Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប្រជាការពារសណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាបទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះចៅអធិការវត្តប្រាសាទគោកចកនិងអាជ្ញាធរក្រុង
អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចបញ្ជូនខ្លួនអគ្គនាយករងអន្តោប្រវេសន៍ និងស្នងការរងនគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធចំនួន២នាក់ផ្សេងទៀតទៅតុលាការនៅរសៀលថ្ងៃនេះ
សន្តិសុខ តភ្ជាប់ខ្សែភ្លើងចេញពីសាកលវិទ្យាល័យបៀរប្រាយ ដើម្បីឆក់ត្រីបែជាឆក់ខ្លួនឯងស្លាប់
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី
អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់មន្ត្រីកុំឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២១

ខេត្តកំពង់ចាម​៖សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ផ្លែមៀន ឬផ្លែតាង៉ែន​ ចំនួន ១០តោន – រដ្ឋបាលខេត្តកំពង់ចាម។

អំណោយផ្លែមានចំនួន១០តោននេះ ត្រូវបាន
អាជ្ញាធរចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាឡីស័ក​ អ្នកជំងឺកូវីដនិងមន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម​។

លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល​សម្តេច​តែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅ​ ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធទាំងអស់។

សូមរំលឹកថា សម្ដេចហ៊ុន សែន បានបញ្ជាឲ្យ លោកហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវី១៩។

សម្តេចហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២១

ខេត្តបាត់ដំបង៖មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា មនុស្សចំនួន៨នាក់ រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃ ទី២៦សីហា នេះ ពាក់ព័ន្ធលេងល្បែងជល់មាន់។ ចំណែកអ្នកលេងមួយចំនួនទៀតបានរត់គេចខ្លួនអស់ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ការបង្ក្រាបល្បែងស៊ីសង ធ្វើឡើងនៅថ្ងៃ ទី២៥ ខែសីហា ម្សិលមិញ នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង តាមបទបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត។

យោងតាមរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំង ០៨នាក់រួមមាន៖
១/ឈ្មោះ ឡុ ង រតនៈ អាយុ៤៦ឆ្នាំ។ ២/ឈ្មោះ ឃុំ សាវុទ្ធ អាយុ៤៧ឆ្នាំ។ ៣/ឈ្មោះ អ៊ាន នឿត អាយុ៤២ឆ្នាំ ៤ /ឈ្មោះ យី ពិសី អាយុ៣០ឆ្នាំ ៥ -ឈ្មោះ ខេង លាក អាយុ៦១ឆ្នាំ ៦ /ឈ្មោះ គឹម /បាន អាយុ៣១ឆ្នាំ ៧/ ឈ្មោះ សេង ម៉េត អាយុ៦៥ ឆ្នាំ ៨ /ឈ្មោះ ជា សាវ៉ុន អាយុ៤៣ ឆ្នាំ។ ដោយឡែកវត្ថុតារឹបអូស វត្ថុតាង រួមមាន សង្វៀនជល់មាន់១ មាន់ជល់ចំនួន០២ក្បាល និង ម៉ូតូចំនួន៩គ្រឿង រួមទាំងសម្ភារៈពាក់ព័ន្ធ មួយចំនួនទៀត។

បើតាមប្រភពបានឲ្យដឹងថាទីតាំងជល់មាន់ នេះ បានបើកដំណើរជាយូណាស់មកហើយ ទើបតែសមត្ថកិច្ចចុះបង្ក្រាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២១

ខេត្តកំពង់ចាម​៖មន្ត្រី​សាលាខេត្តបាន​ឲ្យ​ដឹងថា​​ អាជ្ញាធខេត្តកំពង់ចាម​ បានរៀបចំ​ជាទីលានចាក់សំរាមថ្មី​ នៅលើ​ទីតាំង​ដី​គ្រប់គ្រង​ដោយ​រដ្ឋមួយកន្លែង​ ទំហំប្រមាណជិត២០ ហិកតា​ ដែល​មាន​អំណោយផល​ល្អ​ ព្រោះទីតាំងដីនេះនៅឆ្ងាយពីលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ហេីយទំហំដី​នេះ ក៏ត្រូវ​តាម​ស្តង់ដា របស់​​ម្ចាស់​គម្រោង ADB ​គាំទ្រ​ដោយ​ក្ក្រសួងបរិស្ថាន។

​មន្ត្រី​សសាលាខេត្តបាន​ឲ្យ​ដឹងទៀត​ថា បច្ចុប្បន្ន​ខេត្តកំពង់ចាម​ ​មានទីលានចាក់សំរាមមួយកន្លែង​ ស្ថិត​នៅក្នុងឃុំបុសខ្នុរ​ ស្រុកចំការលើ ខេត្តកំពង់ចាម​ ដែលមានទំហំប្រមាណជា១០ ហិកតា ត្រូវបានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម ហើយយកទៅចាក់ចោលនៅតំបន់នោះ។

កន្លងមកលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថម្ភផ្ដល់ម៉ូតូ​ និងរថយន្តដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ជាច្រើនគ្រឿង ដោយបាន បែងចែក ជូនតាមបណ្ដាក្រុង​ស្រុកមួយចំនួន​ ដេីម្បី​ប្រើប្រាស់ក្នុងយុទ្ធនាការ ប្រមូលសំរាមឲ្យបានស្អាត​ និងមានបរិស្ថានល្អ។

សូមបញ្ជាក់ថានៅព្រឹកមិញនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រី ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ចុះពិនិត្យ​ទីតាំចំណុច​ទួលទល់មេឃ​ ស្ថិត​ក្នុង​ភូមិទួលស្រែ​ ឃុំកោះរការ​ សស្រុកកំពង់សៀម ដេីម្បី​រៀបចំ​ទៅជាទីលាន​ចាក់​សំរាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២១

ភ្នំពេញ៖ប្រទេសកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជិត ៩០% ធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ ហើយការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ មានការថមថយ ដែលជាសញ្ញាល្អមួយ «អាចនឹងឈានទៅលុបបំបាត់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលដ៏ខ្លីខាងមុខ»។

សម្តេចហ៊ុន សែន បានប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូន ប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ហើយពេទ្យអនុញ្ញាតឱ្យចាក់។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា នៅពិភពលោក ក៏ដូចជានៅកម្ពុជា នៅសង្ឃឹមតែលើវ៉ាក់សាំង ហើយយើងបានឃើញសញ្ញានៃការថមថយចុះនៃការឆ្លង តែបើសិនយើងបានចាក់វ៉ាក់សាំងហើយមានការឆ្លង វាមិនរត់ទៅរកស្ថានភាពជំងឺធ្ងន់ធ្ងរ និងការស្លាប់នោះទេ វាអាចកាត់បន្ថយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែជា អគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សម្រេចបានជិត ៩០% បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ និងបានសម្រេចដាក់ដូសទី៣ (ដូសជំរុញ)ជូនមន្ត្រីជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់អាយុ ក្រោម ១៨ ឆ្នាំ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា មាន ៥៩,០១% ធៀបជាមួយនឹងកុមារ និងយុវវ័យគោលដៅ ១,៩៦៦,៩៣១ នាក់។

កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនពករដ្ឋខ្លួន ដោយឡែកប្រទេសខ្លះ ទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំង បានគ្រប់មកចាក់នោះដែរ។ តែសម្រាប់កម្ពុជាយើង មានមេដឹកនាំល្អ និងដោយសារភាពឈ្លាសវៃ របស់សម្ដេចហ៊ុន សែន និងមានទំនាក់ទំនងល្អទាំងបុគ្គល និងអន្តរជាតិ ជាពិសេសកម្ពុជាបានចាត់ទុកមិត្តចិនជាខ្នងបង្អែកយុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងផងនោះ ទេីបកម្ពុជា ទទួលបានវ៉ាក់សាំងជំនួយផង និងទិញផង ដេីម្បីយកមក ចាក់ជូនពលរដ្ឋខ្លួន បានយ៉ាងច្រេីនដល់ រហូតឈានដល់ចាក់ដូសទី ៣ ដល់ក្រុមជួរមុខបន្ថែមទៀត។ នៅលេីពិភពមានតែប្រទេស ២ទេ ដែលបានចាក់ វ៉ាក់សាំងជូនប្រជាជនបានច្រេីនជាងគេ គឺប្រទេស អ៊ីស្រាអែល និង ប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងបានលឿន និងរហ័សជាងគេ ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ។ ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ។

សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ ដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសមួយចំនួនធំ បានប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីសកូវីដ-១៩ ធ្វើឱ្យការឆ្លង និងការស្លាប់នៅតាមបណ្តារាជធានី ខេត្ត មានការថយចុះជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ មានខេត្តមួយចំនួន បានអនុញ្ញាតឲ្យដាក់ពាក្យស្នើសុំបើកអាជីវកម្ម ភោជនីយដ្ឋាន-អាហារដ្ឋាន ដើម្បីទទួលភ្ញៀវ ព្រោះដោយសារស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តនោះមានលក្ខណៈធូរស្រាល និងល្អប្រសើរ។

ទោះបីកម្ពុជាយើងបាន នឹងកំពុងវាយលុកដោយវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta យ៉ាងណាក្តី តែការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ បានបន្តធ្លាក់ចុះជាលំដាប់ ដែលការថមថយនេះ ជាសញ្ញាល្អមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា អាចនឹងឈានទៅលុបបំបាត់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នាពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងលោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ រួមនឹង​អភិបាល​រង​ខេត្ត​ នៅព្រឹក​មិញនេះបានទទួល​អំណោយ​ជា​សម្ភារ​ និង​ថវិកា​ ​​ពី​សប្បុរសជន​។

លោកអ៊ុន ចាន់ដា បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​ សប្បុរសជន ដែល​បាន​​​​ឧបត្ថម្ភ​ គាំទ្រ​ដល់​​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​ជំងឺដ៏​កាច​សាហាវ​នេះ​ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ និង​ការខ្វះខាត របស់ពលករ​ចំណូល​ស្រុក​ ក៏ដូចជា​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ ពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ ដោយ​លោក​សៀម​ សាវ៉ាន់​ និងលោកស្រី​ ជួង​ ម៉ារុន​ បាន​ជួយ​ឧបត្ថម្ភ​ ថវិកា​ចំនួន​ ១០លានរៀល​ ម៉ាស​ ១៥កេស​ អាកុល​SNK ១៥កាន​​ ទឹក​បរិសុទ្ធ​វីតាល់​ ១៥០កេស​ ត្រីខ​ ១០០០កំប៉ុង​ និង​មី​ ចំនួន​១០០កេស​តូច​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២១

ខេត្តបាត់ដំបង៖ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសតែងតាំងមន្ត្រីថ្លឹងយានយន្ត និងដាក់ដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន មួយកន្លែង «ពុកឆ្មា-ខេត្តបាត់ដំបង» ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគ.ម ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ។

អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានស្វាគមន៍ និងផ្តល់ការសហការលើការដាក់ដំណើរការស្ថានីយជញ្ជីងក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

លោកមានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាដឹកលើសទម្ងន់នេះឱ្យមានប្រសិទ្ធភាព គឺទាមទារ ឲ្យមានការចូលរួមសហការ ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងមន្រ្តីអនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋាន និងគ្រប់ម្ចាស់យានយន្តដឹកជញ្ជូន ហើយក្រុមការងារត្រូវតែមានភាពស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ និងត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ប្រកបដោយតម្លាភាព និងគ្មានការលើកលែងឡើយដល់អ្នកដែលប្រព្រឹត្តខុសច្បាប់។

សូមបញ្ជាក់ផងដែរថា ស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្នពុកឆ្មា-ខេត្តបាត់ដំបង នឹងចាប់ផ្ដើមដំណើរការថ្លឹងសាកល្បងក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តផ្លូវការចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

សូមជម្រាបថាការដាក់ស្ថានីយ៍ថ្លឹងរថយន្តនេះ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២១

ខេត្តសៀមរាប៖កិច្ចប្រជុំមួយនៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នៅទីក្រុងប៉ារីស រវាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវនាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកប្រធានការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖១-ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស។
២-វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២។
៣-កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និង ការងារសំខាន់ៗ មួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។

កិច្ចប្រជុំបានធ្វើឡើងនៅ ថ្ងៃទី២៤ ខែសីហា ម្សិលមិញ ក្នុងដំណើរលោកជំទាវភឿង សកុណា អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណចក្រកម្ពុជាប្រចាំ នៅអង្គការយូណេស្កូ បានជួបប្រជុំពិភាក្សា ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង លោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និង ប៉ាស៊ីហ្វិក។

សូមជម្របថានៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និង មន្ត្រីនៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និង ចែករំលែកបទពិសោធន៍ ជាមួយរដ្ឋមន្ត្រី ក្រសួងវប្បធម៌ខ្មែរនិងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២១

ខេត្តបាត់ដំបង៖នគរបាលស្រុកកំរៀង សហការជាមួយកម្លាំងការិយាល័យ សន្តិសុខ ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះបានឃាត់ខ្លួនបុរសម្បាក់ពីបទញុះញង់បំផុសបំផុលក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ករណីនេះក្រោយពីសាកសួរសមត្ថកិច្ចបានបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ងួន លី អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង៩នាទីយប់ បានថតផ្លែមៀនបង្ហោះវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារញុះញង់បំផុសបំផុលអោយម្ចាស់ចំការនៅក្នុង ស្រុកកំរៀង មានការភាន់ច្រឡំលើចំណាត់ការ របស់រាជរដ្ឋាភិបាលជុំវិញការទិញផ្លែមៀនពីម្ចាស់ចំការមៀនដែលក្រីក្រ។ បុរសរូបនេះក៏បានព្យាយាមថតវីដីអូចោទប្រកាន់ក្រុមការងាររបស់រាជរដ្ឋាភិបាល ថាពុំបានយកចិត្តទុកដាក់ ជាមួយម្ចាស់ចំការមៀនផងដែរ។

សូមរំលឹកថាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបញ្ជាឲ្យលោកហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេចហ៊ុន សែន ប្រមូលទិញផ្លែមៀន របស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្នុងនោះផងដែរ សម្ដេចហ៊ុន សែន បានបញ្ជាក់ថាឲ្យទិញផ្លែមៀន តែពីកសិករក្រីក្រតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២១

ខេត្តសៀមរាប៖ករណីបុរសវ័យចំណាស់ម្នាក់ដេកស្លាប់នៅមុខមន្ទីរពេទ្យគន្ធបុប្ផា បណ្ដាលមកពីជំងឺ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប ដែលផ្ដល់ជូនសារព័ត៌មានសៀមរាបប៉ុស្ដិ៍ បានបញ្ជាក់ថា នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៤ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យគន្ធបុប្ផា​ ភូមិ​ត្រពាំងសេះ​ សង្កាត់គោកចក​ ក្រុងសៀមរាប បានប្រទះឃេីញមនុស្សម្នាក់ដេកស្លាប់។

របាយការណ៍បានបន្តថាជនរងគ្រោះ មានឈ្មោះ ផល សាក់ អាយុ៧២ឆ្នាំ​ ទី​លំនៅ​ភូមិអន្លង់វែង​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

របាយការណ៍បានបញ្ជាក់ទៀតថា តាមការធ្វេីកោសល្យវិច័យរបស់គ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជំងឺដំបៅប្រដាប់ភេទរាំរ៉ៃ និងពុំមានជំងឺកូវីដ១៩នោះទេ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងហៅបងប្អូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២១

ខេត្តសៀមរាប៖ខណ:ពេលនេះ ពលរដ្ឋបានប្រទះឃើញ បុរសម្នាក់ដេកស្លាប់នៅមុខមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

សេចក្ដីរាយការណ៍ព័ត៌មានបឋមពីភ្នាក់ងារសៀមរាប ប៉ុស្ដិ៍ បានដឹងថា ហេតុការណ៍ប្រទះឃើញកើតឡើងនៅម៉ោង ២រសៀលថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២១ នេះ នៅមុខមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ក្នុងក្រុងសៀមរាប ដោយពុំទាន់ដឹងមូលហេតុនៅឡើយ។ ទោះជាយ៉ាងណាបើយោងតាមសេចក្ដីរាយការណ៍បានដឹងថាសមត្ថកិច្ចបានកំពុងចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យផងដែរ។ សូមរង់ចាំព័ត៌មានលំអិត

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បា​នរំលឹកដល់​ ប្រជាពលរដ្ឋ​ទាំង​អស់​ ជាពិសេស​អតីត​យុទ្ធជន​យើង​ សូម​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សុខភាព​  ទោះ​បីជា​បានចាក់​វ៉ាក់សាំង​រួច​ហើយក្តី ដោយត្រូវបន្តចូលរួម​អនុវត្ត​វិធានការ​​ ៣ការពារ​ ៣កុំ​។

លោក អ៊ុន​ ​ចាន់ដា​ បានថ្លែងថា​ មេរោគ​បម្លែងខ្លួន​ថ្មី​ប្រភេទ​ ដែលតា​ វា​ពិតជាងាយ​ឆ្លង​ណាស់​ មានតែ​ការ​ចាក់​​វ៉ាក់សាំង​ដូស​ទី​៣​ ដូស​ជំរុញ​នេះទេ​ ដែល​អាច​​ការពារយើង ឲ្យចៀសផុតពី​ជំងឺ​កូវី ​​ឬ​មេរោគ​បម្លែង​ខ្លួន​ថ្មី​បាន​ ព្រោះ​ប្រភេទ​​វ៉ាក់សាំង​​នេះវានឹងបង្កើតភាពសាំ និងប្រព័ន្ធការពាររាងកាយយើង ឲ្យ​មានភាពរឹងមាំបន្ថែមទៀត។

លោកថ្លែងរំលឹកយ៉ាងដូច្នេះ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)​ ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ​។

លោកថ្លែងបន្តថាដោយមានការ​យកចិត្តទុកដាក់​ ​គិតគូរ​ ​ចំពោះ​សុខភាព​របស់​បងៗ​ ពូៗ​ អតីត​យុទ្ធជន​ទាំងអស់​ សម្តេច​ហ៊ុន​ សែន​ បាន​ផ្ដល់វ៉ាក់សាំង​ម្ជុលទី៣​ ជាដូសជំរុញ​ សម្រាប់​ចាក់ជូន​អតីត​យុទ្ធជន​យើង​។

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ ​អាជ្ញាធរ​ខេត្តកំពង់ចាម​ បានចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងជួរមុខ ក្នុងដូសទី១ បានចំនួន​ ៦០២.៧២៦នាក់ ដូសទី២ បានចំនួន​ ៤៤៤.៨៨២នាក់ និងដូសទី៣ ឬដូសជម្រុញ បានចំនួន​ ១៣.៦៦២នាក់។ ដោយឡែក កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់១៨ឆ្នាំ ចាក់បានចំនួន ១០០.៩៨២នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២១

ខេត្តបាត់ដំបង៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូន រដ្ឋបាលស្រុកទាំង១៣ និងក្រុង១ ក្នុងខេត្តបាត់ដំបង។

ការផ្ដល់អំណោយធ្វើឡើង នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១នេះតាមរយ: លោក ហុីង​ ប៊ុន​ហៀង​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជានាយក​រង​ខុទ្ទកាល័យ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសលោកចុះបំពេញបេសកកម្ម ជួយប្រមូលទិញផលិតផលផ្លែមៀន ពីប្រជាកសិករ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

សូមជម្រាបថាអំណោយសម្តេចហ៊ុន សែន និងភរិយា ដែលផ្តល់ជូនរួម​មាន​៖​ .កំព្យូទ័រ​យួរ​ដៃ​ចំនួន​ ៦​គ្រឿង​.ម៉ាស៊ីន​ព្រីន​ធេី​ ចំនួន​៦​គ្រឿង​ .វិទ្យុ​ទាក់ទង​ចំនួន​ ១៥​គ្រឿង.ម៉ាស៊ីន​ភ្លើង​ចំនួន​ ១​គ្រឿង និងថវិកាមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page363 Page364 Page365 … Page661 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប្រជាការពារសណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាបទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះចៅអធិការវត្តប្រាសាទគោកចកនិងអាជ្ញាធរក្រុង ប្រជាការពារសណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាបទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះចៅអធិការវត្តប្រាសាទគោកចកនិងអាជ្ញាធរក្រុង ចុះផ្សាយថ្ងៃទី ២២ មេសា ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចបញ្ជូនខ្លួនអគ្គនាយករងអន្តោប្រវេសន៍ និងស្នងការរងនគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធចំនួន២នាក់ផ្សេងទៀតទៅតុលាការនៅរសៀលថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចបញ្ជូនខ្លួនអគ្គនាយករងអន្តោប្រវេសន៍ និងស្នងការរងនគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធចំនួន២នាក់ផ្សេងទៀតទៅតុលាការនៅរសៀលថ្ងៃនេះ ចុះផ្សាយថ្ងៃទី ២២ មេសា ២០២៦
សន្តិសុខ តភ្ជាប់ខ្សែភ្លើងចេញពីសាកលវិទ្យាល័យបៀរប្រាយ ដើម្បីឆក់ត្រីបែជាឆក់ខ្លួនឯងស្លាប់ សន្តិសុខ តភ្ជាប់ខ្សែភ្លើងចេញពីសាកលវិទ្យាល័យបៀរប្រាយ ដើម្បីឆក់ត្រីបែជាឆក់ខ្លួនឯងស្លាប់ ចុះផ្សាយថ្ងៃទី ២១ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×