Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នគរបាលបានប្រគល់រថយន្តជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ
ឆេះផ្ទះមួយខ្នងនៅស្រុកប្រាសាទបាគងរួមទាំងទ្រព្យសម្បត្តិគ្មានសល់
ឯកឧត្តម សុខ លូ បិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង
សម្តេចតេជោហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើទីផ្សារ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ និងលោកខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នៅរសៀល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារ​ និង​ថវិកា​ពី​សប្បុរសជន​ ដេីម្បីទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​។
ក្នុង​ឱកាសនេះដែរ​ លោក អ៊ុន ចាន់ដា បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​ សប្បុរសជន ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារ​ និង​ថវិកា​​ ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ និង​ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ ក៏ដូចជា​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ ពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ ដោយ​លោក​ ឈុន​ ស្រ៊ា​ និង​លោកស្រី​ អ៉ីម​ គង់​ ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា​សាខា​ខេត្តកំពង់ចាម​ បាន​ជួយ​ឧបត្ថម្ភ​​ អង្ករ​២តោន​ ទឹក​បរិសុទ្ធ​៥០កេស​ ម៉ាស​១ម៉ឺន​ម៉ាស​ អាល់កុល​៧កាន​ និង​មីម៉ាម៉ា​ ចំនួន​៥កេស​ធំ​ និង​ថវិកា​ចំនួន​១ពាន់​ដុល្លារ​អាមេរិក​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាលើកទី១ អំពីវិស័យទេសចរណ៍ខេត្តសៀមរាប បន្ទាប់ពីយើងបានអាកខានអស់រយ:ពេលយូរមកហើយ។

កិច្ចប្រជុំធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១នេះ។

លោកទៀ សីហា បានឲ្យដឹងថា ស្ថាប័នរដ្ឋ និងវិស័យឯកជន នឹងបន្តសហការគ្នាដើម្បីរៀបចំផ្ទះយើង ខេត្តសៀមរាបយើង អាចមានលទ្ធភាព ទទួលភ្ញៀវទេសចរណ៍ឡើងវិញ ក្នុងបរិបទកូវីដ-១៩ ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី (The New Normal)។

លោកបានបន្តថាយើងក៏បានរៀបចំ និងផែនការផ្តល់វ៉ាក់សាំងឲ្យបានដល់បងប្អូនប្រតិបត្តិករទេសចរ ក្នុងខេត្តសៀមរាប ដែលជាក្រុមគោលដៅបន្ទាប់ ក្នុងការផ្តល់សេវាកម្មក្នុងវិស័យទេសចរណ៍ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកក៏បាន សូមបងប្អូន ប្រជាពលរដ្ឋ បន្តការការពារ តាមការណែនាំ របស់ក្រសួងសុខាភិបាល កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ។

ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ខេត្តព្រះវិហា៖អយ្យការសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃ២៧ ខែមេសា ឆ្នាំ២០២១ នេះ បានផ្ដល់អំណោយជូនកុមារកំព្រាដែលកំពុងមានជីវភាពខ្វះខាត ស្ថិតនៅទីរួមខេត្តព្រះវិហារ នឹងចុះណែនាំដល់ក្មេងៗកុមារកំព្រាអោយចូលរួមក្នុងការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ ក្នុងមណ្ឌលកុមារកំព្រាផងដែរ។

សប្បុរសជនដែលមានរាយនាមដូចខាងក្រោម៖
១.លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ
២.លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងខេត្តព្រះវិហារ
៣.លោក ចក សម្បត្តិ ព្រះរាជអាជ្ញារងខេត្តព្រះវិហារ
៤.លោកស្រីមេធាវី សាយ ស្រីច័ន្ទ ប្រធានក្រុមមេធាវី អេជ អេន អេស (H.N.S)
៥.លោកស្រី ខូយ សុផល និង ស្វាមី
៦.លោកស្រី ឆេង មករា និង ស្វាមី
៧.លោក ចេង គឹមអូយ
៨.លោក លំ សេរីគុត
ព្រមទាំងសហការីជាច្រើនទៀត។

អំណោយរួមមានដូចជា៖
– អង្ករ
– ត្រីខ
-ទឹកស៊ីអ៉ីវ
-មី
-ស្ករស
-អំបិល
-សៀវភៅ
-ប៊ិច
-ទឹកសុទ្ធ។
ក្នុងនោះ ក៏មានថវិកា មួយចំនួនចែកជូនកុមារកំព្រាចំនួន៦៥ នាក់ និងអ្នកមើលថែរកុមារកំព្រា(ម៉ែដោះ)ចំនួន ៨នាក់សរុប៧៣នាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម បានចេញសេចក្ដី ណែនាំ អំពីការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិរយៈពេល១៤ថ្ងៃ ក្នុងករណីរកឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងណាមួយនៃភូមិសាស្រ្តខេត្តកំពង់ចាម។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានចុះហត្ថលេខាដោយ លោកអ៊ុន ចាន់ដា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ាណែត បានអះអាងថា”បេសកកម្ម ៥១ថ្ងៃ រៀបចំ ៥ មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ១៩ សរុបប្រមាណ ៤.៣០០គ្រែ”។ នេះបើយោងតាមផេកហ្វេសប៊ុករបស់លោកបានបង្ហោះនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៧ខែមេសានេះ។

លោកហ៊ុន ម៉ាណែត បានបង្ហាញថា៖ក្នុងរយៈពេល ៥១ថ្ងៃ ក្រុមការងារយើងបានរួមគ្នារៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាល ចំនួន ៥ ( the Great Duke, មន្ទីរពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩កោះពេជ្រ ទី១និងទី២, និងមណ្ឌលព្យាបាលកូវីត១៩ ទួលពង្រ) ដែលអាចរៀបគ្រែសរុបប្រមាណ ៤.៣០០គ្រែ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។

ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ខេត្តស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយរដ្ឋបាលព្រៃឈើបានចុះបង្ក្រាបទីតាំងស្តុកឈើអារ គ្រឿងផ្ទះជាច្រើនម៉ែត្រគូប។

សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា ឈើដែលបង្ក្រាបនេះគឺជាឈើ សន្ធិគ្មានការអនុញ្ញាតដឹកជញ្ជូនពី ជំនាញរដ្ឋបាលព្រៃឈើ ដោយមិនមានអ្នកចេញមុខទទួលខុសត្រូវ ដោយស្តុកទុកជាច្រើនគំនរក្នុងដីចម្ការកៅស៊ូ មួយកន្លែង។ តាំងពីព្រឹករហូតមកដល់ ល្ងាចថ្ងៃដដែលរថយន្តចំនួន៤គ្រឿងបានដឹកជញ្ជូន វត្ថុតាងឈើ ទាំងនេះយកទៅរក្សាទុកដើម្បីអនុវត្តតាមផ្លូវច្បាប់។ ករណីនេះពុំបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធណាម្នាក់ឡើយ។

ឈើដែលបានរឹបអូសខាងលើ មានឈើគ្រឿងប្រភេទ(ខ្លុង) ចំនួន១.២៣២ កន្ទុយឈើក្តាលេខ១(ស្រឡៅនិង លេខ២ក្វាវ)ចំនួន ១.៣០២ សន្លឹក មិនទាន់ធ្វើការវាស់វែងនៅឡើយ។ តែការប៉ាន់ស្មានប្រមាណជាង ១០០ ម៉ែត្រគូប។សូមបញ្ជាក់ថាការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១ក្នុងចម្ការកៅស៊ូមួយកន្លែងភូមិរិទ្ធីសែន ជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធអត្ថបទមួយមានចំណងជើងថា«ទទួលការពិត នៃបច្ចុប្បន្នភាព»។

លោកសឿន តុលា បានសរសេរថា៖ជាទូទៅ មានមនុស្សជាច្រើន ក្នុងលោកយើងនេះ តែងតែព្រួយបារម្ភ អំពី ការរស់នៅ អំពី ទំនិញម្ហូបអាហារឡើងថ្លៃ  ដោយសារ ពួកគាត់មានបញ្ហា ប្រភពចំណូល : ចំណូល ត្រូវបានបាត់ ឬ ចំណូលតូចជាងការចំណាយ។

” ចំពោះ តម្លៃទំនិញខុសប្រក្រតីនៅពេលដែលការផ្គត់ផ្គង់ទំនិញមិនគ្រប់តម្រូវការ និង ផ្ដល់ជូនមិនទាន់ពេលវេលា ដល់អ្នកប្រើប្រាស់..គឺជាផ្នែកសំខាន់មួយដែលធ្វើឱ្យទំនិញឡើងថ្លៃ..”

ចង្វាក់ផលិត..ផ្គត់ផ្គង់ និងប្រើប្រាស់ គឺជាចរន្តជាប់សរសៃគ្នា នៃសេដ្ឋកិច្ច ” ប្រសិនបើជុំណាមួយ ដែល ដំណើរការមិនល្អទេ  ភាពខុសប្រក្រតី នៃតម្លៃ នឹងកើតឡើង ” ..ដំណឹងល្អនោះគឺថា : Covid 19 នឹងរលាយបាត់  ទៅវិញថ្ងៃណាមួយ..នឹង បន្សល់ទុកឲ្យយើង  មានការប្រឹងប្រែងធ្វើអាជីវកម្មខ្លាំងជាងមុន..ជីវិតយើងនឹងត្រឡប់មកភាពធម្មតាវិញ , ភាពរីករាយ នឹងមានការស្លៀកពាក់ស្អាតបាត ចូលរួមកម្មវិធីសង្គម..និងបុព្វហេតុផ្សេងៗ..ដូចកាលគ្រាមុន..។

នៅក្នុងគ្រាលំបាក ដោយរោគរាតត្បាត Covid 19  ប្រសិនបើយើង បត់បែននិងអត់ធ្មត់ រក្សាកម្លាំងការងារជាក្រុម និងពង្រឹងទឹកចិត្តស្មារតីបាន   កម្រិតហានិភ័យ នឹងធ្លាក់ចុះ   សូមចងចាំថា : នៅពេលដែលយើងប្រឈមមុខជាមួយនិងបញ្ហា ដោះស្រាយបញ្ហា   នោះមិនមែនជាបញ្ហាទៀតទេ ។

ពីព្រោះ ទ្រព្យសម្បត្តិពិតប្រាកដ របស់អាជីវកម្ម  គឺ ធនធានមនុស្ស  ” វិបត្តិហិរញ្ញវត្ថុ  និង ការរស់នៅខុសពីធម្មតា  ” គឺជាឬសគល់នៃជំលោះក្នុងចិត្ត ព្រមទាំង ជះឥទ្ធិពល ដល់មនុស្ស ជុំវិញខ្លួន  ប៉ុន្តែភាពអត់ធ្មត់ និងបត់បែន ជាឱសថ ព្យាបាល បញ្ហាបច្ចុប្បន្ន ដែលយើងកំពុងជួប។

”  ប្រសិនបើយើង យកបេះដូង មកប្រើ  យើងមាន ដំណោះស្រាយច្រើន ក្នុងផ្លូវជីវិត  ពេលខ្លះ ការប្រើក្បាល  ធ្វើឱ្យយើងឈឺក្បាលថែម ”  ប្រសិនបើយើងងាកក្រោយ បើកដល់ពេលនេះ យើងឃើញ មានរឿងជាច្រើន ដែលយើងត្រូវសម្ដែង អំណរគុណ  មានរបស់ជាច្រើន មានជំរើសជាច្រើន  ដែលយើងដឹងត្រូវធ្វើ  ពីព្រោះ យើងបានឈរមកដល់ទីនេះ..ដើម្បីកុំឱ្យ មានការលំបាក សម្រាប់អនាគត។

សូមចងចាំថា : ការព្រួយបារម្ភ និងភាពភ័យខ្លាច  មិនមែនជាកម្មសិទ្ធិរបស់យើងទេ   នៅពេលដែលយើង រៀនស្រលាញ់ខ្លួនឯង និងផ្ដល់ការស្រលាញ់ ទៅដល់អ្នកដទៃ ជារៀងរាល់ថ្ងៃនោះ។

នៅក្នុងអត្ថបទនេះសូមឱ្យមិត្តអ្នកអាន  ជាពិសេសសហគ្រិន  គិតនិងពិចារណា អំពីតម្លៃ នៃរក្សាកម្លាំងចិត្ត និង តម្លៃដែលយើងបានរស់ដល់ពេលបច្ចុប្បន្ន  ពីព្រោះ

សេដ្ឋកិច្ច គឺជាចរន្ត មានឡើង  មានចុះ ទៅតាមហេតុផលរបស់វា  ប៉ុន្តែ កម្លាំងចិត្ត និងការគិត  ត្រូវតែកើនឡើងជានិច្ច។

” ពេលខ្លះ បញ្ហារបស់អ្នក  ត្រូវបើកចំហរ ទទួលយកការពិត  នៅពេលដែលអ្នកទទួលយកការពិត  អ្នកនឹងដឹង អំពីរបៀបដែលត្រូវធ្វើដំណើរទៅមុខ ”

ប្រសិនបើអ្នកគិតក្នុងចិត្តតែឯង ហើយធ្វើការតែឯង អ្នកនឹងលំបាក ប៉ុន្តែ ប្រសិនបើអ្នកគិតគិត ហើយដាក់រួមគ្នា  ធ្វើការរួមគ្នា អ្នកនឹងបានប្រសើរឡើង ។

សូមចងចាំថា: ” ទុក្ខលំបាក  មិនមែនជាកម្មសិទ្ធិរបស់អ្នកទេ   ហេតុអ្វីអ្នកចិញ្ចឹម វាបានពេលយូរដូច្នេះះ? ហេតុអ្វី អ្នកមិនចិញ្ចឹម ភាពសប្បាយរីករាយ ចាប់ពីពេលនេះទៅ? ”

ស្ថាបនិកក្រុមហ៊ុន  ផា ផា យ៉ាPAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

* PAPAYA HOMESTAY

( គម្រោងលើវិស័យទេសចរណ៍)

* PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)​

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២១

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា៖ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញ្ញាតជាផ្លូវការក្នុងនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា។

ចំពោះ ការរៀបចំពីធីជាផ្លូវការនៃការនាំស្វាយស្រស់ចេញពីកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងសហការជាមួយឯកឧត្តមអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ។

សូមបញ្ជាក់ជូនថា៖
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៨ នៅមុនពេលអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) ច្របាច់បញ្ជូលគ្នាជាមួយ GACC ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា ស្វាយដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តន៍ការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយដែលនាំចេញត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្មទឹកក្តៅ (Hot Water Treatment – HWT) ដើម្បីធានាថា ផ្លែស្វាយស្រស់ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យដូចមានចែងក្នុងពិធីសារ។
អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន៥៥ក្រុមហ៊ុន/ម្ចាស់ចម្ការ///សហគមន៍កសិកម្ម។ អគ្គនាយកដ្ឋានកសិកម្ម ក៏បាន និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ។
អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្រ្តីជំនាញចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនបានចំនួន ៣៧ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (VHT) ចំនួន០២ និងរោងចក្រប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើទឹកក្តៅ (HWT) ចំនួន០៣ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មន្ត្រីជំនាញនៃ GACC ប្រចាំខេត្តក្វាងស៊ី បានដំណើរការត្រួតពិនិត្យចម្ការស្វាយ និងរោងចក្រប្រព្រឹត្តកម្មកម្តៅកម្ចាត់ពងរុយចោះផ្លែស្វាយ តាមរយៈប្រព័ន្ធវីឌីអូ។ ជាលទ្ធផល បន្ទាប់ពីការចរចាបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។ រោងចក្រវេចខ្ចប់ទាំង០៥ នោះ រួមមាន ១-ក្រុមហ៊ុន HYUNDAI MAO LEGACY CO., LTD; ២-ក្រុមហ៊ុន SHANGDA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC; ៣-ក្រុមហ៊ុន AL JAZEELAND FOOD PTE. LTD; ៤-ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD និង៥-ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD ។ ផ្លែស្វាយស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី២បន្ទាប់ពីផ្លែចេកស្រស់ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀតដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជាប្រធាន​គណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ នៅព្រឹក​មិញនេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ ស្ថានភាព​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ នូវ​ភូមិ​ថ្មី​ ខ​ ឃុំ​រកាគយ​ ស្រុកកងមាស​ និង​ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បន្ទាប់ពី​រកឃើញប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងជំងឺកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍២០កុម្ភៈ​។

លោកអ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​-១៩​ នៅ​ស្រុក​កងមាស​ ចំនួន​២នាក់​ និងនៅ​ស្រុកស្រីសន្ធរ​ ៨នាក់​ ដោយ​មាន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​នាក់​ផង​នោះ​ អាជ្ញាធរបាន​សម្រេច​ធ្វើ​​ការ​បិទខ្ទប់​ភូមិ​ ដេីម្បី​ធ្វើ​ចត្តាឡីស័ក​​ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​​ ដាក់​បារ៉ាស​​យាម​ទាំង​ចុង​ភូមិ​ និង​ដេីម​ភូមិ​ ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វេី​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ឬឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ក្នុង​រយៈពេល​១៤ថ្ងៃ​ ​ប្រសិនជា​គ្មាន​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ទេនោះ​ គឺត្រូវ​បេីក​ឲ្យ​ធ្វើ​ដំណើរ​ជាធម្មតា​​ឡើង​វិញ​មិនខាន​ ។

អភិបាលខេត្តក៏បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​​មួយ​ចំនួន​ ដោយតម្រូវ​ឲ្យ​អាជ្ញាធរ​រៀបចំ​ចង​ខ្សែ​ជា​សញ្ញា​ និងមាន​សរសេរ​អក្សរ​​ហាមឃាត់​​ ដាក់​កាត់​ទទឹង​មុខ​ផ្ទះ​​ ទាំង​សងខាង​ផ្លូវ​ក្នុង​ភូមិ​ ឲ្យ​បាន​គ្រប់ៗ​ផ្ទះ​ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​​អនុញ្ញាត​ឲ្យ​ធ្វេី​ដំណើរ​ឆ្លងកាត់​ ប៉ុន្តែ​មិន​ត្រូវអនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ ឬចូល​ទៅក្នុង​ភូមិនោះ​ទេ​ ដោយឡែក​តម្រូវ​ការ​ម្ហូបអាហារ​ប្រចាំថ្ងៃ​​ អាជ្ញាធរ​អាច​ប្រើប្រាស់​វិធី​២យ៉ាង​ គឺទី១-ត្រូវ​​បង្កើត​ឲ្យ​មាន​កន្លែង​សម្រាប់លក់ដូរ​ត្រីសាច់បន្លែ​​​នៅ​ក្បែរៗទី​នោះ​ ហើយ​​អនុញ្ញាត​ឲ្យ​មនុស្ស​​តែ​ម្នាក់ទេ​ក្នុង​១គ្រួសារ​ សម្រាប់​ចេញ​មក​ទិញ​ស្បៀង​អាហារ​ និង​ក្នុង​១សប្តាហ៍​ អនុញ្ញាត​ឲ្យ​បានយ៉ាង​ច្រើន​៣ដង​ប៉ុណ្ណោះ​ ​ដោយ​អាជ្ញាធរ​ត្រូវ​ចេញ​កាត​សម្គាល់​ឲ្យ​ជា​បន្ទាន់​សម្រាប់​ប្រេីប្រាស់​ ។ ទី២-ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​លក់ដូរ​ចល័ត​ តាម​រម៉ក​ម៉ូតូ​ ឬ​យានជំនិះ​អ្វី​ផ្សេង​ ចូល​ទៅ​ក្នុង​ភូមិ​ ប៉ុន្តែ​ត្រូវ​​ណែនាំ​​​ឲ្យ​អ្នក​លក់ដូរ​ទាំងអស់​ ត្រូវ​ពាក់ម៉ាស​ ពាក់​របាំងមុខ​ការពារ​ និង​ប្រេីប្រាស់​ស្រោមដៃ​ ព្រមទាំង​ប្រេីប្រាស់​ទឹក​អាកុល​សម្រាប់​លាង​សម្អាត​ជាប្រចាំ​ផងដែរ​ ។

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​​ ត្រូវ​ពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរមកពី​តំបន់​ប្រឈម​ ដែល​មាន​ដូចជា​ ​រាជធានី​ភ្នំពេញ​ តាខ្មៅ​ ប៉ោយប៉ែត​​ និង​កំពង់សោម​ជាដើម​ គឺ​ត្រូវ​ប្រេីប្រាស់​ឧបករណ៍​ពិសេស​ ​ពិនិត្យ​តាមដាន​​រោគសញ្ញា​វិជ្ជមាន​​​ជា​បន្ទាន់​​ ហើយ​​ត្រូវ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ ដែល​មក​ពី​តំបន់​មិន​មាន​ការ​ប្រឈមទេនោះ​ គឺ​ត្រូវ​អនុវត្ត​ធ្វើ​​ចត្តាឡីស័ក​ដូចគ្នា​ ប៉ុន្តែ​ត្រូវ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗខ្លួន​វិញ​។ ចំពោះ​អ្នក​ដែលបំពាន​វិធានការ​សុខាភិបាល​ នឹង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​​​ច្បាប់​ជាធរមាន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២១

ខេត្តសៀមរាប៖លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃចន្ទ ទី២៦ ខែមេសា ព្រឹកមិញនេះបានដឹកនាំក្រុមការងារ ជួយសម្របសម្រួលដល់យោធិន និងគ្រួសារយោធិន ពលរដ្ឋ ក្នុងការចាក់វ៉ាក់សាំងបង្ការកាកូវីដ-១៩ លេីកទី២។ ជាមួយគ្នានេះដែរ
សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ក៏បាននាំយកអំណោយទឹកសុទ្ធចំណុះ២០កេស ប្រគល់ជូន មេបញ្ជាការយោធភូមិភាគ៤ និង អាល់កុល ៣០លីត្រ ប្រគល់ជូនមន្ទីរពេទ្យយោធភូមិភាគ៤ ក្នុងគោលដៅ ចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ផងដែរ។

សូមជម្រាបថាសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ផ្ដល់សម្ភារនេះខាងលើដើម្បីលើកទឹកចិត្តដល់ ក្រុមគ្រូពេទ្យ ក្រុមការងារ កងកម្លាំង ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ក្នុងការចាក់វ៉ាក់សាំង ជូនយោធិន និងគ្រួសារយោធិន ចូលរួមការពារសុវតិ្ថភាព ក្នុងសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា។

លោក ហ៊ុន ប៉ូគា ក៏បានដឹកនាំក្រុមគ្រួសារយោធិនដែលជាសមាជិកសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ទៅចូលរួម ចាក់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យ យោធភូមិភាគ៤ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២១

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតរបស់សម្ដេចតេជោហ៊ុន សែន ចេញប្រកាសនៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២១

ខេត្តសៀមរាប៖ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា លោក សឿន តុលា បានសរសេរអត្ថបទមួយដែលមានចំណងជើងថា«កម្លាំងនៃការងារជាក្រុម»។

លោកសឿន តុលា បានសរសេរថា៖” នៅពេលដែលមានវិបត្តិកើតឡើង  ប្រសិនបើយើង  ធ្វើការតែឯងលំបាកខ្លាំង  ប៉ុន្តែប្រសិនបើយើងធ្វើការរួមគ្នាជាក្រុម តែងតែនាំឲ្យយើងប្រសើរឡើង”

ជាបឋម នៅក្នុងអត្ថបទនេះសូមឱ្យមិត្តអ្នកអាន ជាពិសេសសហគ្រិន  គិតនិងពិចារណា អំពីតម្លៃ នៃការធ្វើការរួមគ្នា  ជាក្រុម ឬ ជាសហគមន៍  និង រក្សាកិច្ចសហប្រតិបត្តិការ  ចេញពីបុគ្គល  ស្ថាប័នតូច រឿងស្ថាប័នធំ ដែលស្ថិតក្នុងស្ថានការណ៍លំបាកនៃនៃវិបត្តិសេដ្ឋកិច្ចឬហានិភ័យផ្សេងៗ។

នេះគឺជាឧទាហរណ៍មួយ នៃរឿងនិទាន របស់ប្រទេសលោកខាងលិច។
” រដូវធ្លាក់ព្រិលនិង សត្វកាំប្រម៉ា ”
សត្វកាំប្រម៉ា ជាធម្មតាពួកគេមានទម្លាប់រស់នៅដាច់ចេញពីគ្នាពីព្រោះដោយសារតែបន្លានៅជាប់ខ្លួនរបស់ពួកជាមូលហេតុដែលធ្វើឲ្យគ្នាទៅវិញទៅមកប៉ុន្តែ  គ្រាមួយដោយសារតែអាកាសធាតុប្រែប្រួល  មានការធ្លាក់ព្រិលទឹកកក ខុសរដូវកាល  ដែលធ្វើឱ្យសត្វកាំប្រម៉ាទាំងអស់ នៅក្នុងតំបន់  ទទួលរងការឈឺចាប់ដោយសារតែភាពត្រជាក់ខ្លាំង   មិនត្រឹមតែប៉ុណ្ណោះះពួកគេមិនបានរៀបចំទុកជាមុនចំពោះអ្វីៗ ដែលកំពុងកើតឡើងនេះឡើយ។

ដោយការស្លាប់ជាបន្តបន្ទាប់ពីព្រោះអាកាសធាតុត្រជាក់នៅតែបន្ត  សត្វកាំប្រម៉ាដែលនៅសេសសល់បានយល់ឃើញថា ” ពួកគេអាចរស់រៀនមានជីវិតប្រសិនបើពួកគេនៅផ្ដុំគ្នា ”  កុំដៅចេញពីក្នុងខ្លួនរបស់ពួកគេម្នាក់ៗ អាច ជា ឡកកំដៅ មួយសម្រាប់ កម្ដៅពួកគេម្នាក់  ប៉ុន្តែការលំបាកនោះគឺថា នៅពេលដែលពួកគេនៅកៀកជាប់គ្នា ពួកគេនឹងមុខបន្លាដែលនៅជាប់ខ្លួនរបស់ពួកគេទៅវិញទៅមក តែទោះជាយ៉ាងណាក៏ដោយក្រុមសត្វកាំប្រម៉ាដែលនៅសល់ពីការស្លាប់បានតស៊ូនៅផ្ដុំគ្នា ដោយការមុតបន្លាប្រសើរជាងស្លាប់។
អត្ថន័យរៀបរាប់ខាងលើនោះបានបញ្ជាក់ឲ្យឃើញថា ”  ក្នុងគ្រាលំបាក ឬ ក្នុងគ្រាដែលមានវិបត្តិសេដ្ឋកិច្ច ” ការធ្វើការតែឯងលំបាកហើយមិនបានវែងឆ្ងាយឡើយ  ប៉ុន្តែប្រសិនបើយើងធ្វើការរួមគ្នា  អ្វីទាំងអស់តែងតែប្រសើរឡើង ”

ភាពជាក់ស្ដែង  ចំពោះម្ចាស់អាជីវកម្មនៅក្នុងគ្រាលំបាកដោយសារតែវិបត្តិពិភពលោក នៃ Covid 19 ជាពិសេសនៅក្នុងប្រទេសរបស់យើង ដែលកំពុងរីករាលដាល
” នៅពេលដែលការផ្គត់ផ្គង់ទំនិញមិនគ្រប់តម្រូវការ និងមិនទាន់ពេលវេលា ដល់អ្នកប្រើប្រាស់..គឺជាផ្នែកមួយដែលធ្វើឱ្យទំនិញឡើងថ្លៃ..”
ចង្វាក់ផលិត..ផ្គត់ផ្គង់ និងប្រើប្រាស់ គឺជាចរន្តជាប់សរសៃគ្នា នៃសេដ្ឋកិច្ច ” ប្រសិនបើជុំណាមួយ ដំណើរការមិនល្អទេ ភាពខុសប្រក្រតី នឹងកើតឡើង ” ..ដំណឹងល្អនោះគឺថា : Covid 19 នឹងរលាយបាត់ ទៅវិញថ្ងៃណាមួយ..នឹង បន្សល់ទុកឲ្យយើង មានការប្រឹងប្រែងធ្វើអាជីវកម្មខ្លាំងជាងមុន..ជីវិតយើងនឹងត្រឡប់មកភាពធម្មតាវិញ , ភាពរីករាយ នឹងមានការស្លៀកពាក់ស្អាតបាត ចូលរួមកម្មវិធីសង្គម..និងបុព្វហេតុផ្សេងៗ..ដូចកាលគ្រាមុន..
ចំនួនអតិថិជននិងចំនួននៃប្រាក់ចំណូលបានធ្លាក់ចុះយ៉ាងគំហុក ជាសញ្ញាមួយឱ្យអ្នករៀនបត់បែន   បំផុសឲ្យមានការជួបជាមួយ អ្នកដែលជាប់ពាក់ព័ន្ធជាមួយនឹងអាជីវកម្ម   ដើម្បីស្វែងរកនូវតុល្យភាពនៃសភាពជាក់ស្ដែង  ជាពិសេសនោះ ការថ្លឹងថ្លែងដើម្បីរក្សាកម្លាំងធនធានមនុស្ស តាមរយៈនៃការជួបនិងការចរចា   សូមចងចាំថា: ” ការចរចារតែងតែនាំមកនូវគ្រាប់ ពូជ នៃការពិចារណា ដើម្បីឲ្យបានផលប្រយោជន៍ទាំងសងខាង ”

ការងារជាក្រុម ផ្ដល់ផលប្រយោជន៍ដូចខាងក្រោម:
១ : បង្កើន  ការច្នៃប្រឌិត និងបង្កើន ការរៀន អំពីការងារ.
២ : នាំឲ្យបុគ្គលម្នាក់ៗ កសាង ទេពកុសល  ជំនាញ ជាពិសេសម្ចាស់អាជីវកម្ម បង្កើនគុណភាពជំនាញចាត់ចែងធនធានមនុស្ស   សូមចងចាំថា ” ទ្រព្យពិតប្រាករបស់ម្ចាស់អាជីវកម្មគឺធនធានមនុស្ស “។
៣ : ពង្រីកទំហំនៃភាពជឿជាក់ទំនាក់ទំនង និង ការជឿជាក់ក្នុងបុគ្គលនីមួយៗជាមួយនឹងទេពកុសល និងជំនាញរបស់ខ្លួននោះ នាំឲ្យមាននៅការជឿទុកចិត្តជាសាធារណៈ  ” ទំហំនៃជំនឿជឿជាក់ចេញពីសាធារណជន អាស្រ័យទៅលើទំហំនៃជំនឿ ជឿជាក់ ខាងក្នុងអង្គភាពដែលចេញពីបុគ្គលម្នាក់ៗ “។
៤ .លុបបំបាត់នៅភាពសង្ស័យ:
នៅក្នុងការធ្វើអាជីវកម្ម ភាពសង្ស័យទៅលើបុគ្គល រឿងសង្ស័យស្ថានការណ៍អាក្រក់កើតឡើងនៅពេលខាងមុខគឺមិនបានធ្វើឱ្យអាជីវកម្មរីកចម្រើនបានឡើយដូច្នេះហើយការធ្វើការជាក្រុម មានការបង្ហាញទឹកតាងអំពីស្នាដៃ ការងារបុគ្គលម្នាក់ត្រូវបំពេញប្រចាំថ្ងៃ  ។
៥: មានដំណោះស្រាយចំពោះជម្លោះនៅក្នុងកាលដែលធ្វើការជាក្រុមបានជួយឲ្យបុគ្គលម្នាក់ៗមានដំណោះស្រាយជាមួយនឹងជម្លោះផ្សេងពីព្រោះការងារជាក្រុមជាទីកន្លែងដែលបុគ្គលម្នាក់យកបញ្ហាមកដាក់លើតុរួមគ្នាដើម្បីរៀនដើម្បីចែករំលែកការងារដែលពួកគេម្នាក់បានជួប។

ការបើកចំហរមិនបិទបាំងចំពោះគ្នាទៅវិញទៅមក គឺជាកូនសោដ៏ធំដើម្បីដោះស្រាយជម្លោះដើម្បីដោះស្រាយជម្លោះ។
ស្ថាបនិកក្រុមហ៊ុន  ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page431 Page432 Page433 … Page665 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នគរបាលបានប្រគល់រថយន្តជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ នគរបាលបានប្រគល់រថយន្តជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ ចុះផ្សាយថ្ងៃទី ១០ ឧសភា ២០២៦
ឆេះផ្ទះមួយខ្នងនៅស្រុកប្រាសាទបាគងរួមទាំងទ្រព្យសម្បត្តិគ្មានសល់ ឆេះផ្ទះមួយខ្នងនៅស្រុកប្រាសាទបាគងរួមទាំងទ្រព្យសម្បត្តិគ្មានសល់ ចុះផ្សាយថ្ងៃទី ៩ ឧសភា ២០២៦
ឯកឧត្តម សុខ លូ បិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ចុះផ្សាយថ្ងៃទី ៩ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×