ទម្រាំចាប់បានរាប់សិបឆ្នាំ អស់ល័ក្ខយប់មិញ

ទម្រាំចាប់បានរាប់សិបឆ្នាំ អស់ល័ក្ខយប់មិញ
0

ទម្រាំចាប់បានរាប់សិបឆ្នាំ អស់ល័ក្ខយប់មិញ

ខេត្តសៀមរាប៖សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបានធ្វើការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងនិងរឹបអូសឈើជាច្រើនកំណត់ថែមទៀត។

ការបង្ក្រាបបានធ្វើឡើង នៅវេលាម៉ោង៩យប់ ថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2026 ដោយមន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃនគរបាលខេត្តសៀមរាប
តាមបញ្ជាផ្ទាល់មាត់របស់ លោកអ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ប្រាប់សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃសុក្រនេះថា ដោយអនុវត្តតាមបទបញ្ជារបស់អភិបាលរងខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងដីឡូតិ៍មួយកន្លែងក្នុងភូមិ ត្រពាំងត្រែង សង្កាត់សាលាករើក ក្រុងសៀមរាប។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមមន្ត្រីសមត្ថកិច្ចជំនាញបានឃើញ រថយន្តម៉ាកនីសាន់ណាវរ៉ា១គ្រឿង ព៌ណសរ គ្នានស្លាកលេខ ដោយបានធ្វើការកែឆ្នៃបំបាង់ភ្នែកសមត្ថកិច្ច ក្នុងការផ្ទុកឈើល្មើសដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឈើ។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបរូបនេះបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនៃផងដែរ នៅពេលក្រុមការងារចុះនៅកន្លែងកើតហេតុក៏បានប្រទះឃើញមាន គំនរឈើមួយគំនរទៅទៀតផង។

បើតាមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសៀមរាបរូបនេះ វត្ថុតាងបទល្មើស ត្រូវបានក្រុមការងារបានដឹកជញ្ជូនមកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។ ក្នុងនោះ ក្រោយពិបានធ្វើការវាស់វែង រកឃើញមានដូចខាងក្រោម៖ -ឈើអារប្រភេទលេខ1 (សុក្រម, ផ្ចឹក) ចំនួនស្មើ១២២ដុំ ស្មើ៥,៩៩៨ម៉ែត្រីគុណ និងម៉ូតូសណ្ដោង រ៉ឹម៉កមួយគ្រឿងផងដែរ៕SRP