
ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១៕SRP

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១៕SRP

ភ្នំពេញ៖លោកហ៊ុន ម៉ានី បានផ្ញើសារថាឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំ ក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭករបស់ប៉ា និងម៉ាក់ចំពោះកូនៗទាំងអស់ នៅតែមានជានិច្ច។
តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ លោកហ៊ុន ម៉ានី បានបង្ហាញថា៖ ក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ពុក ម៉ែ និងបងៗ សូមចូលរួមអបអរសាទរ និងជូនពរដល់កូនៗទាំងអស់ឱ្យមានសុខភាពល្អ កម្លាំងពលំមាំមួន រៀនសូត្របានពូកែ ដើម្បីត្រៀមខ្លួនធ្វើជាសរសរទ្រូង សម្រាប់អនាគតរបស់ប្រទេសជាតិ។
ក្នុងសារដដែលបានលើកឡើងថា ឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំបាននៅឡើយក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭករបស់ប៉ា និងម៉ាក់ចំពោះកូនៗទាំងអស់នៅតែមានជានិច្ច ហើយពួកយើងពិតជាចង់ជួបកូនៗណាស់។ ប៉ា និងម៉ាក់សូមផ្ញើកាដូ និងអាហារមួយចំនួនចែកដល់កូនៗនៅតាមផ្ទះរៀងៗខ្លួនតាមរយៈបងៗដែលនៅអង្គការផ្ទះបាយកុមារ។ សូមអរគុណដល់កូនៗនៅអង្គការផ្ទះបាយកុមារ ដែលឥលូវនេះកូនៗបានបំពេញតួនាទីជាអ្នកបន្តចែករំលែកក្តីស្រលាញ់ទៅកុមារ ដូចអ្វីដែលកូនៗធ្លាប់បានទទួលពីប៉ាម៉ាក់កាលពីពេលកន្លងទៅ។
សូមកូនៗ និងអាណាព្យាបាលទាំងអស់ថែរក្សាសុខភាព និងការពារខ្លួនកុណឱ្យឆ្លងជំងឺកូវីដ ១៩ ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ៕SRP

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានផ្ញើសារថា៖អបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា។ សម្តេចបានលើកឡើងថាទិវាកុមារអន្តរជាតិ អត្ថន័យនេះ សំដៅជំរុញដល់ការអភិវឌ្ឍ ធនធានកុមារ ឱ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសមត្ថភាព និងគុណភាព។
សម្ដេចប្រធានរដ្ឋសភា បានបង្ហាញថាថ្ងៃនេះជាខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ។ ជារៀងរាល់ឆ្នាំកម្ពុជារួមនឹងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ តែងប្រារព្ធពិធីមីទ្ទីងក្នុងទ្រង់ទ្រាយធំនៅគ្រប់កន្លែង ដើម្បីចូលរួមអបអរសាទរទិវាដ៏មានអត្ថន័យនេះ សំដៅជំរុញដល់ការអភិវឌ្ឍធនធានកុមារ ឱ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសមត្ថភាព និងគុណភាព ប៉ុន្តែដោយសារវិបត្តិជាសកលនៃជំងឺរាតត្បាតកូវីដ-១៩ បានរារាំងមិនឱ្យយើងអាចប្រារព្ធពិធីជួបគ្នាដូចសព្វដងនោះទេ។
កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសការលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពកុមារ ព្រមទាំងបានខិតខំទប់ស្កាត់ ប្រយុទ្ធប្រឆាំងរាល់អំពើហិង្សា ការរំលោភបំពានគ្រប់រូបភាព និងការជួញដូរពលកម្មក្នុងគ្រប់ទម្រង់មកលើកុមារ។
នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះខ្ញុំសូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ មើលថែទាំកុមារឲ្យខ្លាំងក្លាមួយកម្រិតថែមទៀត ត្បិតអីពេលនេះពួកគេងាយនឹងប្រឈមបញ្ហាផ្សេងៗ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការយកចិត្តទុកដាក់ ថែទាំ និងវិនិយោគលើកុមារនាថ្ងៃនេះ គឺដើម្បីអនាគតសង្គមនិងប្រទេសជាតិយើងនាពេលអនាគត៕SRP
ភ្នំពេញ៖មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នៅនៅថ្ងៃទី៣១ ខែឧសភា ម្សិលមិញ បានយកអាកុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ១៨តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្រ្តីរដ្ឋបាលខណ្ឌដង្កោផងដែរ។
មន្ត្រីជំនាញបាននិយាយថា សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក មធ្យោបាយដឹកជញ្ជូន និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ។
មន្ត្រីជំនាញបន្តថាអាកុល ឬអេតាណុល គឺជាសារធាតុដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាលដែលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ធ្វើឱ្យតម្រូវការអាកុលមានការកើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនប្រជាពលរដ្ឋ ដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំ សម្រាប់ផលិតជែលសម្លាប់មេរោគជាដើម។ សារធាតុគីមីមេតាណុលគឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពីសុខុមាលភាព របស់ប្រជាពលរដ្ឋ ខ្ពស់ជាងផលចំណេញរបស់ខ្លួន។
ជាមួយគ្នានោះ សូមអំពាវនាវដល់សាធារណជនដែលជាអ្នកប្រើប្រាស់ទាំងអស់ សូមពិនិត្យនិងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ មុននឹងសម្រេចចិត្តជាវអាកុល ឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ។ ក្នុងករណីមានសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរ ឬចែកចាយអាកុលក្លែងក្លាយ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈលេខទូរស័ព្ទ 023 231 856 / 092 830 856 ៕SRP
ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញលទ្ធផល ស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១។
រដ្ឋមន្ត្រីក្រសួងកសិកម្មបានបង្ហាញថា៖
ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៤ ១៨៧ ២៥៧,៤៣ តោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងចំនួន ១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន។
កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
1. ការនាំចេញអង្ករ៖
បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន
ការនាំចេញអង្ករក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន ៤០ ៥៣៦ តោន ថយចុះចំនួន ១៥ ៣០៩ តោន (-២៧,៤១%) បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែលមានចំនួន ៥៥ ៨៤៥ តោន
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៦០ ៤៥៣ តោន ស្មើនឹង ៦៨,៨៦% អង្ករសគ្រប់ប្រភេទមានចំនួន ៦៧ ៨៤៣ តោន ស្មើនឹង ២៩,១១% និងអង្ករចំហុយមានចំនួន ៤ ៧៣៥ តោន ស្មើនឹង ២,០៣%
អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៥៥ ១៨៨តោន (២៣,៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១២០ ៨៣៤តោន (៥១,៨៦%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១ ៨៤៨តោន (៩,៣៨%) និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប ៣៥ ១៦១តោន (១៥,១%)
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៤ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ១៦៨ ៥១១តោន (៧២,៣១%) និងក្រុមហ៊ុន៤៤ដទៃទៀតបាននាំចេញត្រឹមតែ ៦៤ ៥២០តោន (២៧,៦៩%)។
2. ការនាំចេញស្រូវ៖
ការនាំចេញស្រូវមានចំនួន ១ ៦១៤ ២១១តោន ក្នុងរយៈពេល៥ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៨៥៥ ២០២,៥២តោន) ដែលមានការកើនឡើងចំនួន ៧៤៨ ១២៩តោន(៨២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦ តោន
3. ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ៖
ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ០៩៩ ០២៣,៩១តោន កើនឡើងចំនួន ១ ១០៤ ១៦១,៣០ តោន ស្មើនឹង ៦៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ១ ៩៩៤ ៨៦២,៦១តោន ដែលក្នុងនោះរួមមាន៖
ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២១១ ៣៥៣,១២ តោន (កើនឡើងចំនួន ២១,៥៨%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨២៩ ០៥០ តោន ប្រទេសវៀតណាមចំនួន ៣៦២ ៦៥១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន
ដំឡូងមីស្រស់ មានចំនួន ៣៣៩ ០០០ តោន (ថយចុះចំនួន -៥,២០%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៦០ ០០០តោន និងប្រទេសវៀតណាមចំនួន ២៧៩ ០០០តោន
ម៉្សៅដំឡូងមីមានចំនួន ១៣ ៤៥៤,៦៤ តោន (កើនឡើងចំនួន ៣០,៩៧%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១២ ៨៤១ តោន ប្រទេសអ៊ីតាលីចំនួន ៣៣,៨៤ តោន ប្រទេសណេដឺឡេនចំនួន ១១៤ តោន ប្រទេសថៃចំនួន ២៩៥,៨០ តោន និងសហរដ្ឋអាមេរិកចំនួន ១៧០ តោន
កាកសំណល់ដំឡូងមីមានចំនួន ៣ ៧០៨,០០ តោន (ថយចុះចំនួន -៣៣,២៩%) នាំចេញទៅប្រទេសចិន
គ្រាប់ស្វាយចន្ទី មានចំនួន ៨០១ ៧៣២,២៦ តោន (កើនឡើងចំនួន ៣២១,៦៥%) នាំចេញទៅប្រទេសចិនចំនួន ៣ ៥៦៦,៨៨ តោន ប្រទេសឥណ្ឌាចំនួន ១៧ តោន ប្រទេសជប៉ុនចំនួន ៣៣,៤៦ តោន ប្រទេសឡាវចំនួន ២ តោន ប្រទេសអារ៉ាប់ចំនួន ០,៥២ តោន ប្រទេសថៃចំនួន ៣ ១០៨,៤០ តោន និងប្រទេសវៀតណាមចំនួន៧៩៥ ០០៤ តោន
គ្រាប់ពោត មានចំនួន ១៣៦ ៨៧៩,១៣ តោន (កើនឡើងចំនួន ២៨៤,១០%) នាំចេញទៅប្រទេសបង់ក្លាដេសចំនួន ៤២ តោន ប្រទេសកូរ៉េចំនួន ២១ តោន កោះតៃវ៉ាន់ចំនួន ៦៧៦,១៣ តោន ប្រទេសថៃចំនួន ៤២ ៣៥០ តោន និងប្រទេសវៀតណាមចំនួន ៩៣ ៧៩០ តោន
គ្រាប់សណ្តែកបាយ មានចំនួន ១៦ ៥៨០ តោន (កើនឡើងចំនួន ៥១១,៨៦%) នាំចេញទៅប្រទេសវៀតណាម
គ្រាប់សណ្តែកសៀង មានចំនួន ១៦ ៧០០,០៤ តោន (កើនឡើងចំនួន ១០០%) នាំចេញទៅប្រទេសថៃចំនួន ៦ ២៥០ តោន ប្រទេសអារ៉ាប់រួមចំនួន ០,០៤ តោន និងប្រទេសវៀតណាមចំនួន ១០ ៤៥០ តោន
ផ្លែចេកស្រស់មានចំនួន ២០៥ ០២៤,៤៧ តោន (កើនឡើងចំនួន ៦៨,៨៦%) នាំចេញទៅប្រទេសចិនចំនួន ១៧៩ ០៩៦,៨១ តោន ប្រទេសជប៉ុនចំនួន ៣៣៣,៨៤ តោន ប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន និងប្រទេសវៀតណាមចំនួន ២៥ ១១៣,៣៤ តោន
ផ្លែក្រូចថ្លុងមានចំនួន ២២ ៦១៨,៤៤ តោន (កើនឡើងចំនួន ១២៨,៤៧%) នាំចេញទៅប្រទេសថៃចំនួន ២២ ៥៥៤ តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤ តោន
ផ្លែស្វាយស្រស់មានចំនួន ១៥៦ ៧២៤,៥២ តោន (កើនឡើងចំនួន ២៥៥,៣៩%) នាំចេញទៅហុងកុងចំនួន ៥០,៧៨ តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨ តោន ប្រទេសគុយវ៉ែតចំនួន ០,០១ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន ប្រទេសថៃចំនួន ២០ ២១៩,២៨ តោន ប្រទេសវៀតណាមចំនួន ១៣៦ ១០២,៦៥ តោន និងប្រទេសចិនចំនួន ២១១,២២ តោន
ដំណាប់ស្វាយមានចំនួន ១១ ០៤៨,៩៤ តោន (កើនឡើងចំនួន ១៩៨,៤២%) នាំចេញទៅប្រទេសចិនចំនួន ៩ ១៤៩,២៥ តោន ប្រទេសជប៉ុនចំនួន ៥១២,៥០ តោន ប្រទេសកូរ៉េចំនួន ៩,១៥ តោន ប្រទេសហ្វីលីពីន ចំនួន ៥៥៤,២៤ តោន ប្រទេសថៃចំនួន ៧៣០,៦១ តោន សហរដ្ឋអាមេរិកចំនួន ៥,៣៩ តោន ប្រទេសវៀតណាម ចំនួន ៧៦,៨០ តោន និងចក្រភពអង់គ្លេស ១១ តោន
ទឹកស៊ីរ៉ូស្វាយមានចំនួន ២ ៨៦៩,៧៣ តោន (កើនឡើងចំនួន ៣០,៩៥%) នាំចេញទៅប្រទេសចិនមានចំនួន ១៤៨ តោន និងប្រទេសហ្វីលីពីនចំនួន ២ ៧២១,៧៣ តោន
ដូងប្រេងមានចំនួន ២១ ៨១៦,៦៩ តោន (កើនឡើងចំនួន ៤១,៧៦%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ១៨ ០១៦,៦៨ តោន និងប្រទេសម៉ាឡេស៊ីចំនួន ៣ ៨០០ តោន
ម្រេចមានចំនួន ៧ ៤៦១,២១តោន (កើនឡើងចំនួន ១៩៥,២០%) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួន៧,៥៦តោន សាធារណរដ្ឋឆេកចំនួន ៦,១០ តោន ប្រទេសបារាំងចំនួន ១៣,៨៦ តោន ប្រទេសអាល្លឺម៉ង់ចំនួន ៧០,៨២ តោន ប្រទេសឥណ្ឌាចំនួន ២៥ តោន ប្រទេសជប៉ុនចំនួន ២,១៨ តោន ប្រទេសកូរ៉េចំនួន ១,៣០ តោន ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន ប្រទេសរុស្សីចំនួន ០,៣១ តោន ប្រទេសស៊ុយអ៊ែតចំនួន ១,១៥ តោន កោះតៃវ៉ាន់ចំនួន ១៥ តោន ប្រទេសអង់គ្លេសចំនួន ១,២៤ តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន សហរដ្ឋអាមេរិកចំនួន ១,១០ តោន និងប្រទេសវៀតណាមចំនួន ៧ ៣០៨,៤៩ តោន
ថ្នាំជក់មានចំនួន ៨៧៩,៨៥ តោន (ថយចុះចំនួន -៦៨,១៣%) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួន១៩,៨២តោន ប្រទេសអាល្លឺម៉ង់ចំនួន ០,០០១ តោន ប្រទេសហុងគ្រីចំនួន ០,០១ តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២ តោន ប្រទេសសិង្ហបុរីចំនួន ០,០០៥ តោន និងប្រទេសវៀតណាម ៨៦០ តោន
បន្លែចម្រុះមានចំនួន ៣៦,៤៦ តោន (ថយចុះចំនួន -៣៣,០៥%) នាំចេញទៅប្រទេសបារាំង
ម្ទេសស្រស់មានចំនួន ៥៦ ៥០៧,១២ តោន (កើនឡើងចំនួន ៩៤,៨៦%) នាំចេញទៅប្រទេសថៃចំនួន ៥៦ ៥០៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន
ម្ទេសក្រៀម មានចំនួន ៦០០តោន (ថយចុះចំនួន -៥០%) នាំចេញទៅប្រទេសថៃ និង
ផលិតផលចំនួន ៥០មុខ ផ្សេងទៀត មានចំនួន ៧៤ ០២៩,២៩តោន។
4. តម្លៃនៃការនាំចេញកសិផល៖
ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ២៣៥ ៥៨២ ៧៣៦,៧២ ដុល្លាអាមេរិក ដែលក្នុងនោះ៖
ការនាំចេញអង្ករមានចំនួន ១៩៦ ៩១១ ១៩៥ដុល្លាអាមេរិក
ការនាំចេញស្រូវមានចំនួន ២៣៩ ០៥១ ២២៨ដុល្លាអាមេរិក
ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៧៩៩ ៦២០ ៣១៣,៧២ ដុល្លាអាមេរិក។
5. សន្និដ្ឋាន៖
ការនាំចេញកសិផលសរុបក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់៕SRP
ភ្នំពេញ៖សន្ទរកថា របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ហៅកាត់ថា P4G ដែលរៀបចំឡើងដោយសាធារណរដ្ឋកូរ៉េ តាមប្រព័ន្ធវីដេអូ៕SRP
ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែមថវិកាជូនដល់បណ្តាខេត្តនានាទូទាំងប្រទេស សម្រាប់ត្រៀមចាប់ពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ ដល់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕SRP
ខេត្តសៀមរាប៖ស្ត្រីម្នាក់បានប្តឹងមេឃុំត្បែង ខេត្តសៀមរាប ករណីចេញលិខិតកាន់កាប់ដីឲ្យហើយ បែជាចេញលិខិតមោឃភាពចោលវិញ ដោយយកដីនោះទៅប្រគល់អោយអ្នកផ្សេង។
ស្ត្រីដែលបានប្តឹងលោកមេឃុំ មានឈ្មោះស៊ឹង និត អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំណែកមេឃុំ ដែលរងបណ្តឹងមានឈ្មោះហ៊ាប ថា ជាមេឃុំត្បែង នៃស្រុកបន្ទាយស្រី។
យោងតាមបណ្តឹងចុះថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២១ ដែលបានចុះលេខទទួលដោយរដ្ឋបាលស្រុកបន្ទាយស្រី មានខ្លឹមសារថា សុំប្តឹងឈ្មោះហ៊ាប ថា មេឃុំត្បែង ពីបទធ្វើឯកសារកាន់កាប់ដីធ្លីអោយនាងខ្ញុំ(ស៊ឹង និត) ហើយចេញលិខិតមោឃភាព លើលិខិតនេះចោលវិញ ដោយគ្មានធ្វើការសម្របសម្រួលដោះស្រាយ។ ខ្លឹមសារបង្ហាញថា លិខិតស្នើសុំកាន់កាប់ដីធ្លីលេខ:៩០៤/១៧ ឃ.ត.៣១ ០៥.២០១៧ របស់មេឃុំត្បែង។ ឯលិខិតមោឃភាពលេខ:៧១៤/២០ឃ.ត ១៤.១២.២០២០ របស់មេឃុំត្បែង។ ក្នុងលិខិតបញ្ជាក់ថា តបតាមបណ្តឹងសូមលោកអភិបាលស្រុកមេត្តាជួយដោះស្រាយនិងរកយុត្តិធម៌ ត្បិតលោកមេឃុំត្បែង ដកយកដីដែលមានលិខិតចុះលេខខាងលើ ទៅប្រគល់អោយឈ្មោះជា កិញ ភេទប្រុសដោយមិនរកខុសត្រូវអោយនាងខ្ញុំ(ស៊ឹង និត) ឡើយ។ ចំណែកលោកស្រីជា សាវេត ប្រពន្ធ លោកជា កិញ បានបញ្ជាក់ថាដីខាងលើនេះជាកម្មសិទ្ធិរបស់គាត់និងប្តី។ ដីនេះមានសាវតារត្រឹមត្រូវដោយលក់ទិញតៗគ្នាហើយរូបគាត់ជាម្ចាស់ទី៥។
ក្នុងករណីនេះ លោកហ៊ាប ថា មេឃុំត្បែង បានថ្លែងតាមទូរស័ព្ទៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១នេះថា តាមពិតដីនោះមានម្ចាស់ហើយ។ ប៉ុន្តែដោយមានបុរសឈ្មោះជុន ជឿន ម្ចាស់ដីជាប់ព្រំគ្នា មកអះអាងជាមួយលោកថា ដីគ្មានម្ចាស់ ហេតុដូច្នេះហើយ ទើបលោកសម្រេចចេញលិខិតកាន់កាប់អោយស្ត្រី ឈ្មោះស៊ឹង និត។ លោកមេឃុំបន្តថា លោកពិតជាបានចេញលិខិតមោឃភាពលិខិតកាន់កាប់ដីរបស់ឈ្មោះស៊ឹង និត ពិតមែន។ លោកក៏បានអោយបុរសឈ្មោះជុនជឿន ជួយសម្រួល៥០០ដុល្លារទៅឈ្មោះស៊ឹង និត ដែរ តែគាត់មិនព្រម ហើយក៏បានប្តឹងទៅស្រុក។ ពេលនេះរដ្ឋបាលស្រុកកំពុងពិនិត្យលើករណីនេះហើយ។
ជុំវិញករណី ពលរដ្ឋប្តឹងមេឃុំ ករណីដី១ប្លង់មានម្ចាស់ពីរនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ពុំទទួលទូរស័ព្ទ ដើម្បីសុំការពន្យល់បាននៅឡើយទេ បើទោះបី បានហៅចូលជាច្រើនដងយ៉ាងណាក៏ដោយ។
ស្ត្រីម្ចាស់បណ្តឹង បញ្ជាក់ចុងក្រោយថា ករណីខាងលើនេះ ហាក់កំពុងមានភាពមិនប្រក្រតី សូមថ្នាក់ដឹងនាំមេត្តាជួយពិត្យនិងដោះស្រាយដោយតម្លាភាពផង៕SRP
ខេត្តសៀមរាប៖លោក សំ វណ្ណធឿន ប្រធានផ្នែកបដិសណ្ឋារកិច្ច សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាសៀមរាប បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយ មួយចំនួនប្រគល់ជូន លោក សាយ រិទ្ធីសក្ក័ នាយកសាលានគរបាលជាតិភូមិភាគ៤ ដេីម្បីផ្គត់ផ្គង់ដល់កងកម្លាំង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ការផ្ដល់អំណោយ នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាប តាមការណែនាំពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប។
លោកសំ វណ្ណធឿន បានឲ្យដឹងថា អំណោយប្រគល់ជូនសាលានគរបាលជាតិភូមិភាគ៤ រួមមាន៖
អាកុល ៣០លីត្រ .ទឹកសុទ្ធ វីតាល់ ចំនួន ៥កេស. ពងទាចំនួន ១២០ គ្រាប់ .ម៉ាសចំនួន ១២៥០ ម៉ាស។
ឆ្លៀតក្នុងឱកាស នាំយកអំណោយ ប្រគល់ជូន ខាងលើនេះដែរ លោក សំ វណ្ណធឿន បានមានមតិសំណេះសំណាល និងផ្តាំផ្ញេីដល់លោកនាយកនាយកសាលា និងមន្ត្រីនគរបាលដែលមានវត្តមាន សូមថែរក្សាសុខភាព និង សូមមេត្តាចូលរួមអនុវត្ត តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អះអាង ថា បច្ចុប្បន្ន នេះ សម្រាប់ ខេត្តកំពង់ចាម មានកម្មករ កម្មការិនី ប្រមាណជាង៨០០នាក់ វិជ្ជមាន កូវីដ -១៩ និងបានធ្វើ ចត្តាឡីស័ក ជាច្រើននាក់ ទោះជា យ៉ាងនេះក្តីយេីង នៅ តែ មានភាព ជាម្ចាស់ ការអាចគ្រប់គ្រង បាន ដោយ មាន កិច្ចសហការ គ្នា យ៉ាង ជិតស្និទ្ធ រវាង អាជ្ញាធរ ថ្នាក់ មូលដ្ឋាន និងអាជ្ញាធរខេត្តផងដែរ។
ថ្លែងយ៉ាងដូច្នេះក្នុងឱកាសនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ជួបការខ្វះខាតដោយវិបត្តិកូវីដ-១៩ ចំនួន ១៥០០ គ្រួសារ នៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ផ្ដើមចេញពីបុគ្គលម្នាក់ៗ បេីចេះការពារខ្លួនឯង កុំឲ្យមានការឆ្លងជំងឺ កូវីដ-១៩ គឺចាត់ទុក ជា បុគ្គល នោះបានការពារ សុវត្ថិភាព ដល់ក្រុមគ្រួសារ របស់ ខ្លួន ទាំងមូល និងឈានទៅដល់ការពារ ដល់សហគមន៍ ទាំងមូល មិនឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ ដូច្នេះយេីង ត្រូវ ទាមទារ ឲ្យ ប្រជាពលរដ្ឋ មានការចូលរួមទាំងអស់គ្នា។
អភិបាលខេត្ត ក៏បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ឲ្យ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របទៅតាមបរិបទនៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា អំណោយរបស់ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ នៅព្រឹកមិញនេះ ក្នុង១គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម និងត្រីខ ១០កំប៉ុង ដែល ត្រូវ ចែក ផ្ទាល់ ចំនួន ៦០គ្រួសារ ក្រៅពី នោះ អាជ្ញាធរ មូលដ្ឋានត្រូវ ចែកបន្ត រហូត គ្រប់ ចំនួន ១៥០០គ្រួសារ ដែល សរុប អង្ករអស់ ចំនួន ៣០តោន និង ត្រីខ ១៥០០យូរ ផងដែរ ៕SRP
ខេត្តសៀមរាប៖អ្នកលក់កាហ្វេម្នាក់ និងជាងកាត់សក់ម្នាក់ ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួនពាក់ព័ន្ធ ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់នូវសារធាតុញៀន។
ការចាប់ខ្លួននេះធ្វើឡើង នៅថ្ងៃអាទិត្ យទី៣០ ខែឧសភា ម្សិលមិញ ចំណុចបន្ទប់ជួលស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនសង្ស័យ ១-ឈ្មោះ ហែម ឡាយ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)
២-ឈ្មោះ ឌី វណ្ណដេត ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(រក្សាទុក ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។
សមត្ថកិច្ចបានឲ្យដឹងថា ករណីបង្ក្រាបនេះដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីនចំនួន០៥កញ្ចប់ ស្មើនឹងទម្ងន់ ២១.៥៨ក្រាម(ទម្ងន់សុទ្ធ)និងសម្ភារវេចខ្ចប់ រួមឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។ទូរស័ព្ទចំនួន០៣គ្រឿងផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយសាកសួរ បានបញ្ជូនជនសង្ស័យ និង វត្ថុតាងទៅ សាលាដំបូងខេត្តសៀមរាដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP
ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងពីការត្រៀមរបស់ក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបASEMលើកទី១៣ ដែលគ្រោង ធ្វើឡើងនៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ទីក្រុងភ្នំពេញបានក្លាយទៅ ជារាជធានីមួយដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋបានច្រើន ដូច្នេះជាឱកាសសម្រាប់ការរៀបចំកិច្ចប្រជុំជាអន្តរជាតិផ្សេងៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលបន្តបន្ទាប់ខាងមុខនេះ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែឧសភា ព្រឹកមិញនេះ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា ការដែលជួបប្រជុំប្រចាំសប្តាហ៏នេះឡើងវិញ ដោយសារថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងព័ត៌មាន បានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់គ្នារួចហើយ ក៏ប៉ុន្តែយើងទាំង អស់គ្នានៅប្រកាន់ ភ្ជាប់តាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខ រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ។
សូមជម្រាបថា កិច្ចប្រជុំប្រចាំសប្តាហ៍ដែលធ្វើឡើង ក្រោមវត្តមាន លោក ខៀវ កាញារីទ្ធ បានធ្វើការពិនិត្យលើវឌ្ឍនភាពការងាររបស់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន រួមទាំងផ្នែកពាក់ពន្ធ័ទាំងការងារជាតិ និងទំនាក់ទំនងអន្តរជាតិ សម្រេចអនុវត្តន៍បាន ក្នុងរយៈ ពេលកន្លងមកនេះ រួមទាំងបញ្ហាប្រឈមនានា ពិសេសទាក់ទងជំងឺកូវីដ ១៩ ដែលធ្វើ អោយ ប៉ះពាល់ដល់ការងារអ្វីខ្លះ ? តែទោះមានការឆ្លងរីករាលដាលនៃជំងឺកូវីដ ក្តី តែប្រព័ន្ធ ផ្សព្វផ្សាយរបស់ជាតិ មានទាំងវិទ្យុ ទូរទស្សន៍ គេហទំព័រ Appក្រសួងព័ត៌មាន និងបណ្តាញ ផ្សាយ ដ៏ទៃទៀត នូវតែដំណើរការផ្សាយជាប្រក្រតី ទោះបីប្រឈមមុខទៅបញ្ហាខ្លះក៏ដោយ។
តាមរយៈនេះ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការណែនាំ ផ្តល់ជាមតិយោបល់ មួយចំនួនដល់បណ្តាអគ្គនាយកដ្ឋាន ដែលមានបញ្ហាប្រឈមទាក់ទងការផ្សព្វផ្សាយ និងការ ផលិតកម្មវិធី ក្នុងការធ្វើយ៉ាងណា ជ្រើសរើសទៅតាមបរិបទថ្មី នៃការបំពេញការងារ និងការ រស់នៅថ្មី ក្នុងដំណាក់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩៕SRP


