ខេត្តសៀមរាប៖ក្រុមមន្ត្រីបានសហការគ្នា ចុះពិនិត្យទីតាំងដេប៉ូប្រេងឥន្ធនៈ នៅខេត្តសៀមរាប ដោយរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងក្នុងខេត្តសៀមរាបប្រកបអាជីវកម្មមិនសុចរិត ពោលគឺពុំមានអនុលោមភាពផ្នែកបរិមាណ។
ការរកឃើញនៅថ្ងៃទី២៦–២៨ ខែសីហា ឆ្នាំ២០២៣ មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប និងរាជធានីភ្នំពេញ សហការជាមួយ មន្ទីរពាណិជ្ជកម្ម។
មន្ត្រីជំនាញនិយាយថា បានធ្វើការត្រួតពិនិត្យប្រេងឥន្ធនៈ ដែលបាញ់ចេញពីដៃបាញ់ប្រេង ផ្ទៀងផ្ទាត់ ជាមួយបរិមាណប្រេង ដែលបង្ហាញលើកុងទ័រជាក់ស្តែងតាមស្ថានីយនិងដេប៉ូចំនួន ៩ទីតាំង ស្ថិតនៅក្នុងស្រុកពួក និងស្រុកក្រឡាញ់ ខេត្តសៀមរាប និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះទីតាំងលក់ប្រេងចំនួន២កន្លែង នៅខេត្តសៀមរាប ប្រកបអាជីវកម្មមិនសុចរិត។
ទោះជាយ៉ាងណា ក្រុមមន្ត្រីមិនបានបង្ហាញឈ្មោះទីតាំងលក់ប្រេងចំនួន២កន្លែង នៅខេត្តសៀមរាប ប្រកបអាជីវកម្មមិនសុចរិត នោះទេ។ ប៉ុន្តែមន្ត្រីថាករណីនេះមន្ត្រីយើងបានចាត់វិធានការលើម្ចាស់ដេប៉ូនោះ ស្របតាមច្បាប់ជាធរមាន៕



ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចតែងតាំង លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។