Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ
ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ
អ្នកកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ចំនួន២នាក់ ត្រូវបានឃាត់ខ្លួន
អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរពាក់ព័ន្ធពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើស​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​
តុលាការចេញដីកាចាប់ខ្លួន អតីតមន្ត្រីពន្ធដារម្នាក់ កំពុងរត់គេចខ្លួនក្រោយ ពីបទឆបោក ប្រាក់ជាង$៣ម៉ឺន
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ខេត្តកំពង់ចាម​៖ក្នុង​អំឡុងពេលប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលគន្លងសម្ពាធទាបនៅឡើយ នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ​ ស្រុកស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ក៏បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង​ផងដែរ​ ជាក់ស្តែង នៅព្រឹកថ្ងៃទី១០ ខែតុលា នេះ លោក ទុន ណេត អភិបាល​ស្រុក​ស្ទឹងត្រង់​ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ ចុះពិនិត្យផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងដំណាំកសិកម្ម រួមមានៈ- ដាច់ផ្លូវនៅទឹកជប់នៅភូមិខ្ទួយ៤ និងភូមិប្រទង ព្រមទាំងហូរដាច់លូកាត់ផ្លូវចំនួន៧កង់ នៅភូមិបិតធ្នូ​ ស្ថិត​នៅ​ក្នុង​ឃុំអូរម្លូ ។ ខូចខាចហូរច្រោះបាក់របងសាលាបឋមសិក្សាដងក្តារប្រមាណ៣០ម៉ែត ។ ប្រេះផ្លូវកៅស៊ូ ត្រង់ចំណុចមុខព្រះអង្គគុហ៍ ស្ថិតភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា​។
រងរបួសស្រាលមនុស្ស០១ និងហូរបាត់ម៉ូតូ១។ ក្នុង​នោះស្រូវប្រាំងចំនួន៣៦១ហិកតា កំពុងរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅ​ភូមិមាឃ១ មាឃ២ ភូមិ​ត្នោតតាសាយ និង​ភូមិ​ទួលពោធិ៍ ស្ថិត​នៅ​ក្នុង​ឃុំព្រែកកក់ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងសៀមរាបដើម្បីបញ្ចៀសការជន់លិចក្នុងក្រុងសៀមរាប ដោយសារជំនន់ទឹកភ្លៀង។
អភិបាលខេត្តចុះការពិនិត្យនេះ ដើម្បីត្រៀមបង្ការ និងពិនិត្យលទ្ធភាពបច្ចេកទេសបើកបន្ធូរសភាពទឹកស្ទឹងសៀមរាប មិនឲ្យជន់លិចដោយសារជំនន់ទឹកភ្លៀង។
ទន្ទឹមនឹងនេះ អភិបាលខេត្ត ក៏បានត្រៀមឱ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរអប្សរា បើកទ្វារទឹកមួយចំនួន ដើម្បីបន្ថយបរិមាណទឹកស្ទឹងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានសរសេរសារមួយក្នុងទំព័រ FACEBOOK ថា ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន។

លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបន្តថា ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

លោកឧត្តមសេនីយ៍ឯកបន្តថាខ្ញុំសូមអរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ បណ្ដាអង្គភាពតំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែនចំណុះអោយយោធភូមិភាគទី៥ កងពលតូចអន្តរាគមន៍លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំងមធ្យោបាយសម្ភារ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាននិងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានកងទ័ពជើងគោកបានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះពីបញ្ជាការដ្ឋានទ័ពពិសេស៩១១ រួមជាមួយទូកនិងអូប៊័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូនលេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូនក្នុងករណីមានតម្រូវការចាំបាច់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង និងព្រៃវែង សម្ដេចក្រឡាហោម ស ខេង បានសម្រេចផ្ដល់ជំនួយបឋមជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ខេត្តព្រះវិហារ៖សង្កាត់រដ្ឋបាលព្រៃឈើព្រះវិហារ បង្ក្រាបបានរថយន្តមួយគ្រឿងដែលបានលួចដឹកទ្វារដោយខុសច្បាប់។
ការបង្ក្រាបនេះធ្វើឡើងថ្ងៃទី០៩តុលាឆ្នាំ២០២០ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នៅចំណុចដាប់ថ្ម ស្ថិតក្នុងភូមិក្រាំងដូង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកបទល្មើសព្រៃឈើប្រភេទទ្វារនេះពាក់ស្លាកលេខ សៀមរាប២B 0065 ។
សមត្ថកិច្ចបន្តថារថយន្តនេះតែងតែលួចដឹកទ្វារ ជារៀងរាល់ថ្ងៃ ដោយធ្លាប់ទំនាក់ទំនងជាមួយសមត្ថកិច្ចតាមដងផ្លូវ ក្នុងការដឹកជញ្ជូនឈើ ប៉ុន្តែថ្ងៃដោយប្រុងលោតឆ័ត្រ ជំនាញដឹងមុនក៏បង្ក្រាបតែម្ដង។
ក្រោយត្រួតពិនិត្យជំនាញបានយកមក រក្សាទុកនៅសង្កាត់ព្រៃឈើ ព្រះវិហារដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់។
គួរបញ្ជាក់ថាសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារចូលទៅខេត្តសៀមរាប និងចូលទៅខេត្តកំពង់ធំ ដោយរថយន្តសាំយ៉ុង
បានកើតមានយ៉ាងអនាធិបតេយ្យបំផុត ប៉ុន្តែការបង្ក្រាបហាក់បានតិចតួចប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២០

ភ្នំពេញ៖សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែតុលាឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២០

ខេត្តបន្ទាយមានជ័យ៖លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះបាន អញ្ជើញជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ ដំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ។

ក្នុងឱកាស នោះដែរ លោកឧត្ដមសេនីយ៍ត្រី ស្នងការខេត្ត បានផ្ដល់អនុសាសន៍ អោយបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកបាន ដាក់ចេញទិសដៅអនុវត្តចំនួន ០៤ មាន៖

១- ខិតខំប្រឹងប្រែងបន្តអោយមានសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសន្តិភាព។

២- ពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

៣- ដោះស្រាយក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ ។

៤- សាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមសហការជាមួយគ្រប់អជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ដើម្បីសំរេចជោគជ័យគ្រប់ភារកិច្ច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២០

ខេត្តសៀមរាប៖ប្រធានស្ដីទីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក ហូ សម័យ បានអះអាងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប កើតឡើងចំនួន៥០ករណី បណ្ដាលឲ្យមនុស្ស៥៧នាក់ បានស្លាប់ ភាគច្រើនគឺជាអ្នកបើកបរម៉ូតូ និងរបួសធ្ងន់ស្រាល ចំនួន១៥៦នាក់ ថយចុះជាងឆ្នាំមុន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ករណីគ្រោះថ្នាក់មានមានចំនួន ៦៧ករណី  បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦១ នាក់ និងរបួសធ្ងន់ស្រាល ចំនួន១៧៣នាក់។

លោក ហូ សម័យ ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើង ដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងលើសល្បឿនកំណត់ ហើយភូមិសាស្ត្រដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ គឺស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្រុកចំនួន ៣ចំនួន រួមមាន ៖ ស្រុកជីក្រែង , ស្រុកសូទ្រនិគម និងស្រុកពួក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី ៨ ខែតុលា ម្សិលមិញ បានអញ្ជើញបិទវគ្គតម្រង់ទិស ការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ដែលវគ្គតម្រង់ទិសនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ២០២០ និងសិក្ខាកាមអញ្ជើញចូលរួមមាន លោក លោកស្រី ប្រធាន ឬអនុប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ លោក លោកស្រី ហេរញ្ញិកគណៈកម្មាធិការអនុសាខាក្រុង-ស្រុកទាំង១២ និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ នៃខេត្តសៀមរាប សរុបចំនួន ៤៨នាក់។

វគ្គនេះផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួនរួមាន តួនាទីភារកិច្ចគណៈកិត្តិយស គណៈកម្មាធិការ និងមន្ត្រីប្រចាំការអនុសាខា ការយល់ដល់ដឹអពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ការងារគ្រប់គ្រងគ្រោះមហន្តរាយ របាយការណ៍កាលកំណត់ ការគ្រប់គ្រងមូលនិធិ និងចុះបញ្ជីគណនេយ្យ ការរៀបចំខ្លឹមសារអត្ថបទ និងរូបភាព ផ្សព្វផ្សាយតាមបណ្ដាយទំនាក់ទំនងសង្គម…។

នាឱកាសនោះ លោកទៀ សីហា បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចប្រធានតែងគិតគូរខ្ពស់ អំពីសុខទុក្ខរបស់មន្រ្តីនិយោជិតសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស។

លោកបន្តថា ទោះបីជាវគ្គតម្រង់ទិសការងារអនុសាខាក្រុង/ស្រុក ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដែលជាពេលវេលាខ្លីក្តី ក៏វគ្គនេះ តាមរយៈការបង្ហាញពីប្រធានបទសំខាន់ៗដូចជា មូលដ្ឋានគ្រឹះកាកបាទក្រហម រចនាសម្ព័ន្ធ តួនាទីភារកិច្ចអនុសាខា ក្រុមអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សកម្មភាពវិស័យស្នូលទាំង៤ រួមទាំងការងារគ្រប់គ្រងប្រើប្រាស់ថវិកា ជូនអស់លោក លោកស្រីជាសិក្ខាកាមទាំងអស់ បានយល់ដឹង និងជាជំនួយតម្រង់ទិស សំដៅអនុវត្តសកម្មភាពនៅតាមបណ្តាអនុសាខាបានត្រឹមត្រូវតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជាយើង និងក្នុងសកម្មភាពរួមគ្នាអនុវត្តនូវទិសស្លោកដ៏សំខាន់គឺ៖ ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន។ ចំពោះមុខនេះ ដើម្បីទ្រទ្រង់សកម្មភាពសេវាកម្មមនុស្សធម៌បាននោះ ទាមទារឱ្យគណៈកម្មាធិការអនុសាខាទាំងអស់ខិតខំបន្តរកមូលនិធិពីគ្រប់មជ្ឈដ្ឋាន តាមរយៈការពង្រីកសមាជិភាព ការដាក់ហិបសប្បុរសធម៌ ព្រឹត្តិការណ៍មនុស្សធម៌តាមលទ្ធភាព។ល។

ជាមួយគ្នានេះដែរ ត្រូវបន្តពង្រីក ពង្រឹងសកម្មភាពអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាក្នុងអនុសាខា ដែលជាឆ្អឹងខ្នងរបស់សមាគមជាតិយើង។

បន្ទាប់ពីពិធីបិទវគ្គនេះ លោកក៏បានធ្វើការប្រគល់ជូននូវអាវពោងដែលទទួលបានពីកាកបាទក្រហកម្ពុជា ដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២០

ខេត្តកំពង់ចាម​៖ក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០​នេះ​ លោក​​ កែវ នាឬទ្ធិ អភិបាលរង ខេត្តកំពង់ចាម បាន​ថ្លែង​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​​ ឲ្យ​កសាងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត តាមរយ:នៃការរៀនសូត្រ ព្រោះការសិក្សាមិនគិតពីអាយុ និងតួនាទីឡើយ ហើយអ្វីដែលសំខាន់នោះ គឺយើងជាមន្ត្រីជំនាញ ត្រូវធ្វើជាមន្ត្រីចុះមូលដ្ឋានឲ្យបានញឹកញាប់ ដើម្បីដឹងពី បញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ និងដោះស្រាយជូនគាត់វិញទៅតាមជំនាញរបស់ខ្លួន ដោយកុំធ្វើឲ្យក្លាយជាមន្ត្រីជើង១០នោះឡើយ​។

ក្នុង​ពិធី​នោះ​ដែរ​ លោក​​ កែវ នាឬទ្ធិ
បានសម្តែងការកោតសរសើរចំពោះមន្ទីរកសិកម្មម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជំរុញឲ្យវិស័យកសិកម្ម
ឲ្យមាន កំណើនកើនឡើង ពីមួយ ឆ្នាំទៅមួយឆ្នាំទាំងគុណភាព និងបរិមាណ គួរជាទីមោទនៈ។
ជាក់ស្តែងនៅក្នុងឆ្នាំ២០១៩-២០២០នេះ ខេត្តកំពង់ចាមយើងផលិតបាននៅលើផ្ទៃដីសរុបចំនួន ១៣៦ ១១៧ហ.ត បើគិតជា បរិមាណផលស្រវសរុបរហូតដល់ទៅ៤៩៦ ៣០០តោន ហើយក្រោយពីការប្រើប្រាស់សម្រាប់ជាតម្រូវការនៅ ក្នុងខេត្តនោះ យើងក៏មាននៅសល់ស្រវសរុបចំនួន១៧០ ៥៧៣តោន សម្រាប់ធ្វើការនាំចេញក្រៅខេត្តផងដែរ។
លោក​​ កែវ នាឬទ្ធិ​ ក៏បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់​មន្ត្រីទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល​ ដោយ​មានទឹកចិត្តអំណត់អត់ធននឹងការងារ និងមានឆន្ទៈទទួលខុសត្រូវខ្ពស់ប្រកបដោយភាពបត់បែន ព្រមទាំង​ប្រកាន់យកនូវសាមគ្គីភាពល្អ នៅក្នុងអង្គភាព​ ជាពិសេស​ត្រូវ​​បំពេញភារកិច្ច និងអនុវត្តតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរនិងមានក្រមសីលធម៌វិជ្ជាជីវ​:។

គួរបញ្ជាក់ផងដែរថាមន្ត្រី​ដែលត្រូវ​ប្រកាស​តែងតាំង​ក្នុង​ពិធី​នេះ​រួមមាន​៖​ ១-លោក រឿង សូផាត ជានាយរង​ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ។

២-លោក កែវ មុនី ជានាយរង​ ផ្នែករដ្ឋបាលព្រៃឈើកំពង់ចាមត្រើយស្តាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម។
៣-លោកស្រី ហួ សុភី ជាអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២០

ខេត្តសៀមរាប៖ពលរដ្ឋ៤០០គ្រួសារ រស់នៅក្នុងសង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ទទួលបានអំណោយពីព្រះគ្រូគុណ្ណវឌ្ឍោ សន សារិទ្ធ ជាទីឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតសម្ដេចសង្ឃរាជ ទេព វង្ស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ វត្តប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ។

ពិធីនេះធ្វើនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

ពលរដ្ឋដែលមកទទួលបានអំណោយនេះដោយសារមានការខ្វះខាត ក្នុងវិបត្តិកូវីត១៩ មានចំនួន៧ភូមិក្នុងសង្កាត់ជ្រាវ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ សារ៉ុង១ ក្រណាត់សរ១ដុំ និងថវិកា១ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នេះ បានកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរៀបវារៈដូចខាងក្រោម៖

១-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣។

២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។

៣-បញ្ហាៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖
៣.១-សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
១-ពិធីសារទី៣ ស្តីពីសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។
២-ពិធីសារ៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights)រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៣.៣-សេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម។
៣.៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page555 Page556 Page557 … Page665 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ កម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ ចុះផ្សាយថ្ងៃទី ១៣ ឧសភា ២០២៦
ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ ចុះផ្សាយថ្ងៃទី ១៣ ឧសភា ២០២៦
អ្នកកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ចំនួន២នាក់ ត្រូវបានឃាត់ខ្លួន អ្នកកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ចំនួន២នាក់ ត្រូវបានឃាត់ខ្លួន ចុះផ្សាយថ្ងៃទី ១៣ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×