ភ្នំពេញ៖នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងហាផ្ទៃបានបង្ហាញអត្ថបទមួយថា ក្រុមការងារសូមចែករំលែកសារជាថ្មី និងសូមទាញចំណាប់អារម្មណ៍បងប្អូនស្វែងយល់អំពីបច្ចេកវិទ្យា DeepFake ដែលកំពុងពេញនិយមប្រើប្រាស់ពីសំណាក់យុវជនកម្ពុជា លើបណ្តាញទំនាក់ទំនងសង្គម។
DeepFake គឺជាកម្មវិធីម្យ៉ាងដែលមានសមត្ថភាពធ្វើការផ្លាស់ប្តូរមុខ និងសម្លេងរបស់បុគ្គលណាម្នាក់ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូ ដែលមានស្រាប់ ដោយប្រើប្រាស់បច្ចេកទេស Marchine Learnning និងបញ្ញាសប្បនិម្មិត (Artificial intelligence)។ បច្ចេកទេស DeepFake ត្រូវបានស្រាវជ្រាវចាប់តាំងពីអំឡុងឆ្នាំ១៩៩៧ ដែលដំបូងមានឈ្មោះថា “Video Rewrite Program” រហូតដល់អំឡុងឆ្នាំ២០១៧ បច្ចេកវិទ្យា DeepFake បានល្បីពេញពិភពលោក និងត្រូវបានបង្កើតជាកម្មវិធីផ្សេងៗ ដោយក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ និងទូរស័ព្ទដៃ (ឧទាហរណ៍៖ កម្មវិធី FakeApp FaceApp FaceSwap DeepFaceLab DeepNude។ល។)។ លើសពីនេះនៅឆ្នាំ២០១៨ អ្នកស្រាវជ្រាវមួយរូប នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានចុះផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួន ស្តីពីការពង្រីកសមត្ថភាពរបស់បច្ចេកវិទ្យា DeepFake ដែលអាចធ្វើការបន្លំមុខ ក្នុងសកម្មភាពវីដេអូ និងបញ្ជាលើដងខ្លួនមនុស្សទាំងមូលតែម្តង។
ទោះបីជាយ៉ាងណាបច្ចេកវិទ្យា DeepFake បានផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិ មួយចំនួនដូចខាងក្រោម៖
គុណសម្បត្តិ៖
– ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតភាពយន្ត ក្នុងការកែតម្រូវសកម្មភាព ឬសម្លេងរបស់តួរសម្តែង ដោយពុំចាំបាច់ថតឡើងវិញ
– ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ដើម្បីបញ្ចូលរូបភាពអ្នកជំងឺក្នុងសកម្មភាពវីដេអូវះកាត់
– ប្រើប្រាស់ក្នុងការបង្កើតវីដេអូសប្បនិម្មិតរបស់គ្រូឧទ្ទេស ក្នុងកម្មវិធីបណ្តុះបណ្តាល (Video Training)
– ប្រើប្រាស់ក្នុងកម្មវិធីលក់ទំនិញអនឡាញ ដើម្បីអនុញ្ញាតឲ្យអតិថិជន ធ្វើការសាកល្បងទំនិញ តួរយ៉ាងសម្លៀកបំពាក់
– ប្រើប្រាស់ក្នុងគោលបំណងផ្តល់ការកំសាន្តសប្បាយផ្សេងៗ
គុណវិបត្តិ៖
– ប្រើប្រាស់ដោយជនខិលខូច ក្នុងការបន្លំរូបភាព ឬវីដេអូ មួលបង្ខូចកិត្តិយសជនរងគ្រោះ
– ប្រើប្រាស់ក្នុងការបន្លំរូបភាព វីដេអូ និងសម្លេង យកជាមធ្យោបាយឆបោកប្រាក់ បន្លំផ្ទេរប្រាក់ ឬលួចព័ត៌មានផ្សេងៗ
– ប្រើប្រាស់ជាមធ្យោបាយក្នុងសកម្មភាពប្រព្រឹត្តិបទល្មើសផ្សេងៗ។
ក្រឡេកមកមើលព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ន បច្ចេកវិទ្យា DeepFake នេះកំពុងពេញនិយមប្រើប្រាស់ក្នុងស្រទាប់យុវជន ជាពិសេសក្នុងកម្មវិធីបណ្តាញទំនាក់ទំនងសង្គម Facebook ឬ TikTok ជាដើម។ ដោយសារការនិយមកាន់តែច្រើនឡើង ក៏មានជនខិលខូចមួយចំនួនបានបន្តការស្រាវជ្រាវបន្ថែម រហូតឈានដល់ការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការប្រព្រឹត្តអំពើអសីលធម៌ ឬអំពើល្មើសផ្សេងៗ ដូចជា៖
– បង្កើតរូបភាព ឬវីដេអូ អាសអាភាសដោយបន្លំបញ្ចូលរូបមុខជនរងគ្រោះ ធ្វើការបរិហារកេរ្តិ៍ជាសាធារណៈ ឬគម្រាមជនរងគ្រោះឲ្យធ្វើអ្វីមួយតាមការចង់បាន
– បង្កើតរូបភាព ឬវីដេអូ ដែលមានសកម្មភាពអសីលធម៌ ដើម្បីបង្ខូចកិត្តិយសជនរងគ្រោះ
– ប្រើបាស់រូបភាព វីដេអូ ឬសម្លេង ជនរងគ្រោះដើម្បីឆបោកបន្លំផ្ទេរប្រាក់ ឬលួចព័ត៌មានផ្សេងៗ
ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកដល់បងប្អូន នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
– សូមប្រើប្រាស់បច្ចេកវិទ្យា តួរយ៉ាងកម្មវិធីនៃបច្ចេកវិទ្យា DeepFake ប្រកបដោយសីលធម៌ និងស្របតាមក្រិតក្រមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា- សូមធ្វើការរាយការណ៍ដល់ជនរងគ្រោះ នៅពេលដែលអ្នកបានទទួល ឬឃើញនូវរូបភាព ឬវីដេអូរបស់ជនរងគ្រោះ ឬធ្វើសេចក្តីរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតលោកអ្នក៕SRP
ខេត្តសៀមរាប៖លោកជ្រិញ គឹមនី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋានខេត្តសៀមរាប បានអះអាងថា៖ចាប់តាំងពីលោកទទួលតំណែងនេះមកលោកមិនដែលប្រើមនុស្សឲ្យដើរប្រមូលលុយ រឺកាងបទល្មើសដូចការលើកឡើងនោះទេ។
ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍ឱ្យបន្តការងារអប់រំផ្សព្វផ្សាយអំពីការអនុវត្តវិធានការ៣កុំ ៣ការពារ ពង្រឹងការអនុវត្តច្បាប់ និងវិធានការ និងត្រូវជំរុញការចាក់វ៉ាក់សាំងឱ្យបានតាមគោលការណ៍ក្រសួងសុខាភិបាល។

ខេត្តសៀមរាប៖លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អមដោយគណៈប្រតិភូអចិន្ត្រៃយ៍ នៃកម្ពុជាប្រចាំនៅ អង្គការយូណេស្កូ នៅពីថ្ងៃទី២០ ខែ សីហា ម្សិលមិញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង បានជួបពិភាក្សា និងសម្តែងការ គួរសមជាមួយ៖ ១-លោក Tim Curtis ប្រធានលេខាធិការដ្ឋាននៃអនុសញ្ញា ឆ្នាំ២០០៣ ស្តីពីការការពារ និង អភិរក្សបេតិកភណ្ឌអរូបី និង ឯកឧត្តម Firmin Edouart Matoko អគ្គនាយករង ទទួលបន្ទុកទំនាក់ទំនង អន្តរជាតិ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាល នៃអង្គការយូណេស្កូ នាទីក្រុងប៉ារីស។
ខេត្តកំពង់ចាម៖ផ្ទះមួយខ្នងគិតជាថវិកាសាងសង់អស់ជាង៨ពាន់ដុល្លារ រួមនឹងសម្ភារប្រេីប្រាស់ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ត្រូវបានប្រគល់ជូន លោកយាយម្នាក់ឈ្មោះ ឌឿ ម៉េត អាយុ៧៣ឆ្នាំ មុខរបរដេីរបេះបន្លែស្លឹកឈើលក់ ដែលធ្លាប់ស្នាក់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម ជាមួយនឹងកូនស្រីមេម៉ាយម្នាក់ និងចៅប្រុសស្រី២នាក់ ស្ថិតនៅក្នុង ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ខេត្តសៀមរាប៖គ្រួសារចាស់ជរានិងពិការភាពមួយនៅក្នុងខេត្តសៀមរាប បានទទូចសុំអោយស្ថាបន័តុលាការកំពូលចុះអង្កេតនិងស្រាវជ្រាវជាថ្មី មុនសម្រេចក្តី។
ខេត្តបាត់ដំបង៖ក្រុមមន្ត្រីអធិការកិច្ចមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យស្តីពីការអនុវត្តសេចក្តីសម្រេចលេខ ៣១៨/២១ សសរ របស់រដ្ឋបាលខេត្តបាត់ដំបង តាមភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ និងតូបលក់អាហារតាមវិថីលក់ម្ហូបអាហារទូទាំងក្រុងបាត់ដំបង។
ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ បានប្រកាសតែតាំង លោកសម ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកចំការលើថ្មី។
លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាបឧត្តរមានជ័យ និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទីដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស
ខេត្តសៀមរាប៖ឯកឧត្តម ទូស សាភឿន អគ្គនាយក ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស បន្ទាយស្រី ខេត្តសៀមរាប បាននាំយកអំណោយសប្បុរសធម៌ ជាថវិកាចំនួន៤០លានរៀល និង គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន មានដូចជា អង្ករ ៤តោនមី២០០កេស ម៉ាស ២០០០ប្រអប់ និង អាកុល ចំណុះ៣០លីត ២០កាន ជូនដល់រដ្ឋបាលខេត្តសៀមរាប។
ខេត្តកំពង់ចាម ៖សត្វកន្ធាយយក្សមួយក្បាល ដែលមានទម្ងន់ជាង ៣៣គីឡូ ត្រូវបាន ប្រជាពលរដ្ឋ ចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែសីហា ម្សិលមិញហើយបានយកទៅប្រគល់ឲ្យមន្ត្រីជំនាញ ដេីម្បីធ្វេីការអភិរក្ស ។
ភ្នំពេញ៖ក្រសួងកសិកម្មបានបង្ហាញ លទ្ធផលការងារបង្កបង្កើន ដំណាំរដូវវស្សាឆ្នាំ២០២១ គិតមកត្រឹមថ្ងៃទី១៩ ខែសីហា។