Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានអះអាងថា បច្ចុប្បន្ន រដ្ឋបាលខេត្ត បានពិនិត្យឃើញថា មានបងប្អូនប្រជាពលរដ្ឋ មួយចំនួនបានលួចចោះ បំពង់លូទឹកភ្លៀង និងទឹកកខ្វក់ដែលកំពុងស្ថាបនាដោយពុំមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ខុសលក្ខណៈបច្ចេកទេស ដែលធ្វើឱ្យមានការខូចខាតលូទឹកភ្លៀង និងទឹកកខ្វក់ដែលកំពុងសាងសង់។

នេះបើយោងតាមសេចក្ដីជូនដំណឹងស្តីពីការហាមឃាត់ការតភ្ជាប់បណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ ចូលក្នុងលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងដំណាក់កាលនៃការសាងសង់ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ ខ្សែ ក្នុងក្រុងសៀមរាប។ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោម ៖

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ឈ្មោះកែក កាយ អាយុ២១ឆ្នាំ នៅភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប៉ូលិសស្រុកប្រាសាទបាគងចាប់ខ្លួន ពាក់ព័ន្ធករណីលួចខ្សែភ្លើង។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង២និង០០នាទីថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ ចំណុចភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះដកហូត សម្ភារដូចជា៖ កង់១គ្រឿង , ខោចំនួន១ , ពិល១គ្រឿង , ទូរស័ព្ទអិនចុចពិល១គ្រឿង , ស្បែកជើង១គូ , ការ៉ុង១ ក្នុងការ៉ុងមានខ្សែភ្លើងចំនួន៣ដុំ កំបិតតូច១និងទុលឡាវីសកែច្នៃ១។

ជនសង្ស័យឆ្លើយសារភាពថា បានលួចខ្សែភ្លើង ពិតមែននិងកន្លងមកធ្លាប់លួចចំនួន១១លើក នៅក្នុងទឹកដីស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។

យោងតាមបណ្តឹង របស់ឈ្មោះឡាំគាវុធ (ជាអនុប្រធានសាខាអគ្គិសនីស្រុកបន្ទាយស្រី) បានឲ្យដឹងថា កន្លងមកតាមប្រអប់ភ្លើងក្នុងស្រុកបន្ទាយស្រីនិងស្រុកប្រាសាទបាគង បានបាត់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។

បច្ចុប្បន្នប៉ូលិសកសាងសំណុំរឿង អនុវត្តទៅតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២១

ខេត្តឧត្តរមានជ័យ៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនករណីលក់ឆ្នោតវៀតណាមខុសច្បាប់។

ការចាប់ខ្លួននៅម៉ោង១៤និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងផ្សារសំរោង ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អធិការនគរបាលក្រុងសំរោង លោកហម ភិរម្យ បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឡុង ឌី អាយុ២៩ឆ្នាំ។ ករណីនេះដកហូតវត្ថុតាងបទល្មើសបានមួយចំនួន។ បុរសរូបនេះត្រូវបានសមត្ថកិច្ច នាំខ្លួនបញ្ជូនទៅតុលាការដើម្បី អនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២១

ភ្នំពេញ៖កូនប្រុសបង្កើតរបស់សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស សុខា នៅរសៀលថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២១ នេះ បានថ្លែងសារអំពាវនាវ«រួមគ្នាបំបាត់អំពើហិង្សានៅក្នុងគ្រួសារ»។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់ លោក ស សុខា បានសរសេរថា៖ យើងសង្កេតឃើញថា នៅលើពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាយើង អំពើហិង្សានៅក្នុងគ្រួសារពីសំណាក់បុរសជាស្វាមី ជាឪពុក ទៅលើស្ត្រីជាភរិយា និងកូនៗ នៅតែកើតមានជាបន្តបន្ទាប់ បើទោះបីថ្នាក់ដឹកនាំប្រទេសនីមួយៗ ខិតខំបង្កើតឲ្យមានច្បាប់ និងស្ថាប័ន ឬអង្គភាពអនុវត្តច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារក៏ដោយ។

អំពើហិង្សានៅក្នុងគ្រួសារ ពុំមានផលចំណេញអ្វីទាល់តែសោះ សម្រាប់ក្រុមគ្រួសារនីមួយៗ។ ផ្ទុយទៅវិញអំពើហិង្សាក្នុងគ្រួសារនេះ មានតែបង្កឲ្យបែកបាក់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិ បង្ករបួស និងស្លាប់បាត់បង់ជីវិតប្រពន្ធកូនតែប៉ុណ្ណោះ ។ ទីបំផុតទៅ ស្វាមីត្រូវប្រឈមនឹងផ្លូវច្បាប់ ពេលខ្លះត្រូវជាប់ពន្ធនាគារក៏មាន បន្សល់ទុកកូនកំព្រាម្តាយ និងកេរ្តិ៍អាសោចដែលមានឪពុកជាឃាតក ជាអ្នកទោសជាប់ពន្ធនាគារជាដើម។

ក្នុងនោះដែរ បុរសជាស្វាមីមួយចំនួនតូច មានការយល់ច្រឡំ គិតថា ខ្លួនជាមេគ្រួសារ ជាអ្នករកលុយផ្គត់ផ្គង់គ្រួសារ ត្រូវមានអំណាចគ្រប់គ្រងលើប្រពន្ធកូន អាចវាយធ្វើបាបប្រពន្ធកូន តាមចិត្តរបស់ខ្លួន។ ស្វាមីខ្លះ យកលេសខ្លួនស្រវឹង ហើយក៏វាយធ្វើបាបប្រពន្ធកូន ដោយគិតថា ខ្លួនមិនមានទោសពៃឡើយ។ ចំណែកឯស្វាមីខ្លះទៀត ដើរផ្លូវខុសញៀនថ្នាំ ក៏វាយធ្វើបាបប្រពន្ធកូន ដោយគិតថា ខ្លួនវង្វេងស្មារតីមិនដឹងអី។ ស្វាមីមួយចំនួនទៀត វាយធ្វើបាបប្រពន្ធកូនជាប្រចាំ អាងតែប្រពន្ធមិនតបត មិនប្តឹង បានដៃ។

ចំពោះរាល់ការគិត ការយល់ និងការប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធកូនរបស់ស្វាមីមួយចំនួនខាងលើនេះ គឺជាការយល់ច្រឡំ និងជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរបំផុត។ លើសពីនេះទៅទៀត គ្រប់ស្វាមីដែលប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធកូន សុទ្ធតែមានទោសដែលមានចែងនៅក្នុងច្បាប់ ពោលគឺស្វាមីមិនអាចប្រើអំពើហិង្សាទៅលើប្រពន្ធកូនជាដាច់ខាត ព្រោះវាអំពើខុសច្បាប់ទាំងស្រុង។

ក្នុងនាមស្វាមី និងជាឪពុកមួយរូប ខ្ញុំសូមអំពាវនាវដល់ស្វាមី និងឪពុកទាំងឡាយ សូមបញ្ឈប់រាល់ការប្រើអំពើហិង្សាទៅលើប្រពន្ធកូន ដោយប្តូរមកវិញនូវការផ្តល់ភាពកក់ក្តៅដល់ប្រពន្ធកូន និងជាបង្គោលដ៏រឹងមាំសម្រាប់ក្រុមគ្រួសារ។

រួមគ្នាបំបាត់អំពើហិង្សានៅក្នុងគ្រួសារ ដោយផ្តើមចេញពីស្វាមីគ្រប់រូប !

សូមជូនពរគ្រប់ក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល ស្រលាញ់គ្នាដល់ចាស់កោងខ្នង កើតកូនពូនជាចៅ និងជោគជ័យគ្រប់ភារកិច្ចកុំបីខាន🙏🙏🙏។

សូមជម្រាបថាកាលពីថ្មីៗនេះ ថៅកែភោជនីយដ្ឋានរាជនីបបរស នៅក្រុងសៀមរាបបានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើកូនស្រីបង្កើត នាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក៏ប៉ុន្តែករណីនេះត្រូវបានសមត្ថកិច្ចចុះទៅធ្វើកិច្ចសន្យាបញ្ឈប់។ ជាមួយគ្នានេះលោកឧកញ៉ា ឌួង ឆាយ ក៏ត្រូវបានគេដឹងថាបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើភរិយាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧»សាខាខេត្តសៀមរាប

នៅរសៀល ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ ២០២១

បានដឹកនាំក្រុមការងា​រ នាំយកនូវ ម៉ាសចំនួន ២៥០០ ម៉ាស់ ទឹកសុទ្ធ២៥យួរ និង ថវិកាចំនួន ៥០មុឺនរៀល ប្រគល់ជូន លោក នួន សារុន ប្រធានការិយាល័យអន្តាគមន៍ និង តម្រួតបទបញ្ជារ នៃស្នងការនគរបាលខេត្តសៀមរាប។

នៅក្នុងឱកាសនេះផងដែរ លោក សឹង្ហ សំរឹទ្ធិ ក៏បានមានមតិ សំណេះសំណាល ផ្តាំផ្ញេីដល់កងកម្លាំងនគរបាល អន្តរាគមន៍ ទាំងអស់សូមអោយថែរក្សាសុខភាព ត្រូវមានការប្រុងប្រយ័ត្ននិង កាពារ ដោយត្រូវរក្សាអនាម័យ អោយបានល្អដេីម្បីរួចផុតពីជំងឺកូវីត-១៩ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២១

ខេត្តសៀមរាប៖ភាពវ័យឆ្លាតរបស់មនុស្សមិនកើតឡើងពីកំណើតឡើយ។

ពួកគេឆ្លាតនិងវាងវៃបាន ពីព្រោះពួកគេរក្សាការរៀនគ្រប់ទីកន្លែង និង គ្រប់ពេលវេលា “ គ្រប់ពេលដែល អ្នក ចង់ដឹង ចង់យល់ជាពេលវេលាដែលធ្វីឲ្យអ្នកឆ្លាត” ដោយយោងតាមការស្រាវជ្រាវដើម្បីបញ្ជាក់ ដោយ ឈរលើកត្តា 5 យ៉ាង:

 

1. ការស្តាប់:

“ អ្នកដែលពូកែទំនាក់ទំនងពិតប្រាកដគឺអ្នកដែលពូកែស្តាប់ “

មនុស្សឆ្លាតចំណាយពេលស្តាប់និងធ្វើការពិចារណាពួកគេ ស្តាប់ដើម្បីឲ្យយល់ពីមូលហេតុពួកគេស្តាប់ពិតៗ ចេញពីបេះដូងរបស់ពួកគេ ប៉ុន្តែមិនមែនស្តាប់ដើម្បីនិយាយតបត ឬ ក៏ប្រកែកតវ៉ាយកខុសត្រូវរៀងៗខ្លួនឡើយ។ ពីព្រោះពួកគេយល់ថាការនិយាយច្រើន ទាញយកហេតុផលពន្យល់ទៅលើអ្នកណាម្នាក់វាជារឿង

ខ្ចះខ្ចាយពេលវេលានៃជីវិតរបស់ពួកគេ ពីព្រោះ “ មនុស្សចង់ដឹងចង់ឮនូវអ្វីដែលពួកគេចង់តែប៉ុណ្ណោះ “ ហើយពួកគេយល់ថាមនុស្សមិនជឿជាមួយសម្តី ឬ ការវែកញែកអ្វីឡើយពួកគេជឿលើទង្វី ឬ សកម្មភាពតែប៉ុណ្ណោះ។

 

2. រក្សាគុណភាពទំនាក់ទំនង:

មនុស្សឆ្លាតពួកគេតែងតែងគោរពតម្លៃមិត្តភាពនិងតម្លៃនៃទំនាក់ទំនងគ្នា។ ជាធម្មតាពួកគេរក្សាទំនាក់ទំនងជាមួយ មិត្តភាពដែលមានពីមុនមកហើយពួកគេយល់ថាទំនាក់ទំនងយូរអង្វែងមិនអាចកើតឡើងជាមួយការជួបគ្នារយៈពេលខ្លីបានឡើយ។

ពួកគេយល់ថាទំនាក់ទំនងគឺជាប្រភពទុននៃខ្លឹមសារជីវិតនិង ជា ប្រភពទុន នៃគ្រប់អាជីវកម្មផ្សេងៗ ទោះបីក្នុងស្ថាប័នអ្វីក៏ដោយគុណភាពទំនាក់ទំនងគឺជាដង្ហើមនៃភាពរីកចម្រើន និងសុភមង្គល។

 

3. ការរក្សាគិតទៅមុខ:

មនុស្ស វៃឆ្លាតពួកគេឆ្លាតពីព្រោះពួកគេយល់ថារក្សាការគិតឲ្យភ្លឺថ្លាចេញពីក្នុងខ្លួនមកមិនត្រឹមតែជួយឲ្យពួកគេមានសង្ឃឹមនិងទៅអនាគតនិងរីករាយនៅពេលបច្ចុប្បន្នតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងជំរុញកម្លាំងចិត្តនិងស្តែងចេញជាឧទាហរណ៍ដល់អ្នកជុំវិញខ្លួនរបស់ពួកគេទៀតផង “ គិតល្អ សកម្មភាពល្អ អ្នកនឹងទទួលបានផលល្អ “ ពួកគេយល់ថាទស្សនៈរបស់មនុស្សមិនអាចផ្លាស់ប្ដូរពិភពលោកបានឡើយ។ ពិភពលោកផ្លាស់ប្ដូរតាមរយៈ ឧទាហរណ៍គំរូតែ ប៉ុណ្ណោះ។

 

4. រក្សាតុល្យភាព:

មនុស្សឆ្លាតពួកគេមិនបានដាក់ចិត្តធ្វើការវិនិច្ឆ័យទៅលើខ្លួនអ្នកណាឡើយពីព្រោះនៅពេលណាដែលមានការប្រៀបធៀបស្តីបន្ទោសឬរិះគន់ទៅលើបុគ្គលណាមួយពួកគេមិនបានគិតទូលំទូលាយអំពីមនុស្ស ឡើយនៅក្នុងលោកនេះមនុស្សមិនដូចគ្នាឡើយ “ អ្វីដែលត្រូវសម្រាប់ពួកគេគឺមិនត្រូវសម្រាប់អ្នកគ្រប់គ្នានៅក្នុងពិភពលោកឡើយ “ ពួកគេយល់រឿងនេះហើយពួកគេអនុវត្ត ហើយអនុវត្តន៍អប់រំខ្លួនទៅតាមការយល់របស់ពួកគេ ។

 

5. គ្រូបង្រៀន:

អ្នកវៃឆ្លាត: ពួកគេរៀនគ្រប់ទីកន្លែងពួកគេរៀនពីមនុស្សគ្រប់គ្នាតាមការជួប ការនិយាយ ឬ សកម្មភាពផ្សេងៗ ទៀត ពីព្រោះពួកគេគិតថាគ្មាននរណាម្នាក់កើតមកចេះនោះឡើយហើយគ្មាននរណាម្នាក់ចេះសព្វគ្រប់គ្មានចន្លោះអ្វីនោះឡើយ។ ដូច្នេះហើយការស្តាប់ឮ គ្រប់មនុស្សដែលពួកគេបានជួបនឹងឃើញបានធ្វើឲ្យពួកគេពិចារណា ពីព្រោះពួកគេគិតថាជីវិតគឺជាកូនសិស្សក្នុងសាលាឬក្រៅសាលាហើយគ្រូរបស់ពួកគេគឺស្ថិតនៅគ្រប់ទីកន្លែងនៅក្នុងលោកនេះ។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD.

 

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY

(គម្រោងលើវិស័យទេសចរណ៍)

*PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្ម

និងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២១

ខេត្តសៀមរាប៖មន្ត្រីទទួលបន្ទុកប្រឆាំងការជួញដួរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានអះអាងថា ឆ្លងកាត់ការសាកសួរ ព្រះចៅអធិការវត្ត និងព្រះសង្ឃ ដែលវាយបន្តគ្នានោះ ទើបដឹងថា មិនមែនជាករណីអំពើហិង្សាឡើយ«ផ្ទុយទៅវិញគឺជាការប្រដៅ ដោយដាក់វិន័យតាមគោលការណ៍របស់វត្តប៉ុណ្ណោះ»។

ការអះអាងយ៉ាងដូច្នេះ ក្រោយមានការសម្របសម្រួល ធ្វើកិច្ចសន្យាបញ្ចប់ នៅល្ងាចថ្ងៃទី១៥ ខែមីនា ម្សិលមិញ ករណីបែកធ្លាយវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុក ការប្រើប្រស់ហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើ ភិក្ខុនិងសាមណេរ នៅវត្តរាជបូណ៌។

ព្រះតេជគុណ ពិន សែម ព្រះចៅអធិការវត្តព្រះរាជបូណ៌ បានមានសង្ឃដីកាថា ព្រះអង្គមិនដែលមានគំនិតគុំគួនលើសង្ឃអង្គណាឡើយ។ ផ្ទុយទៅវិញ គឺមានតែទទួលយកព្រះសង្ឃអោយគង់នៅវត្តនេះដើម្បីអប់រំកែប្រែ រាល់ពេលសង្ឃអង្គណាធ្វើខុសវិន័យហើយវត្តផ្សេងមិនទទួល។

ជាមួយគ្នានេះ លោក ជោគ ឌី គណ:កម្មការវត្តព្រះរាជបូណ៌ ក៏បានឲ្យដឹងថា បើយើងមើលក្នុងរូបភាព វាហាក់បីដូចជាការធ្វើទារុណកម្មអីចឹង។ប៉ុន្តែកាពិតគឺជាការដាក់វិន័យ ដោយតម្រូវអោយសង្ឃដែលធ្វើខុសវិន័យច្រើនលើកនោះ វាយគ្នាម្តងម្នាក់ គឺវាយតគ្នា។
លោកបន្តទៀតថា មានសង្ឃមួយចំនួនមិនគោ រពវិន័យ ពេលខ្លះលួចមានស្រី ហើយពេលខ្លះលួចជក់គ្រឿងញៀនក៏មានដែរ។ ចឹងរឿងហេតុនេះ មិនមែនព្រះចៅអធិការវាយនោះទេ គឺដាក់វិន័យ ដោយតម្រូវអោយសង្ឃល្មើសវិន័យ វាយម្តងម្នាក់។

បើតាមមន្ត្រីប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជាក់បន្ថែមថា ឆ្លងកាត់ការសាកសួរលម្អិតអំពីរឿងហេតុ សមត្ថកិច្ចរបស់ំនាញនិងដោយមានការឯកភាពពីតំណាងអាយ្យការអមសាលាដំបូងខេត្ត រួមទាំងអាជ្ញាធរ គឺបានសម្របសម្រួលនិងធ្វើកិច្ចសន្យាបញ្ចប់ហើយ ដោយតម្រូវអោយព្រះសង្ឃ ដែលមានកំហុសគោរពតានវិន័យវត្ត។ ចំណែកព្រះចៅអធិការវត្ត បញ្ឃប់ការអប់រំដោយដាក់វិន័យ បែបអំពើហិង្សាដូច្នេះដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ នៅក្នុងវត្តរាជបូណ៌ មានការដាក់វិន័យទៅលើព្រះសង្ឃចំនួន៣អង្គដែលធ្វើខុសវិន័យវត្តច្រើនដង។ ការដាក់វិន័យនោះ ក៏បានតម្រូវអោយវាយបន្តគ្នាម្តងម្នាក់រហូតមានស្លាកស្នាមជាំពេញគូថ ហើយក៏ត្រូវបានបង្ហោះតាមបណ្តាញហ្វេសប៊ុក និងចែករំលែក
តៗគ្នា ធ្វើអោយមានការភ្ញាក់ផ្អើល ទើបថ្នាក់ ដឹកនាំបញ្ជាអោយ សមត្ថកិច្ចចុះទៅអន្តរាគមន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២១

            «លោកជាវ តាយ អភិបាលខេត្តកំពត»

ខេត្តកំពត៖អាជ្ញាធរខេត្តកំពត បានឲ្យក្រុមហ៊ុនសូ ងួន បញ្ឈប់សកម្មភាពរបស់ខ្លួន ជាបន្ទាន់ក្នុង ឈូសឆាយកាយព្រំដី។

នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តដែលបានចេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ចុះហត្ថលេខា ដោយលោកជាវ តាយអភិបាលខេត្តកំពត។«លោកឧកញ៉ា សូ ងួន អគ្គនាយកក្រុមហ៊ុន វើលដ៏ទ្រីស្តារ អ៉ិនធើថិនមេន» សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២១

ខេត្តសៀមរាប៖ក្រោយមានបណ្តាញសង្គមហ្វេសប៊ុក បង្ហោះចែករំលែកនូវវីដេអូ ព្រះចៅអធិការវត្តរាជបូណ៌ ព្រះតេជគុណ ពិន សែម ដែលបានប្រើអំពើហិង្សា ទៅលើភិក្ខុនិងសាមណេរ ដោយប្រើនឹងរំពាត់ផ្តៅ វាយលើចង្កេះខ្នងខ្លាំងៗ ធ្វើអោយមានការរិះគន់យ៉ាងខ្លាំង។ បន្ទាប់ពីមានហេតុការណ៍ នៅរសៀលថ្ងៃនេះអាជ្ញាធរសមត្ថកិច្ចជំនាញខេត្តសៀមរាប បានចុះទៅអន្តរាគមន៍។

ករណីស្ថិតក្នុងវត្តរាជបូណ៌ ដែលស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើកក្រុងសៀមរាប។

យោងតាមប្រភពបានអះអាងថាករណីនេះព្រះចៅអធិការវត្តរាជបូណ៌ បានធ្វើកិច្ចសន្យាបញ្ឈប់ទង្វើបែបនេះផងដែរ។
លិខិតកិច្ចសន្យានៅខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូបង្ហោះចូលឡានដឹកស្រារ GANZBERG។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិគោកឬស្សីត្បូង ដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខសៀមរាប1AE.6849 បើកបរដោយឈ្មោះមុំ ធាវី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបង្ហោះហើយចូលក្រោមរថយន្តម៉ាកកូរ៉េ ក្រុមហ៊ុនស្រាបៀរ GANZBERG ពាក់ស្លាកលេខភ្នំពេញ3E.3036 បញ្ច្រាសទិសគ្នាពីជើងទៅត្បូង អ្នកបើកបររត់គេចខ្លួន) បណ្ដាលអោយស្លាប់តែម្ដង។ករណីនេះម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុក។ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២១

ខេត្តព្រះសីហនុ៖មានការលួចចាក់ដី ចូលក្នុងសមុទ្រ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា។ នេះបើតាមសេចក្តីជូនដំណឹង​របស់រដ្ឋបាលស្រុកស្ទឹងហាវ​ បានបង្ហាញថាករណីជនឆ្លៀតឱកាសចាក់ដីចូលក្នុងសមុទ្រនៅចំណុចទីតាំងមុខ​ក្រុមហ៊ុនកម្ពុជាតេលា​ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២១

ភ្នំពេញ៖លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំជាមួយបណ្តាស្នងការរាជធានី-ខេត្តទូទាំងប្រទេស តាមប្រព័ន្ធអេឡិចត្រូនិច ស្តីពីការចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ។

ក្នុងកិច្ចប្រជុំ នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញនេះ លោក នេត សាវឿន បានបែងចែកភារកិច្ច អគ្គស្នងការរងទទួលខុសត្រូវតាមមុខព្រួញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់ស្នងការរាជធានី-ខេត្ត បន្តអនុវត្តចំណុចខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដូចខាងក្រោម៖

១.ការងារសណ្តាប់ធ្នាប់ ត្រូវបន្តធានានិរន្តរភាពប្រក្រតីកម្មគ្រប់ក្រសួង ស្ថាប័ន និងសកម្មភាព ជីវភាពសង្គម ព្រមទាំងខិតខំដោះស្រាយលំហូរចរាចរណ៍ និងត្រៀមកម្លាំងដោះស្រាយហេតុការណ៍នានាជាយថាហេតុ។

២.ការងារសន្តិសុខ ត្រូវប្រមូលផ្តុំកម្លាំងសហការជាមួយគណៈកម្មការកូវីដ-១៩ និងគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្រាវជ្រាវមុខសញ្ញាសង្ស័យ អ្នកវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័ក សំដៅកាត់ផ្តាច់ការបន្តឆ្លងរាលដាលបន្ថែមទៀត។

៣.ការងារអន្តរាគមន៍ ត្រូវត្រៀមកម្លាំងអន្តរាគមន៍នៅអង្គភាព និងបែងចែកជាក្រុមតូចៗដែលមានបញ្ជាការដឹកនាំចុះតាមគោលដៅជួយគាំទ្រតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័ក ឬគោលដៅ តំបន់ដែលត្រូវហ៊ុំព័ទ្ធ។ ដោយឡែកនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបំផុសចលនាប្រជាការពារ សន្តិសុខឯក ឬវិស័យឯកជន ដើម្បីចូលរួមសហការបន្ថែម។

៤.ការងារប្រឆាំងបទល្មើស ត្រូវចងក្រងជាក្រុម និងហ្វឹកហ្វឺនជាប្រចាំសម្រាប់ជួយគាំទ្រដល់ការងារអន្តរាគមន៍ ព្រមទាំងបន្តតស៊ូបង្រ្កាបសកម្មភាពឆ្លៀតឱកាសបង្កបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ័យខ្លាចរបស់ប្រជាពលរដ្ឋ ពិសេសបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស និងបទល្មើសឧក្រិដ្ឋ។

៥.សេនាធិការ និងបុគ្គលិក ត្រូវផ្លាស់ប្តូរវេនប្រចាំបញ្ជា ដើម្បីក្តាប់សភាពការណ៍ ប្រមូលព័ត៌មាន សំដៅបញ្ជាដឹកនាំដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនោះ ត្រូវអនុវត្តគោលនយោបាយ សមាគមមិត្តនគរបាលជាតិ សំដៅលើកទឹកចិត្ត ឧបត្ថម្ភ គាំទ្រដល់ជីវភាពបុគ្គល និងគ្រួសារមន្រ្តីនគរបាលដែលកំពុងធ្វើចត្តាឡីស័ក ឬសម្រាកព្យាបាលជំងឺកូវីដ ១៩។

៦.ការងារព្រំដែន៖
ចំពោះបណ្តាខេត្តជាប់ព្រំដែន ត្រូវសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន បិទច្រកទ្វារទប់ស្កាត់មិនឲ្យពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋដែលត្រលប់មកវិញ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល។
ដោយឡែក ជនបរទេសដែលលួចជ្រៀតចូលដោយខុសច្បាប់គឺ ទី១-បើចូលតាមច្រកណា ត្រូវបញ្ជូនចេញតាមច្រកនោះ, ទី២-បើលួចចូលតាមរបៀងមកដល់ទឹកដីកម្ពុជា ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករួចត្រូវសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើបែបបទបញ្ជូនចេញពីប្រទេសវិញតាមនីតិវិធី និងទី៣-ត្រូវបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនរកមេខ្យល់ មេក្លោង និងបណ្តាញពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ចំពោះខាងផ្ទៃក្នុងប្រទេសវិញ៖ ទី១-បើមានជនសង្ស័យ ត្រូវឃុំគ្រង និងរាយការណ៍ សហការជាមួយសុខាភិបាល បញ្ជូនទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងស្រាវជ្រាវជាបន្ទាន់រកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល, ទី២-បើនៅតាមអង្គភាពមានសញ្ញាសង្ស័យ ត្រូវឃុំគ្រងគោលដៅ ឬអង្គភាពនោះ ដោយចាត់វិធានសុខាភិបាលឲ្យបានត្រឹមត្រូវ និងបញ្ជូនជនសង្ស័យទៅយកសំណាក ឬធ្វើចត្តាឡីស័ក ព្រមទាំងផ្តល់ដំណឹងដល់ក្រុមគ្រួសារ ដើម្បីកាត់ផ្តាច់ទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page438 Page439 Page440 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×