ភ្នំពេញ៖សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថាតាមរយៈវ៉ាក់សាំងទាំងនេះ បានជួយឱ្យកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួនជាង ៨លាននាក់ហើយ។ ដោយឡែកកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចំនួនជាង ៣៥ម៉ឺននាក់ផងដែរ។
សម្ដេច ហ៊ុន សែន បានបន្តថា កម្ពុជា មិនត្រឹមតែជាប្រទេស ដែលឈានមុខនៅក្នុងតំបន់លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យ និងមនុស្សវ័យក្មេងប៉ុណ្ណោះទេ។ ពេលនេះកម្ពុជា បានបោះជំហានទៅចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រតិបត្តិការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅជួរមុខ ក៏ដូចជាជនអាទិភាពតាមក្រសួងស្ថាប័ននានាផងដែរ។
សូមជម្រាបថាវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac)ចំនួន៣លានដូសទៀតបានដឹកមកដល់កម្ពុជាទៀតហើយ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac)ចំនួន ៣លានដូសបន្ថែមទៀតនេះ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកពីប្រទេសចិន។
សូមបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំដែលកំពុងដំណើរការចាក់ជូនជារៀងរាល់ថ្ងៃនេះ។
វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក បន្ថែមពីលើវិធានការការពារផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លានដូសរួចហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ៕SRP
ខេត្តសៀមរាប៖អាជ្ញាធរស្រុកពួកបានរាយការណ៍ថាក្មេងអាយុទើបពីរឆ្នាំម្នាក់បានលង់ទឹកស្លាប់ខណៈម្ដាយជាប់រវល់។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នៅចំណុចភូមិគោកពោធិ៍ ឃុំក្តីរុន ស្រុកពួក។

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕SRP
ខេត្តសៀមរាប៖លោកគុជ លីណា ប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២១ ម្សិលមិញ បាននាំយកអំណោយជាអង្ករ ត្រីខ យកទៅប្រគល់ជូនគណៈ កម្មាធិការគណបក្សសង្កាត់ចំនួន៤ ក្នុងក្រុង សៀមរាប ដើមី្បធ្វើការចែកជូនគ្រួសារគណបក្ស ដែលបានជួបការខ្វះខាត ក្នុងបរិបទកូវិដ១៩ និង ការបិទខ្ទប់ជាបណ្តោះអាសន្ន និងធ្វើចត្តាឡីស័កតាមលំនៅដ្ឋាន។
ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុនសែនបានអះអាងថាគិតត្រឹមថ្ងៃនេះ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ ជូនប្រជាពលរដ្ឋចំនួន៨លាននាក់រួចហើយ។

ភ្នំពេញ៖សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញថាលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច។
ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានលើកឡើងថា៖អាជ្ញាធរខេត្ត-ក្រុង ពិតជាមិនចង់បិទផ្សារនោះទេ តែចំនួនអ្នកឆ្លងនៅតែមានការកើនឡើង ហើយបងប្អូនអាជីវករ នៅមិនទាន់អនុវត្តអោយបានត្រឹមត្រូវ នូវវិធានការ ៣ការពារ ៣កុំ នៅឡើយ។ កូវីដ១៩ ត្រូវចេះខ្លាចវា ជាពិសេស ប្រភេទថ្មី Delta ដ៏កាចសាហាវនេះ។