ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិតជាបានយកចិត្តទុកដាក់ លើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅរបស់ពលរដ្ឋ ក្បែរបន្ទាត់ក្រីក្រដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ជាដើម។ ទាំង នេះបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការគាំពារសង្គម ដោយកសាងប្រព័ន្ធ គាំពារសង្គមមួយដែលមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាពផងដែរ។
អភិបាលខេត្តកំពង់ចាម អះអាងថា បែបនេះ
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យ ក្នុងពេលមានសម្ពាធអតិផរណា នៅថ្ងៃពុធនេះ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍ គាំពារសង្គម តាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គម ចំនួន ២បន្ថែមទៀត កម្មវិធីទី១៖ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីទី២៖ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ដោយទឹកជំនន់ រហូតមកដល់ពេលនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់មពិតជាត្រូវបានទទួលស្គាល់ជាយន្តការអន្តរាគមន៍មួយដ៏មាន ប្រសិទ្ធភាពខ្ពស់ ស្របតាមតម្រូវការ និងស្ថានភាពជាក់ស្ដែង។
ក្នុងពិធី លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានជំរុញដល់ការិយាល័យជំនាញ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ក៏ដូចជាមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីនៅឃុំ សង្កាត់ និង មណ្ឌលសុខាភិបាលសាធារណ តាមមូលដ្ឋាន ទាំង១០៩ ក្នុងខេត្តកំពង់ចាម ត្រូវអនុម័តកម្មវិធីជំនួយសង្គមដោយមានការប្រុងប្រយ័ត្ន និងត្រឹមត្រូវធ្វើយ៉ាងណា កុំឲ្យប៉ះពាល់ដល់ គោលនយោបាយរបស់រាជរដ្ឋាភិបាល ពោលគឺត្រូវបន្តប្រើប្រាស់នូវចំណេះជំនាញ បទពិសោធន៍ និងយន្តការដែលមាន ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្កសិទ្ធភាពនៃការអនុវត្តកម្មវិធី ព្រមទាំងពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈមធ្យោបាយ នានា ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាការប្រើប្រាស់យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីប្រាកដថា កម្មវិធីនឹងដំណើរការបានរលូនស្រប តាមផែនការ និងលទ្ធផលរំពឹងទុកផងដែរ។
លោក ឈួរ សុបញ្ញា ក៏បានស្នើសុំដល់សារព័ត៌មានទាំងអស់ ឱ្យបន្តជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្ដីពីការដាក់ឱ្យអនុវត្ត កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដេីម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគ្រួសារ ងាយរងហានិភ័យ និងគ្រួសាររស់នៅក្បែរបន្ទាត់ក្រី ក្រ ផងដែរ៕SRP
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានចេញសារព្រលះអតីតបក្សប្រឆាំងលោកសមរង្ស៊ី ក្រោយអតីតបក្សប្រឆាំងរូបនេះបាន សរសេរបង្ហោះចោទប្រកាន់ លោកបណ្ឌិតហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចហ៊ុន សែន។

ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលអតីតមេបក្សប្រឆាំង លោក សម រង្សី ភ្នាល់ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិត ក្រោយលោក សម រង្សី បានសរសេរចោទ រូបលោកជាថ្មី១ទៀត។
ភ្នំពេញ៖ករណីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រសួងសូមអំពាវនាវឱ្យបងប្អូន នៅក្នុងបណ្តាញសង្គមបញ្ឈប់ នូវការបង្ហោះព័ត៌មានមិនពិត ដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះ នឹងបង្កការភ័យបារម្ភដល់ប្រជាកសិករ ដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវ កាន់តែធ្លាក់ចុះថែមទៀត។