ខេត្តឧត្តរមានជ័យ៖សមត្ថកិច្ចខេត្តឧត្តរមានជ័យនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានបង្រ្កាបការជួញដូរគ្រឿងញៀន០១ ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឈានដល់ការចាប់មនុស្សចំនួន០៣នាក់។
១-ឈ្មោះ អឹម រតនា ភេទប្រុសអាយុ ២៧ ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង
២-ឈ្មោះង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។
៣-ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅបុស្ស សង្កាតកូនគ្រៀល ក្រុងសំរោង។
ដកហូតវត្ថុតាង: ម៉ាទឹកកកចំនួន០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្តចំនួន០១ គ្រឿង ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានបន្តស្រាវជ្រាវ ឃាត់ខ្លួន បក្ខពួកម្នាក់ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង (អនុវត្តន៍តាមដីកា) និងជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ពាក់ព័ន្ធប្រព្រឹត្តល្មើសជាច្រើនករណីដូចជានៅឆ្នាំ២០១៤ ធ្លាប់ជាប់ពន្ឋនាគារពីបទ កាច់សោរម៉ូតូយ៉ាងសកម្ម និងជួញដូរគ្រឿងញៀន និង ឆ្នាំ២០១៧ បានជាប់ពន្ឋនាគារម្ដងទៀត ករណី ជួញដូរគ្រឿងញៀន។ ហើយបន្ទាប់មក នៅយប់ ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ បានធ្វើសកម្មភាព បាញ់ប្រហារ មកលើសមត្ថកិច្ចយើងធ្វើអោយរបួសនគរបាល ០១ នាក់ ហើយមានដីកាអោយនាំខ្លួន ពីបទ.ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។
បច្ចុប្បន្នមនុស្សទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕SRP



ខេត្តសៀមរាប៖លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង តាមរយ:បណ្ដាញសៀមរាបប៉ុស្ដិ៍ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសាលាដំបូងខេត្តសៀមរាប ដែលបានស្រាវជ្រាវស៊ើបអង្កេត និងបានផ្ដល់យុត្តិធម៌ ជូនលោកជំទាវ។
លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង សូមថ្លែងអំណរគុណ យ៉ាងដូច្នេះ បន្ទាប់ពីសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាតម្កល់រឿងឥតចាត់ការ បណ្ដឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់អាជ្ញាធរជាតិអប្សរា ដែលបានប្ដឹងលោកស្រី លី អ៊ុំអេង ពីបទ ក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណ: ក្លែង៕SRP




ភ្នំពេញ៖លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យតាមចាប់ខ្លួន មន្ត្រីអាវុធហត្ថម្នាក់ ដែលបានប្រើអំពើហិង្សា លើអតីតភរិយា។ នេះបើតាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោក អេង ហ៊ី បានលើកឡើងថា៖ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស។
ខេត្តសៀមរាប៖«ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាប» នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះបានជួបសំណេះសំណាល និងនាំយកអំណោយចែកជូនចំនួន៤ និងគោលដៅផ្សេងគ្នា។
ខេត្តសៀមរាប៖សាលាដំបូងខេត្តសៀមរាប បានសម្រេចតម្កល់រឿងទុកឥតចាត់ការ ក្នុងសំណុំរឿង «ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា បានប្ដឹងទៅលើឈ្មោះ លី អ៊ុំអេង ពី បទៈ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់»។