Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ
ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ
បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ
សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប
ក្រុមមន្ត្រីក្រសួងចុះពិនិត្យផ្លូវមួយខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តកែប៖ដោយបានទទួលដំណឹងពីការលំបាកខ្វះខាតតាមបណ្តាវត្តមួយចំនួនក្នុងខេត្តកែប ដោយសារមេរោគកូវីដ-១៩​ ទេីបមិនមានពុទ្ធបរិស័ទមកវត្តជួយទំនុកបំរុងជីវភាពព្រះសង្ឃដូចគ្រាមុននោះទេ។ ហើយម្យ៉ាងវិញទៀត វត្តទាំងនេះមានសាលាពុទ្ធិសិក្សា​ មានព្រះសង្ឃ​ សាមណេជាច្រេីនអង្គគង់សិក្សារៀនសូត្រ

ទើបលោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារជាតំណាងនាំយកទេយ្យវត្ថុនឹងបច្ច័យចំនួនធំដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោក និងលោកជំទាវ ប្រគេនជូនព្រះសង្ឃនៅតាមវត្តទាំង០៧ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរចំនួន ០២វត្ត និងក្រុងកែបចំនួន ០៥វត្ត នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។

ពិធីប្រគេនទេយ្យវត្ថុសំរាប់០៧វត្តបានប្រារព្ធធ្វើរួមក្នុងបរិវេណវត្តកំពង់ត្រាចស្ថិតនៅភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

វត្តដែលមកទទួលទេយ្យវត្ថុមានដូចជា ៖
១-វត្តគរគីរីវន្ត(ភ្នំព្រូស) ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
២-វត្តសត្ថារាជាអង្គព្រៃធំ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៣-វត្តពោធិ៍ស្ថារាម ក្នុងភូមិអំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
៤-វត្តកំពង់ត្រាច ក្នុងភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៥-វត្តមុនីរតនៈ(កែវក្រសាំង) ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប
៦-មជ្ឈមណ្ឌលវិបស្សនាធុរៈ ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
៧-សត្ថាធម្មវិហារ(ភ្នំពោន) ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
ទេយ្យវត្ថុសម្រាប់ប្រគេនវត្តនីមួយៗមាន៖
១-អង្ករ១តោន
២-ត្រីខ១កេសធំ
៣-ស្ករស២៥គីឡូក្រាម
៤-ប៊ីចេង២៥គីឡូក្រាម
៥-ទឹកត្រី៥យួរ
៦-ទឹកសុីអុីវ៥យួរ
៧-ទឹកផ្លែឈើ១០កេស
៨-ទឹកដោះគោ ខាប់២កេសធំ
៩-តែ២គីឡូក្រាម
១០-មី៣កេសធំ
១១-ថ្នាំពេទ្យ១កេស
១២-កាហ្វេ៥កញ្ចប់ធំ
១៣-សាប៊ូ៣០ដុំ
១៤-ជែលលាងដៃ១កេស
១៥-អំបិល ១០គីឡូក្រាម
១៦-វីតាមីនសេ ១០ ប្រអប់
១៧-បច្ច័យក្នុងមួយវត្តៗចំនួន ២លាន រៀល។

ក្នុងឱកាសនោះដែរលោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយ កញ្ចប់ក្នុងនោះមានដូចជា៖
១-ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម
២-ជែលលាង ០១ កំប៉ុង
៣-ខោអាវ ០១ សម្រាប់
៤-ថ្នាំវីតាមីនសេ ០១ដប
៥-សាប៊ូ ០១ដុំតូច
និងព្រះសង្ឃ​ សាមណេ ចំនួន ១៣៧អង្គក៏ទទួលបាន ស្លាដក០១ ក្នុងមួយអង្គផងដែរ។

លោកឌី វិជ្ជានិងលោកជំទាវ ក៏ផ្តាំផ្ញើបណ្តាំសាកសួរសុខទុក្ខជូនលោកយាយ លោកតា ជាពិសេសក្រុមគ្រួសារដើម្បីចូលរួមប្រយុទ្ធប្រឆាំង​ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​របស់រាជ រដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​។​

ក្នុងថ្ងៃនេះដែរក៏មានសប្បុរសជនបានចូលរួមបច្ច័យក្នុងមួយវត្តៗចំនួន ១០០ដុល្លាមានដូចជា៖
១-លោក គីម រិទ្ធី និងលោកជំទាវ សុខា គងពិសី ព្រមទាំងបុត្រ
២-លោក ចាន់ វន្ថា និងលោកស្រី ជា ផាប៉ានព្រមទាំងបុត្រ
៣-លោក ចម បូរិន្ទ និងលោកជំទាវ លី ដាលីន ព្រមទាំងបុត្រ
៤-លោក ឈន ធារ៉ា និងលោកស្រី លី អក្ខរា ព្រមទាំងបុត្រ
៥-លោក តាំង គួង និងលោកស្រី លឹម ឡេង ព្រមទាំងបុត្រ
៦-លោក គឹង វណ្ណៈ និងលោកស្រី ព្រិន ប៊ុនម៉ាណែត ព្រមទាំងបុត្រ
៧-លោក នុត តុន និងក្រុមគ្រួសារ
សរុបបច្ច័យទាំងអស់ក្នុងមួយវត្តៗទទួលបាន ០៤លាន ០៨សែនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តឧត្ដរមានជ័យ៖សេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានរថយន្តយីឌុបដឹកឈើលេខ២ ជាច្រើនគ្រឿងចេញពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយជ័យឆ្ពោះទៅចែកចាយដល់ខេត្តបាត់ដំបង បានដោយរលូន។ ករណីប្រភពបានឲ្យដឹងថារថយន្តដឹកឈើទាំងនេះមានលិខិតអនុញាត្តត្រឹមត្រូវ។

ពាក់ព័ន្ធការដឹកជញ្ជូនឈើនេះសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានបព្ជាក់ថា រថយន្តយីឌុបដឹកឈើខាងលើ គឺមានច្បាប់រួចហើយ ដឹកចេញពីមណ្ឌលគីរី ទៅខេត្តបាត់ដំបង។ លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មបានប្រាប់អ្នកសារព័ត៌មានថាលោកមិនបានដឹងរឿងនេះទេ ព្រោះខាងខណ្ឌរដ្ឋបាលព្រៃឈើ មិនបានប្រាប់លោកឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តឧត្តរមានជ័យ៖ទីតាំងបនល្បែងស៊ីសងជល់មាន់និងអាប៉ោងយូគីដ៏ធំបានកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ នៅខាងក្រោយប៉ុស្តិ៍ប៉ូលិសឃុំថ្លាត ដោយមិនទាន់ឃើញមានប៉ូលិសខេត្តឧត្តរមានជ័យចុះបង្ក្រាបនៅឡើយទេខណ:គេឃើញប្រឹងបង្ក្រាបតែវង់ល្បែងតូចៗដើម្បីបិទបាំងរឿងអាស្រូវតែប៉ុណ្ណោះ។

យោងតាមប្រភពបានឲ្យដឹងថាខណ:ប្រទេសជាតិកំពុងតែប្រឈមនិងការរីករាតត្បាតជំងឺកូវីដ.១៩បែជាសមត្ថកិច្ចខេត្តឧត្តរមានជ័យ សម្ងំបើកដៃឲ្យមាន សង្វៀនប្រជល់មាន់ ខ្នាយដែក អាប៉ោង យូគី ស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្លាតស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ យ៉ាងពេញបន្ទុកផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែត។

ប្រភពបន្តថាបើទោះបីជាមានល្បែងស៊ីសងដ៏ធំបើកលេងយ៉ាងនេះក្ដី ក៏សមត្ថកិច្ចខេត្តឧត្តរមានជ័យ  មិនខ្វល់បង្ក្រាបនោះដែរ ប៉ុន្តែបើល្បែងតូចតាចពលរដ្ឋលេងបង្ក្រាបយកស្នាដៃតែម្ដង។

ជាក់ស្ដែងកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នគរបាលក្រុងសំរោង បានចុះអប់រំល្បែងស៊ីសង (លេងបៀរ) នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង និងនៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២១  នគរបាលស្រុកបន្ទាយអំពិល បានចុះអប់រំល្បែងស៊ីសង (ខ្លាឃ្លោក)នៅចំណុចភូមិស្រះស្រង់ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

ករណីពលរដ្ឋលេងតូចតាចនេះ សមត្ថកិច្ចបានធ្វើការអប់រំម្ចាស់ទីតាំង និងអ្នកលេង នៅនិងកន្លែងកើតហេតុ ដោយធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរជាតិអប្សរាបានអះអាងនៅរសៀលថ្ងៃទី២៧ខែមីនានេះថាស្រះស្រង់អាចនឹងរីងស្ងួតនៅចុងរដូវប្រាំងខាងមុខនេះ ព្រោះកន្លងមកនេះពុំមានការបញ្ចូលទឹក ក្នុងស្រះស្រង់។​ មន្ត្រីបានបន្តថាដោយមូលហេតុទុកលទ្ធភាពគ្រប់គ្រាន់ ឲ្យអ្នកជំនាញធ្វើការជួសជុល និងលើកតម្លៃឡើងវិញនៅប្រាសាទកណ្ដាលស្រះស្រង់។

អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់នោះទេ ខណៈដែលក្រុមអ្នកជួសជុលប្រាសាទ ប្រញាប់រួសរាន់ក្នុងការបង្ហើយការងារជួសជុលប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលាផងដែរ។

បើតាមមន្ត្រីបញ្ជាក់ថាស្ថានភាពបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត ហើយកម្ដៅថ្ងៃនឹងបន្តហួតទឹក ដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័សបំផុត បើគិតតាមរយៈអាកាសធាតុដូចបច្ចុប្បន្ននេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ ​អភិបាល​ខេត្តកំពង់ចាម​ និង​ជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធនៅថ្ងៃ​ទី​២៧​ ខែមីនា​ ព្ព្រឹកមិញនេះ​ បានអញ្ជើញ​ប្រគល់ផ្ទះ​មនុស្សធម៌​ទី១​​ ជូនដល់​ស្ត្រី​មេម៉ាយ​ទុរគត​​ម្នាក់​ ឈ្មោះ​ ខឹម​ ណារី​ អាយុ​៧២ឆ្នាំ​ រស់​នៅ​ភូមិ​ជីហែ​ ឃុំ​ពាមប្រធ្នោះ​ ស្រុក​កោះសូទិន​ ដោយ​មានការ​និមន្ត​ចូលរួម​ពី​ ព្រះនាគមុនីមេ​គណ​ខេត្ត​ និង​ព្រះ​មន្ត្រី​សង្ឃ​ផង​ដែរ​​។

លោក អ៊ុន​ ចាន់ដា​ បាន​ពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយ​ខឹម​ ណារី​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ជួបការលំបាកខ្វះខាតក្នុង​ជីវភាព​។
លោកអ៊ុន​ ចាន់ដា​​ ក៏​បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យ​បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេសរបស់សម្តេចហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល។​

គួរ​បញ្ជាក់​ថា​ សម្រាប់ផ្ទះមនុស្សធម៌ ១ខ្នង​ ដែល​មាន​ទំហំ​៤x៦ម៉ែត្រ​នេះ គឺត្រូវចំណាយ​ថវិកា​មូនិធិ​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ដោយ​មានការ​ចូលរួម​ពី​ ព្រះ​នាគមុនី​មេគណខេត្ត និង​សប្បុរសជន​។ ចំពោះ​អំណោយដែលផ្តល់ជូនលោកយាយ ខឹម ណារី សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ២៥គក្រ ត្រីខ​ ទឹកត្រី​ ទឹកស៊ីអ៉ីវ​ មី ឃីត១​បញ្ចប់​​អាវយឺត២​ សម្ភារដំណេក ផ្ទះបាយ និងថវិកា២០​ម៉ឺន​រៀល។
ដោយឡែក ប្រជាពលរដ្ឋខ្វះខាត​ក្នុង​ជីវភាព ចំនួន១២គ្រួសារទៀត ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ មី​ ឃីត​ អាវយឺត និងថវិកាចំនួន ២ម៉ឺន​រៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញលិខិតប្រាប់អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្តីពីការផាកពិន័យអន្ដរការណ៍ លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានចុះហត្ថលេខាដោយសម្ដេចស ខេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ ដល់ម្ចាស់បន្ទប់ជួល ដល់កម្មករ-កម្មការិនី ដែលប្រកាសមិនយកថ្លៃឈ្នួល នៅក្នុងដំណាក់កាលនៃការលំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២១

ខេត្តកំពង់ចាម៖រថយន្តធុនធំមួយគ្រឿងដឹកស្រូវ បានជ្រុលទៅបុកខឿនពុះទ្រូងផ្លូវ ទៅមុខលែងរួច។

ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុនគូបូតា លើផ្លូវជាតិលេខ៧ថ្មី ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

សមត្ថកិច្ចក្រុងកំពង់ចាមបានឲ្យដឹថារថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A .1637 លេខសឺមីរឺម៉ក 4A.0044 បើកបរដោយឈ្មោះ អោម ភារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិទ្វាថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត។

គ្រោះថ្នាក់ចរាចណ៍នេះបណ្ដាលឱ្យ ខូចខាត
១ ដាច់ដើមផ្កាចំនួន៦ដើម ២បាក់ក្បាល ខឿនពុះចែកទ្រូងផ្លូវ ប្រវែង៤ ម៉ែត្រ៣កំពិតនិងវៀច បង្គោលភ្លើងដែក១ដើម
៤បាក់ទុយោទឹក ជ័រ២ដើម។ ករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។មូលហេតុតៃកុង ងងុយដេក លទ្ធផល ធ្វើតេស្តរកសាធាតុញៀន (អវិជ្ជមាន)។វត្ថុតាងផ្នែកជំនាញ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីអនុវត្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២១

ភ្នំពេញ៖ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ កាសែត យុវជនតេជោ របស់លោក មឿង រដ្ឋា ដោយម្ចាស់អាជ្ញាប័ណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លេការពិត បំពុលសង្គម បង្កឱ្យមានភាពច្របូកច្របល់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏បានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រស្ទឹងច្រាលប៉ុស្តិ៍ផងដែរ។នេះបើយោងតាមសេចក្ដីសម្រេចដែលបានចុះហត្ថលេខាដោយលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២១

ខេត្តកំពង់ចាម៖គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ នៅថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២១​ ព្រឹកមិញនេះបានទទួល​អំណោយ​ពី​សប្បុរសជន​នានា​។

អំណោយ​នេះ​ ដោយលោក​ លី​ ចាន់​ធី​ ប្រធានមន្ទីររ៉ែ និង​ថាមពល​ខេត្តកំពង់ចាម​ ថវិកា​១លានរៀល​ .មន្ទីរ​រ៉ែ​ និង​ថាមពល​ ក្រុមហ៊ុន​សហគ្រាស​អាជីវកម្ម​ខ្សាច់​ និង​សេវាករ​អគ្គិសនី​ ខេត្តកំពង់ចាម​ ថវិកា​៤លាន​៥សែន​រៀល​ .​ ដេប៉ូ​លក់​ និង​ចែកចាយ​បន្ត​ឆ្នោត​មហាសំណាង​ខេត្តកំពង់ចាម​ ម៉ាស​ចំនួន​១ម៉ឺន​៥ពាន់​ម៉ាស​ អាល់កុល​៣កាន​ មីជាតិ​៤០កេស​ និង​ទឹក​បរិសុទ្ធ​វីតាល់​​ចំនួន​៣០កេស​ .​ ក្រុមហ៊ុន​ ធ្វេលផ្លាស់​ ត្រាស់មី​ អ៉ីវេសមេន​ ឧបត្ថម្ភ​ ម៉ាស​ចំនួន​១ម៉ឺន​ម៉ាស​ ទឹក​បរិសុទ្ធ​ ២០០យួរ​ អាល់កុល​៤កាន​ មីជាតិ​២០កេស​ និង​ម៉ាស៊ីន​វ៉ាស់​កម្ដៅ​ចំនួន​៤គ្រឿង​ .​ សហគ្រាស​ ខេ​ ធី​ ឧបត្ថម្ភ​ ថវិកា​៣លានរៀល​ .​ លោក​ ប្រ៊ុយណូ​ កូសម៍​ និង​សហការី​ ថវិកា​១១០០ដុល្លារ​អាមេរិក​ មី​​៦០កេស​ និង​អង្ករ​ចំនួន​១២០០គីឡូក្រាម​ .​ លោក​ ឃុន​ ខុន​ និង​លោក​ស្រី​ ប៊ិច​ ថវិកា​៥០០ដុល្លារ​ .​ លោក​ លាង​ សុវាវង្ស​ សេវាករ​អគ្គិសនី​ ឃុំល្វា​ ស្រុក​កោះសូទិន​ ថវិកា​៣០ម៉ឺន​រៀល​ .​ និង​លោក​ តែ​ គឹម​សុង​ សេវាករ​អគ្គិសនី​ ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ​ ថវិកា​២០ម៉ឺន​រៀល។ ​

ក្នុងពិធីទទួលអំណោយនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ ក្រុមហ៊ុន​ ក៏ដូចជា​សប្បុរសជន​នានា​​ ដែល​បាន​គាំទ្រ​​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភារ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ជាពិសេស​ជួយរំលែកទុក្ខលំបាកការខ្វះខាត របស់ពលរដ្ឋ​ ពលករ​ចំណូល​ស្រុក​ត្រឡប់មកពីប្រទេស​ថៃ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទិញវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥លានដូសទៀតហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិនចំនួន ១.៥លានដូសនេះ បានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ព្រឹកមិញនេះ។នេះគឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ នាព្រឹកមិញនេះ ដោយមានការចូលរួមពីសំណាក់ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីចិនតំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីនៃក្រសួងសុខាភិបាលផងដែរ។

វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានតម្លៃ១០ដុល្លារក្នុង១ដូស។ វាមានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង ស៉ីណូហ្វាម​ (Sinopharm)​ នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ប្រមាណ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋ ឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។

ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាម រយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់​ (Covax)។ ក្រៅពីវ៉ាក់សាំង Sinovac ដែលទើបមកដល់ ១.៥លានដូសនេះ តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជា នាពេលខាងមុខនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២១

ភ្នំពេញ៖លោកស្រីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញក្នុងពិធីវាយគង ជួង រគាំង ទូងស្គរ នៅវត្តលង្កាព្រះកុសុមារាម។

ពិធីនេះធ្វើឡើងថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះវត្តមាន សម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្ត។

ពិធីនេះប្រព្រឹត្តទៅបានស្របតាម «យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ បានស្នើឱ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ «៣ ការពារ និង ៣កុំ»។

ការទូងស្គរនេះ ក៏ជាសារដាស់តឿន ក្រឿនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់នូវការឆ្លងរីករាលដាលមេរោគកូវីដ១៩។

លោកស្រីម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page444 Page445 Page446 … Page657 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ស្នងការនគរបាលខេត្តសៀមរាប លើកយកនូវយុទ្ធសាស្រ្ត បទពិសោធន៍ ជូនដល់សិស្សនគរបាល ឱ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ពលរដ្ឋជាង១០0គ្រួសារ ក្នុងសង្កាត់គោកចកទទួលអំណោយស្បៀងអាហារសម្ភារ:ប្រើប្រាស់ពីព្រះសង្ឃនិងសប្បុរសជនដែលផ្តល់តាមរយ:អាជ្ញាធរ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ចុះផ្សាយថ្ងៃទី ៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×