ខេត្តកំពត៖អ្នកភូមិចំនួន ៣ភូមិ បានលើកគ្នាមកតវ៉ា អោយគម្រោងស្តារស្រះនៅទំនប់អូស្រនៀង ស្ថិតនៅភូមិកំពង់ត្រាចទី២ ឃុំ កំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ផ្អាកសកម្មភាពដោយលើកហេតុផលថាធ្វើឲ្យ ប៉ះពាល់ដល់ដី របស់ពួកគាត់កំពុងកាន់កាប់ និង អាស្រ័យផល តាំងពីដូនតាមមក។
ប្រជាពលរដ្ឋបានឲ្យដឹងថា ការស្ដារស្រះ នៅទំនប់អូច្រនៀងនេះ វាខុសបច្ចេកទេស ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយឃើញគ្រឿងចក្រ ជាច្រើនគ្រឿង មកកាយដីក្នុងទំនប់នេះ ដឹកដើរលក់យ៉ាងអនាធិបតេយ្យ ពួកគាត់ក៏ទៅសួរលោក អ៊ុនណាត មេភូមិកំពង់ត្រាចទី ២ ប៉ុន្តែលោកមេភូមិថា មិនដឹងនោះទេរឿងនេះ កុំមកសួរខ្ញុំមេភូមិ។ ដូច្នេះទើបពួកគាត់ នាំគ្នាមកតវ៉ា នៅក្នុងទំនប់នេះតែម្ដង ដើម្បីសុំឲ្យគម្រោងស្ដារស្រះនេះ ផ្អាកសកម្មភាពសិន ដើម្បីរកដំណោះស្រាយ ជូនពួកគាត់ អោយបានដឹងច្បាស់លាស់។
ពាក់ព័ន្ធទៅនឹងករណីនេះ អភិបាលស្រុកកំពង់ត្រាច លោក អូន ខន បានប្រាប់អ្នកយកព័ត៌មានថា អរគុណណាស់ប្អូនអ្នកសារ ព័ត៌មាន ដែលបានផ្ដល់ព័ត៌មាននេះឲ្យ ខ្ញុំនឹងឱ្យមន្ត្រីជំនាញ ចុះទៅមើលជាបន្ទាន់ អំពីបញ្ហាស្ដារស្រះនេះ ដើម្បីរកដំណោះស្រាយជូនពលរដ្ឋ អោយគាត់បានយល់ បានដឹងច្បាស់។
បើតាមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា បើស្ដារស្រះក៏ស្តាទៅចុះ ឱ្យតែស្ដារ ត្រូវតាមការណែនាំ របស់អាជ្ញាធរ កុំស្ដារខុសបច្ចេកទេសបែបនេះអញ្ចឹង ហើយពួកយើងខ្ញុំ ក៏ត្រូវការទឹកប្រើប្រាស់ សម្រាប់ស្រោចដំណាំផ្សេងៗដែរ សំខាន់បំផុតឱ្យធ្វើតាមបច្ចេកទេស របស់មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន មិនមែនចេះតែដើរកាយដី គ្រប់ទីកន្លែងអញ្ចឹងទេ នេះហើយដែលពួកគាត់និយាយថា ស្ដារស្រះខុសបច្ចេកទេស៕SRP





ខេត្តសៀមរាប៖ប៉ូលិសប៉ុស្ដិ៍ទាំង៩ឃុំ របស់ស្រុកប្រាសាទបាគង បានចេញលិខិតបដិសេធ ថាមិនមានល្បែងស៊ីសង ដូចហ្វេសប៊ុកបានបង្ហោះនោះឡើយ។ ការអះអាងរបស់ប៉ូលិសទាំង៩ឃុំនេះ បន្ទាប់ពីមានហ្វេសប៊ុកបង្ហោះនៅថ្ងៃ សុក្រថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារថា៖«មានល្បែងស៊ីសងកំពុងកើតមានទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ខណ:ដែលរាជរដ្ឋាភិបាលកំពុងរវល់ទប់ស្កាត់កូវីដឆ្លងចូលសហគមន៍។នេះបើយោងតាមអោយដឹងម្ចាស់បន ល្បែង។ ម្ចាស់បនល្បែងមានឈ្មោះ សៀង ប្រិយ និង ភាគហ៊ុន២នាក់ទៀត»។