Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២១

្នំពេញ៖សម្តេច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ នេះ នឹងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។

វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះហើយទើប សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២១

ខេត្តត្បូងឃ្មុំ៖នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានផ្ដល់ថវិកា ប្រមាណជា៤ម៉ឺនដុល្លារ សម្រាប់
ស្ដារស្រះទឹកបណ្តាយ១០០ម៉ែត្រ ទទឹង១០០ម៉ែត្រ ជម្រៅ៣ម៉ែត្រ ជូនប្រជាកសិករ ចំនួន៤ភូមិ ដែលអាចស្រោចស្រពលើផ្ទៃដីដាំដុះ៣០០ហិកតា។

ការផ្ដល់ដែលជាអំណោយនេះ តាមរយៈ លោកជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រោយទទួលបានសំណូមពរពីប្រជាកសិករ ចំនួន៤ភូមិ ក្នុងឃុំអញ្ចើម ដែល ខ្វះខាត ប្រភពស្តុក ទឹកសម្រាប់ ប្រើប្រាស់ ស្រោចស្រពស្រែចំការ។

ពិធីបើកការដ្ឋានជីកស្តារស្រះទឹកឡើងវិញនេះ ធ្វើនៅភូមិព្រែកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែមីនា ព្រឹកមិញនេះក្រោមវត្តមាន លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនាមតំណាង ជា សុផារ៉ា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ហាក់ សុខមករា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច ហ៊ុន សែន និង លោកជា សុផារ៉ា ជូនចំពោះ ប្រជាពលរដ្ឋ ដោយក្តីនឹករលឹកបំផុត។

លោក ហាក់ សុមករា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់ស្រោចស្រពស្រែចំការ ឲ្យបានទិន្នផលខ្ពស់ និងលក់ចេញបានថ្លៃ ជួយសម្រួលកម្រិតជីវភាព។

ក្នុងឱកាសនេះដែរ អភិបាលរងខេត្ត លោក កេង ប៊ុនណា បានថ្លែងនូវការកោតសរសើរចំពោះពលរដ្ឋ និងអាជ្ញាធរឃុំ-ស្រុក ដែលបានយកដីស្រះនេះ ដែលអតីតជាត្រពាំង ចុះបញ្ជីកម្មសិទ្ធជាទ្រព្យសម្បត្តិរួម ធានាដោយច្បាប់ការពារដោយរដ្ឋ ដោយមិនអាចអោយជនខិលខូចលួចរំលោពបំពានយកបាននោះឡើយ ក៏ដូចជាចូលរួមជាមួយមន្ទីរអភិវឌ្ឍជនបទខេត្ត ដើម្បីពិនិត្យមើលដំណើរការជីកស្តារឡើងវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា៖ កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស បានដឹក និងប្រគល់ដល់ប្រទេសកម្ពុជាហើយ កាលពីវេលាម៉ោង៧៖៥០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ។

សម្ដេចហ៊ុន សែន បានបន្តថា លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។

នេះគឺការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរ វាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លង មជ្ឈមណ្ឌលកូវ៉ាក់ (COVAX facility) ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក បានសម្រេចផ្តល់ជូនប្រទេសកម្ពុជានាពេលនេះ។ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នេះ។

បើតាម សម្ដេចតេជោហ៊ុន សែន ថានេះគឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗ នៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី២៨ ខែកម្ភ: ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន បានប្រកាសថា៖ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២១

ខេត្តសៀមរាប៖លោក មាស ផានិត លេខាធិការរង និង លោក ភួងឆាំងកា សមាជិក សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប តំណាង លោក លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប
នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ ២០២១ នេះ ចូលរួមជាមួយ លោក សៀង បូរិន្ទ ដែលអញ្ជេីញមកពី ថ្នាក់កណ្តាល ចុះសួរសុខទុក្ខ នឹងនាំយកអំណោយជូនលោក ម៉ៃ រដ្ឋា ដែលមានជំងឺធ្លាយក្រពះធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។

តាមការចុះសួរសុខទុក្ខនេះ ក៏បានឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ចំនួន២០ម៉ឺនរៀល របស់លោក ហ៊ុន ប៉ូគា ជូនអ្នកជំងឺ
លោក ម៉ៃ រដ្ឋា សម្រាប់ដោះស្រាយការលំបាក និង ជូនពរអោយឆាប់ជាសះស្បេីយ ក្នុងពេលឆាប់ៗផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២១

ខេត្តសៀមរាប៖បុរសជាប្ដីម្នាក់ បានសម្រេចចិត្តចងក សម្លាប់ ខ្លួនចោលប្រពន្ធនិងកូន។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅចំណុច​ភូមិរហាល ឃុំតាសៀម​ ស្រុកស្វាយលើ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច ស្រុកស្វាយលើឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធត់ ធិញ​ អាយុ២៧ឆ្នាំ​ រស់នៅភូមិឃុំខាងលើ។

តាមការបញ្ជាក់របស់អ្នកស្រី ទីង សំណាង អាយុ២៦ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនបានទិញស្រា ស មកផឹកតាំងពីព្រឹក ពេលស្រវឹងក៏មករករឿងខ្លួន ជាប្រពន្ធ រួចក៏ឡើងទៅដេកនៅលើផ្ទះ។ បន្ទាប់មកអ្នកស្រី ក៏បាននាំកូនទៅលេងផ្ទះអ្នកជិតខាង លុះពេលត្រឡប់ មកផ្ទះវិញ ក៏ឃើញប្ដី ចងក ស្លាប់បាត់ទៅហើយ។

បើតាមការសន្និដ្ឋាន របស់មន្ត្រីជំនាញបច្ចេកទេស ក្រោយពិនិត្យសាកសពរួច គឺឃើញថា សព ពិតជាស្លាប់ដោយសារ ការ ចងក ពិតប្រាកដមែន ហើយក៏បានប្រគល់ សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២១

ខេត្តកំពង់ធំ៖យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ឈ្មួញឈើឈ្មោះភ័ក្រ្ត បង្កើនការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ នៅតាមដងផ្លូវ ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បណ្ដាក់គ្នាដូចខ្យង ក៏ប៉ុន្តែឈ្មួញឈើ នៅតែអាចដឹកជញ្ជូនឈើ បានបានដោយរលូន។

សេចក្ដីរាយការណ៍បានបន្តថា បទល្មើសដឹកជញ្ជូនឈើ ដោយខុសច្បាប់ យ៉ាងពេញបន្ទុក របស់ ឈ្មោះភ័ក្រ្ត នៅតាមផ្លូវជាតិលេខ២ ចេញពីខេត្តព្រះវិហារ ចូលមកទឹកដីខេត្តកំពង់ធំ រៀងរាល់យប់ ក៏ប៉ុន្តែ សមត្ថកិច្ចពាក់ព័ន្ធមិនបានទប់ស្កាត់បង្ក្រាបនោះទេ។។

ជាក់ស្តែងក្បួន រថយន្តរបស់ដឹកឈើ របស់ ឈ្មោះ ភ័ក្រ្ត ចំនួន៥គ្រឿង ដឹកសុទ្ធតែឈើប្រណិត មានធ្នង់ និងគ្រញូង កាលពីយប់ថ្ងៃទី០១ ខែមីនាឆ្នាំ២០២១ ដោយមធ្យោបាយរថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ តាមបណ្តោយផ្លូវជាតិលេខ៦២ ចូលមកក្នុងទឹកដីខេត្តកំពង់ធំ បានដោយសេរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២១

ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបាន នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័ត លើរបៀបវារៈកិច្ចប្រជុំចំនួន០៨។

នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ ជំពូក និង១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៍ដូចជាកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ស្មុគស្មាញនិងក្នុងទ្រង់ទ្រាយកាន់តែធំ និងបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។

សេចក្តីព្រាងច្បាប់នេះ បង្កើតឲ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ដីព្រៃលិចទឹក ក្នុងតំបន់៣នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង កំពុងត្រូវបាន ឈ្មួញគប់គិតគ្នា ឈូសឆាយទន្ទ្រាន យកធ្វើជាកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យ។ ករណីនេះ ត្រូវបានគេដាក់ការសង្ស័យថា មានការគប់គិត គ្នាជាមួយលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្តី ទើបឈ្មួញហ៊ានបំពាន ដោយមិន​កោតក្លាយញញើតបែបនេះ។

យោងតាមប្រភពពីប្រជាពលរដ្ឋស្រុកជីក្រែង បានឲ្យដឹងថា អស់រយ:ពេលជាងបីឆ្នាំមកហើយ ដែលដីព្រៃលិចទឹក នៅចំណុចខាងត្បូងត្រពាំងដូនក្តាន់ ខាងជើងត្រពាំងដងហាក់ ស្ថិតនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ត្រូវបានឈ្មោះ ភាជ ភាវ ទន្រ្ទានឈូសឆាយ យកម្តងបន្តិចៗ ដែលរហូតមកដល់ពេលនេះ មានទំហំប្រមាណជា២០ហិកតា។ ដោយឈ្មោះ ភាជ ភាវ នេះ បានសំអាងថា ដីព្រៃលិចទឹកនេះ ជាដីកេរ្តិ៍ដូនតា តាំងពីសម័យសង្គមរាស្ត្រនិយម។

ប្រភពពីពលរដ្ឋដដែល បានបន្តឲ្យដឹងថា ការលើកឡើង របស់ឈ្មោះ ភាជ ភាវ នេះ គ្រាន់តែជាលេស ប៉ុន្តែការពិត គឺជាការគប់គិតគ្នា រវាងលោកភាជ ភាវ និងមន្ត្រីជំនាញជលផលកំពង់ក្តី ដែលមាន លោក ជុំ ភាព ជានាយសង្កាត់ ទើបការឈូសឆាយ​បានដោយលូន។

ពាក់ព័ន្ធនឹងករណី ខាងលើនេះ លោកស្រី សែន សុផល មេឃុំឫស្សីលក ឲ្យប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីធ្លាប់បានហៅលោក ភាជ ភាវ មកអប់រំ ដែរ តែលោក ភាជ ភាវ មិនព្រមស្ដាប់ ដោយនិយាយបញ្ច្រាស មកវិញថា ដីទីនោះ គឺជាដីកេរ្តិ៍ មរតក របស់ដូនតា របស់ខ្លួនតាំងពីសម័យរាស្ត្រនិយម មកម្ល៉េះ។

លោកស្រីបានបន្តទៀតថា អ្នកស្រី ធ្លាប់ហៅ ប្រជាពលរដ្ឋ មកប្រជុំអប់រំ ហាមប្រជាពលរដ្ឋ កុំឲ្យទន្រ្ទាន ដីព្រៃលិចទឹកទាំងនោះ ព្រោះដីព្រៃលិចទឹកទាំងនោះ បច្ចុប្បន្នគឺជាដីរបស់រដ្ឋ ទើបគ្មានប្រជាពលរដ្ឋ ណាហ៊ាន ទន្ទ្រាន លើកលែងតែ លោក ភាជ ភាវ នេះម្នាក់ប៉ុណ្ណោះ ដែលនៅបន្តសកម្មភាព។

បើទោះយ៉ាងនេះក្តី អ្នកស្រីមេឃុំ បានអះអាងថា អ្នកស្រីធ្លាប់បានឃើញលោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលលផលកំពង់ក្តី ធ្លាប់ទៅកន្លែងដី ដែល លោកភាជ ភាវ ទន្ទ្រានជាញឹកញ៉ាប់ ប៉ុន្តែលោក ភាជ ភាវ នៅតែបង្កបង្កើនផល បានដដែល។

ជុំវិញការចោទប្រកាន់នេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង រកការបំភ្លឺពី លោកជុំ ភាព បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ចាត់ទុកថា វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដែល យើង ទទួលបាន នៅ ពេល នេះ គឺ អាច ការពារ អាយុជីវិតយើង ឲ្យ ចៀសផុត ពីការឆ្លងនូវជំងឺដ៏កាចសាហាវនេះ ព្រមទាំង ជំរុញ ឲ្យយើង មានភាពក្លាហាន ម៉ឺងម៉ាត់ ក្នុង ការ បំពេញ តួនាទី ភារកិច្ច របស់ ខ្លួន ដេីម្បី សម្រេច បានតាម ការ ណែនាំរបស់រាជរដ្ឋាភិបាល ផងដែរ។

លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំង ជួរមុខ ដែល បាន ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹក ថ្ងៃ ទី ១ ខែមីនា ឆ្នាំ ២០២១ នៅ មន្ទីរ ពេទ្យ ខេត្តកំពង់ចាម ។

ឆ្លៀត ក្នុង ឱកាសនោះដែរ លោក អ៊ុន ចាន់ដា បាន សំដែង នូវការ ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែល បាន ខិតខំ ចលនា បង្កើត ឲ្យមាននូវយុទ្ធនាការ ការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដោយ បាន នាំមក វ៉ាក់សាំង ការពារ ដេីម្បី ចាក់ជូន មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ និង ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម ពួក យើង នឹង ត្រៀមលក្ខណៈ ជានិច្ច ក្នុង ការ ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេីម្បី ប្រយុទ្ធ ប្រឆាំង នឹងជំងឺ ដ៏កាចសាហាវនេះ។

អភិបាលខេត្ត ក៏បាន សំណូមពរ ដល់អ្នកស្ម័គ្រចិត្ត ទទួលវ៉ាក់ សាំងទាំងអស់ សូម ឲ្យ ស្តាប់ តាម ការ ណែនាំ របស់ក្រុមគ្រូពេទ្យ ចៀសវាងពេលទទួលវ៉ាក់សាំង ហើយ តែបែរជា បាត់បង់ ប្រសិទ្ធភាព ថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ-១៩នេះទៅវិញ។

បើតាម វេជ្ជបណ្ឌិត គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម បាន ឲ្យដឹងថា ការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់ លេីក ទី ១នេះ ក្នុងខេត្តកំពង់ចាម មានចំនួន០៩ទីតាំង រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកកោះសូទិន ព្រៃឈរ កងមាស ជើងព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែក ស្រុកស្រីសន្ធរ ដែលមានមន្ត្រី ស្ម័គ្រចិត្ត ទទួលវ៉ាក់សាំង ចំនួន៣.៨៣២នាក់ ក្នុងនោះ មន្ត្រី សុខាភិបាល ចំនួន ១.៩៣២នាក់ និងមន្ត្រីនគរបាលចំនួន ១.៩០០នាក់ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តត្បូងឃ្មុំ៖បន្ទាប់ពីរដ្ឋបាលខេត្ត ទទួលបានវ៉ាក់សាំង Sinopharm ការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាល កម្ពុជា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ចាក់ ការពារជំងឺ នៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្នុងក្រុងសួង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

អភិបាលខេត្ត ក៏បានណែនាំក្រើនរំលឹកដល់អ្នកដែលបាន ទទួលវ៉ាក់សាំង ការពារ រួចហើយក៏ដោយក្តី តែចំណុច៣យ៉ាង ត្រូវប្រតិបត្តិ និង៣យ៉ាងត្រូវចៀសវាង ត្រូវតែបន្តអនុវត្តន៍ ដើម្បីរួមគ្នាជាមួយ រាជរដ្ឋាភិបាលកម្ពុជា បង្ការទប់ស្កាត់ និងឈានទៅលុបបំបាត់ការឆ្លងរីករាលនៃជំងឺដ៏កាចសាហាវនេះ។

បើតាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ឲ្យដឹងថា វ៉ាក់សាំងដែល រាជរដ្ឋាភិបាលកម្ពុជាផ្តល់ឲ្យមក រដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈ ក្រសួងសុខាភិបាលនាពេលនេះមាន ចំនួន៥០០០ដូស ដែលជំហ៊ានដំបូងនេះ ត្រូវបានផ្តល់ជូនចាក់ទៅលើកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដែលជាអ្នកនៅជួរមុខ និងប្រឈមខ្លាំងជាងគេ​នោះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តសៀមរាប៖បុរសញៀនស្រាម្នាក់បានសម្រេចចិត្ត ចងក ធ្វើអត្តឃាតសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ អភិវឌ្ឍ (តានី) ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

អាជ្ញាធរស្រុកបន្ទាយស្រី បានរាយការណ៍ថា ជនរងគ្រោះឈ្មោះ ដួង ទិវា អាយុ២៦ ឆ្នាំមានទីលំនៅ ក្នុងភូមិឃំុខាងលើ។ ករណីនេះ ជនរងគ្រោះ បាន ចងក នឹងក្រមា៉លើដើមព្រីង កម្ពស់ ២,២០ម៉ែត្រ ក្នុងព្រៃខាងក្រោយផ្ទះចម្ងាយប្រហែល២៥០ម៉ែត្រ។

បើតាមធបានបញ្ជាក់ថាមូលហេតុ ស្រវឹងស្រាជាប្រចាំ។ ក្រោយពីសមត្ថកិច្ច ជំនាញ បានចុះធ្វើកោសល្យវិច្ច័យ រួចបានសន្និដ្ឋានថាជនរងគ្រោះ ពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្ន សពបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។

សូមជម្រាបថា សម្ដេច ហ៊ុន សែន និងភរិយា រួមព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញថ្វាយព្រះរាជដំណើររបស់ ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន៕SRP

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។

សូមជម្រាបថា សម្ដេច ហ៊ុន សែន និងភរិយា រួមព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញថ្វាយព្រះរាជដំណើររបស់ ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page444 Page445 Page446 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×