ខេត្តសៀមរាប៖ការប្រមូលចំណូលពន្ធរបស់ពន្ធដារសម្រាប់ថវិកាជាតិ កើនជាង២២ភាគរយ នៅក្នុង២ខែដំបូង ឆ្នាំ២០២២នេះ។
ពន្ធដារបានអះអាងថារយៈពេល២ខែដំបូង ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសម្រាប់ថវិកាជាតិបានចំនួន ២ ០៧៤.៦៦ ប៊ីលានរៀល ស្មើនឹងប្រមាណជា ៥១២.២៦ លានដុល្លារ កើនឡើង២២.៦៩% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
អគ្គនាយកដ្ឋានពន្ធដារ លោកគង់ វិបុល បានឲ្យដឹងថាក្នុងខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់ សម្គាល់ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៩០.១៥ ប៊ីលានរៀល (កើនឡើង ២៣.៦១ ប៊ីលានរៀល ស្មើនឹង ១៤.១៨%), អាករលើតម្លៃបន្ថែមមានចំនួន ២៥២.៧៨ ប៊ីលានរៀល (កើនឡើង ១៣.២៣ ប៊ីលានរៀល ស្មើនឹង ៥.៥២%), អាករពិសេសមានចំនួន ១០៥.៦៧ ប៊ីលានរៀល (កើនឡើង ១៥.៥០ ប៊ីលានរៀល ស្មើនឹង ១៧.១៩%), ពន្ធលើប្រាក់បៀវត្សមានចំនួន ៩៨.៤២ ប៊ីលានរៀល (កើនឡើង ១៨.៥១ ប៊ីលានរៀល ស្មើនឹង ២៣.១៧%), និង ពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៦៣.២៣ប៊ីលានរៀល (កើនឡើង ៩.១៨ ប៊ីលានរៀល ស្មើនឹង ១៦.៩៨%)។
សូមបញ្ជាក់ថា លទ្ធផលប្រមូលចំណូលនេះ ត្រូវបានប្រកាសឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ ក្រោមវត្តមានលោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃចន្ទម្សិលមិញ៕SRP



លោកជួន ណារិន បានបញ្ជាក់ប្រាប់វិទ្យុបាយ័ននៅថ្ងៃទី១៣ ខែមីនានេះថា ” មិនមានករណីវះឬបូមឈាមទេ ! ពេលនេះទើបដឹងថា បុគ្កលមួយចំនួនតូចកំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា ពួកគាត់មានចេតនាបែបណាបានជាប្រឌិតរឿងមិនពិតបែបនេះ”។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជុំ សុន្ទរី បានបញ្ជាក់ថាពាក់ព័ន្ឋនឹងព័ត៌មានចុះផ្សាយក្នុង Thai Examiner ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ អំពីករណីមានស្រ្តីជនជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា ខ្ញុំសូមធ្វើការបំភ្លឺដូចខាងក្រោម: