ខេត្តសៀមរាប៖ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចុះចាប់ និងពិន័យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២០គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការចល័តរយៈពេល ២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១។
ចំពោះប្រតិបត្តិការនៅខេត្តសៀមរាប ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ១៣គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី ៥តោន ដល់ ២៨តោន ចំនួន ៧គ្រឿង ក្នុងនោះយានយន្តចំនួន ០៣គ្រឿងដែលលើសចាប់ពី ២០%នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។ ដោយឡែក នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៧គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី ១០តោន ដល់២២តោនទាំង ០៧គ្រឿង ដែលលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។
ក្នុងប្រតិបត្តិការចុងក្រោយលើផ្លូវជាតិលេខ ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ០៦គ្រឿង ដោយដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ១៥តោន ដល់២០តោន ចំនួន ០៦គ្រឿង ក្នុងនោះយានយន្តចំនួន ០៤គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុក ១ឆ្នាំ។
យោងតាមទិន្នន័យខាងលើយានយន្តចំនួន ២០គ្រឿងត្រូវបានពិន័យ ក្នុងនោះយានយន្តចំនួន ១៤គ្រឿងត្រូវឃាត់ទុកចំនួន ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើ យ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕SRP
ភ្នំពេញ៖លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា៖Facebook សម្តេចតេជោផ្តល់ឱកាសអោយពលរដ្ឋ មានមតិយោបល់។

ភ្ញៀវទេសចរមកអង្គរវត្កកាលរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០
ភ្នំពេញ៖លោកតា ដែលមានវ័យ៧០ឆ្នាំ បានចាក់វ៉ាក់សាំងទី៥លាន នឹងទទួលបានថវិកាពីនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ខេត្តព្រះវិហារ៖ព្រះរាជអាជ្ញារងខេត្តព្រះវិហារពីររួប លោក សេង ម៉េងស្រ៊ុន និង លោក វុធ សាវី ព្រមទាំងសហការីជាច្រើនរូបទៀត បាននាំយកនអំណោយទៅផ្តល់ជូនពន្ធនាគារខេត្តព្រះវិហារ។
ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនបាន នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១នេះ បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។