Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ លោកវេង សាខុន បានបង្ហាញនូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖

១- ខេត្តរតនគីរី៖

– ចេកអំបូងលឿង: ២៥ ៥៦០ តោន

– ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន

– ម្នាស់ស្រស់: ៥៩២ តោន

– គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន

– ស្វាយកែវរមៀតស្រស់: ៦៣៧ តោន

– ក្រូចថ្លុង: ៧៧ តោន

– ខ្នុរ: ២៤៨ តោន

២- ខេត្តតាកែវ៖

– ស្រូវ: ២០៦ ១៦២ តោន

– ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន

៣- ខេត្តកំពត៖

– ស្រូវ: ៥៩ ៧១០ តោន

៤- ខេត្តបាត់ដំបង៖

– ដំឡូងមីស្រស់: ១១១ ៨២០ តោន

– ផ្លែស្វាយស្រស់: ១ ៥៤៣ តោន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិ បានបង្ហោះសាររំលឹកសូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត។

សម្ដេចហេង សំរិន បានឡើងថា៖ «វ៉ាក់សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន»។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។

នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

សម្ដេចហេង សំរិន បានបន្តថា៖ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។

ឆ្លៀតឱកាសនេះ ខ្ញុំនៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។

សូមជនរួមជាតិទំាំងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឱ្យបានហ្មត់ចត់ជាទីបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ តាមរយ:ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរសំណេរមួយជុំវិញចម្ងល់របស់អ្នកកាសែត ដែលបានសួរលោកទាក់ទងទៅនឹង អ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណនិងជាប់បណ្ដឹងនៅតុលាការ។

លោកហ៊ុយ វណ្ណៈ បានសរសេរថា៖ បងប្អូនអ្នកកាសែត បានសួរសំណួរខ្ញុំ នៅថ្ងៃនេះ!
• សំណួរ៖ យល់ដូចម្តេចដែលមានអ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណ និងខ្លះជាប់ក្តីនៅតុលាការ សរុបទាំងអស់ជាង៧០ករណី?
• ចម្លើយ៖ តើអ្នកកាសែតដែលមានអង្គភាពផ្លូវការ មានការដឹកនាំត្រឹមត្រូវ និងមានវិជ្ជាជីវៈប៉ុន្មាននាក់នៅក្នុងចំណោមនោះ? គឺស្ទើតែគ្មាន។ យើងត្រូវយល់ពីភាពគ្រោះថ្នាក់នៃបច្ចេកវិទ្យា (Facebook/Online) ដែលជំរុញឲ្យខ្លះធ្វើខុសដោយមិនដឹងខ្លួន ឬដោយបំពានប៉ាតណាប៉ាតណី ហើយកំហុសរបស់គេបែរជាបង្កើតបន្ទុកយល់ច្រឡំធំ២ ទៅអ្នកដទៃទាំងអយុត្តិធម៌៖
១- មើលមួយភ្លែតថា សមត្ថកិច្ចបំពានពួកគេទៅវិញ។
២- ទង្វើរបស់ពួកគេ បានធ្វើឲ្យស្រអាប់ដល់អ្នកសារព័ត៌មាន ដែលមានអាជីពត្រឹមត្រូវ ហើយរឿងធំបំផុត គឺសង្គមទាំងមូល ទទួលព័ត៌មានបំពុល និងខុសស្រឡះ។ យើងត្រូវទ្រាំទទួលយកការពិតនេះ ហើយនាំគ្នាកែប្រែ ដោយ«ចេះក្រែង»។

សូមជម្រាបថារយ:ពេលប៉ុន្មានខែមកនេះជាពិសេសក្នុងខែមីនានេះ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រនិងកាសែត ជាច្រើនអង្គភាព ដែលអង្គភាពទាំងនោះបានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិជ្ជាជីវៈ និងបានធ្វើឲ្យប៉ះពាល់ដល់សង្គមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សណ្ឋាគារ​មេគង្គ​ ក្រុង​កំពង់ចាម​ ដែលកំពុងតែកែលម្អ ឲ្យប្រែ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​។

ការចុះពិនិត្យនេះ នៅថ្ងៃ​ទី​២៩​ ខែមីនា​ ព្រឹកមិញនេះដោយ​អនុវត្ត​តាម​ប្រសាសន៍​​ណែនាំ​​​ដ៏ខ្ពង់ខ្ពស់​​ របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​។

ក្នុង​ឱកាសនោះ​ដែរ​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ឲ្យ​​រៀបចំ​​កែលម្អសណ្ឋាគារ​មេគង្គ​នេះ​ ដោយ​ឈ្មោះ​ «មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម»​ ក្នុងនោះ​ត្រូវ​មាន​ការ​រៀបចំ​បន្ទប់​សម្រាប់​​អ្នក​ជំងឺ​ បន្ទប់​បុគ្គលិក​ពេទ្យ​ប្រចាំការ​ និង​រៀបចំ​បណ្តាញ​ទឹក​-ភ្លើង​ថ្មីឡេីងវិញ​ ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លា​ខាង​ក្រៅ​​​ឲ្យ​បាន​ស្អាត​​ល្អ​ ធ្វើ​យ៉ាងណា​ត្រូវ​ប្រែ​ក្លាយ​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ការ​ជឿ​និង​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ចំពោះ​​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​សម្តេច ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​ រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​សណ្ឋាគារ​មេគង្គ​ ធ្វើ​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ អភិបាលខេត្ត​ ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​រៀបចំ​បញ្ជូនពលករ​​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​ ក្នុង​សណ្ឋាគារ​មេគង្គនេះ ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​ នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាម​វិញ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២១

ខេត្តកំពត៖ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៥០គ្រួសារ នៅឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ បានទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។

ពិធីធ្វើនៅវិទ្យាល័យហ៊ុនសែនត្រសេកកោង ស្រុកទឹកឈូ នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១នេះ ក្រោមវត្តមានលោកជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។

អំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥០គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូ  មី១កេះ ទឹកត្រី១យួរ ស្ករស១គីឡូ និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៣៣ម៉ឺនរៀលផងដែរ៕srp

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២១

ខេត្តមណ្ឌគិរី៖លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានជួបសំណេះសំណាល ជាមួយលោកនាយកសាលា  និងសូមឲ្យពង្រីកទីធ្លាសាលារៀន ឲ្យបានធំទូលាយបន្ថែមទៀត  ហើយនាំគ្នាដាំកូនឈើនៅក្នុងបរិវេណសាលារៀនឲ្យបានច្រើន ដើម្បីជាម្លប់  មានខ្យល់អុកស៊ីសែនគ្រប់គ្រាន់។ ជាមួយគ្នានេះដែរលោកក៏បានស្នើដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកែវសីមា ត្រូវកំណត់ព្រំប្រទល់ សាលារៀនឲ្យបានច្បាស់លាស់ ចៀសវាងប្រជាពលរដ្ឋ រុករានយកដីសាលាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោកថ្លែងបែបនេះក្នុងការអញ្ជើញចុះពិនិត្យសាលាវិទ្យាល័យហ៊ុនសែនកែវសីមា  និងក្រុមហ៊ុន អាន  ជិន និងចុះពិនិត្យសាលាវិទ្យាល័យហ៊ុនសែនកែវសីមា  ស្ថិតក្នុងភូមិអូរអាម  ឃុំស្រែខ្ទុម  ស្រុកកែវសីមា នៅថ្ងៃអាទិត្យទី២៨ ខែមីនាម្សិលមិញ៕srp

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២១

ខេត្តសៀមរាប៖អ្នកនេសាទចំនួន៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួននៅថ្ងៃទី២៨ខែមីនាឆ្នាំម្សិលមិញ។

ការបង្ក្រាបនេះធ្វើឡើងនៅចំណុចព្រំប្រទល់ឃុំកំពង់ភ្លុកស្រុកប្រាសាទបាគងនិងកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយនគរបាលស្រុកប្រាសាទបាគង នគរបាលសេដ្ឋកិច្ចខេត្ត។

លោកលឹម សម្បត្តិ អធិការប៉ូលិសស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩​ ខែមីនានេះថា ប្រតិបត្តិការសមត្ថកិច្ចបានចាប់ខ្លួនអ្នកនេសាទខុសច្បាប់(រុញស៊ីប)បានចំនួន៨នាក់ និងដកហូតឧបករណ៍នេសាទខុសច្បាប់ បានដូចជា៖-កាណូតស្មាច់ចំនួន ៨គ្រឿង-សាច់ស៊ីប(ជន)មានចំនួន៨គ្រឿង មានក្រឡាពី២ហ៊ុនទៅ៣ហ៊ុន -ដងស៊ីបចំនួន៨គូរ ស្មើរនឹង១៦ដង មានប្រវែង៦ ម៉ែត្រ-ម៉ាស៊ីនម៉ាកកាវ៉ាកម្លាំងម៉ាស៊ីន ១៨សេស ចំនួន២១គ្រឿង។-ត្រីចម្រុះតូចធំចំនួន១៥១គីឡូក្រាម។

បច្ចុប្បន្នអ្នកនេសាទ  និងវត្ថុតាង ខាងលើត្រូវបានធ្វើការ  បញ្ជូនទៅផ្នែករដ្ឋបាលជលផលដំដែក ស្រុកសូទ្រនិគម  អនុវត្តតាមផ្លូវច្បាប់។ ពាក់ព័ន្ធទៅនឹងការចាប់ខ្លួនអ្នកនេសាទទាំង៨នាក់នេះ គេនៅមិនទាន់ដឹងថាមន្ត្រីជលផល សម្រេចចោទប្រកាន់ពីបទល្មើសអ្វីនៅឡើយទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕srp

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅរសៀល​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២១​នេះ​បានដឹកនាំមន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន​ ចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារធំ និងផ្សារសាមគ្គី​ ស្ថិតនៅ​ក្នុង​ក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពី​ផ្អាក​ការ​ធ្វេី​អាជីវកម្ម​ ចំនួន​១៣ទីតាំង​ ដោយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ហើយ​មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។

ក្នុងឱកាសនេះដែរ លោក អ៊ុន​ ចាន់ដា​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេស របស់សម្តេចតេជោ ហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង​សារ​អប់រំ​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លង​​ជំងឺ​ដ៏កាចសាហាវ​នេះចូល​ដល់​ក្នុង​សហគមន៍​។​

គួរ​បញ្ជាក់​ថា​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុង​ខេត្តកំពង់ចាម​ នាពេល​កន្លង​ទៅ​ថ្មីៗនេះ អាជ្ញាធរខេត្ត បានសម្រេច​ផ្អាក​ជាបណ្ដោះអាសន្ន​នូវ​ទីតាំង​មណ្ឌល​សុខភាព​ និង​ការ​ធ្ធេី​​អាជីវកម្ម​ ​ស​រុប​ចំនួន១៣ទីតាំង​ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍​២០កុម្ភៈ​ រួមមាន÷​ ១- មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់​ ។ ២-គ្លីនិក ម៉ី មុនីបូរិន្ទ​ ។ ៣-​ មន្ទីរ​សម្រាក​ព្យាបាល​បញ្ញា​​ (ពេទ្យ​គា)​ ក្រុងកំពង់ចាម​ ។ ក្នុង​នេះតូបលក់ដូរនៅផ្សារ​ធំ​មាន ចំនួន៩តូប​ និងផ្សារ​សាមគ្គី​ ក្រុងកំពង់ចាម១តូប​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ខេត្តត្បូងឃ្មុំ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសួង​បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់(លេងបៀរ) មួយកន្លែង។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី​២៨ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១៥និង១០នាទី សិ្ថតនៅផ្ទះ ម្ចាស់ឈ្មោះ វ៉ា ចាន់ណេង ភេទប្រុស អាយុ៤២ឆ្នាំ ភូមិព្រៃទទឹង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

នគរបាលបានប៉ុស្ដិ៍បានឲ្យដឹងថាករណីនេះសមត្ថកិច្ចចាប់បានវត្ថុតាំងដូចជា៖

ជើងម៉ាចំនួន ០២ បៀរចំនួន ១ហ៊ូរនឹងរបស់របរផ្សេងៗមួយចំនួនទៀត។ចំណែកអ្នកលេងបានរត់គេចខ្លួនបាត់។ ជាមួយគ្នានេះដែលសមត្ថកិច្ចប៉ុស្ដិ៍បានសុំអំពាវនាវ សូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់មេត្តាកុំជួបជុំគ្នា នៅតាមតំបន់សាធារណ:ឫកន្លែងផ្សេងៗ ដែលមានមនុស្សច្រើន នឹងកុំភ្លេចពាក់ម៉ាសរាល់ការចេញពីផ្ទះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ខេត្តព្រះវិហារ៖ករណីគ្រឿងចក្រ វាយ​កម្ទេចព្រៃស្រោងជាង៧ហិកតា គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នៅក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ សមត្ថកិច្ចបានកំណត់មុខជនពាក់ព័ន្ធអស់ហើយ។

លោក វុធ សាវី ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលា​ដំបូង​ខេត្តព្រះវិហារ បានថ្លែងថា ចំពោះអ្នកពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចជំនាញ​កំណត់បានអត្តសញ្ញាណអស់ហើយ ដោយស្ថាប័នតុលាការ​នៅរងចាំតែសំណុំរឿងពីខាងជំនាញបញ្ជូនមកតែប៉ុណ្ណោះ។ លោក វុធ សាវី ក៏បាន​សម្តែងនូវការ​សោកស្តាយចំពោះព្រៃឈើធំៗ ដែលជាប្រភេទព្រៃស្រោង​ជាច្រើនហិកតា ដែលត្រូវបានបាត់បង់ដោយស្នាដៃក្រុមឈ្មួញទុច្ចរិត​ទាំងអស់នោះ​។ ដូច្នេះហើយក្នុងនាមតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នឹងប្តេជ្ញាបន្តនីតិវិធី អនុវត្តវិធានការតាមច្បាប់ជាធរមាន ដោយមិនឲ្យឧក្រិដ្ឋកម្មបំផ្លាញព្រៃទាំងនោះរួចខ្លួនជាដាច់ខាត។

ទាក់ទងនឹងករណីបំផ្លាញព្រៃឈើនៅចំណុចខាងលើនេះ លោក នួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានលើកឡើងថា ក្រោយពីការ​ចុះត្រួតពិនិត្យ និងកំណត់ផែនទីទិន្នន័យជាក់ស្តែងនៅក្នុងទីតាំងដីព្រៃ ដែល​ក្រុមឈ្មួញប្រើប្រាស់គ្រឿងចក្រ វាយបំផ្លិចបំផ្លាញ នៅប៉ុន្មានថ្ងៃថ្មីៗនេះ មានទំហំជាង៧ហិកតា ដែលជាប្រភេទព្រៃស្រោងគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារពិតប្រាកដមែន។

លោក នួន សុខុម បានបន្ដថា បុគ្គលដែលប្រព្រឹត្តទង្វើផ្ទុយនឹងមាត្រា៩៧ ច្បាប់ ស្តីពីព្រៃឈើ លោកនឹង រៀបចំឯកសារដាក់ទៅថ្នាក់លើ និងបញ្ជូនសំណុំរឿងទៅកាន់តុលាការឆាប់ៗនេះ ដោយបច្ចុប្បន្នមន្រ្តីជំនាញកំណត់បានមុខសញ្ញាជនសង្ស័យអស់ហើយ ចំពោះក្រុមឧក្រិដ្ឋជន ដែលនៅពីក្រោយខ្នង នៃបទល្មើសបំផ្លិចបំផ្លាញព្រៃឈើនេះ។

សូមរំលឹកថាលោក វុធ សាវី នឹងលោកចក់សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០១ បានចុះទៅទីតាំងឈូសឆាយ​ដីព្រៃដោយខុសច្បាប់ នៅភូមិសាស្រ្តភូមិក្តាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ដោយពិនិត្យឃើញថា ពិតជាមានករណីឈូសឆាយដីព្រៃនេះពិតប្រាកដមែន។

ក្នុងពេលចុះពិនិត្យនេះលោក​ព្រះរាជអាជ្ញា បានឃាត់ដកហូតទូរស័ព្ទនឹងសោ ហើយបានហៅអ្នកបើកគ្រឿង​ចក្រមកសាកសួររ ស្រាប់តែមានបក្ខពួក ក្រុមជនល្មើស​មួយក្រុម ប្រដាប់ដោយដំបងនឹងដុំដែក បានផ្ទុះហិង្សា តាមប្រើអំពើហិង្សា​ទៅលើ លោកព្រះរាជអាជ្ញា រួមទាំងអ្នកសារព័ត៌មាន រហូតមានការផ្ទុះអាវុធ​មួយគ្រាប់បាញ់ឡើងលើ ពីមន្រ្តីនគរបាលប៉ុស្តិ៍ ដើម្បីការពារលោកព្រះរាជអាជ្ញា កុំឲ្យក្រុមជនល្មើសប្រើអំពើហិង្សាទៅលើរូបលោកនឹងក្រុមការងារ។

ជុំវិញការឈូសឆាយបំផ្លាញព្រៃឈើនេះ ប្រភពបានទម្លាយថាពួកឈ្មួញអាចឃុបឃិតគ្នាជាមួយអាជ្ញាធរជំនាញមូលដ្ឋាន ទើបពួកគេហ៊ានយកគ្រឿងចក្រឈូសបំផ្លាញដោយគ្មានកោតខ្លាចបែបនេះ។ ទោះជាយ៉ាងណាគេរំពឹងថាតុលាការខេត្តព្រះវិហារនិងស្រាវជ្រាវចាប់ខ្លួនជនដែលបានប្រព្រឹត្តយកមកផ្ឌន្ទាទោសតាមផ្លូវច្បាប់ជាក់ជាពុំខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ខេត្តមណ្ឌលគិរី៖លោកស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋ ទាំងឡាយណា ដែលបានកាប់រុករានដី នៅតាមព្រំដែនយកធ្វើជាកម្មសិទ្ធិ ត្រូវដកហូតដីទាំងអស់នោះ ទុកជាដីរបស់រដ្ឋវិញ​ រីឯដីដើមស្រស់ ដែលមានជនខិលខូចមួយចំនួនកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ លោកបានអនុញ្ញាតឲ្យមន្ទីរសុរិយោដី ធ្វើការវាស់វែងឲ្យបានគ្រប់ចំនួន​ និងធ្វើការប្រគល់ឲ្យក្រុមហ៊ុនហ៊ូជីសាន្តវិញ​។

លោកបានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរទៅលើប្រជាពលរដ្ឋ មួយចំនួន ដែលបានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ​ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​ និងបានឲ្យផ្នែកជំនាញនៃមន្ទីរបរិស្ថាន ធ្វើការដកហូតដីទាំងអស់នោះ យកមកជាកម្មសិទ្ធិរបស់រដ្ឋវិញផងដែរ។​

លោកអះអាងយ៉ាងដូច្នេះនៅថ្ងៃសៅរ៍​ ថ្ងៃទី២៧ ខែមីនា ម្សិលមិញ ក្នុងពេលដឹកនាំអង្គភាពពាក់ព័ន្ធ​ អាជ្ញាធរស្រុក​ និងកងកម្លាំងប្រដាប់អាវុធទាំងបី​ ចុះពិនិត្យស្ថានភាពផ្លូវនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម​ ក្នុងភូមិសាស្រ្តប៉ុស្តិ៍នគរបាលការពារ ព្រំដែនគោកប៊ូស្រា វរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ៣០៣​ ស្ថិតក្នុងស្រុកពេជ្រា​ និងនៅតាមខ្សែបន្ទាត់ព្រំដែនប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ​ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១​ ក្នុងឃុំដាក់ដាំ​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី ព្រមទាំងត្រួតពិនិត្យផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទួលស្វាយ ស្ថិតនៅក្នុងឃុំដាក់ដាំ​ ស្រុកអូរាំង​ ខេត្តមណ្ឌលគិរី​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២១

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានសូមបួងសួង សុំសេចក្តីសុខជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យចៀសចាកឆ្ងាយពីជំងឺទាំងពួង ជាពិសេសជំងឺកូវីដ-១៩។

លោកទៀ សីហា បានឲ្យដឹងថាក្នុងនាម គណអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ បានចូលរួមជាមួយ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ ក្នុងពិធីប្រគេនទេយ្យទាន ជូនវត្តទាំង៤៦ ក្នុងក្រុងសៀមរាប ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោកបានបន្តថា «ការពារខ្លួនឯង.ស្មើរនឹងការពារក្រុមគ្រួសាររបស់លោកអ្នក» សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តការពារ កុំឲ្យជំងឺនេះប៉ះដល់ក្រុមគ្រួសារ របស់លោកអ្នកឲ្យសោះ និងសូមចូលរួមផ្សព្វផ្សាយ ពីច្បាប់ស្តីពីការ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
៣ការពារ​:​ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល៣កុំ:​ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page429 Page430 Page431 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×