ខេត្តសៀមរាប៖លោក ទៀ សីហា ជំរុញឲ្យអង្គភាពជំនាញធ្វើការពិនិត្យ និងរៀបចំបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតឡើងវិញ ដើម្បីភ្ជាប់បណ្តាញ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបមុខរបរ ទាំងនៅក្នុងទីតាំង និង នៅជុំវិញទីតាំងវិនិយោគ របស់ក្រុមហ៊ុន ស៊ូ ជីង បានប្រើប្រាស់ជាធម្មតា។ ជាមួយគ្នានេះដែរ អាជ្ញាធរក្រុងសង្កាត់ ត្រូវរៀបចំបញ្ហាបរិស្ថាន ឲ្យមានសណ្ដាប់ធ្នាប់។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានឲ្យស្រង់នូវសារពើភណ្ឌទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន រួមមានអគារ និង គ្រឿងចក្រចាស់ៗមួយចំនួន ដើម្បីធ្វើការដកហូត និងគ្រប់គ្រង់ជាណ្ដោះអាសន្ន។
អភិបាលខេត្តក៏បានប្រាប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ និង ពង្រឹងលើការរៀបចំ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ទូទៅ រួមនឹងការដោះស្រាយ បញ្ហានាៗ ដើម្បីសម្រួលដល់ ដំណើរការជាប្រក្រតី ជូន ប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរនៅក្នុងទីតាំង និង សមាគមកាណូតដឹកភ្ញៀវឲ្យដំណើរការ ជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី។
លោក ទៀ សីហា ថ្លែងជំរុញបែបនេះ នៅថ្ងៃទី២៧ ខែសីហា ម្សិលមិញ ក្នុងឱកាសដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលស្ថានភាព ទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង ដែលស្ថិតនៅក្នុងសង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប។
មន្ត្រីរដ្ឋបាលសាលាខេត្តសៀមរាបបានឲ្យដឹងថាក្នុងការចុះពិនិត្យក្រុមការងារ បានសម្រេចដកហូតទីតាំងទាំងមូល ដោយបានធ្វើការបិទ និង ហ៊ុំព័ទ្ធទីតាំងអគាររបស់ក្រុមហ៊ុនចំនួន ០២អគារ គឺ ១. ទីតាំងការិយាល័យបម្រើការងារបស់ក្រុមហ៊ុន និង២. ទីតាំងរោងយានដ្ឋានជួសជុល គ្រឿងចក្ររបស់ក្រុមហ៊ុន។ ក្នុងនោះមិនអនុញ្ញាតឲ្យមានការចេញ-ចូលក្នុងបរិវេណទីតាំងដែលត្រូវបានហ៊ុំព័ទ្ឋ ពិសេសសន្តិសុខប្រចាំ ការរបស់ក្រុមហ៊ុនចំនួន ០៦នាក់ ដែលនៅយាមទីតាំងវិនិយោគនេះ ក្រុមការងារចម្រុះបាន ណែនាំឲ្យធ្វើការចាកចេញពីទីតាំង វិនិយោគ ផងដែរ។
សូមរំឭកថាទីស្តីការគណៈរដ្ឋមន្រ្តី បានចេញ សជណសម្រេចលុបចោលនូវ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំង វិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន ក្នុងនោះរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។
សេចក្ដីសម្រេចនេះ បានចេញកាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ លោក ហុីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដោយយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP


ខេត្តបាត់ដំបង៖មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា មនុស្សចំនួន៨នាក់ រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃ ទី២៦សីហា នេះ ពាក់ព័ន្ធលេងល្បែងជល់មាន់។ ចំណែកអ្នកលេងមួយចំនួនទៀតបានរត់គេចខ្លួនអស់ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ការបង្ក្រាបល្បែងស៊ីសង ធ្វើឡើងនៅថ្ងៃ ទី២៥ ខែសីហា ម្សិលមិញ នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង តាមបទបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត។