Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
«រឿងពិធីបុកល័ក្ត» សម្ដេចតេជោហ៊ុន សែន៖ សូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ
អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ
សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២១

ភ្នំពេញ៖មនុស្សប្រុសស្រី៤៤នាក់ រួមទាំងរថយន្តនិងម៉ូតូច្រើនគ្រឿងផង ត្រូវគណ:បញ្ជា ការខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួននិងដកហូត នាយប់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ ក្នុងពេលបង្ក្រាបខារ៉ាអូខេគ្រួសារនិងហាងថុលវាសនាម្ហូបស្រស់។

ទីតាំងខារ៉ាអូខេដែលបានបង្ក្រាបខាងលើនេះមានទីតាំងស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ ដែលបើកដំណើរការល្មើសបម្រាមក្រសួងសុខា ភិបាល និងសេចក្តីសម្រេចរដ្ឋបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចក្នុងហេតុការបានអោយដឹងថា មនុស្សប្រុសស្រីដែលបានឃាត់ខ្លួនក្នុងចំណោម ៤៤នាក់ មានភ្ញៀវ១១នាក់។

ប្រភពបន្តថា ក្រៅពីឃាត់ខ្លួនប្រុសស្រី៤៤នាក់សមត្ថកិច្ចបានដកហូតសម្ភារ:រួមមាន.ម៉ូនីទរ័ KTV ៤ គ្រឿង.អាំភ្លឺមេក្រូ ៤គ្រឿង .ធុងបាស១១គ្រាប់.ម៉ូតូ២៣ គ្រឿងនិងឡាន៤គ្រឿង។ ចំពោះផ្លូវច្បាប់ថា បន្តនិតិវិធីយ៉ាងណានោះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់លំអិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ សារលិខិតក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់​ដាអភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ ឲ្យ​ខិតខំ​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គមជាតិ។

ការលើកឡើងយ៉ាង​ដូច្នេះក្នុង​ឱកាស​ដែល​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ ចូលជួប​សំដែង​ការគួរសម នាព្រឹក​មិញនៅ​សាលាខេត្ត​កំពង់ចាម។

លោកអភិបាលខេត្ត​ ​បាន​ថ្លែង​ថា ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ ដែល​បាន​បង្កើតឡើង​នេះ គឺ​ធ្វើ​កិច្ចការ​ផ្តោតទៅលើ​វិស័យ​អប់រំ​, សុខាភិបាល និង​សហគ្រិន។ ក្នុង​វិស័យ​ទាំង ៣​នេះដែរ អភិបាលខេត្ត មាន​ចំណាប់អារម្មណ៍​ខ្លាំង​ទៅលើ​វិស័យ​សហគ្រិន​ ​ដោយហេតុថា ការបង្កើត​ឲ្យ​មាន​សហគ្រិនភាព គឺជា​ការ​ផ្ដល់ឱកាស ដល់​យុវជន​របស់​យើង ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ក្នុង​សហគមន៍ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។ ​ដូច្នេះហើយ​យុវជន​របស់​យើង ចាំបាច់​ត្រូវ​សិក្សា​ស្វែងយល់​បន្ថែមទៀត ពី​បណ្ដា​សហគមន៍​ផ្សេងៗ ក៏ដូចជា​សមាគម​ចលនា​យុវជន​ដូចគ្នា ដើម្បី​ដុសខាត់​ខ្លួន​ឲ្យមាន​ការរីកចម្រើន នូវ​ចំណេះដឹង បង្កើន​ភាពខ្លាំង​នៅក្នុង​សហគមន៍ និង​ឈានទៅ​ប្រកួតប្រជែង​ថ្នាក់ជាតិ ជាមួយ​ក្រុមយុវជន នៃ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​នាពេល​ឆាប់ៗ​ខាងមុខ​ផងដែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹក​មិញនេះ​ បានចុះពិនិត្យការរៀបចំដំឡើង ម៉ាស៊ីនផលិតអុកស៊ីសែន​ ដែលជាអំណោយរបស់លោកហ៊ុន ម៉ាណែត និងលោកជំទាវ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

លោកអ៊ុន​ ចាន់ដា​ បាន​ជំរុញ​ដល់ក្រុម​ការងារ​បច្ចេកទេស ដែលកំពុងដំឡើងម៉ាស៊ីនផលិតអុកស៊ីសែននេះ ធ្វើយ៉ាងណា​ឲ្យ​បាន​ឆាប់​រួចរាល់ ដើម្បីចាប់ផ្តើមដំណើរការផលិត អុកស៊ីសែនបម្រើឲ្យការព្យាបាលជំងឹកូវីដ នៅក្នុងខេត្តកំពង់ចាម។

អភិបាលខេត្ត បានបញ្ជាក់ថា​ បន្ទាប់​ពពីដំឡើង​ម៉ាស៊ីន​នេះ​រួច​ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតខ្យល់អុកស៊ីសែន ដោយខ្លួនឯងហើយ គឺលែងទៅទិញ និងដឹកជញ្ជូននពីភ្នំពេញដែលជាមធ្យមក្នុងមួយថ្ងៃប្រមាណ ៣០០ បំពង់។ ព្រោះ​ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះ មានសមត្ថភាពផលិតអុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់​ឯណោះ​​។

លោក យិន ស៊ី​ណាត ប្រធាន​ប​ន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មន្ទីរពេទ្យ​ខេត្ត​ បានរៀបចំ​ផ្នែក​មន្ទីរពិសោធន៍​មួយ​ដើម្បី​ពិនិត្យ​សំណាក​វិភាគ​មេរោគ​កូ​វីដ-​១៩ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​កម្រិត​មធ្យម អាច​ពិនិត្យ​បាន​មួយថ្ងៃ ចំនួន ១០០ ករណី។ បច្ចុប្បន្ន​កំពុងធ្វើការ​សាកល្បង ដែលការ​លទ្ធផល​ទាំងអស់ ត្រូវបាន​យកទៅ​ផ្ទៀងផ្ទាត់ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​វិទ្យាស្ថាន​សុខភាព​សាធារណៈ មួយរយៈ​សិន រហូត​មាន​លទ្ធផល​ដូចគ្នា ទើប​មន្ទីរពិសោធន៍​ខេត្តកំពង់ចាម នឹងមាន​លទ្ធភាព ចេញ​លទ្ធផល​ដោយផ្ទាល់​តែម្ដង អំពី​វី​រូស​ជំងឺ​កូ​វីដ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ទាំងអស់ ឲ្យ​​មានការយកចិត្តទុកដាក់ខ្ពស់​អំពី​បញ្ហា​សុខភាព​ គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ការពារ​ ៣​កុំ ជាពិសេសត្រូវ​ចេះ​ការពារ​ខ្លួនឯង​រៀងៗ​ខ្លួន។ ក្នុង​ករណី​បេី​មាន​អាកា​រះ​មិន​ស្រួល ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​ឲ្យលោកគ្រូ អ្នកគ្រូ ដើម្បី​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​​កូ​វីដ-​១៩ ហើយ​ធ្វេីការ​ព្យាបាល​ឲ្យ​បានទាន់​ពេល​វេលា​ ដេីម្បី​ទប់ស្កាត់​កុំឲ្យ​​ឆ្លង​រាលរីកដាល​ទៅ​អ្នក​ដទៃទៀត។​

លោកថ្លែងណែនាំយ៉ាងដូច្នេះ នៅថ្ងៃទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២១​ ព្រឹកមិញនេះក្នុងឱកាសអញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​ចូលរៀន​វិញ របស់សិស្សានុសិស្ស​ នៅវិទ្យាល័យ​បឹង​កុក និង​វិទ្យាល័យ​ដីដុះ​ ក្រុងកំពង់ចាម​។

សូមជម្រាបថារដ្ឋបាលខេត្ត​កំពង់ចាម បាន​បើក​ឲ្យ​សិស្សានុសិស្ស​​ចូលរៀនវិញ​ ​ចែកចេញជា​ពីរ​តំណាក់កាល ដោយ​តំណាក់កាល *​ទី​១ ៖ ឲ្យ​សិស្ស​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ និង​សាលា​ពុទ្ធិក​: ចូលរៀន​នៅ​ថ្ងៃទី២០ ខែកញ្ញា និង​តំណាក់កាល *​ទី​២ ៖ ឲ្យ​សិស្ស​ថ្នាក់បឋមសិក្សា ចូលរៀន​នៅ​ថ្ងៃទី១១ ខែតុលា ដែល​ការសម្រេច​ឲ្យ​សិស្ស​ចាប់ពី​អនុវិទ្យាល័យ​ចូលរៀន​មុននេះ ដោយសារ​ពួកគាត់ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុង​វ័យ​មួយ ដែល​ទទួលបាន​ការអប់រំ​ច្រើន អំពី​វិធានការ ការពារ ការឆ្លង​រាលដាជំងឺ​កូ​វីដ។ ជាមួយគ្នា​នោះ​ លោកគ្រូ​ អ្នកគ្រូ​ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ និង​ធ្វើការ​ពិនិត្យ​សំណាក​រក​មេរោគ​កូវីដ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុត​ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញទៅដោយសទ្ធាជ្រះថ្លារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ ដែលបានចំណាយ​ថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាល​ខេត្ត​កំពង់ចាម​ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ និង​ការចេះជួយគ្នាក្នុង​គ្រាលំបាកទៀតផង។

អភិបាលខេត្តបានថ្លែងថា​ អំណោយមនុស្សធម៌របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធខណៈ​សាលា​រៀន​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ចាម​ ត្រូវ​បាន​បេីកឲ្យ​ដំណេីរការ​ឡេីងវិញ។

អភិបាលខេត្តកំពង់ចាម​ ថ្លែងអរគុណនៅព្រឹកមិញនេះ​ ក្នុងឱកាសទទួលអំណោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ដែលបានចូលរួមឧបត្ថម្ភ​ ថវិកា ចំនួន១០០,០០០,០០០រៀល ម៉ាស​ ​២៥០,០០០ម៉ាស​ និង​ទឹក​អាកុលចំនួន​ ៣០០០លីត្រ​​ សម្រាប់​ប្រេីប្រាស់​ក្នុង​យុទ្ធនាការ​ បង្ការ​ និង​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសជាប្ដីក្រោយពីបានកាប់សម្លាប់ប្រពន្ធរួចបានរត់ទៅចងកសម្លាប់ខ្លួននៅនឹងដើមព្រីង។

ជនសង្ស័យដែលបានសម្លាប់ប្រពន្ធហើយរត់ទៅចងក ឈ្មោះ ឆែម ទក អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះជាប្រពន្ធដែលបានស្លាប់ឈ្មោះ សាន ចាន់ អាយុ២៧ឆ្នាំ។

យោងតាមរបាយការណ៍បានបង្ហាញថានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ សាន ចាន់ កំពុងនៅផ្ទះ ក៏មានទំនាស់ពាក្យសម្តី ជាមួយជនសង្ស័យ(ប្ដី) ជនសង្ស័យ ស្រវឹងស្រា បានយកពូថៅកាប់ត្រូវក្បាលផ្នែកខាងក្រោយ ២ពូថៅ បណ្តាលឲ្យស្លាប់តែម្ដង។

របាយការណ៍បានបន្តថា ក្រោយពីកាប់ប្រពន្ធឲ្យស្លាប់រួចបានដើរទៅកាប់ទៅលើឈ្មោះ ឃាន់ សុខាន់ ភេទស្រី ដែលកំពុងដេកលើអង្រឹងក្រោមផ្ទះគាត់ ចម្ងាយពីផ្ទះជនសង្ស័យ ៣០ម ត្រូវចំ ក ១ពូថៅបណ្តាលឲ្យរបួស ពេលនោះឈ្មោះ ឃាន ឆាត ភេទប្រុស ស្ទុះមកជួយក៏ត្រូវជនសង្ស័យ កាប់ត្រូវ ដៃឆ្វេង១ពូថៅ បណ្តាលឲ្យរបួស ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានកាន់ពូថៅរត់គេចខ្លួនបាត់។ ជនរងគ្រោះ២ នាក់ទៀតមានឈ្មោះ ១.ឈ្មោះ ឃាន សុខាន់ ភេទស្រី អាយុ៣០ឆ្នាំ , ២ឈ្មោះ ឃាន ឆាត ភេទប្រុស អាយុ៣៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិកើតហេតុខាងលើ។

បើតាមរបាយការណ៍បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចចម្រុះចុះស្រាវជ្រាវចាប់ជនសង្ស័យ រហូតដល់ម៉ោង ១០ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ក៏រកឃើញជនសង្ស័យ ចងក ធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចងកនិងខ្សែនីឡុងពណ៌ខៀវ នៅដើមព្រីងត្រង់ចំណុច នៅព្រៃវាលស្រែនៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានដឹងថាពួកគាត់បានប្រទះឃើញរថយន្តមួយគ្រឿង ម៉ាក់ toyota ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២Bl ៤៣១០ ប្លុងចោលជាច្រើនថ្ងៃមកហើយ។

ការប្រទះឃើញស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅរសៀលថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ នេះ។

បើតាមប្រភពបានឲ្យដឹងថាខណ:ពេលនេះសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កូនឈើចម្រុះសរុប ចំនួន៤,០៦០ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់ព្រះសង្ឃ រួមនិងសាធារណជន គិតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១នេះ។ ដើមឈើទាំងនោះ ត្រូវបានយកទៅដាំនៅតាមទីវត្តអារាម សាលារៀន ដីចម្ការ។ល។ កូនឈើដែលផ្តល់ជូនទាំងនោះរួមមាន៖

– ប្រគេនកូនឈើជូនព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ចំនួន១,០០០ដើម ដើម្បីយកទៅដាំតាមបរិវេណសាលារៀននានាក្នុង ខេត្តសៀមរាប និងឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង១៥០ដើម ច្រេស៥០ដើម គគីរ១០០ដើម ឈើទាល១៥០ដើម កកោះ១០០ដើម និងរំដួល១៥០ដើម។

– ផ្តល់កូនឈើជូនលោក ប្រុក ឡោង ប្រធានភូមិប្រិយ ចំនួន៤០០ដើម ដើម្បីយកទៅដាំនៅជុំវិញស្រះសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងភូមិប្រិយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១១០ដើម ធ្នង់១០០ដើម បេង៥០ដើម រំដួល១០០ដើម ថ្កុល១០ដើម ផ្ញៀវ២០ដើម និងស្តៅ១០ដើម។

– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរអង្គរនៃអាជ្ញាធរជាតិអប្សរា ចំនួន២៧០ដើម ដើម្បីយកទៅដាំនៅមុខបរិវេណប្រាសាទនាគព័ន្ធ និងប្រាសាទបាគង។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម រំដួល៨៥ដើម ក្ងោកតូច៧០ដើម និងជើងគោ១៥ដើម។

– ប្រគេនកូនឈើជូនព្រះអង្គ មឺយ ចយ ព្រះគ្រូចៅអធិការវត្តស្លាតរំជ័យ ចំនួន៨២០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម ឈើទាល៣០០ដើម អង្កាញ់១០០ដើម រំដួល៥០ដើម ថ្កុល៥០ដើម និងស្តៅ២០ដើម។

– ផ្តល់កូនឈើជូនលោក ម៉ក់ សុខា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០ដើម ដើម្បីយកទៅដាំនៅសាលាបឋមសិក្សាដូនច្រែង សិ្ថតក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ១០ដើម ឥន្ទនេល២ដើម ថ្កុល២ដើម ក្ងោកធំ២ដើម ក្ងោកតូច២ដើម និងស្តៅ២ដើម។

– ប្រគេនកូនរំដួលជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ចំនួន៥០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តសុវណ្ណបុទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

– ប្រគេនកូនឈើជូនព្រះគ្រូវិនិយរក្ខិតោ ម៉ាន់ ចាន់រ៉ា ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ព្រះស្រីឯកោរាមាធិបតី ហៅវត្តដូង ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៣០០ដើម បេង២០០ដើម គគីរ៣០០ដើម និងកកោះ២០០ដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានស្លាប់ខណ: ពេលទៅលើកទ្រូរបស់ខ្លួន ចំបង្កៃគ្រាប់បែកដែលជនមិនស្គាល់លួចដាក់ជាប់នឹងទ្រូ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

យោងតាមរបាយការណ៍បានឲ្យដឹងថាករណីនេះក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅភូមិរំដេង បានរាយការណ៍ថា នៅវេលាម៉ោងប្រហែល៩ និង៤០នាទីព្រឹក រូបគាត់បានទៅស្ទូង(ជួស)ស្រូវនៅវាលស្រែខាងលិចភូមិប្រហែល៣០០ម៉ែត្រ ដែលមានព្រំប្រទល់ជាប់និងភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់។ ពេលគាត់ទៅដល់ស្រែ បានឃើញមានធុងពណ៌សនៅលើភ្លឺស្រែដែលមានចម្ងាយប្រហែល៨០ម៉ែត្រប៉ុន្តែមិនឃើញមានមនុស្សទេ គាត់ក៏បានដើរទៅមើល ពេលគាត់ទៅដល់ក៏ឃើញមនុស្សដេកស្លាប់ក្បែរធុងសុីនោះ គាត់ក៏បានទៅប្រាប់គ្នារបស់ពួកគាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ច។

របាយការណ៍បន្តថានៅសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យទើបដឹងថាជនរងគ្រោះឈ្មោះ ឆាវ រ៉ាយ ភេទប្រុសអាយុ៧៨ឆ្នាំ ទីលំនៅភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ស្លាប់ដោយកាផ្ទុះគ្រាប់បែកដោយជនមិនស្គាល់មុខលួច(បង្កៃគ្រាប់បែក)ដាក់ជាប់និងទ្រូរបស់ជនរងគ្រោះ។

បើតាមការបំភ្លឺរបស់ឈ្មោះឆាវ រុិត ភេទប្រុសអាយុ៣៧ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះ ថាពុករបស់គាត់ដាក់ទ្រូនៅទីនោះ(ផ្លូវរទេះចាស់)រយ:ពេលជិត១០ឆ្នាំមកហើយ ហើយឆ្នាំនេះគាត់ទៅដាក់ទ្រូកន្លែងចាស់នោះប្រហែល៦.៧ថ្ងៃហើយព្រោះទើបមានទឹក ហើយរៀងរាល់ព្រឹកម៉ោង៦.៣០គាត់តែងតែទៅមើលទ្រូរបស់គាត់លុះដល់ម៉ោងប្រហែល៨.០០គឺពុករបស់គាត់ត្រឡប់មកផ្ទះវិញ ប៉ុន្តែព្រឹកមុិញនេះ កូនដាំបាយឆ្អិនចាំពុកគាត់ដល់ម៉ោង៩.៣០នាទីនៅតែមិនឃើញមកផ្ទះទើបគាត់ទៅតាមដល់កន្លែងដាក់ទ្រូ ទើបដឹងថាពុកគាត់បានស្លាប់នៅកន្លែងដាក់ទ្រូបាត់ទៅហើយ។

បើតាមរបាយការណ៍បន្តថានៅវេលាម៉ោងប្រហែល៧និង២០នាទី ប្រជាពលរដ្ឋ នៅភូមិក្បែរកន្លែងកើតហេតុ បានឮសំលេងផ្ទុះដែរ ប៉ុន្តែស្មានថាផ្ទុះកង់រថយន្ត ឬជាស្នូរផ្គររន្ទះ ព្រោះពេលនោះមេឃកំពុងតែភ្លៀងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចក្រុងសៀមរាបបានរាយការណ៍ថា នៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចប៉ែកខាងកើតបឹងសហគមន៍ពារាំង ស្ថិតក្នុងភូមិសាស្រ្ដ សង្កាត់ជ្រាវ ក្រុងសៀមរាប មានករណីប្រជាសហគមន៍ប្រទះឃើញ សាកសពអណ្ដែតទឹក។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះភេទប្រុស អាយុប្រហែល៤០ឆ្នាំ មានស្នាមសាក់ពីក្រោយឆ្អឹងខ្នង មានពាក់ខ្សែកប្រាក់ និងចិញ្ចៀនប្រាក់នៅដៃខាងឆ្វេង។ ករណីនេះនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ។ចំណែកឯមូលហេតុស្លាប់ នៅពុំទាន់អាចសន្និដ្ឋានបានឡើយទេ។

បច្ចុប្បន្នសាកសព ត្រូវបានយកមកតម្កល់ទុកនៅវត្ដព្រិន្ទដើម្បីរងចាំស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖លំនៅឋានពលរដ្ឋចំនួន៥ខ្នង សាលាអង្គការ១ខ្នង និងអគារមន្ទីរពេទ្យ១ខ្នង ត្រូវបានខូចខាតនិងប៉ះពាល់ដោយសារខ្យល់កន្រ្តាក់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅក្រុងសៀមរាប។

របាយការណ៍បានបង្ហាញថាសង្កាត់គោកចក មានចំនួន០៥ខ្នង៖ភូមិគោកត្នោត ចំនួន០៣ខ្នង៖

១.ម្ចាស់ឈ្មោះ មាន ស៊ន់ ភេទស្រី អាយុ៦៣ឆ្នាំ (ជាស្រ្តីមេម៉ាយ) មានសមាជិកគ្រួសារចំនួន០៦នាក់ ស្រី០២នាក់។
-ផ្ទះទំហំ៧x៩ម៉ែត្រ(ដើមអំពិលរលំសង្កត់ពីលើ ខូចខាតផ្នែកខាងលើ៥០%)។

២.ម្ចាស់ឈ្មោះ សែត សឿត ភេទប្រុស អាយុ៤២ឆ្នាំ មានសមាជិកគ្រួសារចំនួន០៧នាក់ ស្រី០៤នាក់។ ផ្ទះទំហំ៧x៩ម៉ែត្រ (ខូចខាតសំយាបទាំងស្រុង)។

៣.ម្ចាស់ឈ្មោះ ឯម កង ភេទប្រុស អាយុ៤១ឆ្នាំ(ជាប្រធានអង្គការ) មានសមាជិកជាគ្រូចំនួន១៣នាក់ ស្រី០៦នាក់។
-សាលាទំហំ៥x១៣ម៉ែត្រ(ដើមគ០២ដើម និងដើមត្នោត១ដើម រលំសង្កាត់បណ្ដាលឲ្យខូចខាតសាលាទាំងស្រុង)។

ភូមិគោកបេង ចំនួន០២ខ្នង៖
១.ម្ចាស់ឈ្មោះរឿម ញិប ភេទប្រុស អាយុ៣២ឆ្នាំ មានសមាជិកគ្រួសារចំនួន០៤នាក់ ស្រី០២នាក់។
-ផ្ទះទំហំ៦x៨ម៉ែត្រ(ដើមសេមាន់រលំសង្កត់ ខូចខាតមួយចំហៀង)។

២.ម្ចាស់ឈ្មោះហឿយ អ៊ា
-ផ្ទះទំហំ៥x៧ម៉ែត្រ(ដើមគ រលំសង្កត់ ខូចខាតស័ង្កសី០៤សន្លឹក)។

សង្កាត់ក្របីរៀល ០១ខ្នង៖ម្ចាស់ឈ្មោះសឿត សាន់ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រៃក្រូច។
-ផ្ទះទំហំ៥x៧ម៉ែត្រ(ដើមឈើរលំសង្កត់)។

សង្កាត់ស្វាយដង្គំ ០១ខ្នង៖ដើមឈើរលំសង្កត់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទំហំ៨x១២ម៉ែត្រ(ខូចខាតដំបូលមួយចំហៀង)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page335 Page336 Page337 … Page645 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
«រឿងពិធីបុកល័ក្ត» សម្ដេចតេជោហ៊ុន សែន៖ សូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ «រឿងពិធីបុកល័ក្ត» សម្ដេចតេជោហ៊ុន សែន៖ សូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ ចុះផ្សាយថ្ងៃទី ២៤ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៤ កុម្ភៈ ២០២៦
សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល ចុះផ្សាយថ្ងៃទី ២៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×