Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២៣

លោក ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី បានដឹកនាំគណៈប្រតិភូដែលជាអ្នកវិនិយោគិនមកពីប្រទេសចិន ជួបពិភាក្សា ការងារនៅខេត្យបាត់ដំបង។

ការជួបពិភាក្សា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រផនរូបទៀត។

ក្នុងកិច្ចពិភាក្សា លោកដួង តារា បានលើកឡើងអំពីគោលបំណងចម្បង របស់ប្រតិភូ នៃអ្នកវិនិយោគិនមកពីប្រទេសចិន ដើម្បីឱ្យក្រុមវិនិយោគិន ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពល នៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូល នៃចំណេះដឹង ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង ដោយសារតែខេត្តបាត់ដំបងគឺជាខេត្តគោលដៅ ដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗ នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ។

ក្លោក សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដែលគណៈប្រតិភូជាអ្នកវិនិយោគិន មកពីប្រទេសចិន ដឹកនាំដោយ លោក ដួង តារា បានចុះមកបំពេញទស្សនៈកិច្ចសិក្សាផ្ទាល់ លើទឹកដីខេត្តបាត់ដំបង និងស្វែងយល់អំពីសក្ដានុពល ក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសធ្វើការនិយោគ នៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ។

អភិបាលខេត្តបានបន្តទៀតថា បាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំង លើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារ ឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគ ផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្ម យកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផល កសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃ អស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផល ទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។

លោកបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ នៃប្រទេសកម្ពុជា និងជាខេត្ត គោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យ តែម្ដង មានផ្លូវរថភ្លើង។ ដោយឡែកនៅពេលអនាគត រាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបង ផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿន ពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាប មកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាក មកកម្សាន្ត ខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២៣

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំពិសារឬបរិភោគរុក្ខជាតិ ឬ សត្វល្អិតដែលមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមកព្រោះវាអាចបណ្តាលអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងអាចបណ្ដាលអោយបាត់បង់អាយុជីវិត។

នេះបើតាមលិខិតអំពាវនាវដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទើបទទួលបាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ៕ សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២៣

ខេត្តសៀមរាប៖អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ សម្រាល និងសង្គ្រោះទារក ក្នុងបរិវេណមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលស្ថិតក្នុងក្រុងសៀមរាប បានដំណើរការសាងសង់ប្រមាណ ៨០ភាគរយហើយគិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។

លោក វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent) អគ្គនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ តាមរយៈអ្នកបកប្រែ បង្ហាញថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប មានអគារសរុប ៣៣អគារ ក្នុងនោះ គ្រែសម្រាក សម្រាប់ស្ត្រីទើបសម្រាល មានចំនួនសរុប ២៥០គ្រែ។ ចំនួននេះ នៅពុំទាន់គ្រប់គ្រាន់ សម្រាប់កំណើនស្ត្រីមកសម្រាលកូន នៅមន្ទីរពេទ្យមួយនេះឡើយ រហូតស្ត្រីមុនសម្រាល និងក្រោយសម្រាលមួយចំនួន ត្រូវសម្រាកនៅលើកម្រាល ខណៈគ្រែសម្រាកបានប្រើប្រាស់អស់។ ដោយឡែក សម្រាប់ទារកទើបសម្រាល តម្រូវឱ្យគេងរហូតដល់ចំនួន ៣នាក់ នៅលើកគ្រែតែមួយ ដែលបញ្ហាទាំងនេះបង្ក ឱ្យមានការលំបាកទាំងអ្នកមកទទួលសេវា និងក្រុមការងារមន្ទីរពេទ្យ។

លោកបញ្ជាក់ថា អគារដែលមានតម្លៃ ៣,២០០,០០០ដុល្លារអាមេរិកនេះ អាចដាក់គ្រែបានចំនួនសរុប ១២០គ្រែ ក្នុង ៨០គ្រែសម្រាប់ស្ត្រីជាម្ដាយ និង ៤០គ្រែសម្រាប់ទារកទើបសម្រាល។ ក្នុងនោះដែរ អគារនេះក៏មានបំពាក់សម្ភារៈសម្រាប់សង្គ្រោះទារក និងកន្លែងពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះផងដែរ។

លោក បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសប្បុរសជន នៅប្រទេសស្វីស និងបណ្ដាប្រទេសនានា ដែលបានបន្តឧបត្ថម្ថគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ក្នុងប្រទេសកម្ពជា ទោះបីលោកវេជ្ជបណ្ឌិត ប៊ីអាត រីចន្នើរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានទទួលមរណភាព អស់រយៈពេល៥ឆ្នាំហើយក្ដី។

គួរជម្រាបថា មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ទទួលពិនិត្យជំងឺកុមារចំនួនចន្លោះពី ១០០០ ទៅ ១៥០០នាក់ និងសម្រាកព្យាបាលចំនួនចន្លោះពី ២៧០នាក់ ទៅ ៣៥០នាក់ក្នុងមួយថ្ងៃ។ ដោយឡែក ផ្នែកសម្ភព ពិនិត្យស្ត្រីមានផ្ទៃពោះចំនួនចន្លោះពី ៤០០ ទៅ ៥០០នាក់ និងសម្រាលទារកចំនួនចន្លោះពី ៦០ ទៅ៨០នាក់ក្នុងមួយថ្ងៃ។
អត្ថបទ និងរូបភាព៖មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២៣

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភសេពសន្ថវ:។ ការឃាត់ខ្លួននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ កំលាំងនគរបាល ហើយបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សមត្ថកិច្ចខេត្តតាកែវបានឲ្យដឹងថា ករណីចាប់រំលោភកើតឡើង   កាលពី វេលាម៉ោង១៦.០០នាទីថ្ងៃទី៨ខែសីហា ឆ្នាំ២០២៣ ក្នុងភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

សមត្ថកិច្ចានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឌីន សេន ហៅ ម៉ាន សេន  ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ កសិករ (ពិកាជើង១ចំហៀង)។

បើតាមសមត្ថកិច្ចជនសង្ស័យ បានធ្វើសកម្មភាពលួងលោមចាប់រំលោភ ជនរងគ្រោះ ចំនួន២នាក់ បងប្អូននៅក្នុងបន្ទប់ទឹករបស់ខ្លួន។ ជនរងគ្រោះ ១/ ឈ្មោះ ម.. រ..ហ.. ភេទ ស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស។ ២/ ឈ្មោះ ម.. ..ហ្.. ភេទស្រី អាយុ ១១ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំជាមួយគ្នា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកស្វាយលើ ឃាត់ខ្លួនជូនទៅតុលាការ នៅថ្ងៃអង្គារម្សិលមិញ ករណីឆបោកពលរដ្ឋឲ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ។

ជនសង្ស័យ ១.ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ចុត វេក ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

មន្ត្រីនគរបាលខេត្តសៀមរាប បានប្លែកប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា ករណី ឆបោក(ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ) កើតឡើងចន្លោះពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រុកស្វាយលើ។

មន្ត្រីនគរបាលដដែលបន្តតថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក បានចុះមកផ្សព្វផ្សាយ នៅក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ថា មានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀបអសះនះ ដើម្បីយកអថ័នសំរិទ្ធ មកលក់ ដោយតម្រូវអោយប្រជាពលរដ្ឋ ដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញចំនួន៥ម៉ឺនដុល្លារ។ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក ចាប់ផ្តើមប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដោយបានបែងចែកជាក្រុម ដើម្បីប្រមូល ក្នុងឃុំស្វាយលើ មានចំនួន៦នាក់ និងឃុំតាសៀម មានចំនួន៣នាក់។ ក្នុងនោះមានចំនួន២ឃុំ ស្មើនឹង៩ភូមិ ដែលបានចាញ់បោក សរុប១៥៩នាក់។

យោងតាមការស្តាប់ចម្លើយ របស់ជនសង្ស័យ ទាំងពីរនាក់ បានសារភាព ពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុងម្នាក់ បើដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញ ចំនួន៥ម៉ឺនពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះ មន្ត្រីនគរបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប ឬពលរដ្ឋរទាំងអស់ សូមកុំចាញ់បោកលើរូបភាព ឆបោក ពីសំណាក់ជនខិលខូច សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងធ្លាក់ចូលក្នុងឧបាយកល ជនបោកប្រាស់ ដូចក្នុងករណីនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២៣

ព្រះមហាក្សត្រ ផ្តល់គោរមងាកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត»

Like 195
Comment 0
Share ចែកចាយ
Views 2.9K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២៣

ភ្នំពេញ៖កម្លាំងការិយាល័យប្រឆាំងគ្រឿង ស្នងការប៉ូលិសភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង បានស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឈានដល់ការចាប់ខ្លួនមនុស្ស
ចំនួន០២នាក់និងដកហូតសារធាតុញៀនចម្រុះ ទម្ងន់ជិត ៦០គីឡូក្រាម។

ការចាប់ខ្លួនធ្វើឡើង នៅចំណុចដីឡូត៌ទុលចោល មហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២និង១០នាទីរំលងអាធ្រាត ដោយអនុវត្តតាមបទបញ្ជារបស់ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវចាប់ខ្លួន១-ឈ្មោះ អ៊ាន រដ្ឋនី ភេទប្រុស អាយុ ៣៨ឆ្នាំ។
២-ឈ្មោះ ភ័ណ្ឌ សុគុណ ភេទប្រុស អាយុ ៣១ឆ្នាំ។
វត្ថុតាងចាប់យក៖ សារធាតុញៀន(ខេតាមីន) ចំនួន ២០ដុំ ទម្ងន់ ២០គីឡូក្រាម ដែលលាក់ទុកក្នុងវ៉ាលីពណ៌ទឹកប៊ិចចំនួនមួយ និងរថយន្តម៉ាក High Lander ចំនួន ១គ្រឿង។

មន្ត្រីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាបន្ទាប់មកកម្លាំងជំនាញ បានស្រាវជ្រាវរកឃើញសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន ១០ដុំទៀត ទម្ងន់ ១០គីឡូក្រាម លាក់ទុកក្នុងបាតរថយន្តកែច្នៃសម្រាប់ដឹកគ្រឿងញៀន។ បន្ទាប់ពីកំណត់មុខសញ្ញាបក្ខពួកមួយចំនួនរួចមក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ដឹកនាំកម្លាំងចុះសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេរគោលដៅស្តុកគ្រឿងញៀន ចំនួន ៣ទីតាំង ដកហូតសារធាតុញៀមចម្រុះចំនួន ១៩មុខ មានទម្ងន់ ២៨គីឡូ៧៧៨ក្រាម និងសារធាតុញៀនប្រភេទ MDMA ទម្ងន់ ១០,៤៨ក្រាម និងកំណត់បានមុខ សញ្ញាមេក្លោងចំនួន២នាក់ និងបក្ខពួកមួយចំនួនទៀត។

សរុបដកហូតសារធាតុចម្រុះ ទម្ងន់ ៥៨គីឡូ ៨៤៨ក្រាម៖ មានសារធាតុញៀន ទម្ងន់ ៣០គីឡូ០៧ក្រាម ក្នុងនោះមាន (ប្រភេទ ខេ ចំនួន ១៩គីឡូ៩១៥ក្រាម, ប្រភេទ ICE ចំនួន ១០គីឡូ០៥ក្រាម, ប្រភេទ MDMA ចំនួន ១០,៤៨ក្រាម, សារធាតុមិនច្បាស់ ទម្ងន់ ២៨គីឡូ៧៧៨ក្រាម) បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២៣

ភ្នំពេញ៖សមត្ថកិច្ច នៅរសៀលថ្ងៃអង្គារនេះ បានបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុងមអគ្គនាយកក្រុមហ៊ុន ពិភពដីមាស និងអង្គរក្ស ចំនួន ១៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ
ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន” នៅរសៀលម៉ោង ២នេះ សមត្ថកិច្ចនៃនងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំកសាងសំណុំរឿងបញ្ជូនម្ចាស់ដីឡូត៌ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ ទាក់ទងទៅនឹងបទល្មើសមួយចំនួនដូចជាអំពើឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។ល។”។

សូបញ្ជាក់ថា នៅរសៀលថ្ងៃចន្ទ ម្សិលមិញសមត្ថកិច្ចបានឃាត់ខ្លួន ថៅកែដីឡូត៌ពិភពដី មាស និងក្រុមអង្គរក្ស យកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ ការនាំខ្លួននេះ គឺតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ៕

Like 195
Comment 0
Share ចែកចាយ
Views 2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២៣

ខេត្តក្រចេះ៖កម្លាំងសមត្ថកិច្ចចម្រុះ ស្រុកឆ្លូង ដឹកនាំដោយលោក បែនប៊ុន ណ្ណារ៉ាវុធ នាយផ្នែក  ជលផលព្រែកប្រសព្វ នឹងឆ្លូង បានចុះបង្ក្រាបបទល្មើសនេសាទ ដកហូតឧបករណ៍ខុសច្បាប់មួយចំនួន។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ឃុំ ព្រែកសាម៉ាន់  នឹងឃុំកញ្ជរ  ស្រុកឆ្លូង។

សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានប្រាប់ថា ប្រតិបត្តិការនេះ បានចុះ រុះរេីចោលឧបករណ៍នេសាទខុសច្បាប់រួមមាន៖
១-របាំងស្បៃមុងចំនួន ១៥ខ្សែប្រវែង៨៦០ម៉ែតត្រ
២-លបស្បៃមុងចំនួន១៥លប
៣-បង្គោលចម្រឹងឫស្សីចំនួន១៨០ដេីម
៤-ចាក់លែងកូនត្រីចម្រុះទម្ងន់៥៣គីឡូក្រាមចូលបឹងធម្មជាតិវិញ នឹងដុតបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ដែលដកហូតបានផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២៣

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន។

តាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាម ឯកឧត្តមហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេរសារថា៖ ខ្ញុំបាទសូមថ្លែងអំណរគុណ ចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរ ចំពោះរូបខ្ញុំ ក្នុងឱកាសដែល ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមហ៊ុន ម៉ាណែតបន្តថា៖ ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំ ដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តម ថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍ ប្រទេស ប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណា ពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាព កម្ពុជានៅលើឆាកអន្តរជាតិ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២៣

ខេត្តបន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធអំពើលួចម៉ូតូ។

ការឃាត់ខ្លួននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ហេតុការណ៍លួចម៉ួតូកាលពី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។  ជនសង្ស័យ ឈ្មោះ ស៉ិន យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ​ ជ​នជាតិខ្មែរទីលំនៅមិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ វណ្ណា ធីដែត ភេទស្រី អាយុ៣០ឆ្នាំ  ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ មូលហេតុ ៖ជនរងគ្រោះចតម៉ូតូទុកនៅមុខតូបរបស់ខ្លួនរវល់ធ្វើសក់ឲ្យភ្ញៀវ។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថាករណីនេះ
ដកហូតវត្ថុតាង៖ម៉ូតូម៉ាកហុងដា CLICKពណ៌ស ស៊េរីឆ្នាំ២០១៩ មានលេខតួ-លេខម៉ាស៉ីន5403228 គ្មានផ្លាកលេខបានប្រគល់ឲ្យម្ចាស់វិញ។ ចំណែកជនសង្ស័យ ត្រូវបានបញ្ជូនឲ្យជំនាញអាវុធហត្ថខេត្ត៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២៣

ខេត្តឧត្តរមានជ័យ៖ក្រុមតន្ត្រីស្រុកអន្លង់វែងនៅ ថ្ងៃចន្ទនេះបាននាំគ្នា ចុះហាមឃាត់ការឈូសឆាយដីដោយគ្មានលិខិតអនុញ្ញាត។

មន្ត្រីសមត្ថកិច្ចស្រុកអន្លង់វែង ដែលចុះហាមឃាត់ បាន ប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ថាហេតុការណ៍បានធ្វើឡើង នៅវេលាម៉ោង​៩ ថ្ងៃទី០៧​ ខែសីហា ឆ្នាំ​២០២៣ នេះដោយកម្លាំងអាវុធហត្ថស្រុក កម្លាំងនគរបាល ដឹកនាំដោយអាជ្ញាធររដ្ឋបាលស្រុកអន្លង់វែង។

មន្ត្រីបានបន្តថា ប្រតិបត្តិការនេះ ចុះហាមឃាត់អេស្កាវ៉ាទ័រ សម្អាតដី ដែលគ្មានច្បាប់អនុញ្ញាតិ ពីអាជ្ញាធរ ដីចំនួន ៧០០ហិកតា ដែលម្ចាស់ឈ្មោះ វុធ កុសល (មេការ) ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរប្រាសាទ ឃុំអូរស្ងួត ស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ នៅចំណុចភូមិស្រឡៅស្រោង ​ឃុំលំទង​ ស្រុកអន្លង់វែង ​ខេត្ត​ឧតឧត្តរមានជ័យ៕

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page141 Page142 Page143 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×