Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អាជ្ញាធរអះអាងពីការប្រែមុខមាត់ថ្មីនាពេលឆាប់ៗរង្វង់មូលបន្ទាយស្រី ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ
ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានអាជ្ញាបណ្ណមួយសន្លឹក អាចជីកស្តារឃ្លាំងទឹកយកអាចម៍ដីលក់ តាមអំពើចិត្ត
អាជ្ញាធរខេត្តសៀមរាប ព្រមានធ្វើតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត
ទម្រាំចាប់បានរាប់សិបឆ្នាំ អស់ល័ក្ខយប់មិញ
«មជ្ឈមណ្ឌលបេះដូងនៃខេត្តសៀមរាបនេះ កាន់តែនៅគៀកជិតប្រជាជនយើង និងផ្តល់ជាគុណតម្លៃ ជាជីវិត និងការជួយសង្រ្គោះយ៉ាងពិតប្រាកដ»
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តព្រះសីហនុ៖ក្នុងឱកាសអញ្ជើញធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋាចរនាសម្ព័ន្ធនានា  នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យប្រព័ន្ធរំដោះទឹកកខ្វក់នៅព្រះសីហនុដែលបានសាងសង់រួច។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្រាប់ខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាលមានគោលបំណង កែប្រែឲ្យក្លាយជាខេត្តពហុបំណង ដូច្នេះទើបមានការចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងប្រព័ន្ធរំដោះទឹកកខ្វក់នេះ ជាដើមនេះ។

សម្តេចតេជោ បានមានប្រសាន៍បញ្ជាក់ថា បើមិនធ្វើប្រព័ន្ធរំដោះទឹកកខ្វក់ទេ ក៏មិនអាចធ្វើឲ្យខេត្តនេះមានបរិស្ថានល្អដែរ។ សម្រាប់ជំហានដំបូង រាជរដ្ឋាភិបាលបានផ្តល់នូវថវិកាដោយផ្ទាល់ ដែលនិយាយថា ជាបាតដៃខ្មែរសុទ្ធសាធ ទាំងការធ្វើផ្លូវ និងប្រព័ន្ធរំដោះទឹកស្អុយនេះ។ ចំពោះប្រព័ន្ធរំដោះទឹកស្អុកនេះ រាជរដ្ឋាភិបាលបានសាងសង់៣កន្លែង ហើយបច្ចុប្បន្នរួចរាល់ចំនួន២កន្លែងហើយ ខណៈមួយកន្លែងទៀតកំពុងបើកការដ្ឋានសាងសង់ ដែលមានសមត្ថភាពជាង២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា «បញ្ហាបរិស្ថានក្លាយទៅជាបញ្ហាសំខាន់របស់ជាតិយើង ហើយក៏ជារបស់ពិភពលោកផងដែរ ដូច្នេះទើបយើងត្រូវហ៊ានចំណាយទុន ដើម្បីរក្សានូវបរិស្ថានរួម សម្រាប់ទីក្រុងរបស់យើងនេះ។

ចំពោះអាងចម្រោះទឹកកខ្វក់នេះ គឺបានបំលែងចាប់តាំងពីទឹកស្អុយ ចម្រោះរហូតដល់អាចចិញ្ចឹមត្រីបាន។ នេះកើតចេញមកពីការខិតខំរបស់យើងទាំងការគិត ទាំងការខិតខំទទួលខុសត្រូវរកប្រាក់ ដើម្បីកសាងសមិទ្ធផលទាំងនេះ ដែលនេះជាមោទនភាពរបស់ជាតិខ្មែរ ដែលយើងខិតខំតស៊ូងើបឡើងពីគំនរផេះផង់ រហូតកសាងទីក្រុងគ្មានមនុស្សរស់នៅ ទៅជាទីក្រុងដ៏ទំនើប។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាចាប់ពីពេលនេះ «អ្នកមកលេង និងងូតទឹកក្នុងខេត្តព្រះសីហនុរបស់យើង មិនរងនូវហានិភ័យទាក់ទងនឹងការកើតរមាស់ ឬធំក្លិនស្អុយក្នុងសមុទ្រនោះទេ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដែលរាជរដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ គឺសម្រាប់មនុស្សបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយៗទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តព្រះសីហនុ៖សម្តេចហ៊ុន សែន នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានបកស្រាយថា ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ ការពារ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងតទៅ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ពាក្យដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺថាពាក្យថាចាំមិនដែលជួប គឺបានសេចក្តីនៅទីនេះគឺចាំរហូតតែម្តង បើជួបគ្នាហើយគេមិនហៅថាចាំទេ សិលាក៏អញ្ចឹងដែរ ដែលហៅថាពាក្យថាចាំគឺមិនដែលជួបទេ។

ក្នុងចំណុចនេះ សម្ដេចតេជោចង់សំដៅទៅលើភាពគង់វង្សជាអមតៈរបស់វា គឺសំដៅច្បាស់ ទៅលើសន្តិភាពនៃប្រទេសនេះមិនត្រូវបាត់បង់ទេ មិនអាចឱ្យនរណាបំផ្លាញទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្កមិនត្រូវបាននរណាប្រឆាំងទេ ទោះបីនរណាគំរាមកំហែងបំផ្លាញក៏ដោយ។ ដោយឡែកស្ថានភាពនៅទីនេះក៏ដូចគ្នាដែរ ផ្លូវនេះមិនត្រូវឱ្យបាត់បង់ តំបន់នេះមិនត្រូវឱ្យបាត់បង់ទេ នៅតែជារបស់ប្រជាជនកម្ពុជាជានិច្ច ដែលគាត់មានសិទ្ធិមកលេងកំសាន្តនៅទីនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តព្រះវិហារ៖ឈ្មួញនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារយកទៅចែកចាយតាមបណ្តាខេត្តបានដោយរលូន។

ជាក់ស្ដែងមេឈ្មួញឈ្មោះ ស្រី សារឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ប្រពន្ធឈ្មោះ ស្រី ដា ហៅ(យាយ អ៊ឿន ) រស់នៅខេត្តតាកែវ បានចុះមកទិញផ្ទះចាស់ ៣ខ្នង ៨គុណ១៣ម៉ែត្រពីឈ្មោះ វង្ស វណ្ណា ប្រពន្ធឈ្មោះ ស្រុន ស្រីខេង នៅក្នុង ភូមិបុះធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដឹកចេញទៅខេត្តតាកែវ ដោយមានច្បាប់អនុញ្ញាតពីអជ្ញាធរមូលដ្ឋានត្រឹមត្រូវ។

សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថា ប្ដីប្រពន្ធ ២នាក់ ខាងលើជាឈ្មួញទិញផ្ទះចាស់ ជាច្រើនឆ្នាំមកហើយនៅក្នុងស្រុកត្បែងមានជ័យនិងស្រុកជ័យសែន ខេត្តព្រះវិហារ ប្រភេទ( កន្ទេលធំបន្លំដេក ) ដោយយកឈ្មោះអ្នកធំម្នាក់ក្នុងខេត្តព្រះវិហារមកកាងថែមទៀតរួមផ្សំទាំងចាយលុយផងដែល ទើបគ្នានអ្នកណាហ៊ានបង្ក្រាប់នោះទេ។ ដោយកន្លងមកខាងអាវុធហត្ថបង្ក្រាបជាច្រើនលើកច្រើនសារ ប្រគល់ឲ្យជំនាញត្រួតពិនិត្យ តែមិនដែលបានទទួលផលនោះទេ គឺគ្រាន់បានតែតួរលេខ ហើយមានអ្នកអន្តរាគមន៍ដោះលែងទៅវិញ ខាតទាំងឈ្នួលពលកម្មថែមទៀតផង។
សមត្ថកិច្ចបន្តទៀតថា ការទិញផ្ទះចាស់ខាងលើនោះភាគច្រើនមានតែគ្រោងផ្ទះអត់ដំបូលសាងសង់ទុកចោល ហើយឈើដែលត្រូវជញ្ជូនឡើងឡានភាគច្រើនដំដែកគោលរួចយកទៅត្រាំទឹក បន្លំជាឈើផ្ទះចាស់។

ប្រជាពលរដ្ឋភាគច្រើនបានដាក់សំនួរសួរថា តើផ្ទះចាស់នៅតំបន់ខាងលើនោះក្នុងមួយឆ្នាំលក់អស់ប៉ុន្មានផ្ទះ ? បានដឹកមិនចេះអស់សោះ។ ហើយពួកគាត់លក់ផ្ទះទាំងនោះរួចហើយ ពួកគាត់សង់ផ្ទះថ្មី ធ្វើអំពីឈើទៀត ឬក៏ធ្វើអំពីថ្មសព្វថ្ងៃនេះ?

មន្ត្រីជំនាញបានបញ្ជាក់ថា ផ្ទះចាស់ពិតប្រាកដអាចលក់ចេញទៅក្រៅស្រុកបានមានរយ:៤ទៅ៥ឆ្នាំ តាមប្រភេទឈើ ទើបអាចលក់រោះរើដឹកចេញបាន។

ប្រជាពលរដ្ឋរំពឹងថាមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវត្រួតពិនិត្យបានម៉ត់ចត់មុននិងអនុញ្ញាតិ ជៀសវាងការយល់ច្រឡំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖ចាស់ជរាគ្មាន​ទីពឹងប្រមាណជា ៥៥០នាក់​ នៅក្នុងក្រងកំពង់ចាម​ ទទួលបានអាវរងារ និងស្បៀងអាហារ​ ដែលជា​អំណោយ​របស់​សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោក អ៊ុន ចាន់ដា ​អភិបាលខេត្តកំពង់ចាម​។

ពិធី​សំណេះសំណាល​ និង​ចែកអំណោយ​នេះបាន​ធ្វើឡើង​នាព្រឹក​ថ្ងៃទី​១​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ជាច្រើន​រូប​ទៀត​។

ឆ្លៀតក្នុងឱកាសនោះ លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ បន្ទាប់​ពី​​​​ក្រសួងធនធានទឹក និងឧតុនិយម​ ​បាន​ជូន​ដំណឹង​ អាកាសធាតុ​ចុះ​ត្រជាក់​ជាបន្តបន្ទាប់​​នោះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង​​ចំពោះ​សុខភាព​ និង​ជីវភាព​រស់នៅ​​​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេស​លោកយាយ​ លោកតា​ ដែល​មាន​វ័យ​ចំណាស់​ ងាយរង​នឹង​ជំងឺ​ផ្សេងៗ​ ដូច្នេះ​​អាជ្ញាធរ​ រួមនឹង​សប្បុរសជន​ បាន​នាំយក​អំណោយ​របស់​​សម្តេច​ មក​ចែក​ជូន​លោកយាយ​ លោកតា​ ក្នុង​ឱកាស​នេះ​។

លោកអភិបាលខេត្ត​ បាន​ថ្លែង​បន្ត​ទៀត​ថា​ មិន​ចំពោះ​តែអាកាសធាតុ​​រងារ​ ក្តៅ​​ គ្រោះ​រាំងស្ងួត​​ ឬ​ពលរដ្ឋ​យើង​ជួប​គ្រោះ​​បញ្ហា​ផ្សេងៗ​នោះទេ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ តែងតែ​​ ណែនាំ​ដល់​​អាជ្ញាធរ​ ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ ផ្តល់​ភាព​កក់ក្តៅ​ និង​ជួយ​អន្តរាគមន៍​​ទាន់ពេលវេលា​ ជាក់ស្ដែង​ក្នុង​បរិបទ​កូវីដ​-១៩​ ​រយៈពេល​១ឆ្នាំ​កន្លង​មក​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​កម្មវិធី​ គាំពារ​សង្គម​ផ្តល់​ជូន​ជា​សាច់​ប្រាក់​ជូនដល់ប្រជាពលរដ្ឋ​ ក្រ១​ ក្រ២​ ក្នុងនោះ​សម្រាប់​ខេត្តកំពង់ចាម​ មានជាង​៤ម៉ឺន​ ៧ពាន់​គ្រួសារ​ ដែលទទួល​បាន​សាច់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ពី​រាជរដ្ឋាភិបាល​ ប្រមាណ​ជា​ ៣២លាន់​ដុល្លារ​អាមេរិក​ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​ ហើយ​ក្នុងនោះ​ក៏មាន​ការ​ឧបត្ថម្ភ​របស់​​រាជរដ្ឋាភិបាល​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វេី​ចត្តាឡីស័ក​ ព្យាបាល​ជំងឺ​កូវីដ​-១៩​ និង​គ្រួសារ​អ្នក​ស្លាប់​ដោយជំងឺ​កូវីដ-១៩​ ផងដែរ​ ។

លោកអភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ គឺ​ត្រូវ​រស់នៅ​ប្រកប​ដោយ​អនាម័យ​ ជាពិសេស​ត្រូវ​អនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​ និង​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​​ ដើម្បី​ជៀសផុតពីជំងឺ​ឆ្លង​ផ្សេងៗ​ ផងដែរ​។
​ ​
គួរ​បញ្ជាក់​ថា​ អំណោយ​របស់​សម្ដេច​តេជោ​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ​ដែល​បាន​ផ្ដល់​ជូន​ចាស់​ជរា​គ្មាន​ទីពឹង​ ទាំង​៥៥០នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ ​អាវ​រងារ​ ចំនួន​១អាវ​ អង្ករ​ ២៥គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១យួរ​ និងទឹកស៊ីអ៊ីវ​ ១យួរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តសៀមរាប៖អតិថិជនរបស់ សួស្ដីហ្វាយនែន ម្នាក់បានប្រគល់ម៉ូតូរបស់ខ្លួនដែលទិញបង់រំលស់ប្រគល់ឲ្យ សួស្ដីហ្វាយនែន វិញដើម្បីសងបំណុល។ នេះបើយោងតាមលិខិតព្រមព្រៀង១ដែលសាមីខ្លួន លោកឈួយវាសនា ភេទប្រុស បានបង្ហោះតាមបណ្ដាញសង្គមនៅថ្ងៃនេះ។

ពាក់ព័ន្ធករណីនេះអង្គភាពសៀមរាបប៉ុស្តិ៍មិនអាចទាក់ទងសួស្តី ហ្វាយបែន បាននៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន ខណ:ពេលនេះ បានកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ។

នាយករដ្ឋមន្ត្រីបានបង្ហោះសារមួយតាមរយៈប្រព័ន្ធហ្វេសប៊ុកនៅមុននេះបន្តិចថា។ ថ្ងៃនេះបាយថ្ងៃត្រង់នៅការិយាល័យ
ការងារនៅវិមានសន្តិភាព។ មូលហេតុដោយជាប់រវល់ការងារមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមវីដេអូ បន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេសុីដោយផ្ទាល់និងបន្តទៅទៀតគឺចេញដំណើរតាមរថយន្តទៅខេត្តព្រះសីហនុ។

នាយករដ្ឋមន្ត្រីបានបន្តថាពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ភោធដាក់ឱយប្រើប្រាស់សមិទ្ធិផលជាច្រើនដែលយើងបានកសាងឡើង។ ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ថាដឹកនាំប្រទេសគឺរវល់បែបនេះហើយពេលខ្លះរកពេលទទួលទានបាយ មិនបានផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចណ៍រវាងរថយន្តលុចស៊ិសនិងម៉ូតូដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

យោងតាមរបាយកាណ៍បានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅ៨នោង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវចូលប៊ូទិចអាមួរដឺអង្គរ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ផ្លូវក្រវ៉ាត់ក្រុង។

របាយការណ៍បន្តថាគ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្តលុចស៊ិសពណ៌មាស ពាក់ស្លាកលេខ សៀមរាប ២A៥៥៩៦ បើកបរដោយពុំស្គាល់ឈ្មោះក្នុងទិសដៅពីត្បូងទៅជើង។ ចំណែកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខសៀមរាប ១Q ៦០០៨ បើកបរដោយឈ្មោះ ទុំ ខួច ភេទប្រុសអាយុ១៧ឆ្នាំ (ស្លាប់) រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ទិសដៅពីជើងទៅត្បូង អ្នករួមដំណើរពីរនាក់។ ទី១ ឈ្មោះវឿង ខាន់ ភេទប្រុសរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លកក្រាម ក្រុងសៀមរាប របួស្រាល ទី២ ឈ្មោះរ៉ុង រ័ក្ស ភេទប្រុស នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប របួសបាក់ជើងខាងឆ្វេង។

ជុំវិញគ្រោះថ្នាក់ចរាចណ៍នេះ មន្ត្រីនគរបាលមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយនោះទេរហូតមកដល់រសៀលថ្ងៃនេះ។ ប្រភពពីប្រពលរដ្ឋបានលើកឡើងថាពួកគាត់ឃើញសមត្ថកិច្ចនាំខ្លួនភាគីខាងម្ចាស់រថយន្តក្រោយកើតហេតុ យកទៅការិយាល័យនគរបាលចរាចណ៍។ ទោះជាយ៉ាងមន្ត្រីនគរបាលចរាចណ៍បញ្ជាក់ថាអ្នកដែលនាំខ្លួននោះមិនមែនតៃកុងរថយន្តលុចស៊ិសនោះទេ គឺមិត្តភ័ក្កមកយកឯកសារនៅក្នុងរថយន្តតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តត្បូងឃ្មុំ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងសម័យនេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវបែងចែកព័ត៌មាន អោយបានរហ័ស ហើយត្រូវក្តាប់ព័ត៌មាន អោយបានគ្រប់ទាំងអស់។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ពីសារ:សំខាន់នៃការិយាល័យអ្នកនាំពាក្យ និងការិយាល័យព័ត៌មាន ទុកដើម្បីជាការឆ្លើយតបអោយថ្នាក់ដឹកនាំ ជាអភិបាលខេត្ត រាជធានី មេបញ្ជាការ ស្នងការ ព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើ តែអាចនិយាយតែ រឿងណាដែលសំខាន់ និងចាំបាច់បន្ទាន់ម្តង ម្កាលតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលជា ប្រសិទ្ធិភាពសម្រាប់ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ គឺពាក់ពន្ធ័ទៅនឹងវិជ្ជា បុគ្គល ដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដោយក្នុងនោះ គឺ ជ្រើសរើសយក អភិបាលរង ខេត្ត រាជធានី ម្នាក់ដែលអាចជួបជាប្រចាំជាមួយ អភិបាលខេត្ត រាជធានី និងយកមន្រ្តី សាលាខេត្ត ម្នាក់ទៀត ព្រោះរាល់ឯកសារទាំងអស់ត្រូវចូលតាមជ្រកចេញចូលតែមួយ។

ទន្ទឹមនេះក៏ត្រូវមានមន្រ្តី នៃមន្ទីរព័ត៌មាន ម្នាក់ទៀតចូលរួមក្នុងកិច្ចការងារ ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ ព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្ត ក្រុង របស់ខ្លួនដឹងពីការងារ ធ្វើជាសេចក្តីថ្លែងការណ៏ ហើយបញ្ជូនទៅផ្សាយនៅប្រពន្ធ័ផ្សព្វផ្សាយ ណាខ្លះ បានទាន់ពេលវេលា។ ដូច្នេះមន្រ្តីព័ត៌មាន ត្រូវយល់អោយច្បាស់ពី ពាក្យស្លោក របស់ក្រសួងព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន។ មន្ត្រីព័ត៌មាន ត្រូវតែនិយាយតែពាក្យពិត កុំកុហក់អោយសោះ បើមិនដូច្នេះទេ នឹង បាត់ជំនឿទុកចិត្ត ជាក់ជាមិនខាន។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍យ៉ាងដូច្នេះ
នៅរដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៣០ វិច្ឆិកា ម្សិលមិញ ក្នុងឱកាសអញ្ជើញថ្លែងបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន» រៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់មន្ត្រីជំនាញ មកពីខេត្ត ចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តកំពង់ចាម៖អតីតបក្សប្រឆាំងសង្គ្រោះ​ជាតិថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ ចំនួន​ ៥រូប ដឹកនាំដោយលោក ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម ដែលពួកគាត់បានភ្ញាក់រលឹកមកសុំចូលរួមរស់​​ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈគណបក្សខេត្តកំពង់ចាម។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ លោក​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម​ បានអញ្ជើញជួបស្វាគមន៍ និងសំណេះសំណាលជាមួយអតីតបក្សប្រឆាំងចំនួន៥រូបនៅទីស្នាក់ការគណបក្សខេត្ត។

គួរបញ្ជាក់ថា ក្នុងចំណោមសមាសភាពអ្នកទាំង៥ រូបខាងលើ ដែលមកសុំរួមរស់​​ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖
១-លោក កែវ គឹមឆាន អតីតជាចៅសង្កាត់រងទី២ សង្កាត់កំពង់ចាម និងជាអតីតប្រធានបក្ស អតីតCNRP សង្កាត់កំពង់ចាម។
២-លោក រាម ថន អតីតជាបេក្ខជន​ពេញសិទ្ធិ​ សង្កាត់កំពង់ចាម។
៣-លោក ហាវ ប៊ុនធឿន អតីតជាបេក្ខជន​ពេញសិទ្ធិ​ សង្កាត់កំពង់ចាម។
៤-លោក សំ ម៉េង អតីតាសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ អតីតCNRP។
៥-កញ្ញា កែវ ចរិយា អតីតជាប្រធានយុវជន អតីតCPRP សង្កាត់កំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថាកាលពីថ្ងៃទី២៧ខែ វិច្ឆិកាឆ្នាំ ២០២១
វេលាម៉ោង ០០ និង ៣០នាទី មានករណី ឃាតកម្មគិតទុកជាមុន ត្រង់ចំណុចក្រុមទី១៧ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង លើជនរងគ្រោះឈ្មោះ សំ វិតុល ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

យោងតាមការបំភ្លឺពីសាក្សី ឃើញមុនកើតហេតុនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០០និង៣០នាទីពេលដែលខ្លួនជិះម៉ូតូចេញពីបន្ទប់ជួលរបស់សង្សាខ្លួនឃើញមានមនុស្សមួយក្រុមមានគ្នាប្រហែល៦នាក់ម៉ូតូ៣គ្រឿងឈរនៅខាងមុខមានកាន់កាំបិតក្នុងនោះខ្លួនស្គាល់ម្នាក់ឈ្មោះសុវណ្ណ។

លោកអធិការបន្តថា លុះមកដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ដោយមានការចង្អុលបង្ហាញលោមសាត គឹមសាន ស្នងការនគរខេត្តបាត់ដំបង សម្របសម្រួលលើនីតិវិធីលោក កេវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោកបានបានដឹកនាំកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ វ៉ែង សុវណ្ណ ហៅ (អាវណ្ណ )ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកបន្តទៀតថាករណីនេះនគរបាលក្រុងបាត់ដំបង បន្តស្រាវជ្រាវរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត៖
១-ឈ្មោះដួង ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង។
២-ឈ្មោះហ៊ុន បូរី ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣-ឈ្មោះហូវ សុជាតិ ភេទស្រី អាយុ២៦ឆ្នាំមានទីលំនៅស្វាយជ្រំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ននគរបាលក្រុងបាត់ដំបង កសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់ទៅតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ភ្នំពេញ៖គណៈកម្មការដឹកនាំត្រួតពិនិត្យយានយន្តនិងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានបើកដំណើរការស្ថានីយ ជញ្ជីងអចល័តចំនួន ២ ទីតាំងបន្ថែមទៀត ដែលមួយស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប និងមួយទៀតស្ថិតនៅស្រុករវៀងខេត្តព្រះវិហារ។

ការបន្ថែមទីតាំងជញ្ជីងអចល័ត នេះដើម្បីទប់ស្កាត់ យានយន្តដឹកលើសទម្ងន់។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយដែលសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២១

ភ្នំពេញ៖កម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដំណើរឆ្លងកាត់ប្រទេសចំនួន១០ នៅក្នុងទ្វីបអាហ្វ្រិក ដើម្បីការពារនូវវីរុសបម្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា “ អូមីក្រុង (Omicron) “ ដោយចាប់អនុវត្ត ក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្ដីប្រកាសព័ត៌មាននេះ ។ 

ប្រទេសទាំង១០នោះរួមមាន (1)Botswana  (2) Eswatina (3)Lesotho  (4)Mozambique  (5)Namibia   (6)South Africa   (7)Zimbabwe   (8)Malawi (9)Angola និង(10)Zambia ។ 

នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជា លោកម៉ម ប៊ុនហេង ចេញនៅថ្ងៃទី ២៩ ខែវិច្ឆិកា ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page309 Page310 Page311 … Page646 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អាជ្ញាធរអះអាងពីការប្រែមុខមាត់ថ្មីនាពេលឆាប់ៗរង្វង់មូលបន្ទាយស្រី ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ អាជ្ញាធរអះអាងពីការប្រែមុខមាត់ថ្មីនាពេលឆាប់ៗរង្វង់មូលបន្ទាយស្រី ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ ចុះផ្សាយថ្ងៃទី ២៨ កុម្ភៈ ២០២៦
ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានអាជ្ញាបណ្ណមួយសន្លឹក អាចជីកស្តារឃ្លាំងទឹកយកអាចម៍ដីលក់ តាមអំពើចិត្ត ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានអាជ្ញាបណ្ណមួយសន្លឹក អាចជីកស្តារឃ្លាំងទឹកយកអាចម៍ដីលក់ តាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ២៧ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ព្រមានធ្វើតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត អាជ្ញាធរខេត្តសៀមរាប ព្រមានធ្វើតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត ចុះផ្សាយថ្ងៃទី ២៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×