Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ
២៣ មករា ២០២១

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យការស្ថាបនាផ្លូវនៅក្រុងសៀមរាប នៅរសៀលថ្ងៃនេះ។

លោកហ៊ុន ម៉ានី បានលើកឡើងថា ថ្ងៃនេះខ្ញុំមានឱកាស បានមកមើលផ្លូវ កំពុងស្ថាបនា ដែលរាជរដ្ឋាភិបាល បានប្រកាស ឲ្យបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីខែកញ្ញា ឆ្នាំ២០២០។

បើតាម លោកហ៊ុន ម៉ានី ទិដ្ឋភាពនៃការសាងសង់ ផ្លូវនេះ បានសបញ្ជាក់ថា ទោះបី ជាពិភពលោក កំពុងជួបវិបត្តិ នៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ការណ៍នេះ មិនបានធ្វើឲ្យមានការប៉ះពាល់ ធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍ ប្រទេសកម្ពុជាឡើយ។

ផ្ទុយទៅវិញ ការអភិវឌ្ឍនេះ គឺជាការជួយស្តារសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ នៅខេត្តសៀមរាប និងជាការត្រៀម ទទួលទេសចរ មកកាន់ខេត្តសៀមរាប ក្រោយវិបត្តិកូវីដ១៩ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាន ចាប់ខ្លួនករណីលួចដោយមានស្ថានទម្ងន់ទោស។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានរាយការណ៍ថា ហេតុការណ៍ គាស់បង្អួចផ្ទះចូលលួចទ្រព្យសម្បត្តិ បានកើតឡើង នៅវេលាម៉ោង០៩និង៣០ថ្ងៃទី២៣ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានបញ្ជាក់ថាម្ចាស់ផ្ទះ មានឈ្មោះឆេង សារ៉េត ភេទស្រីអាយុ៤៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ដោយបានបាត់បង់សម្ភារមានរួមមាន៖ ទូរទស្សន៍មួយគ្រឿង រូបចាក់មួយផ្ទាំង និងទូរសព្ទ១។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីមានករណីនេះ ប៉ូលិសស្រុកប្រាសាទបាគង និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តសៀមរាប រួមជាមួយ ប្រជាការពារភូមិ ធ្វើការដេញស្ទាក់ចាប់ បានជនសង្ស័យភ្លាមៗ នៅចំណុចភូមិគោគត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។ នឹងម៉ូតូ១គ្រឿងម៉ាក nex ពណ៌ស គ្នានស្លាកលេខ។

ជនសង្ស័យឈ្មោះ តែ ម៉េងសួង ហៅញ៉ាញ់ អាយុ២៩ឆ្នាំរស់នៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បច្ចុប្បន្ននៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាមក្រុងសៀមរាប។

នគរបាលស្រុកបាគង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ មករា ២០២១

ខេត្តសៀមរាប៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ក៏ប៉ុន្តែការផ្គត់ផ្គង់ ដែលមានភាពជាក់លាក់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត ខណៈពេលដែល កសិករជួបប្រទះនូវភាព មិនប្រាកដប្រជា នៃតម្លៃកសិផលដែលផលិតបាន។
ក្រសួងពាណិជ្ជកម្ម ជាស្ថាប័ន អនុវត្តគម្រោង ដោយផ្តោតលើផលិតផល សំខាន់ៗ ចំនួន០៥មុខ រួមមាន ស្រូវក្រអូប ដំឡូងមី មាន់ស្រែ បន្លែ និង សូត្របៅ ហើយបាននិងកំពុងអនុវត្តន៍ នៅក្នុងខេត្តគោលដៅចំនួន១៨ ចែកចេញជាបីមណ្ឌលភូមិភាគគឺ មណ្ឌលភូមិភាគនិរតី បណ្ឌលភូមិភាគបូព៌ា និងឦសាន និងមណ្ឌលភូមិភាគពាយ័ព្យ ដែលខេត្តសៀមរាប ស្ថិតនៅក្នុងមណ្ឌល ភូមិភាគនេះ។

លោកថ្លែងយ៉ាងដូច្នេះ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ អេមព្រីស អង្គរខេត្តសៀមរាប ក្នុងពេលអញ្ជើញជាអធិបតីភាពចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ រវាងផ្សារកសិផល និងចំណីអាហារ (FAM) និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ុនដាសទ្រី ខូ អិល ធីឌី (LYLY)។

លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងជំរុញ ឲ្យភាគីទាំងពីរ សហការគ្នា ដើម្បីធ្វើឲ្យដំណើរការ នៃការផ្គត់ផ្គង់ និង បញ្ជាទិញផលិតផល កសិពាណិជ្ជបន្លែ រក្សាឲ្យបាននូវនិរន្តរភាព ទាំងបរិមាណ និងគុណភាព។ ភាគីទាំងពីរ ត្រូវមានការចែករំលែកនូវព័ត៌មាន ជាមួយគ្នាទៅវិញ ទៅមក និងសម្របសម្រួល ជាមួយភាគី ពាក់ព័ន្ធនានា ដើម្បីធ្វើការដោះស្រាយ នូវរាល់បញ្ហានានា ដែលអាចកើតមានឡើង។

សូមជម្រាបថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ផ្សារកសិផល និងចំណីអាហារ និងក្រុមហ៊ុន លី លី ហ្វីងអ៊ុនដាសទ្រី ខូ អិល ធីរឺ ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផល កសិពាណិជ្ជកម្ម បន្លែ នាពេលនេះ គឺជាសមិទ្ធផល មួយទៀតដែលកើតចេញពីការប្រឹងប្រែង របស់គម្រោង AIMS ក្រសួងពាណិជ្ជកម្ម ក្នុងការ តភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានអត្ថ ប្រយោជន៍ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ប្រជាជននៅមូលដ្ឋាន។

ទន្ទឹមនឹងនេះប្រទេសកម្ពុជា ក៏មានសក្តានុពល ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ពិសេស ទីផ្សារអឺរ៉ុប អាម៉េរិក និងអាស៊ី ហើយផលិតផលដែលកែច្នៃពីផលិតផលកសិ-ពាណិជ្ជកម្មបន្លែ គឺជា ផលិតផលដែលកម្ពុជាមានលទ្ធភាពក្នុងការពង្រីកបន្ថែមទៅលើបណ្តាមុខទំនិញជាច្រើនក្រៅពី អង្ករ ម្រេច សំលៀកបំពាក់ ស្បែកជើង កាបូប និងកង់ជាដើម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២២ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ហែលទឹកឆ្លងស្ទឹង មិនរួចបណ្ដាលឲ្យលង់ស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០
និង២០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១
ក្នុងទឹកស្ទឹង ទំនប់តាគង់ ស្ថិតនៅក្នុងភូមិត្រាច ឃុំបល្ល័ង្ក
ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានរាយការណ៍ថាជនរងគ្រោះ មានឈ្នោះ តាយ ទី អាយុ៣៩ឆ្នាំនៅភូមិត្រាច ឃុំបល្ល័ង្ក
ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មូលហេតុហែលទឹកស្ទឹង ឆ្លងពីទិសខាងកើត ទៅខាងលិច ដែលមានប្រវែង៦០ម៉ែត្រលុះដល់ ត្រង់ចំណុចទឹកជ្រៅ បណ្តាលអោយលង់ទឹកស្លាប់តែម្តង។

តាមកាពិនិត្យរបស់គ្រូពេទ្យ មណ្ឌលសុខភាពបល្ល័ង្កនិងកម្លាំងជំនាញបច្ចេកទេស នៃអធិការដ្ឋានគរបាលស្រុកប្រាសាទបាគង បញ្ជាក់ថាសពពិតជាបានស្លាប់ ដោយសាលង់ទឹក ពិតប្រាកដមែន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ មករា ២០២១

ខេត្តសៀមរាប៖ក្រុមបុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានវិលត្រឡប់ ទៅវិញនៅប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីមន្ទីរការងារ សន្យាថានឹងរកដំណោះស្រាយ ជូនដល់ពួកគាត់ នៅថ្ងៃបន្ទាប់។

បុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS ប្រមាណ៧៥នាក់ នៅថ្ងៃទី២២ខែមករា ឆ្នាំ២០២១ ព្រឹកមិញ នេះ បានលើកគ្នាមកកាន់មន្ទីរការងារ ដើម្បីអោយខាងមន្ទីរ ជួយដោះស្រាយ ការកាត់បន្ថយបុគ្គលិក១៦១នាក់។

ការលើកគ្នាមកតវ៉ានេះ ដំបូងឡើយ ត្រឹមតែអោយខាងមន្ទីរ ជួយរកដំណោះស្រាយតែប៉ុណ្ណោះ លុះពេលខាងមន្ទីរពន្យល់ អំពីគោលការរបស់ក្រុមហ៊ុន ក៏ផ្ទុះការតវ៉ា ហើយនាំគ្នាលើកបដាទៅវិញ។

ក្រុមអ្នកតវ៉ាបានលើកឡើងថា ពួកគាត់ទាំងអស់គ្នា បានបម្រើការងារ នៅទីនោះច្រើនឆ្នាំមកហើយ។ តែពេលនេះ ក្រុមហ៊ុន បែជា បញ្ឍប់បុគ្គលិកតែ១៦១នាក់ទៅវិញ មានន័យថា ក្រុមហ៊ុនប្រកាន់បក្ខពួក។ បើអីចឹងទេ ពួកគេមិនព្រមឡើយ ចាំបាច់ត្រូវរកដំណោះស្រាយអោយសមរម្យ ដោយរក្សាពួកគេទាំងអស់ នៅបម្រើការដដែល។

ជាមួយការវិលត្រឡប់ របស់ក្រុមអ្នកតវ៉ាប្រធានមន្ទីរការងារខេត្តសៀមរាប លោកចន្ទ័ សុខុមចិត្តា បានថ្លែងថា ករណីនេះ ខាងបុគ្គលិក បានដាក់លិខិតទៅក្រសួងដើម្បីសុំអន្តរាគមន៍ហើយ តែក្រសួងសម្រេចអោយខេត្តដោះស្រាយ។

លោកបន្តថា នៅថ្ងៃទី២២ខែមករានេះ មន្ទីរហៅពួកគាត់មកសម្រួល រកដំណោះស្រាយ តាមផ្លូវច្បាប់ តែពួកគាត់មិនស្តាប់ បែជាចោទថា ជារឿងវិវាទ ហើយនាំគ្នាលើកបដាតវ៉ាទៅវិញ។

លោកប្រធានមន្ទីរបន្ថែមថា តាមពិតការកាត់ បន្ថយបុគ្គលិក១៦១ របស់ក្រុមហ៊ុនអាកាសយានដ្ឋាននេះ គឺដោយសារវិបត្តិកូវីដ១៩។ បើភ្ញៀវបរទេស មិនហ៊ានមកលេង ហើយបុគ្គលិក គ្មានការងារធ្វើផង តើបានប្រាក់ឯណា ផ្តល់ជូនពួកគាត់ ចឹងហើយទើបក្រុមហ៊ុនសម្រេចកាត់បន្ថយបែបនឹង។

លោកបញ្ជាក់ថា តាមពិតបុគ្គលិកចំនួន១៣០នាក់ បានយល់ព្រម ទទួលយកប្រាក់ដំណោះស្រាយ របស់ក្រុមហ៊ុនរួចហើយ តែពួកគេនៅតែប្រមូលគ្នា មកតវ៉ាបន្ថែម។ ប៉ុន្តែទោះជាបែបនេះ ក៏ខាងមន្ទីរ នៅតែព្យាយាមរកដំណោះស្រាយ ដល់ពួកគាត់ដែរ ប៉ុន្តែតាមគោលការច្បាប់។

រហូតដល់រសៀលថ្ងៃទី២២ខែមករា នេះ បណ្ដាញ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការឆ្លើយតប ពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMSនៅឡើយទេ ចំពោះការលើកឡើង របស់ក្រុមអ្នកតវ៉ាបែបនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,107 Page1,108 Page1,109 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!