស់អំណាចរបស់ខ្លួន គំរាមកំហែង ជេរប្រមាថមកមន្រ្ដីសាធារណៈដែលជាអ្នកអនុវត្តច្បាប់ នឹងត្រូវប្រឈមមុខនឹងនីតិវិធីនៃច្បាប់។
លោកក៏បានធ្វើការក្រើនរំលឹកដល់ក្រុមការងារ អាជ្ញាធរ ត្រូវពន្លឿនធ្វើកិច្ចការនេះឱ្យបានឆាប់រហ័ស ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីទុកឱកាសដល់ ប្រជាពលរដ្ឋ បានធ្វើការដាំដុះដំណាំកសិកម្ម បានទាន់ពេលវេលា ដោយត្រូវប្រកាន់ជំហរច្បាស់លាស់ មានឯកសារត្រឹមត្រូវ និងប្រកបដោយសុក្រឹតភាព ក្នុងន័យដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋផង និងដើម្បីផលប្រយោជន៍របស់រដ្ឋផងដែរ។
លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ កាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធនេះ៕SRP
ខេត្តកំពត៖អភិបាលខេត្តកំពត បានថ្លែងអំពាវនាវឱ្យ ពលរដ្ឋរស់នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ចូលរួមដាំដើមត្នោត។
អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានលើកឡើងថា ដើមត្នោត គឺជាកេរ្តិ៍ដំណែលរបស់ដូនតា និងជាអត្តសញ្ញាណជាតិខ្មែរ ដែលមានជាយូរលង់ណាស់មកហើយ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ មួយរូប ពិសេសពលរដ្ឋ រស់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រូវស្រឡាញ់ ថែរក្សាការពារ និងចូលរួមដាំដើមត្នោត យ៉ាងតិចណាស់ ក្នុងមួយគ្រួសារឱ្យបាន ៣ទៅ ៤ដើមក្នុងមួយឆ្នាំ។
លោកថ្លែងបែបនេះ ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២២ ដែលខេត្តកំពតបានប្រារព្ធធ្វើឡើងនៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃពុធនេះ៕SRP
ខេត្តសៀមរាប៖រដ្ឋមន្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេង បានចេញលិខិតបដិសេធច្រានចោល ចំពោះព័ត៌មានដែលថា មានករណី កើតជំងឺអ៊ុតស្វានៅខេត្តសៀមរាប។
លិខិតរបស់ក្រសួងសុខាភិបាលធ្វើឡើងនៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២២ នេះ ដោយច្រានចោល ទាំងស្រុង នូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា ស្ត្រីមានផ្ទៃពោះម្នាក់ នៅក្នុងក្រុង/ខេត្តសៀមរាប មានកើតជំងឺអុតស្វា។
សេចក្ដីប្រកាសព័ត៌មានខាងក្រោម៖
ខេត្តកំពង់ចាម៖លោកយឹម ឆៃលី បានថ្លែងប្រាប់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ក្នុងក្រុងកំពង់ចាម ឲ្យបន្តបេីកវេទិកាសាធារណៈ ក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដេីដេីម្បីឈ្វេងយល់អំពីការខ្វះខាត និងតម្រូវការនានារបស់បងប្អូន ប្រជាពលរដ្ឋ ហេីយត្រូវធ្វេីការដោះស្រាយ បញ្ហាជូនគាត់ លេីសពីនោះត្រូវគ្រប់គ្រង ប្រកបដោយការយកចិត្តទុកដាក់ និងយុត្តិធម៌ផងដែរ។
លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផល សន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅថ្ងៃពុធនេះ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សជាច្រើនរូបទៀត។
ក្នុងពិធី លោកនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូត ដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ច ក្នុងការបម្រើប្រជាជន ឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីបក្សទាំងអស់ ត្រូវបន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺត្រូវខិតខំលើកកម្ពស់ អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេសត្រូវពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។ ហើយត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកយឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។ ហេីយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានាឲ្យដូចភ្លៀងរលឹម។ លេីសពីនោះត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលនោះ ផងដែរ៕SRP
ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានថ្លែងប្រាប់មន្ត្រីកាកបាទក្រហមគ្រប់ថ្នាក់ ត្រូវធ្វើសកម្មភាពមនុស្សធម៌ ក៏ដូចជាការងារបម្រើសង្គម ឲ្យចំទិសដៅ និងខ្លាំងក្លាជាងមុនបន្ថែមទៀត។
លោកលេីកឡេីងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលេីកទិសដៅការងារឆមាសទី២ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ។
លោក អ៊ុន ចាន់ដា ក៏បានណែនាំដល់មន្ត្រីកាកបាទក្រហម ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំង មធ្យោបាយថវិកា និងសម្ភារៈ ដើម្បី ជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើង។ ទន្ទឹមនឹងការរៀបចំផែនការ បន្តចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ការអប់រំទប់ស្កាត់ ការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងជម្ងឺគ្រុនឈីក គ្រុនឈាម រួមទាំងជម្ងឺកូវីដ-១៩ តាមមូលដ្ឋាន ជាពិសេសត្រូវយកចិត្តទុកដាក់ លើកកម្ពស់ សមត្ថភាពមន្ត្រី រួមជាមួយ ការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារ នៅសហគមន៍ ឲ្យពួកគេក្លាយទៅជា ប្រតិបត្តិករ ដែលមិនអាចខ្វះបាន ក្នុងការបំពេញបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គឧត្តម ជូនកាកបាទក្រហមកម្ពុជា។
លោក អ៊ុន ចាន់ដា ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ គណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំញសកម្មភាព វិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្រេចបានលទ្ធផល គួរឲ្យកត់សំគាល ពិសេស ការលើកកម្ពស់សកម្មភាពការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា។ ការថែទាំសុខភាពសហគមន៍។ ការត្រៀមបង្ការ ការឆ្លើយតប ការជួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលាផងដែរ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ក៏មានការប្រកាសសេចក្តីសម្រេច របស់កាកបាទក្រហមកម្ពុជា ស្តីពី ការទទួលស្គាល់ លោក អ៊ឹង វិសុទ្ធ ជាសមាជិកគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដោយឡែក លោក ស៊ាន សុគុន និង លោក សុខ លឹមហៀង ជាសមាជិកបំរុង ផងដែរ៕SRP
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំឭក អំពីប្រវត្តិក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគ នៅកម្ពុជាដែលពេលនោះ សម្ដេចតេជោ បានអនុវត្តនូវយុទ្ធសាស្ត្រ ២ នោះគឺត្រីណាមកដល់មុនគឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជា មានជំនឿចិត្ត ចំពោះកម្ពុជា។
សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះ នៅវិមានសន្តិភាព នាថ្ងៃអង្គារ នេះ ក្នុងឱកាសបានអនុញ្ញាតឱ្យលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរ និងពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
លោក កៃនូម៉ា បានគោរពរាយការណ៍ជូន សម្ដេចតេជោ ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន ៩៥កន្លែង។
លោក កៃនូម៉ា បានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យបរិស្ថាន។
លោក កៃនូម៉ា បានបន្ថែមថា រោងចក្ររបស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី 100% នៅ កម្ពុជា ហើយបាននាំចេញទៅ លើទីផ្សារទូទាំងពិភពលោក។ ដោយឡែកនៅកម្ពុជាក្រុមហ៊ុនបានតំឡើង អំពូល LED បានចំនួន 18.880 អំពូល ដែលក្នុងនោះ បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង ការកាត់បន្ថយការសាយភាយឧស្ម័ន កាបូនិចផង ព្រមទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១លានដុល្លារក្នុង១ឆ្នាំផង។
ឆ្លៀតក្នុងឱកាសនេះដែរ លោក កៃនូម៉ា បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ, មន្ត្រីសុខាភិបាល , ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលបានយកចិត្តទុកដាក់ជួយដល់កម្មករ ក្រុមហ៊ុនឲ្យរួចផុតពីការរាតត្បាត ពីជំងឺកូវីដ-១៩, ដោយក្នុងចំណោម កម្មករជាង ៦ពាន់នាក់ មានតែកម្មករចំនួន ៧៨នាក់ប៉ុណ្ណោះ ដែលបានឆ្លងជំងឺ covid-19 ហើយរោងចក្ររបស់លោក នៅបន្តដំណើរការជារៀងរហូត ពុំមានការខកខានក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ឡើយ។ លោកកៃនូម៉ា បានគោរពអញ្ជើញសម្ដេចតេជោជាអធិបតីក្នុង ពិធីខួបទី ១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុន មីនីបៀ នៅកម្ពុជា។
ក្នុងជំនួបពិភាក្សា សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះលោកកៃនូម៉ា ដែលបានរាយការណ៍ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន រយៈពេល ១០ឆ្នាំកន្លងមក ហើយបានសម្ដែងនូវការរីករាយនិងសាទរជូនចំពោះ ក្រុមហ៊ុន ដែលរយៈពេល ១០ ឆ្នាំកន្លងមក ទទួលបានជោគជ័យ, ពង្រីកសកម្មភាពរបស់ខ្លួន ជាបន្តបន្ទាប់។
សម្ដេចតេជោ បានថ្លែងអំណរគុណផងដែរ ដល់លោកកៃនូម៉ា ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ19 ហើយសម្តេចតេជោ ក៏បានទទួលយកការអញ្ជើញ ជាអធិបតី ក្នុងពិធីខួប ១០ ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជាផងដែរ៕SRP
ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅអង្គារនេះ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្កត់ធ្ងន់ចំៗថា «គ្រប់មន្ត្រីប៉ូលីសដែលមានតួនាទីចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឱ្យនរណាម្នាក់មិនបានរៀនសូត្រវិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»។
សម្ដេចស ខេង មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការអនុវត្តនេះត្រូវធ្វើឱ្យបានម៉ត់ចត់ ដោយពុំមានការយោគយល់ ផ្អែកលើមនោសញ្ចេតនា គឺត្រូវតែអនុវត្តផ្អែកទៅលើគោលការណ៍ដែលបានរៀបចំ។ ក្នុងករណីដែលមន្ត្រីមានការមមាញឹកក្នុងការងារនៅក្នុងអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបានតាមភាពជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួន ការធ្វើបែបនេះគឺ ដើម្បីឱ្យមន្ត្រីគ្រប់រូបអាចទទួលបានចំណេះដឹង និងបំពេញការងារនៅតាមអង្គភាពបាន។
សម្តេច ស ខេង បានសង្កត់ធ្ងន់បន្ងែមថា ការងាររៀនសូត្រ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការតែងតាំង និងការតម្លើងតួនាទី ឬការផ្ទេរក្របខណ្ឌផ្សេងៗមកចូលក្របខណ្ឌនគរបាលជាតិនេះ ក្នុងករណីដែលមិនបានចូលរៀនវគ្គបណ្តុះបណ្តាលនេះ វាជាកំហុសរបស់យើង និងជាចំនុចដែលមិនត្រូវមើលរំលងនោះទេ។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោមបានថ្លែងនូវការកោតសរសើរ និងអគុណចំពោះបណ្ឌិតសភានគរបាលឯកឧត្តម សន្តិបណ្ឌិតទទួលបន្ទុក និង អគ្គស្នងការនគរបាលដែលបានយកចិត្តទុកដាក់ក្នុងការងារបណ្តុះបណ្តាលនេះផងដែរ៕SRP
ខេត្តសៀមរាប៖លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា៖ អង្គការ HALO Trust គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដំបូងគេ ដែលមកជួយកម្ពុជា ក្នុងការចាប់ផ្តើមបោសសម្អាតមីន នៅក្នុងប្រទេស និងបានចូលរួមដឹកនាំក្នុងវិស័យនេះរហូតដល់ ពេលបច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ អ្នកដោះមីន អង្គការ HALO Trust បានជួបគ្រោះថ្នាក់ ក្នុងកំឡុងពេលកំពុងប្រតិបត្តិការ ៥០នាក់ ក្នុងនោះបានពលីចំនួន ៩នាក់។
ក្នុងពិធីអបអរសាទរខួបទី ៣០ឆ្នាំ នៃការងារបោសសម្អាតមីន មនុស្សធម៌របស់អង្គការ HALO Trust នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងទឹកដីខេត្តសៀមរាប ម្សិលមិញ លោក លី ធុជ បានថ្លែងថា៖ រយៈពេល ៣០ឆ្នាំ ក្នុងបេសកកម្មការបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា អង្គការ HALO Trust ប្រចាំនៅកម្ពុជា បានចូលរួមផ្តល់ដីសុវត្ថិភាព ជូនដល់ ប្រជាពលរដ្ឋកម្ពុជានៅតាមសហគមន៍ ប្រមាណជា ១លាននាក់ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្នុងទំហំផ្ទៃដី ៤៣៣ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់មីន ចំនួន ៣២២.៥១៥ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២.២៦០។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោក លី ធុជ បានបន្តថា៖ ឆ្នាំ១៩៩២ គឺជាការចាប់ផ្តើមបោសសម្អាតមីន មនុស្សធម៌ គ្រប់ជ្រុងជ្រោយនៅកម្ពុជា ដើម្បីចូលរួមជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិ ជាពិសេស ការឆ្លើយតបនឹងតម្រូវការ មនុស្សធម៌ បន្ទាន់មួយ និងដើម្បីមាតុភូមិនិវត្តន៍ និងសុខសុវត្ថិភាព របស់ ប្រជាជនកម្ពុជា ដែលក្រោយមកទៀត សកម្មភាពមីន បានវិវត្តន៍ពីដំណាក់កាល កសាងឡើងវិញ ក្រោយជម្លោះប្រដាប់អាវុធ ទៅជាដំណាក់កាលឆ្លើយតបនឹងការអភិវឌ្ឍ។
លោកថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ ចំពោះសមត្ថភាពប្រកបដោយវិជ្ជាជីវៈ របស់បុគ្គលិកអង្គការ HALO Trust ដែលបានលះបង់ និងចូលរួមដល់ការងារបោសសម្អាតមីន និងជួយសង្រ្គោះអាយុជីវិត របស់ ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះ អង្គការ HALO Trust មានបុគ្គលិកជាង ១១០០នាក់ (បរទេស ៦នាក់) ក្នុងនោះបុគ្គលិកជាស្រ្តី ៤៦%។
លោកបានបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏សប្បុរស របស់រាជរដ្ឋាភិបាល និងប្រជាជន នៃចក្រភពអង់គ្លេស ដល់ការចូលរួមគាំទ្រដល់ការងារ បោសសម្អាតមីន និងការរួមចំណែក ដែលមិនអាចខ្វះបានរបស់ អង្គការ HALO Trust ដើម្បីធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ និងសម្របសម្រួលរបស់ លោកជំទាវ Tina Redshaw ដែលបានតស៊ូយ៉ាងខ្លាំងក្លា ដើម្បីគាំទ្រដល់សកម្មភាពមីន នៅកម្ពុជា ទោះបីជាចក្រភពអង់គ្លេស បានកាត់បន្ថយថវិកា សម្រាប់សកម្មភាពមីន ជាសាកលក៏ដោយ ក៏លោកជំទាវ Tina បានធ្វើការយ៉ាងស្វិតស្វាញដើម្បីធានាឱ្យមានផលប៉ះពាល់ អប្បបរមាមកលើកម្ពុជា៕SRP
ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើ បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២ នឹង ៣០នាទី មានភ្ញៀវទេសចរណ៍ជនជាតិ ម៉ុងហ្គោលលី (MONGOLIA) ដែលកាន់លិខិតឆ្លងដែនលេខ E 2778114 ឈ្មោះ GANZORIG MYAGMARDORJ ភេទ ប្រុស កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៦ បានលង់ទឹកស្លាប់នៅចំណុចទឹកធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប។
សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះ បានមកលេងទឹកធ្លាក់ព្រះអង្គធំ ជាមួយមិត្តភក្តិម្នាក់ទៀត ដែលកាន់លិខិតឆ្លងដែន E 3056972
ឈ្មោះ OYUNTSENGEL MOHTOJIYGIC កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៨ ជាមួយនឹងអ្នកបើក Pass App ឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប។ លុះពេលមកដល់ចំណុចទឹកធ្លាក់ ពួកគេទាំងបីនាក់ បានលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន១៥នាទី ជនរងគ្រោះ ក៏បានជួយមិត្តភិក្ដស្រី មកទុកនៅមាត់ច្រាំងម្ខាង ហើយខ្លួនក៏បានបបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត ពេលហែលទៅដល់ចំណុចផ្ទាំងថ្ម ដែលមានទឹកជ្រៅជនរងគ្រោះ មានសភាពអស់កម្លាំង ហើយក៏តោងផ្ទាំងថ្មដែរ តែដោយសារផ្ទាំងថ្ម មានសភាពស្លែកាន់រអិល ធ្វើឲ្យ ជនរងគ្រោះ តោងមិនជាប់ក៏លេចទៅក្នុងទឹក។ ចំណែកអ្នកបើក Pass App បានខំព្យាយាមស្រវ៉ាជួយចាប់ដៃជនរងគ្រោះ ដែរ តែចាប់មិនទាន់ ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរ ហើយក៏បានស្រែកឲ្យភ្ញៀវទេសចរណ៍ ដ៏ទៃទៀត ជួយរាវរកជនរងគ្រោះ តែរកពុំឃើញ លុះដល់វេលាម៉ោង ១៣ នឹង១៥នាទី ទើបរាវរកជនរងគ្រោះ ឃើញហើយក៏លើកស្រង់មកដាក់លើគោក បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានរាយការណ៍ ទៅកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកស្វាយលើ ដើម្បីចុះពិនិត្យសពនិងររៀបចំតាមនិតិវិធី៕SRP
ខេត្តសៀមរាប៖ជនជាតិបរទេសម្នាក់បានលង់ទឹកស្លាប់នៅលើភ្នំគូលែន បង្កឲ្យមានការភ្ញាក់ផ្អើល។
ការបានកើតឡើងនៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២២ នៅទឹកជ្រោះភ្នំគូលែន ចំណុចជាន់ខាងក្រោម ដែលស្ថិតក្នុង ភូមិព្រះអង្គធំ ឃុំខ្នងភ្នំស្រុកស្វាយលើ ខេត្តសៀមរាប។
បើយោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់សារព័ត៌មាន សៀមរាប ប៉ុស្តិ៍នៅរសៀលថ្ងៃនេះ។
ប្រភបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិ ម៉ុងហ្គោល ដែលមានឈ្មោះ GANZORIC MYAGMARDORJ កាន់ប៉ាស្ព័រលេខ E2778114 អាយុ 26 ឆ្នាំ ភេទប្រុស បានលង់ទឹក ក្នុងជ្រោះជាន់ទី ៣។
ជុំវិញហេតុការណ៍នេះសមត្ថកិច្ចនៅពុំទាន់បញ្ជាក់លម្អិតប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍នៅឡើយទេ៕SRP
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងការគាំទ្រចំពោះ សមាគមរាជសីហ៍ សម្រាប់សកម្មភាពមនុស្សធម៌ តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ ទៅដល់ជនងាយរងគ្រោះ នៅខេត្តកំពង់ចាម។
លោកថ្លែងបែបនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយប្រតិភូថ្នាក់ដឹកនាំសមាគមរាជសីហ៍ នៅថ្ងៃចន្ទនេះ។
ក្នុងជំនួបជួបពិភាក្សា លោក ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ បានលើកឡើងអំពីចក្ខុវិស័យរបស់ សមាគម សំដៅផ្តល់ក្តីសង្ឃឹមទៅដល់ជនងាយរងគ្រោះ មានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រី មេម៉ាយក្រីក្រ នៅតាមសហគមនមូលដ្ឋាន ព្រមទាំងផ្តល់ស្ថានបត្យកម្មព្រលឹងដល់យុវជន នៅក្នុងការ អភិវឌ្ឍសង្គមទៀតផង។
លោក ស៊ូម សារឿន បានបន្តថា បេសកម្ម របស់យើងគឺ ការប្រមូលមូនិធិ ដែលជាជំនួយមនុស្សធម៌ របស់សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រើប្រាស់ មូលនិធិទាំងនេះសម្រាប់សកម្មភាពមនុស្សធម និងសប្បុរសធម) ព្រមទាំងកែលម្អគុណភាពជីវិតរបស់ជនងាយរងគ្រោះនៅក្នុងសង្គម តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ពួកគាត់ ដោយមិនគិតពីវប្បធម សាសនា និន្នាការនយោបាយ និនិងស្ថានភាពរបស់បុគ្គល ក្នុងសង្គមនោះឡើយ។
ឱកាសនោះផងដែរ លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណចំពោះ សមាគមរាជសីហ៍ ដែលបានឧបត្ថម្ភ អង្ករ ចំនួន២តោន មី ១០០កេស ត្រីខ ១០០យួរ និងទឹកបរិសុទ្ធ ១០០កេស ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ប្រេីប្រាស់ក្នុងសកម្មភាពមនុស្សធម៌៕SRP


