Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រី៖ ប្រាប់អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាបថ្មីពង្រឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ទឹកស្អាត
ការរៀបចំរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប មិនប៉ះពាល់ដល់បងប្អូនរកស៊ីវិស័យដឹកជញ្ជូននោះទេ
រដ្ឋមន្ត្រីធនធានទឹកព្រមានពីសកម្មភាព អាជីវកម្មខ្សាច់ថា អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា ការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ីជាដើម
គ្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបសំណាកតំណាងមិត្តភាព «សៀមរាប-ស៊ូវ៉ុន» ដើម្បីរំលឹកពីចំណងមិត្តភាពកម្ពុជា-កូរ៉េ
ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ នៃខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២៦

រដ្ឋមន្ត្រី៖ ប្រាប់អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាបថ្មីពង្រឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ទឹកស្អាត

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញដល់អគ្គនាយកថ្មី ឱ្យប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌វិជ្ជាជីវៈ តម្លាភាព និងគុណភាពសេវា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាត។ ជាមួយគ្នានេះ ត្រូវពង្រឹងលើកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ទឹកស្អាត កាត់បន្ថយការប្រើប្រាស់ទឹកក្រោមដី ដែលជាកត្តារួមចំណែកប៉ះពាល់ដល់គ្រឹះប្រាសាទនានាក្នុងខេត្តសៀមរាប ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ឯកឧត្តម ហែម វណ្ណឌី បានសម្ដែងនូវសុទិដ្ឋិនិយមថា តាមរយៈបទពិសោធន៍ដ៏យូរឆ្នាំរបស់អគ្គនាយកថ្មី អង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាបនឹងកាន់តែរីកចម្រើន។ ឯកឧត្តមបញ្ជាក់បន្ថែមថា អគ្គនាយក និងក្រុមប្រឹក្សាភិបាល ត្រូវមានភារកិច្ចចំពោះមុខក្នុងការអនុវត្តកំណែទម្រង់ ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការបង្កើនប្រសិទ្ធភាពគ្រប់គ្រង ដោយពង្រឹងការដឹកនាំ ចាត់ចែងការងារដោយភាពម្ចាស់ការ និងកាត់បន្ថយការការពឹងផ្អែកលើថវិកាជាតិ។ ជាពិសេសត្រូវបង្កើនការទទួលខុសត្រូវខ្ពស់ និងតម្លាភាពក្នុងការធ្វើអាជីវកម្ម និងការផ្តល់សេវា ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល។

រដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ ក្នុងពិធី
ប្រកាសលោក សៀក ប៉េងគាង អគ្គនាយករង ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៧ ជំនួស លោក ចាន់ សេងឡា អគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៦ ដែលត្រូវបានចូលនិវត្តន៍។

រដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះសមិទ្ធផលដែលកើតចេញពីការដឹកនាំរបស់អគ្គនាយកអាណត្តិកន្លងទៅ ដោយបានគូសបញ្ជាក់អំពីផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដោយកំណត់គោលដៅផ្គត់ផ្គង់ទឹកស្អាតនៅគ្រប់ទីប្រជុំជនឱ្យបាន ១០០% ត្រឹមឆ្នាំ២០២៥ និងសម្រេចគោលដៅទឹកស្អាតជាសកល ១០០% នៅឆ្នាំ២០៣០ ដោយផ្អែកលើបុរេលក្ខខណ្ឌ ៤គឺ៖ គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។

យោងតាមរបាយការណ៍របស់រដ្ឋាករទឹកស្វយ័តសៀមរាប បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុង អង្គភាពបានពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងនោះលើការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដោយសាងសង់រោងចក្រទឹកស្អាត ដែលមានសមត្ថភាពផលិត ៦០ពាន់ម៉ែត្រគូប ក្នុង១ថ្ងៃ ការពង្រីកបណ្តាញចែកចាយទឹកស្អាតសម្រេចបានប្រវែង ១២៤ ៣៥៧,៦០ម៉ែត្រ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ រដ្ឋាករទឹកស្វយ័តសៀមរាប មានបណ្តាញបញ្ជូនទឹកឆៅ បណ្តាញមេបញ្ជូនទឹកស្អាត បណ្តាញចែកចាយទឹកស្អាតប្រវែង ១ ៩៧គីឡូម៉ែត្រ ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យទឹកស្អាត អង្គភាពកំពុងរៀបចំគម្រោងកសាងផែនការមេ ក្រោមជំនួយពីអង្គការ JICA និងកំពុងបន្តគម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាតបន្ថែមទៀត ដោយប្រើប្រាស់ថវិកាកម្ចីពី AFD។

សូមជម្រាបថាពិធីនេះនៅថ្ងៃ ខែ កក្កដា ឆ្នាំ២០២៦៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២៦

ការរៀបចំរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប មិនប៉ះពាល់ដល់បងប្អូនរកស៊ីវិស័យដឹកជញ្ជូននោះទេ

លោក លី សារី អភិបាលរងខេត្ដ មានប្រសាសន៍ថា ការរៀបចំឱ្យមានរថយន្ដក្រុងអគ្គិសនីនេះគឺមិនប៉ះពាល់ដល់បងប្អូនអាជីវករដែលប្រកបរបរពាក់ព័ន្ធនឹងវិស៏យដឹកជញ្ជូននោះទេ ដោយរថយន្ដក្រុងអគ្គិសនីចុះយកអ្នកធ្វើដំណើរទៅតាមចំណតដែលបានកំណត់តែប៉ុណ្ណោះ ការបង្កើតគម្រោងរថយន្ដក្រុងអគ្គិសនី គឺរៀបចំឡើងដើម្បីជាដំណោះស្រាយដ៏ចាំបាច់សម្រាប់រយៈពេលវែង កាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ នាពេលអនាគត ដែលនេះបានបង្ហាញពីការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។

លោក លី សារី បញ្ជាក់ថា ក្រុមការងារនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសិក្សាកំណត់យកខ្សែរត់ចំនួន ៣ខ្សែ ខ្សែរត់ទី១.ផ្លូវជាតិលេខ ៦ ទៅ-មក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្ដេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ)ស្រុកប្រាសាទបាគង។ ខ្សែរត់ទី២.ផ្លូវក្រវ៉ាត់ក្រុង ចាប់ពីស្ដុបចុងកៅស៊ូ រត់តាមបណ្ដោយវិថីឈ្នះៗ (ផ្លូវវាងក្រុង) រហូតដល់ស្ដុបឈ្នះៗ (ស្ដុបសាលាគ្រួស) និងបន្ដតាមវិថីសម្ដេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្ដុបគន្ធបុប្ផាមកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុខ អាន រហូតដល់វង្វង់មូលព្រៃគុយ បន្ដឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្ដតាមផ្លូវជាតិលេខ៦ រហូតដល់ស្ដុបចុងកៅស៊ូវិញ និងខ្សែរត់ទី៣.ផ្លូវស្របស្ទឹងសៀ មរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ៍។

លោក លី សារី អភិបាលរងខេត្ដ មានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ហេដ្ឋានរចនាសម្ព័ន្ធ៣៨ខ្សែក្នុងក្រុងសៀមរាបគឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសំខាន់ក្នុងការតភ្ជាប់ប្រទាក់ក្រឡាពីទីប្រជុំជន ក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលនៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្ដាញខ្សែផ្លូវជាតិនានា ក្នុងគោលបំណងរៀបចំក្រុងសៀមរាបឱ្យក្លាយទៅជាទីក្រុងស៊ីវិល័យ និងកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិបន្ថែមទៀត។ ជាមួយនឹងបណ្ដាញផ្លូចមានភាពប្រទាក់ក្រឡាគ្នា បរិមាណការកកស្ទះចរាចរណ៍មានការកើនឡើង ពិសេសពេលមានពិធីបុណ្យផ្សេងៗ ដែលទាំងនេះដែលនាំឱ្យមានការរៀបចំគម្រោងរថយន្ដក្រុងអគ្គិសនី។

លោកអះអាងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងប្រជុំផ្សព្វផ្សាយគម្រោងរថយន្តក្រុងអគ្គិសនីខេត្ដសៀមរាប ជាមួយភាគីពាក់ព័ន្ធ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២៦

រដ្ឋមន្ត្រីធនធានទឹកព្រមានពីសកម្មភាព អាជីវកម្មខ្សាច់ថា អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា ការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ីជាដើម

រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ឯកឧត្តម ថោ ជេដ្ឋា បានថ្លែងព្រមាន ចំពោះការធ្វើអាជីវកម្មខ្សាច់ហួសកម្រិតនៅតាមស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា ការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ី ដែលជាហានិភ័យដល់សេដ្ឋកិច្ច សង្គម និងបរិស្ថានជាតិ ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការគ្រប់គ្រងធនធានខ្សាច់មានសារៈសំខាន់ខ្លាំងក្នុងការធានាឱ្យការធ្វើអាជីវកម្មខ្សាច់ពាក់ព័ន្ធនឹងធនធានទឹក ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន។ ទន្ទឹមនឹងនេះ ការគ្រប់គ្រងត្រឹមត្រូវក៏រួមចំណែកថែរក្សាគុណភាពទឹក ការពារមុខងារធម្មជាតិរបស់ស្ទឹង ទន្លេ និងតំបន់សមុទ្រ ព្រមទាំងអភិរក្សប្រព័ន្ធអេកូឡូស៊ី និងជម្រកសម្រាប់ជីវចម្រុះក្នុងទឹកផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបែបនេះកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២៦

គ្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបសំណាកតំណាងមិត្តភាព «សៀមរាប-ស៊ូវ៉ុន» ដើម្បីរំលឹកពីចំណងមិត្តភាពកម្ពុជា-កូរ៉េ

ខេត្តសៀមរាប៖លោក លី សារី អភិបាលរងខេត្ត តំណាង៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបតំណាងមិត្តភាពរវាងខេត្តសៀមរាប ប្រទេសកម្ពុជា និងទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េ ក្នុងន័យដើម្បីពង្រឹងចំណងមិត្តភាព និងដោះស្រាយបញ្ហាចរាចរណ៍នៅតំបន់នោះ។

លោក សុខ ប៊ុនរិទ្ធ តំណាងក្រុមហ៊ុនសាងសង បានបង្ហាញថា គំរូប្លង់សាងសង់រង្វង់មូលថ្មីនេះមានអង្កត់ផ្ចិតធំ ១១ម៉ែត្រ និងអង្កត់ផ្ចិតគន្លាក់កណ្ដាល ៧ម៉ែត្រ ដោយមានដាក់រូបសំណាក់នាគព័ន្ធនៅកណ្ដាល ស្របតាមរចនាបថខ្មែរ ដោយរចនារូបសំណាក់នាគព័ន្ធបាញ់ទឹក ហើយបន្ថែមចម្លាក់ និងសិល្បៈលើផ្ទៃរង្វង់មូល ដើម្បីបង្ហាញអំពីអត្ថន័យនៃសំណង់ និងទីសក្ការៈ ដោយរៀបចំឱ្យមានភាពទាក់ទាញងាយស្រួល ដល់សាធារណជនចូលទស្សនានិងថតរូប។ ក្នុងនោះក៏មានរំលេចអត្តសញ្ញាណរបស់ភាគីកូរ៉េ នៅតាមគែមរង្វង់មូល ដើម្បីឱ្យសាកសមជារូបតំណាងខេត្តក្រុងសម្ព័ន្ធមេត្រីភាព។

ក្នុងឱកាសនោះ លោក លី សារី អភិបាលរងខេត្តមានប្រសាសន៍ថា គម្រោងនេះក្រៅពីការរឹតចំណងមិត្តភាព វានឹងជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅត្រង់ចំណុចផ្លូវប្រសព្វភ្នំក្រោម ដែលកន្លងមកមិនមានរង្វង់មូលតាមស្ដង់ដា ដែលបង្កការលំបាកដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សូមឱ្យមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន សហការគ្នា ចុះវាស់វែង និងសិក្សាពីលំហូរចរាចរណ៍ បញ្ហាបរិស្ថានជុំវិញទីតាំងនានា ដែលរងផលប៉ពាល់តំបន់ជុំវិញក្នុងគម្រោងការសាងសង់នេះ ឱ្យបានច្បាស់លាស់ ដើម្បីធានាថាការសាងសង់នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការរបស់ភាគីសាធារណរដ្ឋកូរ៉េ បានចូលរួមអភិវឌ្ឍភូមិភ្នំក្រោម មានរយៈពេលជិត២០ឆ្នាំ គិតមកទល់ពេលបច្ចុប្បន្ននេះ ដោយកិច្ចសហប្រតិបត្តិការរបស់ខេត្តក្រុងទាំងពីរ ឈានចូលដំណាក់កាលទី៥ ដែលផ្ដោតលើវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងគម្រោងសាងសង់រង្វង់មូលភ្នំក្រោម-ស៊ូវ៉ុននេះ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 10.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២៦

ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ នៃខេត្តសៀមរាប

ខេត្តសៀមរាប៖ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ខេត្ត ក្រុងស្រុក និងសាខាសមាគមតាមបណ្ដាឃុំសង្កាត់ នៃស្រុកខេត្តសៀមរាប។

ពិធីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគម ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធទូទាំងខេត្តសៀមរាបជាច្រើនរូប។

ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តសៀមរាប បានជំរុញដល់ក្រុមការងារនៅតាមបណ្ដាក្រុងស្រុក ត្រូវរៀបចំក្រុមការងារចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខជូនគ្រួសារសពឱ្យបានសមរម្យ និងទាន់ពេលវេលា ដើម្បីផ្ដល់តម្លៃ និងកិត្តិយសជូនក្រុមគ្រួសារនៃសព។ ជាពិសេសត្រូវចាត់ចែងប្រគល់ថវិកាសម្ដេចតេជោ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពឱ្យបានឆាប់រហ័ស និងបំផុសចលនាដល់មន្ទីរស្ថាប័ន និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការកៀរគរជំនួយឧបត្ថម្ភ ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពខ្វះខាត ឬគ្មានផ្ទះសម្បែង ដែលជាអាទិភាពចម្បង។

លោកអនុប្រធានគណៈកម្មាធិការសមាគម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានសហការអនុវត្តតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់គណៈកម្មាធិការកណ្តាលសមាគមទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២៦

អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនលើកលែងអ្នកនេសាទប្រើឧបករណ៍នេសាទខុសច្បាប់

ខេត្តសៀមរាប៖លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានប្រកាសអនុវត្តច្បាប់យ៉ាងដាច់ណាត់ ចំពោះបុគ្គលទាំងឡាយណាដែលប្រកបរបរនេសាទដោយប្រើឧបករណ៍ខុសច្បាប់។

លោកប្រកាសបែបនេះក្នុងឱកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល សេចក្ដីជូនដំណឹងស្តីពីរដូវបិទនេសាទ ឆ្នាំ២០២៦ និងឧបសម្ព័ន្ធឧបករណ៍ខ្នាតតូច ជូនដល់ប្រជានេសាទមកពីឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

លោក អ៊ឹង គឹមលាង បានលើកឡើងថា អាជ្ញាធរខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះជីវភាពរបស់ប្រជាពលរដ្ឋទូទៅ។ដោយឡែកសម្រាប់ប្រជានេសាទ អាជ្ញាធរក៏កាន់តែយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសនៅក្នុងរដូវបិទនេសាទនេះ។ ជាមួយនឹងការយកចិត្តទុកដាក់នេះ អាជ្ញាធរក៏មិនលើកលែងចំពោះអ្នកនេសាទទាំងឡាយណាដែលប្រើឧបករណ៍ខុសច្បាប់ ដូចជាការនេសាទដោយឧបករណ៍ឈ្នាងអូសលៀស ត្រូវរកដោយដៃហើយក្រឡាសាច់អួនស្របតាមច្បាប់ស្តីពីជលផលឧបសម្ព័ន្ធ ទី២ ហើយចំពោះកញ្ច្រែងរែងលៀសត្រូវមានក្រឡា ១,៣សង់ទីម៉ែត្រ ឬ ១៣លី។ ចំពោះរកដោយកម្លាំងម៉ាស៊ីនត្រូវបានហាមឃាត់ដាច់ខាត ចំពោះអ្នកនៅតែប្រព្រឹត្តិត្រូវអនុវត្តតាមច្បាប់ជាដាច់ខាត។

លោកអភិបាលរងខេត្ត ក៏បានដាក់បទបញ្ជាដល់ខណ្ឌរដ្ឋបាលជលផលឱ្យអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ឱ្យសហការគ្នាក្នុងចុះអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅក្នុងការការពារធនធានជលផលជាពិសេសនៅក្នុងរដូវត្រីពងកូននេះ។

ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទិន្នផលត្រីមានការកើនឡើង ដែលនេះដោយសារលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទ និងដោយសារការចូលរួមគោរពច្បាប់របស់ប្រជានេសាទ។ ជាមួយគ្នានេះ ប្រជានេសាទបានសាទរចំពោះច្បាប់ស្តីពីជលផលថ្មី ដោយពួកគាត់ប្ដេជ្ញាក្នុងការអនុវត្តច្បាប់នេះឱ្យបានទាំងអស់គ្នា។ ឯកឧត្តមក៏បានអំពាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ លើវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ហើយបានស្នើឱ្យប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌ ធ្វើប៉ាណូសរសេរអំពីឧបករណ៍ទាំង៤៩ឧបករណ៍ ពន្យល់ ស្ដីពី«ការរដូវបិទ» ដោយសង្ខេបឱ្យពលរដ្ឋដឹងនូវជំពូកដែលបានចែង និងការពិន័យអន្តរការដើម្បីឱ្យមានការគោរពច្បាប់ស្តីពីជលផល។

សូមជម្រាបថា រដូវបិទនេសាទនៅបឹងទន្លេសាប ត្រូវបានកំណត់ ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ រយៈពេលនេះត្រូវបានរៀបចំឡើងដើម្បីទុកឱកាសឱ្យត្រីមេពូជបានធ្វើចំណាកស្រុក ពងកូន និងលូតលាស់ ធានាបាននូវនិរន្តរភាពធនធានជលផលសម្រាប់ប្រជាជនកម្ពុជា។ក្នុងអំឡុងពេលបិទរដូវនេសាទនេះ គ្រប់ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ឧស្សាហកម្ម ឬឧបករណ៍ខ្នាតធំ (ឡូតិ៍នេសាទ) ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។ ទោះជាយ៉ាងណា ប្រជានេសាទនៅតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារ (ខ្នាតតូច) សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ៕SRP

អត្ថបទ៖ លោក អ៊ុន ណារាជ្យ

Like 197
Comment 0
Share ចែកចាយ
Views 11.2K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២៦

នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តកំពង់ចាម។
 
ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧​ (ស្គន់-កំពង់ចាម) នេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) គម្រោងនេះនឹងផ្តល់ផលចំណេញខ្ពស់ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាផលចំណេញទទួលបានពីការកាត់បន្ថយពេលវេលាធ្វើដំណើរនិងការដឹកជញ្ជូន ព្រមទាំងជួយទាក់ទាញទេសចរ និងការបើកបង្កើតឧស្សាហកម្ម និង​ អាជីវកម្មផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ។
 
ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ដោយបន្ត​ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិស​ស្លោក “មានផ្លូវ​​ មានសង្ឃឹម” ។ ជាក់ស្តែង, កំណាត់ផ្លូវជាតិលេខ ៧ នេះនឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ភូមិសាស្រ្តសំខាន់ៗ រួមមាន៖ ផ្លូវជាតិលេខ ៦, ៦០, ៧០, ៧១, ៧១សេ និងតភ្ជាប់ទៅកាន់ភូមិភាគឦសាន ព្រមទាំងបន្តធ្វើឱ្យប្រសើរឡើងរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ការតភ្ជាប់នេះកាន់តែមានសារៈសំខាន់ បន្ទាប់ពីកម្ពុជា និងឡាវ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ច្រករបៀងដឹកជញ្ជូនឆ្លងកាត់-Transit Transport Corridor», កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ កន្លងទៅ សម្រាប់នាំចេញ កសិផល និង ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសឡាវ ។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីគ្រប់គ្រងការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែប្រសើរ និង ឆ្លើយតបបានកាន់តែពេញលេញទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍជាតិ។ យោងតាម «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទីកសំខាន់ៗចំនួន ១១ កន្លែងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំឱ្យពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ, ទាំង ផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក, កំពង់ផែ និង ផ្លូវអាកាស ជាពិសេសគម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ) និងខ្សែផ្លូវរថភ្លើងថ្មី (ប៉ោយប៉ែត -សៀមរាប-ភ្នំពេញ),  ការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម, គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ដៃទន្លេមេគង្គ/ទន្លេសាប និងផ្លូវសមុទ្រ, ការរៀបចំអាកាសយានដ្ឋានអន្តរជាតិតេជោ និងការកសាងផែនការមេសម្រាប់ផែសមុទ្រ ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់។

សម្ដេចធិបតីបានណែនាំឱ្យរៀបចំគោលនយោបាយ និងស្តង់ដារួមមួយ ក្នុងការអនុញ្ញាតទម្ងន់របស់រថយន្តដឹកជញ្ជូន ដើម្បីសម្រួលដល់អ្នកដឹកជញ្ជូនកសិផល ប៉ុន្តែត្រូវធានានូវគុណភាពផ្លូវកុំឱ្យខូច។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ច្បាប់ធ្វើឡើងមិនមែនដើម្បីកៀបក ប្រជាជនទេ ប៉ុន្តែសម្រាប់រក្សាតុល្យភាពឈ្នះ-ឈ្នះ ដោយច្បាប់ថ្មីបានតម្លើងកម្រិតដឹកទំនិញពី ៤០ តោន ទៅដល់ ៥០ តោន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។ ជាមួយគ្នានេះ, សម្ដេចបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងប្រសិទ្ធភាព និងតម្លាភាពរបស់ស្ថានីយជញ្ជីង ដើម្បីអនុវត្តច្បាប់តឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានានូវការប្រកួតប្រជែងស្មើភាពគ្នា។

សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈការបើកបរក្នុងល្បឿនកំណត់​​ ប្រកបដោយការប្រុងប្រយ័ត្ន និងចៀសវាងការផ្ទុកលើសទម្ងន់ ដើម្បីថែរក្សានូវសមិទ្ធផលរួមនេះ​​ ឱ្យបានយូរអង្វែង សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន៕SRP

Like 197
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២៦

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងអស់ អំពីច្បាប់អនុញ្ញាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានណែនាំឱ្យរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចិញ្ចើមផ្លូវក្នុងក្រុងសៀមរាបឱ្យមានរបៀបរៀបរយ ការពារសោភ័ណភាពទីក្រុងទេសចរណ៍ និងដោះស្រាយបញ្ហាសត្វពាហនៈដើរតាមដងផ្លូវដែលបង្កគ្រោះថ្នាក់។ ជាពិសេសការគ្រប់គ្រងអាជីវកម្មរ៉ែ ត្រូវចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងអស់ អំពីច្បាប់អនុញ្ញាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

ក្នុងឱកាសដឹកនាំបើកកិច្ចប្រជុំសាមញ្ញ លើកទី២៦ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក៏បានសង្កត់ធ្ងន់លើបញ្ហាដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ គឺការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឯកឧត្តមបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវបង្កើនកិច្ចសហការ និងអនុវត្តវិធានការបង្ក្រាបឱ្យបានដាច់ខាត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ កុំឱ្យប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរ និងអ្នកវិនិយោគនៅក្នុងខេត្តសៀមរាប។

ក្នុងនោះដែរ ឯកឧត្តម លី សំរិទ្ធ ក៏បានលើកឡើងពីការងារផ្ដល់អត្តសញ្ញាណបណ្ណ សូមឱ្យមន្ត្រីជំនាញជំរុញឱ្យដោះស្រាយការយឺតយ៉ាវ ក្នុងការផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ដែលចាំបាច់សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាឆ្នាំខាងមុខ។
បញ្ហាសិស្សបោះបង់ការសិក្សា រដ្ឋបាលក្រុងស្រុក ត្រូវសហការជាមួយមន្ទីរអប់រំ ដើម្បីស្វែងរកមូលហេតុ និងដោះស្រាយបញ្ហាសិស្សបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តដែលអនុវត្តបានកន្លងមក។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង ១,៥ លាននាក់។ លោកបានបញ្ជាក់ថា បញ្ហាសន្តិសុខសុវត្ថិភាពសកល បានធ្វើឱ្យភ្ញៀវទេសចរបរទេសថយចុះ ៣៣% បើធៀបនឹងឆ្នាំ២០២៥។ យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកំពុងសហការជាមួយក្រសួងទេសចរណ៍ ដើម្បីដាក់ចេញនូវកញ្ចប់តម្លៃពិសេស និងរៀបចំសិក្ខាសាលាពង្រឹងការតភ្ជាប់វិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យត្រឡប់មកកើនឡើងវិញ។

លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តក៏បានត្រៀមលក្ខណៈរួចរាល់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាថែរក្សាបរិស្ថាន និងអនាម័យក្នុងក្រុងសៀមរាប ដើម្បីរក្សាគុណតម្លៃជាទីក្រុងប្រវត្តិសាស្ត្រដែលទាក់ទាញបំផុត៕SRP

អត្ថបទ៖ លោក មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 197
Comment 0
Share ចែកចាយ
Views 5.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៦

​ ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%

អភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ ក្នុងឆមាសទី១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%។

ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំ បូកសរុប ការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ និងទិសដៅ ឆមាសទី២​ ឆ្នាំ២០២៦​ នាថ្ងៃទី​៣​ កក្កដា​ ២០២៦​ ក្រោមអធិបតីភាព ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ មានប្រសាសន៍ថា​ លទ្ធផលនេះឆ្លុះបញ្ចាំងពីការដឹកនាំ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ព្រមទាំងកិច្ច សហប្រតិបត្តិការល្អរវាងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបណ្តាខេត្តជាប់ព្រំប្រទល់ ដែលបានផ្តល់ ព័ត៌មានទាន់ពេលវេលា ធ្វើឱ្យការបង្ក្រាបបទល្មើស និងការគ្រប់គ្រងមុខសញ្ញាមានដីកា សម្រេចបានលទ្ធផលល្អ ដោយមុខសញ្ញាសេសសល់ភាគច្រើនបានគេចចេញពីមូលដ្ឋាន ឬបញ្ឈប់សកម្មភាពប្រព្រឹត្តបទល្មើស។

អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ជាបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តបានអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាប់ជាប្រចាំ ដោយកំណត់ គោលដៅសង្ស័យជាមុន ពង្រាយកម្លាំងត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

អភិបាលខេត្ត​ បានបន្តថា​ ការអនុវត្តការងារ ប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងកិច្ចសហការល្អរវាងសមត្ថកិច្ច និងអាជ្ញាធរ បានរួមចំណែកការពារ ប្រជាពលរដ្ឋពីការឆបោក ការជំរិតទារប្រាក់ និងអំពើជួញដូរមនុស្ស ព្រមទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងកិត្តិយសសង្គម។ លើសពីនេះ ការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ បានជួយឱ្យការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស សម្រេចបានប្រសិទ្ធភាពខ្ពស់​។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ​ ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្តកំពង់ចាម កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កន្លងមកដោយសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់​៕SRP

Like 197
Comment 0
Share ចែកចាយ
Views 2.7K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៦

យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក

ខេត្តបន្ទាយមានជ័យ៖កម្លាំងកងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់​)​ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងពីឈ្មោះ​ ទ.ឆ.វ​ ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ស្ដីពីករណី​ រំលោភសេពសន្ថវៈមកលើក្មួយស្រីបង្កើតឈ្មោះ ម.រ.ដ.ច.ន​ អាយុ១៦ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបន្តថា ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឃាត់ជនសង្ស័យឈ្មោះ​ និន យ៉ាង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ដេីម្បីសួរនាំ​និងចាត់ការ​តាមនីតិវិធី ព្រមទាំងធ្វើតេស្តទឹកនោមរកសារធាតុញៀនបញ្ជាក់វិជ្ជមាន(+)។ ចំណែកបក្ខពួក០៣នាក់​ទៀត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ​បន្តដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

​លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​បានឱ្យដឹងថា​ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា​ ខ្លួននិងបក្សពួកខ្លួនចំនួន៣នាក់ទៀតពិតជាបានរំលោភសេពសន្ថវៈទៅលើជនរងគ្រោះទាំងអស់គ្នាពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

​បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា​​​​​​​​​​​​ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕SRP

Like 199
Comment 0
Share ចែកចាយ
Views 27.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៦

ឃាត់ខ្លួនតែកុងរថយន្តធុនធំបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សបីនាក់នៅស្រុកពួក

ខេត្តសៀមរាប៖តៃកុងរថយន្តធុនធំដែលបានបើកបរល្បឿនលឿនទៅបុកម៉ូតូចំនួន ២គ្រឿង បណ្ដាលឲ្យមនុស្សចំនួន៣នាក់បានស្លាប់ភ្លាមៗ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរដើម្បីអនុវត្តតាមនីតិវិធី។

តៃកុងរថយន្តមានឈ្មោះ អឿន ផានិង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបើកបរ នៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាកHYUNDAI ធុនធំ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកំពង់ចាម3A-3496 សណ្ដោងស៊ឺមីរ៉ឺម៉កពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 4A-2079 បើកបរដោយឈ្មោះអឿន ផានិង បើកបរទិសដៅពីកើតទៅលិច ពេលមេឃកំពុងភ្លៀង ក៏បានរអិល រ៉េចង្កូតទៅឆ្វេងបានបុក និងម៉ូតូចំនួន០២គ្រឿង។

សមត្ថកិច្ចនគរបាលបានបន្តថា ម៉ូតូជនរងគ្រោះទី១ ម៉ាកហុងដាវ៉េវពណ៌ខ្មៅ ផលិតឆ្នាំ ២០០១ ពាក់ផ្លាកលេខសៀមរាប 1C-7863 បើកបរដោយឈ្មោះរើន សុគា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ (គ្មានមួកសុវត្ថិភាព) នៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ឌុបមនុស្សម្នាក់ឈ្មោះរិន ភារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ (គ្មានមួកសុវត្ថិភាព) នៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក បើកបរទិសដៅពីលិចទៅកើត។

ទី២ ម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1K-2550 បើកបរដោយឈ្មោះវិត ណយ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកសិករ (គ្មានមួកសុវត្ថិភាព) នៅភូមិគោកព្នៅ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ហេតុការនេះបណ្ដាលឲ្យ ស្លាប់មនុស្សចំនួន០៣នាក់
១.ឈ្មោះរើន សុគា (ស្លាប់)
២.ឈ្មោះរិន ភារ៉ា (ស្លាប់)
៣.ឈ្មោះវិត ណយ (ស្លាប់)
ខូចខាត:ម៉ូតូ០២គ្រឿង(ធ្ងន់)និងរថយន្ត០១គ្រឿង(ស្រាល)។

បើតាមសមត្ថកិច្ច បន្ទាប់ពីកើតហេតុ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានណែនាំដល់មន្ត្រីជំនាញចរាចរណ៍និងសមត្ថកិច្ចពាក់ព័ន្ធចុះវាស់វែងនិងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯវត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុកនៅអង្គភាពអធិការដ្ឋាននគរបាលស្រុកពួកដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃពុធ នឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣និង២០នាទីរសៀល នៅលើផ្លូវជាតិលេខ ០៦ ចន្លោះបង្គោលគីឡូម៉ែត្រ ៣៣៨-៣៣៩ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក រវាងរថយន្តនិងម៉ូតូ ដោយមូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿនពេលមេឃកំពុងភ្លៀងនឹងមិនប្រកាន់ស្ដាំ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 29.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កក្កដា ២០២៦

តុលាការសម្រេចចោទប្រកាន់លោកK01 ពីបទ៖ ហិង្សាដោយចេតនា

ភ្នំពេញ៖តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់លោក ឃឿន សុខឡា ហៅK01 ពីបទហិង្សាដោយចេតនា។

លោក ឆាយ ហុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ថា សាលាដំបូងរាជធានីភ្នំពេញ
បានសម្រេចចោទប្រកាន់លោក ឃឿន សុខឡា ហៅK01 ពីបទ ហិង្សាដោយចេតនា បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ ដោយបច្ចុប្បន្នសំណុំរឿងមួយនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។

យោងតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។

សូមជម្រាបថា លោក ឃឿន សុខឡា ហៅK01 ត្រូវសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោយលោក K01 ធ្វើការអប់រំយុវជនបែបហិង្សា និងល្បីពេញបណ្ដាញសង្គម៕SRP

Like 197
Comment 0
Share ចែកចាយ
Views 5.5K
Sponsored
Older posts
Page1 Page2 … Page675 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រី៖ ប្រាប់អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាបថ្មីពង្រឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ទឹកស្អាត រដ្ឋមន្ត្រី៖ ប្រាប់អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាបថ្មីពង្រឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ទឹកស្អាត ចុះផ្សាយថ្ងៃទី ១១ កក្កដា ២០២៦
ការរៀបចំរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប មិនប៉ះពាល់ដល់បងប្អូនរកស៊ីវិស័យដឹកជញ្ជូននោះទេ ការរៀបចំរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប មិនប៉ះពាល់ដល់បងប្អូនរកស៊ីវិស័យដឹកជញ្ជូននោះទេ ចុះផ្សាយថ្ងៃទី ១១ កក្កដា ២០២៦
រដ្ឋមន្ត្រីធនធានទឹកព្រមានពីសកម្មភាព អាជីវកម្មខ្សាច់ថា អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា ការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ីជាដើម រដ្ឋមន្ត្រីធនធានទឹកព្រមានពីសកម្មភាព អាជីវកម្មខ្សាច់ថា អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា ការបាក់ច្រាំង ការប្រែប្រួលចរន្តទឹក ការប្រែប្រួលរបបជលសាស្ត្រ និងការខូចខាតប្រព័ន្ធអេកូឡូស៊ីជាដើម ចុះផ្សាយថ្ងៃទី ១០ កក្កដា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram