សម្តេចទៀ បាញ់ ណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ទាំងអស់បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្មដើម្បីឆ្លើយតបតម្រូវការបងប្អូនប្រជាពលរដ្ឋ

សម្តេចទៀ បាញ់ ណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ទាំងអស់បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្មដើម្បីឆ្លើយតបតម្រូវការបងប្អូនប្រជាពលរដ្ឋ
0

សម្តេចទៀ បាញ់ ណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ទាំងអស់បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្មដើម្បីឆ្លើយតបតម្រូវការបងប្អូនប្រជាពលរដ្ឋ

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែ មីនា ឆ្នាំ២០២៦ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្សចុះមូលខេត្តសៀមរាប បានមានប្រសាសន៍ណែនាំណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបទាំងអស់បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្មដើម្បីឆ្លើយតបតម្រូវការបងប្អូនប្រជាពលរដ្ឋ។

សម្តេចពិជ័យសេនា ទៀបាញ់ ក៍បានថ្លែងសង្កត់ធ្ងន់ថា សង្កត់ធ្ងន់ថា “សាមគ្គីភាព គឺជាកម្លាំងមហាសាល”ហើយ ក្នុងនាមជាក្រុមការងារ យើងត្រូវចៀសវាងដាច់ខាតនូវការបែងចែកបក្សពួក ឬការរុញរែកការទទួលខុសត្រូវមន្ត្រីចាស់ត្រូវផ្ដល់បទពិសោធន៍ មន្ត្រីបន្តវេនត្រូវខិតខំរៀនសូត្រ និងមានភាពច្នៃប្រឌិត។ យើងត្រូវធ្វើការជាធ្លុងមួយ ដើម្បីបុព្វហេតុគណបក្ស និងសេចក្តីសុខរបស់ប្រជាជន។ត្រូវស្គាល់សុខទុក្ខពលរដ្ឋត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ។ ដោះស្រាយបញ្ហាឱ្យទាន់ពេល រាល់កង្វល់ ឬជម្លោះផ្សេងៗនៅមូលដ្ឋាន ត្រូវដោះស្រាយដោយតម្លាភាព និងយុត្តិធម៌ ដើម្បីបង្កើនជំនឿចិត្តពីមហាជន។ជំរុញឱ្យអាជ្ញាធរ និងក្រុមការងារបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបាន “លឿន ឆាប់រហ័ស និងមានប្រសិទ្ធភាព”។លុបបំបាត់បាតុភូតអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្ស។ ត្រូវបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងគណបក្ស ជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។ពង្រឹងសមាជិកបក្សដែលមានស្រាប់ និងពង្រីកសមាជិកថ្មី ជាពិសេសស្រទាប់យុវជន។”មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនឡើយ។

សម្តេចពិជ័យ ក៍បាននវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ឆ្នាំ២០២៥ ដែលក្រុមការងារសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ជាពិសេស ការបម្រើសេវាសាធារណៈ ការចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលកន្លងមកហើយ លទ្ធផលដែលយើងសម្រេចបាន មិនមែនដោយចៃដន្យទេ ប៉ុន្តែវាបានមកពីការរួមរួមកម្លាំងសាមគ្គីភាព និងការលះបង់របស់បងប្អូនគ្រប់ជាន់ថ្នាក់។

សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមសៀមរាបជាខេត្តប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់ ដូច្នេះ ក្រុមការងារត្រូវជំរុញឱ្យអាជ្ញាធរមូលដ្ឋានផ្តល់សេវាឱ្យបាន “លឿន ស្អាតស្អំ និងមានតម្លាភាព” ក្រុមការងារត្រូវដឹងពីសុខទុក្ខរបស់រាស្ត្រមុនពួកគេរាយការណ៍មកយើង។ បញ្ហាជម្លោះដីធ្លី ឬភាពមិនប្រក្រតីនៅមូលដ្ឋាន ត្រូវតែដោះស្រាយឱ្យបានទាន់ពេល ចៀសវាងទុកឱ្យរីករាលដាលធំ មន្ត្រីម្នាក់ៗត្រូវធ្វើខ្លួនជា “គំរូដ៏ល្អ” ក្នុងសហគមន៍។ ពាក្យសម្តី ចរិតលក្ខណៈ និងសកម្មភាពរបស់យើង គឺជាការឆ្លុះបញ្ចាំងពីតម្លៃរបស់គណបក្ស។រក្នុងនោះដែរ សម្តេចពិជ័យ ថ្លែងរំលឹកថា”ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានប្រសិទ្ធភាព ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋសៀមរាប” យើងផងដែរ៕SRP