ខេត្តសៀមរាប៖អភិបាលស្រុកដ៏ល្បីឈ្មោះមួយរូបនៅខេត្តសៀមរាប លោក ឃឹម ហ្វីណង់ បានបញ្ចេញសារហាក់មានភាពកំសត់ផងនឹងសប្បាយចិត្តផងនៅលើផេកហ្វេសប៊ុក ផ្លូវការរបស់លោក។
ក្នុងសាររបស់លោកបានបញ្ជាក់អត្ថន័យបែបកំសត់យ៉ាងដូច្នេះថា «ទីបំផុត ឆ្នាំដ៏លំបាកលំបិនមួយទៀតក៏បានឈានមកដល់ទីបញ្ចប់ ទោះបីជាប្រកបដោយភាពរលូនខ្លះ មិនរលូនខ្លះក៏ដោយ»។ យ៉ាងណាក៏ដោយលោកក៏បានថ្លែងសារលើកទឹកចិត្តប្រកបដោយមោទនភាពថា« យើងទាំងអស់គ្នាគួរតែទះស្មាសរសើរខ្លួនឯងដែលអាចធ្វើវាបាន ដែលបានជំនះនូវរាល់គ្រប់ឧបសគ្គទាំងអស់ និងបានឆ្លងកាត់ការលំបាកឆ្នាំចាស់ប្រកបដោយមោទនភាព»។
នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២១នេះ ផងដែរលោកក៏បានផ្ញើសារជូនពរប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបន្ទាយស្រីដែលស្ថិតនៅក្រោមដែនរដ្ឋបាលរបស់ខ្លួនថា «នៅក្នុងឱកាសនៃថ្ងៃចុងក្រោយនៃឆ្នាំ២០២១ ខ្ញុំនិងក្រុមគ្រួសារ សូមយកពេលវេលាដ៏សមស្របមួយនេះ ជូនពរឆ្នាំថ្មី«ឆ្នាំសកល ២០២២» ជូនដល់ពុកម៉ែបងប្អូនទាំងអស់ ជាពិសេសអ្នកស្រុកបន្ទាយស្រី ឲ្យទទួលបាននូវភាពស្រស់បំព្រងក្នុងជីវិត ប្រាថ្នាអ្វីបានសមដូចបំណង និងពោរពេញទៅដោយស្នាមញញឹមនៃសុភមង្គល!
នៅក្នុងឱកាសដ៏សែនមនោរម្យនិងរំភើប និងមានសេរីមង្គល បន្ទាប់ពីឆ្លងកាត់នូវរឿងរ៉ាវដ៏អាក្រក់មួយរយៈពេលមកអង្គភាព ‹សារព័ត៌មានសៀមរាបប៉ុស្តិ៍ ធីវី អនឡាញ› យើងខ្ញុំសូមរួមចំណែកផ្ញើរនូវការគោរពជូនពរលោកនិងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលរបស់លោក សូមឱ្យឆ្នាំថ្មី ឆ្នាំ២០២២ ផ្តល់នូវថាមពលថ្មី ភាពជឿជាក់ថ្មី និងក្តីសង្ឃឹមថ្មី ដើម្បីភាពជោគជ័យថ្មីៗបន្ថែមទៀតផងដែរ៕SRP


