Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ខ្ញុំបាទ សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្ដែក ប្រធានក្រុមការងារបក្សចុះជួយភូមិត្រាង និងភូមិអូរ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ខួប៧៦ ឈានចូល ៧៧ឆ្នាំ។

ខ្ញុំបាទ  សូម សម្តេច មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងមានកម្លាំងខ្លាំងក្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លាបម្រើប្រទេសជាតិ មាតុភូមិ និងប្រជាជន ឱ្យរីកចម្រើនរុងរឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២១

ខេត្តព្រះវិហារ៖លោកសៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឧបត្ថមថវិកាដល់យោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ចំនួន២នាក់ដោយក្នុងម្នាក់ទទួលបាន៥០ម៉ឺន។

ការឧបត្ថម្ភថវិកាក្នុងឱកាសលោកអញ្ជើញក្រោមអធិបតីសំណោះសំណាល បំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង​ (Video conference)។ ពិធីនេះធ្វើឡើងនៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោកកង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារនិងសមាសភាពចូលរួមសរុប ១៦នាក់ផងដែរ។

ក្នុងឱកាសនោះ លោកមេបញ្ជាការខេត្ត បានបំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ចំនួន២នាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ជម្លោះក្នុងវង់ផឹកស៊ីនៅភោជនីយដ្ឋាន ថិម ភល ប៉ូលិសបានបាញ់មួយគ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

របាយការណ៍របស់សមត្ថកិច្ចជំហានដំបូងបានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៣និង១០នាទី​ ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភោជនីដ្ឋានថិម ភល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយសង្គំ ក្រុងសៀមរាប។

របាយការណ៍បានបន្តថា ករណីបាញ់បោះនេះបណ្តាលអោយត្រូវជនរងគ្រោះ ឈ្មោះភាព ប៊ុណ្ណារឹទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងភ្លេីង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវចំក្រោមក្លៀកខាងឆ្វេង១គ្រាប់ បណ្តាលអោយរងរបួសធ្ងន់កំពុងសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តសៀមរាប លោកភឹង ចិន្តារ៉េត បានថ្លែងប្រាប់ សៀមរាបប៉ុស្តិ៍ តាមទូរស័ព្ទថា ករណីនេះ ជនសង្ស័យត្រូវបានប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាបចាប់ខ្លួនបានហើយ។

លោកភឹង ចិន្តារ៉េត ថា សមត្ថកិច្ចរបស់លោកកំពុងសាកសួរជនដៃដល់។ តែលោក បានបញ្ជាក់ថា ករណីនេះអំពើហិង្សា វាយទៅវាយមកឈានដល់បាញ់។ វាយប៉ូលិស១ដបមុន ប៉ូលិសក៏បាញ់វិញទៅ។ ហ្ចឹងទុកលទ្ធភាពអោយស៊ើបអង្កេតសិន។ ទោះជាយ៉ាងណាមិនទាន់បង្ហាញអត្តសញ្ញាណជនដៃដល់នៅឡើយទេ។

យោងតាមប្រភពបានឲ្យដឹងថា ភាគីទាំងពីរមានទំនាស់ករណីហិង្សាក្នុងកន្លែងផឹកសុី ដោយមូលហេតុ ភាគីម្ខាងទៀតនោះគ្នាច្រើន ហើយប៉ូលីសគ្នាតិចគេវាយមកប៉ូលិស ដោយគ្នាគេច្រើនក៏បាញ់ការពារខ្លួនតែម្ដង។ តែទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាប្រភពលើកឡើងតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖មន្ត្រីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនក្រោយពីបានធ្វើសកម្មភាពផ្ទុះអាវុធបង្កឱ្យភ្ញាក់ផ្អើល។ ការចាប់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាប ប៉ុស្តិ៍ ថា ករណីផ្ទុះអាវុធ ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅយប់ថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១។

មន្ត្រីនគរបាលបានបន្តថា ជនបង្កមានឈ្មោះ កែវ វី ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរ ជាទាហ៊ានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្ត្រីថា ឈ្មោះ កែវ វី ជាភ្ញៀវចូលមកផឹកសុីក្នុងហាងស្នាដៃម៉ែក្មែក៥ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ នៅពេលចេញមកមុខហាង កន្លែងចតម៉ូតូក៏បានដកកាំភ្លើងខ្លីម៉ាក G Lock ១៩ ពីចង្កេះ បាញ់ផ្ទុកដី ០១គ្រាប់ ហើយឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រគេចខ្លួន។ ចំណែកនារីជាសង្សារបានជិះម៉ូតូ តាមពីក្រោយចេញទៅបាត់។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះ ទៅដល់រកឃើញវត្ថុតាងសំបកគ្រាប់មួយ។

មន្ត្រីនគរបាលបានដកស្រង់ចម្លើយរបស់ ឈ្មោះ កែវ វី ថា រូបគាត់ជាទាហ៊ាន កងវិស្មកម្ម ក្រសួងការពារជាតិ ដោយចុះបេសកកម្ម មកធ្វើផ្លូវក្នុងខេត្តសៀមរាប បានរយៈពេល ០៣ថ្ងៃហើយ។ នៅវេលាម៉ោង២១យប់ ថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ រូបគាត់និងសង្សារ ឈ្មោះ ឈ. ច.ឌ ភេទស្រី២៧ឆ្នាំ បានជិះម៉ូតូ ទៅផឹកសុីជាមួយមិត្តភ័ក្រ នៅហាងម៉ែក្មែក៥ លុះចេញវិញ ដើរមកកន្លែងចតម៉ូតូ បំណងទៅដេក ដោយពេលនោះ គាត់បានហៅអោយសង្សារគាត់ឡើងជិះម៉ូតូ ប៉ុន្តែសង្សារគាត់មិនព្រម ពេលនោះគាត់ និងសង្សារ មានទំនាស់ពាក្យសម្តីនិងគ្នា គាត់ក៏បានដកកាំភ្លើងបាញ់ ០១គ្រាប់ ផ្ទុបទៅនឹងដី ហើយក៏ឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រ ម៉ាកluxes570 ពណ៌ខ្មៅស្លាកលេខ រដ្ឋ06.2-9998 គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនជនដៃដល់ អនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានកំពុងជំរុញ ការបើកដំណើរទទួលភ្ញៀវទេសចរណ៍ឡើងវិញ។

ការជំរុញបើកឲ្យមានដំណើរការទេសចរណ៍ឡើងវិញនៅថ្ងៃទី ០៣ ខែ វិច្ឆិកា ម្សិលមិញ ក្នុងឱកាសលោកទៀ សីហា អភិបាលខេត្តសៀមរាប ចុះពិនិត្យ តំបន់កំពង់ផែចុងឃ្នៀស។

លោកទៀ សីហា បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង និង បានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្តធ្វើការគ្រប់គ្រងជាបណ្តោះអាសន្ន ដោយធ្វើកិច្ចសហការជាមួយគ្រឹះស្ថានអង្គរ នឹងសម្រេចឲ្យរៀបចំបើក ទេសចរណ៍ឡើងវិញ។

លោកអភិបាលខេត្ត ក៏បានជំរុញដល់គណៈកម្មការ រៀបចំធ្វើលិខិតដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើមី្បធ្វើការ ដោះស្រាយជាមួយក្រុមហ៊ុន ស៊ូជីង និង បានជំរុញដល់គ្រឹះស្ថានអង្គរ ធ្វើការជួសជុលជាបណ្តោះអាសន្ន ជាបន្ទាន់លើ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កំពង់ផែចុងឃ្នៀស ដើមី្បត្រៀមលក្ខណៈ ទទួលស្វាគមន៍នៅពេលបើកទេសចរណ៍ឡើងវិញ នៅដើមឆ្នាំ២០២២ខាងមុខ។ ចំពោះទិសដៅ និង គម្រោងផែនការដែលគ្រឹះស្ថានអង្គរលើកឡើង និង ត្រូវអនុវត្តបន្តក្រោយពេលបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញនេះ។ ក្នុងនោះដែរគម្រោងរបស់គ្រឹះស្ថានអង្គរ ត្រូវធ្វើការជួសជុល កែសម្រួលជាបន្ទាន់នោះ គឺកន្លែងភ្ញៀវអង្គុយរងចាំ , បញ្ជរលក់សំបុត្រ , ច្រកចុះនិងឡើងពីកាណូត ,ទីតាំងចំណតរថយន្តធំតូច និង បន្ទប់ទឹកផងដែរ ។

លោកបន្តថាយើងត្រូវបន្តធ្វើការដោះស្រាយនូវរាល់បញ្ហា ដែលក្រុមហ៊ុនបង្កើតជាបញ្ហាកន្លងមក។ កត្តាសំខាន់នោះគ្រឹះស្ថានអង្គរ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពភ្ញៀវ ក្នុងពេលឡើង ចុះកាណូត ព្រមទាំងអនាម័យបរិស្ថាន នៅក្នុងតំបន់កំពង់ផែចុងឃ្នៀស ដើមី្បទាក់ទាញអារម្មណ៍ដល់ភ្ញៀវជាតិ និង អន្តរជាតិ ចូលមកទស្សនានៅតំបន់ធម្មជាតិបឹងទន្លេសាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ស្នងការរងប៉ូលិសខេត្តសៀមរាប បានបំភ្លឺថា រថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋ ដែលបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថាជនបង្កនោះ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច រថយន្តពាក់ស្លាកលេខរដ្ឋ២៦.២-៩៩៩៨ មិនពាក់ព័ន្ធក្នុងរឿងផ្ទុះអាវុធនោះទេ។

លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ប្រាប់សៀមរាបប៉ុស្ដិ៍ថា រថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋដែលអ្នកសារព័ត៌មាននិងសង្គមហ្វេសប៊ុកបានធ្វើការចុះផ្សាយមិនពាក់ព័ន្ធក្នុងករណីផ្ទុះអាវុធកាលពីយប់មិញនោះទេ។ លោកថាកំពុងស្រាវជ្រាវបន្តក្នុងករណីនេះ។

សូមបញ្ជាក់ថានៅថ្ងៃទី៣ឈានចូលថ្ងៃទី៤ខែ វិច្ឆិកាឆ្នាំ ២០២១ យប់មិញនេះ មានផ្ទុះអាវុធ១ គ្រាប់នៅ ទល់មុខស្នាដៃម៉ែក្មេក៥ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានគរបាលព្រហ្មទន្ទកំរិតធ្ងន់បាននាំយកថៅកែហាង ស្នាដៃម៉ែក្មេង៥ ឈ្មោៈ រស់ រតនា  ប្រុស អាយុ៥១  ដែលមានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជានៅកន្លែងកើតហេតុ ទៅសាកសួរនិងធ្វើកំណត់ហេតុផងដែរ។ ទោះជាយ៉ាងណាជុំវិញហេតុការណ៍នេះគេនៅពុំទាន់ដឹងអំពីមូលហេតុនៅឡើយខណៈសមត្ថកិច្ចចម្រុះកំពុងចុះស្រាវជ្រាវដើម្បីស្វែងរកការពិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានផ្ទុះអាវុធ១ គ្រាប់នៅកណ្ដាលក្រុងសៀមរាប បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅយប់ថ្ងៃ០៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្រោយស្តាតចាស់ ហួសម្លុប់ជ្រៃត្រជាក់៧០ ទល់មុខស្នាដៃម៉ែក្មេក៥ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងនៅព្រឹកនេះថា ពិតជាមានករណីផ្ទុះអាវុធប្រាកដមែន។ ជនបង្កប្រើប្រាស់កាំភ្លើងប្រភេទឡុក។ ករណីនេះ ក្រុមសមត្ថកិច្ចកំពុងតែស្រាវជ្រាវ។

អធិការនគរបាលក្រុងសៀមរាប លោកដា ចំរើន បានប្រាប់បណ្ដាញអង្គភាពសៀមរាបប៉ុស្ដិ៍ ថាកំលាំងជំនាញកំពុងចុះពិនិត្យ។ ជុំវិញករណីផ្ទុះអាវុធនេះ គេនៅពុំទាន់ដឹងអំពីមូលហេតុនៅឡើយខណៈសមត្ថកិច្ចចម្រុះកំពុងចុះទៅដល់កន្លែងកើតហេតុនៅព្រឹកនេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា ចំពោះរថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋ ដែលបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថាជនបង្កនោះ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច រថយន្តពាក់ស្លាកលេខរដ្ឋ២៦.២-៩៩៩៨ មិនពាក់ព័ន្ធក្នុងរឿងផ្ទុះអាវុធនោះទេ។

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២១

ភ្នំពេញ៖ក្រសួងទេសចរណ៍បានសម្រេចឲ្យបើកដំណើរការអាជីវកម្ម បៀរហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស។នេះបើយោងតាមលិខិតមួយទំព័ររបស់ក្រសួងទេសចរណ៍ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី ថោងខុន នៅ៣វិច្ឆិកាម្សិលមិញ។

សូមជម្រាបថាកាលកន្លងមកអាជីវកម្ម បៀរហ្កាឌិន នៅទូទាំងប្រទេសត្រូវបានក្រសួងសម្រេចបិទ មិនឲ្យដំណើរការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សូមរំលឹកថាកាលពីថ្ងៃទី១ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេស លើគ្រប់វិស័យឡើងវិញ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ។សម្ដេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២១

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង វរសេនីយ៍ត្រី ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ពីអធិការរងក្រុងតាខ្មៅ ឲ្យមកជាមន្ត្រី ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នង ដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការផ្ដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈលោកទៀ សីហា អភិបាលខេត្តសៀមរាប បន្ទាប់ពីសម្តេច ហ៊ុន សែន បានឃើញរូបភាពក្មេងប្រុសរូបនេះ ឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ពេលទៅរៀននៅសាលាបឋមសិក្សាជ័យ ហើយសម្ដេចបានបង្ហោះតាមហ្វេសប៊ុក។ ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាបក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារក្មេងប្រុស គង់ សីហា នេះផងដែរ។

សូមជម្រាបថាក្មេងប្រុស គង់ សីហា ជាសិស្សរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៣ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឪពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

លោក ទៀ សីហា បានមានប្រសាសន៍ថា ដោយសារតែក្មួយប្រុសមានចិត្តចង់រៀនសូត្រ តែជីវភាពក្នុងគ្រួសារមានការលំបាកដូច្នេះហើយបានជាសម្តេច ក៏ដូចជាសប្បុរសជនផ្សេងៗជាច្រើនបានជួយដល់ពួកគាត់ អាចឱ្យក្មេងប្រុសនេះ មានសម្ភារបានរៀនសូត្រ និងមានផ្ទះសម្បែងរស់នៅដូចជាគេដូចឯង។

លោកអភិបាលក៏បានណែដល់ឪពុកម្តាយរបស់កុមារ គង់ សីហា ត្រូវតែឱ្យកូនទៅរៀន ដោយខាងអាជ្ញាធរ និងជួយជ្រោមជ្រែង។ ហើយអាជ្ញាធរក៏កំពុងសិក្សាមើល ដើម្បីរកវិធីជួយគាត់ដើម្បីមានមុខរបរ ឬការងារធ្វើនៅក្នុងភូមិ ងាយស្រួលឱ្យកូនៗបានរៀនសូត្រ ទទួលបានចំណេះដឹង។

សូមបញ្ជាក់ថា សម្រាប់ផ្ទះ២ខ្នងដែលសម្តេចផ្តល់ជូននេះ ១ខ្នងជូនដល់គ្រួសារក្មេងប្រុស គង់ សីហា និង១ខ្នងទៀតផ្តល់ជូនដល់គ្រួសារប្អូនស្រីរបស់ម្តាយ គង់ សីហា ដែលមានជីវភាពខ្វះខាតដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តសៀមរាបបានឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធប្រើប្រាស់សារធាតុញៀន ក្នុងនោះតៃកុងឡានពីរនាក់និងព្រូម្នាក់។

មន្ត្រីមន្ទីរសាធារណការខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី​០២ ខែ​វិច្ឆិកាឆ្នាំ២០២១ ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមដងផ្លូវជាតិលេខ៦ នៅ
ភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានត្រួតពិនិត្យយានយន្តសរុបចំនួន​ ១៥៩គ្រឿង យានយន្តត្រឹមត្រូវចំនួន ១៥២ គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន​ ០៧គ្រឿងមាន៖
-បានពិន័យអ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួន ០២នាក់
-បានពិន័យរថយន្តផ្ទុកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ០២គ្រឿង
-រថយន្តពាក់ព័ន្ធជាមួយអ្នកបេីកបរមានសារធាតុញៀនចំនួន​ ០២គ្រឿង​
-ត្រួតពិនិត្យរកសារធាតុញៀនសរុប​ចំនួន ២០នាក់​ មានសារធាតុញៀនក្នុងខ្លួនចំនួន​ ០៣នាក់​ (អ្នកបេីកររថយន្ត​ ០២នាក់​ និងព្រូរថយន្ត០១នាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានលើកឡើងថាសាលាអន្តរជាតិ អាយ ឃ្យូ បានយកចិញ្ចឹមផ្លូវសាធារណៈ ធ្វើជាកន្លែងផ្ញើកង់ម៉ូតូ យ៉ាងអាណាធិបតេយ្យបណ្ដាលឱ្យខូចបាត់បង់សណ្ដាប់ធ្នាប់ផងដែរ។

ទីតាំងសាលាអន្តរជាតិ អាយ ឃ្យូ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប តាមបណ្ដោយផ្លូវបេតុងមួយខ្សែក្រោយអតីតមន្ទីរពេទ្យនាគទេព។

ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរបានលើកថា ការយកចិញ្ចើមផ្លូវ សាធារណៈរបស់រដ្ឋធ្វើជាកន្លែងដាក់ផ្ញើកងម៉ូតូ ជាហេតុនាំឲ្យមានការបាត់បង់នូវសណ្តាប់ធ្នាប់និងកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅដែរ។

ប្រជាពលរដ្ឋបានបន្តថាពួកគាត់តែងតែឃើញសមត្ថកិច្ចចម្រុះចុះអប់រំនិងណែនាំមិនឲ្យមានការចតរថយន្តម៉ូតូនៅលើចិញ្ចើមផ្លូវនោះទេ ក៏ប៉ុន្តែបែរជាសាលាអន្តរជាតិ អាយ ឃ្យូ មួយនេះ យកចិញ្ចើមផ្លូវធ្វើជាកន្លែងផ្ញើកង់និងម៉ូតូ ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរខេត្តនោះឡើយ។

ករណីនេះប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរសមត្ថកិច្ចចម្រុះនិងចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅចំណុចខាងលើនេះជាក់ជាពុំខានឡើយ។

សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះអាជ្ញាធរខេត្តសៀមរាបបានចេញលិខិតមួយ ដោយហាមការចតរថយន្តឬម៉ូតូនៅលើចិញ្ចើមផ្លូវ។ ការចេញបម្រាមហាមចតនៅលើចិញ្ចើមផ្លូវដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយអោយមានសណ្ដាប់ធ្នាប់ល្អបែបនេះមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page318 Page319 Page320 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×