Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរប្រកបដោយសេចក្ដីអំណរសាទរ និងសោមនស្សរីករាយយ៉ាងក្រៃលែង គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះការដឹកនាំប្រកបដោយវីរភាពដ៏អង់អាច និង ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងខិតខំយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារ ជម្នះរាល់ឧបសគ្គ ក្នុងការដោះស្រាយនូវរាល់ការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩។

សម្ដេចឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រោមមគ្គុទ្ទេសក៍ប្រកបដោយ ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គោលនយោបាយគន្លឹះលើវិស័យសំខាន់ៗត្រូវបានកែលំអ និងវិធានការជាក់ស្តែងចាំបាច់នានា ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាគាំទ្រដល់សុខុមាលភាពសង្គម និងការរក្សាលំនឹងសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងគោលដៅរួមចំណែកធានាបានរឹងមាំនូវសន្តិសុខ និងស្ថិរភាពជាតិ ដោយ ឈរលើស្មារតីតម្កល់ជាអាទិភាពនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានគោរពបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ខេត្តឧត្តរមានជ័យ៖ទីតាំងលេងបៀរនិងខ្លាឃ្លោកចំនួន២កន្លែង នៅស្រុកអន្លង់វែង និងស្រុកចុងកាល់ ត្រូវបានបង្ក្រាប នៅរសៀលថ្ងៃ ទី ៣១ ខែ មីនា ម្សិលមិញ។

ការបង្ក្រាបទីទី១នៅចំណុចដើមត្រាង ស្ថិតក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វៃងទី២ នៅភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់។ លទ្ធផលចេញហើយ «ឃ្លោក ក្ដាម បង្គង ត្រី» ខាងលើនេះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំដល់ម្ចាស់ផ្ទះ និងអ្នកលេងដោយមានធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងប្រភេទ (បៀរ ខ្លាឃ្លោក)ចាប់ពីពេលនេះតទៅ និងឲ្យគោរពតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការពារជំងឺឆ្លង Covid-១៩ោងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះបានចេញរបាយការណ៍របស់ខ្លួនចំនួនពីរទំព័រ ដោយបានអំពាវនាវឲ្យរួមគ្នាពង្រឹងក្រមសីលធម៌និងសុជីវធម៌ក្នុងការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ។

របាយការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបង្ហាញថា៖ខណៈនេះ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលដែរ គឺត្រូវការការចូលរួមផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមអំពាវនាវដល់ អ្នកសារព័ត៌មាន រួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គម សូមចូលរួមដោយមនសិការ ចៀសវាងឆក់ឱកាសនៅក្នុងគ្រាលំបាកនេះ បង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងព័ត៌មានបំពុល ដែលនាំឲ្យមានការយល់ខុស បង្កើតទោសកំហុសឲ្យខ្លួនឯង និងបង្កើតភាពអាប់អួក្នុងសង្គម។ ពិតណាស់ នៅក្នុងបរិបទបច្ចេកវិទ្យាទំនើប គ្រប់គ្នាអាចជាអ្នកផ្សាយព័ត៌មានចេញបានរៀងរាល់នាទី តាមគ្រប់មធ្យោបាយ និងទៅតាមគោលបំណងដែលខ្លួនចង់។ ថ្មីៗនេះដែរ ស.ស.ស.ក កត់សំគាល់ឃើញថា ការបង្កើតព័ត៌មានក្លែងក្លាយ តាមរយៈបណ្តាញសង្គម Facebook, YouTube, និង TikTok បាននិងកំពុងកើនឡើងរហូត ក្រសួងព័ត៌មាន ត្រូវសម្រេចចិត្តតាមផ្លូវច្បាប់លុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានមួយចំនួន។ នៅក្នុងន័យនេះ ស.ស.ស.ក សូមទាញការចាប់អារម្មណ៍ដូចតទៅ៖

ទី១. ពិតណាស់ ពហុមតិ គឺជាសួនច្បារនៃប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ បើពហុមតិ ពោរពេញដោយការប្រមាថ ការបំភ្លៃ និងការបំពុល នោះគឺជាទង្វើដែលនាំឲ្យអាប់ឱនដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ និងជាមេរោគសង្គមទៅវិញទេ។ ក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច នឹងគ្មានភាពចាំបាច់ក្នុងការដក អាជ្ញាបណ្ណ ឬឃាត់ខ្លួនបុគ្គលណាម្នាក់យកមកអប់រំណែនាំនោះទេ ប្រសិនបើ «អ្នកជាពលរដ្ឋល្អ» ដែលមានការទទួលខុសត្រូវ មានសីលធម៌ និងសុជីវធម៌។

ទី២. ការកត់សំគាល់ដែលគួរចាប់អារម្មណ៍ទាំងអស់គ្នាគឺថា ប្រទេសកម្ពុជាយើងឥឡូវនេះ មិនមែនប្រឈមបញ្ហាកង្វះព័ត៌មាននោះទេ ប៉ុន្តែបញ្ហាដែលកំពុងបន្តកើតឡើង គឺការឆ្លៀតបង្កើតផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត បំភ្លៃ បំប៉ោង និងបំពុល។ បញ្ហាឥឡូវនេះដែរ ក៏មិនមែនគ្មានលំហសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិនោះទេ ប៉ុន្តែគឺបញ្ហាប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែន ប៉ាតណាប៉ាតណី ខ្វះការទទួលខុសត្រូវនិងគ្មានសុជីវធម៌។ ភាសាប្រមាថចំពោះអ្នកចាក់វ៉ាក់សាំងថាជាសត្វត្រូវគេពិសោធន៍ និង ការប្រឌិតព័ត៌មានចំពោះអ្នកស្លាប់ថា ស្លាប់ដោយសារការចាក់វ៉ាក់សាំង នេះគឺជាទង្វើអសីលធម៌អាក្រក់ហួសហេតុ។ បញ្ហាដដែលៗខាងលើនេះក៏បង្កើតនូវបញ្ហាបន្ថែមទៀតដូចតទៅ៖
ក. សមត្ថកិច្ចដែលអនុវត្តច្បាប់ បែរជាត្រូវបានចាត់ទុកថា ជាអ្នកគំរាមកំហែងសិទ្ធិសេរីភាពពលរដ្ឋក្នុងការបញ្ចេញមតិ និងអ្នកសារព័ត៌មានទៅវិញ។
ខ. តម្លៃអ្នកសារព័ត៌មានអាជីព ត្រូវបានធ្វើឲ្យស្រអាប់ ដោយសារតែអ្នកផ្សាយខ្វះសីលធម៌។
គ. បរិយាកាសវ៉ល់វ៉ក់គ្មានតម្លៃ ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅក្នុងសង្គម។

ឃ. បរទេសចាំឆ្លៀតឱកាសយកបញ្ហានេះ សម្រាប់ដាក់នៅក្នុងរបាយការណ៍របស់ខ្លួន ភ្ជាប់ជាមួយ កម្មវត្ថុនយោបាយ សិទ្ធិមនុស្ស និងអ្វីដែលហៅថា ប្រជាធិបតេយ្យ។ តើយុត្តិធម៌ទេ ដែលទង្វើរបស់បុគ្គលខ្លះដែលគ្មានសីលធម៌ គ្មានសុជីវធម៌ បែរជាត្រូវឲ្យសង្គមទទួលស្រអាប់ជំនួស?

ទី៣. វាជាការយល់ច្រឡំដ៏គ្រោះថ្នាក់ នៅពេលអ្នកសារព័ត៌មាន ឬអ្នកប្រើប្រាស់បណ្តាញសង្គម ចាត់ទុកខ្លួនគឺជាអ្នកដើរតួដោះស្រាយបញ្ហាសង្គម។ ការពិត អ្នកគ្មានភារកិច្ចចុះដោះស្រាយបញ្ហាណាមួយទេ។ អ្នកគ្មានសម្បទាជានគរបាលយុត្តិធម៌។ អ្នកមិនមែនជាចៅក្រមកាត់ក្តី។ អ្នកគ្មានវិជ្ជាជីវៈជាគ្រូពេទ្យ ហើយច្បាប់ក៏មិនបានប្រគល់សិទ្ធិឲ្យអ្នក ជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ណាមួយនោះទេ។ មុខងារពិតប្រាកដរបស់អ្នកគឺផ្សព្វផ្សាយ ដើម្បីជាមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ ដោយឈរលើ៖ ក្រមសីលធម៌វិជ្ជាជីវៈ ការពិតត្រឹមត្រូវ មានតុល្យភាព និងអាចផ្ទៀងផ្ទាត់បាន។ អ្នកសារព័ត៌មានគួរចាត់ទុកខ្លួនឯងជាបញ្ញវ័ន្ត ហើយបញ្ញវ័ន្ត ដែលមានចំណេះដឹង ដែលចេះក្រែង និងចេះមានភាពខ្មាសអៀន នឺងមិនបញ្ចេញមតិគំនិតយោបល់ប៉ាតណាប៉ាតណីនោះទេ។ នៅពេលដែលតម្លៃគំនិតប្រាជ្ញានិងសុជីវធម៌ត្រូវបានបោះបង់ ហើយសម្តីកោងកាចក្លាយជាតួអង្គ នោះគឺជាគ្រោះថ្នាក់។

ទី៤. សូមកុំភ្លេចថា ជាពលរដ្ឋម្នាក់ យើងមានចំណែកជាភាគហ៊ុននៅក្នុងសង្គមជាតិរបស់យើង។ ការផ្សាយព័ត៌មានមួយគឺវាងាយស្រួលណាស់ ប៉ុន្តែ ការផ្សាយអំពីមុខមាត់ប្រទេសជាតិ គួរតែត្រូវបានគិតឲ្យបានគ្រប់ជ្រុងជ្រោយ។ យើងគួរតែយកចិត្តទុកដាក់ឲ្យហ្មត់ចត់បំផុត ថាតើរូបភាពនិងខ្លឹមសារដែលខ្លួនបានផ្សាយចេញទៅ បានបម្រើឲ្យគោលដៅអ្វី មានសារប្រយោជន៍ ឬវាជាការបំផ្លាញតម្លៃសាមគ្គីប្រជាជន បំផ្លាញមុខមាត់ និងតម្លៃជាតិរួមរបស់យើង? អ្នកក៏ជាវិចិត្រករចូលរួមគូររូបភាពប្រទេសជាតិរបស់អ្នក ដែលបង្ហាញនូវ តម្លៃអារ្យធម៌ និងភាពស៊ីវិល័យរបស់ប្រជាជាតិយើងទាំងមូលផងដែរ។

ទី៥. យើងទទួលស្គាល់ថា នៅប្រទេសកម្ពុជា នៅមិនទាន់មានក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលមានសិទ្ធិអំណាចក្នុងដាក់ទណ្ឌកម្មលើការផ្សាយដែលគ្មានក្រមសីលធម៌នៅឡើយទេ។ ក្រសួងមានសមត្ថកិច្ចក៏មិនរឹតត្បិត ថាតើបុគ្គលត្រូវមានលក្ខណៈសម្បត្តិបែបណា ដែលគួរត្រូវបានអនុញ្ញាតឲ្យប្រកបមុខងារជាអ្នកសារព័ត៌មាន ឬជាអ្នកផ្សព្វផ្សាយនោះនៅឡើយទេ។

ស្ថិតនៅក្នុងបរិបទ ដែលយើងនៅតែចង់ផ្តល់ឱកាសឲ្យគ្រប់គ្នាមានចំណែកក្នុងសង្គម តាមរយៈវិស័យព័ត៌មាននិងការផ្សព្វផ្សាយ នោះជម្រើស «ឈ្នះ-ឈ្នះ» របស់យើង គប្បីអនុវត្តតាមប្រសាសន៍ដ៏ពិសិដ្ឋរបស់ សម្តេចតេជោ ហ៊ុន សែន គឺ «អ្នកសារព័ត៌មាន៖ កុំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។ អាទិភាពចំពោះមុខដែរ គឺការចូលរួមផ្សព្វផ្សាយទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមរយៈពង្រីកការផ្សព្វផ្សាយវិធានការ «៣ការពារ ៣កុំ » គឺជាការរួមចំណែកដ៏ប្រពៃណាស់។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ មានបេសកកម្មពីរយ៉ាងគឺ៖ ទី១. រួមចំណែកក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងទី២. រួមចំណែកតម្រង់ទិសការផ្សព្វផ្សាយ ដើម្បីបុព្វហេតុលើកតម្កើងឧត្តមភាពជាតិមាតុភូមិកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ភ្នំពេញ៖វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃពុធ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១យប់មិញនេះ ដើម្បីទុកចាក់ជូនពលរដ្ឋ កម្ពុជាដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចទៀ បាញ់ បានអញ្ជើញជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលវ៉ាក់សាំង និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ប្រគល់វ៉ាក់សាំងនេះ ព្រមទាំងមានការចូលរួមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាផងដែរ។

វ៉ាក់សាំង ៧០ម៉ឺនដូស ដែលទទួលនៅរាត្រីនេះ មានពីរចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូសប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន ៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។

រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបុកឆ្កែ ដួលឃ្ទាតចូលក្រោមគោយន្តកន្ត្រៃ បណ្ដាលឲ្យ ស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ ៦៤ត្រង់ចំណុច ស្ថិតនៅភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះគឺភាគីខាងម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AJ-1202 បើកបរដោយ ឈ្មោះ ប៊ូន សំបាន់ ភេទប្រុសអាយុ៥៩ឆ្នាំរស់នៅភូមិ គោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប(ស្លាប់ភ្លាមៗ) ទិសដៅពីលិច ទៅកើតបានបុកឆ្កែហើយម៉ូតូដួលឃ្ទាតចូលទៅក្រោមគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ វិញ ហួ ក្នុងទិសដៅពីលិចទៅទិសកើត។ រងការខូចខាតម៉ូតូ ០១គ្រឿង។
សមត្ថកិច្ចបន្តថា មូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូវ៉ាគោយន្តទៅបុកឆ្កែហើយម៉ូតូដួលមនុស្សឃ្ទាតចូលទៅក្រោមគោយន្ដកន្ត្រៃកំពុងធ្វើដំណើរបណ្ដាលឲ្យស្លាប់តែម្ដង។ ចំណែកវត្ថុតាងទាំង០២ គ្រឿង កម្លាំងជំនាញចរាចរណ៍ បានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ ស្ដីពី វិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងជម្ងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ខេត្តសៀមរាប៖ដើមឈើគ្រញូងមួយដើមនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានគេលួចកាប់យកទៅបាត់ដោយសុវត្ថិភាព។

យោងតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទីសៀល ក្រុមមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីលួចកាត់ដើមឈើគ្រញូង១ដើម ត្រង់ចំណុច ខាងលិចត្រពាំងល្អក់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។

របាយការណ៍បានបន្តថាបានពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានករណីលួចកាត់ដើមឈើគ្រញូង១ដើម ដោយជនមិនស្គាល់មុខ ពិតប្រាកដមែន មានទំហំមុខកាត់គល់ ០,៣៥ម៉ែត្រនិងបណ្ដោយ២ម៉ែត្រ ត្រូវបានជនមិនស្គាល់មុខយប់ទៅបាត់។ ករណីនេះសមត្ថកិច្ចថានឹងបន្តសាវជ្រាវរកជនសង្ស័យ។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការដែលចោរលួចកាត់ឈើគ្រញូងនេះ អាចធ្វើសកម្មភាពច្រើនថ្ងៃមកហើយ ប៉ុន្តែសមត្ថកិច្ចទើបតែដឹងនៅថ្ងៃនេះ។

សូមរំលឹកថាករណីចោរលួចកាប់ឈើគ្រញូងនៅតំបន់អង្គរ មិនមែនទើបតែជាលើកទី១នោះទេ ដោយកន្លងទៅក៏មានការលួចកាប់ឈើគ្រញូងដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញនៅមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ។ នេះបើយោងតាមសេចក្ដី
ណែនាំ ចុះហត្ថលេខា ដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សារលិខិត សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកនេះ បានអនុញ្ញាតឲ្យលោកជំទាវ ទេវ ឡាយឆេង ( Teo Lay Cheng ) ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋសិង្ហបុរី ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។

សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតនិងចាត់ទុកបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងសិង្ហបុរី លើវិស័យៈ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និង វិស័យការពារជាតិ។

រដ្ឋសភាកម្ពុជាសូមអបអរសាទររដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និង អនុស្សារណៈ ជាមួយគ្នាកន្លងមក និងលើកទឹកចិត្តអោយពិចារណារួមគ្នាលើកិច្ចសហប្រតិបត្តិការផេ្សងៗទៀតស្របតាមសក្តានុពលរបស់ប្រទេសទាំងពីរដែលមាន។

សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថាចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរវិញ បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសឱ្យថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ទាំងពីរប្រទេសបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នា ផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

លោកជំទាវ ទេវ ឡាយឆេង បានថ្លែងអំណរគុណជ្រាលជ្រៅដែលសម្តេចបានចំណាយពេលដ៍មានតម្លៃទទួលជួបសវនាការជាមួយលោកជំទាវនាឱកាសនេះ។ លោកជំទាវបានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចនិងបានសន្យាថានឹងខិតខំបំពេញបេសកកម្មការទូតឱ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជាទំាងនៅស្ថាប័ននីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិ ពិសេសការកៀរគរអ្នកវិនិយោគសឹង្ហបូរីឱ្យមកបន្តាក់ទុននៅកម្ពុជាបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារ ព្រះរាជទ្រព្យចំនួន ២០០.០០០USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិច) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page427 Page428 Page429 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×