ខេត្តត្បូងឃ្មុំ៖មានប្រសាសន៍សំណេះ សំណាល លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកមេមត់ ដែលជាការងារមនុស្សធម៌សង្គ្រោះជីវិត ជូនប្រជាពលរដ្ឋ។
អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នេះ ក៏បានថ្លែងអំណរគុណ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោជាង ៣០០នាក់ ដែលបានពិនិត្យព្យាបាលជំងឺជូន ប្រជាពលរដ្ឋប្រមាណជា២៦០០នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាកោះថ្ម និងសារមន្ទីរតេជោកោះថ្ម ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អភិបាលខេត្តបានបញ្ជាក់ថា៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់ ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ម្យ៉ាងទៀត ប្រជាជនកម្ពុជា ពិតជា មានសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន មានសភាពធូរស្រាលជាងប្រទេសដទៃទៀត។
លោក ជាម ច័ន្ទសោភ័ណ បានសំណូមពរឱ្យ ប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត ដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគ្រូពេទ្យសរុបចំនូន៣០០នាក់ ព្យាបាលទៅលើប្រភេទជំងឺទូទៅមានដូចជា : (មាត់ធ្មេញ ជំងឺស្ត្រី ផ្ទៃពោះ ភ្នែក វះកាត់តូច គឺវះកាត់នៅនឹងកន្លែង) ក្នុងនោះក្នុងពេល១ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម TYDA ព្យាបាលប្រជាពលរដ្ឋសរុបចំនួន២៦១១ ករណី ដែលការព្យាបាលនិងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕


ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខ ទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។