Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២២

ខេត្តបន្ទាយមានជ័យ៖បើពុំមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ពិធីនេះនឹងប្រារព្ធធ្វើឡើង នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថានៅថ្ងៃអាទិត្យ ម្សិលមិញ លោក
វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែក ភារកិច្ចទទួលខុសត្រូវក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ថ្ងៃទី០១ ខែកក្កដា គឺជាទិវា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រារព្ធ ទិវាមច្ឆជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ វារិជាត និងអភិវឌ្ឍន៍ ធនធានជលផល ឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។

សូមរំឮកជូនថា ចាប់តាំងពីឆ្នាំ២០០៣ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ លើកលែងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារ វិបត្តិជាសាកល នៃជំងឺឆ្លងកូវីដ -១៩ គឺមានការលែងមេពូជត្រី កូនត្រី វារីសត្វ ពូជក្នុងស្រុក និងប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ប្រមាណ ៥លានកូន ក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២២

ខេត្តសៀមរាប៖យោងតាមសេចក្ដីរាយការណ៍ ព័ត៌មានបឋម បានឱ្យដឹងថា នៅមុននេះបន្តិចមានរថយន្តចំនួន៣គ្រឿង បានបុកគ្នាពេញទំហឹងបណ្ដាលអោយខូចខាតទាំងសងខាង។

ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ សង្ស័យបង្កឡើងដោយ រថយន្ត lexus Lx470 ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-7930 បានបើកបរក្នុងទិសដៅពីលិច ទៅកើត មកដល់ត្រង់ចំណុចកើតហេតុ សង្ស័យបែកកង់ ក៏រេចង្កូត ទៅបុករថយន្ត toyota highlander ពណ៌ស ស្លាកលេខ កំពង់ធំ 2B-9603 ដែលកំពុងធ្វើដំណើរ បញ្ច្រាស់ទិសគ្នា ពីកើតទៅលិច យ៉ាងពេញទំហឹង ហើយថែមទាំងមានរថយន្ត 45កៅអី ម៉ាក Hyundai universe luxury ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-3659 មកបុកបន្តទៅលើរថយន្ត toyota highlander ពណ៌ស បណ្ដាល ឲ្យខូចខាតរថយន្តបីគ្រឿងយ៉ាងដំណាំ។ ប៉ុន្តែករណីនេះ មិនបណ្ដាលអោយមនុស្សរងរបួសឡើយ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ពុំទាន់ទទួលបានការបញ្ជាក់ អំពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ ពីសមត្ថកិច្ចនគរបាលរស្រុកប្រាសាទបាគងនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២២

ខេត្តឧត្តរមានជ័យ៖(សាងាំ រីស៊ត និងកាសុីណូ) ជាប់ច្រកទ្វាអន្តរជាតិ ព្រំដែនខ្មែរថៃ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកឱ្យពលរដ្ឋខ្មែរចូលទៅលេងយ៉ាងយ៉ាងគគ្រឹកគគ្រេង។

ប្រភពពីពលរដ្ឋ បានប្រាប់អ្នកសារព័ត៌មានថា កន្លងមករូបខ្លួនធ្លាប់លេងចាញ់ល្បែង ក្នុងកាសុីណូ ខាងលើ លក់ដីធ្លីផ្ទះសម្បែងឡើងអស់ពីខ្លួន ហើយមិនមែន មានត្រឹមតែរូបគាត់ម្នាក់ទេ ដែលលង់ខ្លួនចាញ់ គឺមានពលរដ្ឋខ្មែរ ជាច្រើននាក់ទៀតផងដែរ ដោយអ្នកខ្លះលក់អស់ផ្ទះសម្បែង អស់ទ្រព្យសម្បត្តិ ពីខ្លួន ហើយថែមទាំងព្រាត់ប្រាស់ក្រុមគ្រួសារថែមទៀត ដោយសារវក់នឹងល្បែងកាសុីណូខាងលើ។

បើតាមស.ជ.ណ របស់ទីស្តីការគណ:រដ្ឋមន្រ្តី គឺក្នុងល្បែងកាសុីណូ នីមួយៗ គឺហាម ពលរដ្ឋខ្មែរមិនអនុញ្ញាត ឲ្យចូលលេងឡើយ ខណៈកាសុីណូខាងលើ នេះបើកចំហរឲ្យពលរដ្ឋខ្មែរ ចូលលេងដោយសេរី គ្មានអាជ្ញាធរធ្វើការហាមឃាត់នោះទេ។

អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពី តំណាង សាងាំ រីស៊ត និងកាសុីណូ នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២២

ភ្នំពេញ៖គណៈអចិន្ត្រៃយ៏ នៃគណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ (រយៈពេលពីរថ្ងៃ) នៅវិមាន៧មករា។

នេះបើយោងតាមលិខិតខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២២

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា លោកប្រាក់ សុខុន បានប្រកាសច្រានចោល ការចោទប្រកាន់អំពីមូលដ្ឋាន កងទ័ពជើងទឹករាម។

សេចក្ដីប្រកាសនៅខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានធ្វើសកម្មភាពចោរឆក់ត្រី ហើយបែរជាឆក់ខ្លួនឯងវិញ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង១០និង០០នាទី ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច លើទឹកវាលស្រែ ស្ថិតនៅក្នុងភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះ មានឈ្មោះ ញ៉ន យួន ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការបំភ្លឺរបស់សាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ ខាងលើ ដេកផ្កាប់មុខស្លាប់នៅលើទឹក ក្នុងវាលស្រែ ដែលមានជម្រៅ០.២ ស.ម ដោយឧបករណ៍ឆក់ត្រីស្ពាយជាប់ពីលើខ្នង។ ចំណែកឯដៃស្ដាំកាន់ដៃឧបករណ៍ឆក់ត្រីជាប់និងដៃ ឯឧបករណ៍ម្ខាងទៀតជាប់នៅលើគោក ពេលនោះគាត់បានស្រែកហៅប្រពន្ធ និងប្អូនថ្លៃ រួមទាំងអ្នកភូមិ ដែលទៅជួយដើររកផងនោះ ឱ្យមកជួយស្រង់ចេញពីទឹកដាក់មកលើគោកទៅ។

ប្រភពបានឲ្យដឹងថា ការពិនិត្យសាកសព៖ ផ្នែកដៃស្ដាំមានស្នាមខ្លោចជាំដាច់រលាត់ស្បែកដៃ០.២ ស ម។ -ផ្នែកក្បាល ត្រចៀក មាត់ ភ្នែក ច្រម៉ុះ ដងខ្លួន ដៃជើង មានសភាពហើមដាច់រលាត់ស្បែកស្អុយរលួយមិនអាចពិនិត្យបាន។

តាមការពិនិត្យកន្លែងកើតហេតុធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារឧបករឆក់ត្រី។មូលហេតុ ឆក់ត្រីស្លាប់ដោយខ្លួនឯង ពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២២

ខេត្តកណ្ដាល៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹក ថ្ងៃអាទិត្យ ថទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ បានអញ្ជើញចូលរួមបោះឆ្នោត រួចហើយ នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិ ទី៥នេះ មានគណបក្សនយោបាយ ចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/ សង្កាត់ ដែលនឹងត្រូវជ្រើសរើស មកបម្រើការងារក្នុងឃុំ/សង្កាត់ ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិ ទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។

ក្នុងនោះដើម្បីធានា បាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង ៧ពាន់នាក់ មកពី ៧៦ស្ថាប័ន បានចុះឈ្មោះចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២២

ខេត្តសៀមរាប៖ក្រុមចោរបានធ្វើសកម្មភាព គាស់តូបលក់ខោអាវ ក្នុងផ្សារដំដែក យកទ្រព្យសម្បត្តិ អស់សរុបទឹកប្រាក់ប្រមាណជា២ពាន់ដុល្លាររួចគេចខ្លួនបាត់ស្រមោល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីម្ចាស់តូបលក់ ឈ្មោះ អន ស្រីមុំ ភេទស្រី អាយុ២៩ ឆ្នាំមុខរបរ លក់ដូរខោអាវ។

តាមការបំភ្លឺរបស់ជនរងគ្រោះបានអោយដឹងថា រាល់ថ្ងៃខ្លួនមានតូបលក់ខោអាវ ក្នុងផ្សារដំដែក ដែលមានទំហំ ២៥០×២៥០ សង់ទីម៉ែត្រ ហើយមានទ្វាររូតពីរ និងមានសោចាក់ទ្វារចំនួន៤គ្រាប់ (សោចិន ពណ៌ខ្មៅ)។ ខោអាវទាំងអស់ គឺខ្លួនរក្សាទុកនៅនឹងតូបក្នុងផ្សារតែម្ដង មិនបានខ្ចប់យកទៅផ្ទះនោះទេ។ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៣០នាទី ល្ងាច ខ្លួនបានបិទតូបលក់ និងបានចាក់សោទាំង៤គ្រាប់ រួចខ្លួនក៏ទៅផ្ទះ។

ម្ចាស់តូបបន្តថានៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៦និង៣០ នាទីព្រឹក ខ្លួនមិនទាន់បានមកដល់តូបលក់ទេ ស្រាប់តែមានអ្នកលក់ជិតៗ នោះបានទូរស័ព្ទទៅប្រាប់ម្តាយក្មេកខ្លួនថា មានជនមិនស្គាល់អត្តសញ្ញាណ ចូលគាស់តូបខ្លួនយកខោអាវក្នុងតូបអស់ខ្លះ។ ពេលខ្លួនឮដូច្នោះ ក៏ប្រញ៉ាប់មកមើលតូបក៏ស្រាប់តែឃើញតូបខ្លួនរបើកទ្វារ និងបាត់សោចំនួន ១គ្រាប់ និង១គ្រាប់ទៀតគាស់បែកមាត់ ជាប់និងត្រចៀកទ្វារ ហើយខ្លួន ក៏ស្ទុះចូលទៅមើលខាងក្នុងតូបក៏ឃើញបាត់ខោអាវអស់ច្រើន ដោយមិនដឹងថាចោរគាស់លួច ពីពេលណានោះទេ។ តាមការប៉ាន់ស្មានឥវ៉ាន់ដែលបាត់បង់មានតម្លៃប្រហាក់ប្រហែលជិត ២០០០ដុល្លារ។

សមត្ថកិច្ចបញ្ជាក់ទៀតថាតាមរយៈការស្រាវជ្រាវ កាមេរ៉ាសុវត្ថិភាព នៅខាងមុខផ្សារឃើញមានសកម្មភាពសង្ស័យដោយមានរថយន្ត បាឡែន ពណ៌ស ឬពណ៌ទឹកប្រាក់ ចតខាងមុខផ្សារ រួចមានមនុស្សប្រុសមាឌធំកាន់ឥវ៉ាន់ចេញពីក្នុងផ្សារមកដាក់ក្នុងឡាន នៅម៉ោង ១និង៥៥ នាទីទៀបភ្លឺ។ ផ្សារដំដែក មិនមានសន្តិសុខយាម មិនមាន កាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺនោះទេ ហើយករណីនេះ ពុំទាន់កំណត់មុខសញ្ញាបាននៅឡើយទេ។

សូមជម្រាបថាហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា១រំលង អាធ្រាត្រ​ ថ្ងៃទី២ ខែមិថុនាឆ្នាំ២០២២ ស្ថិតនៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២២

ខេត្តសៀមរាប៖នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព យកម្រាមដៃខ្លួនលូកខ្វេះប្រដាប់ភេទក្មេងស្រីខាងលេីពិតប្រាកដមែន។ មូលហេតុដោយរូបគេ មេីលវិដេអូអាសអាភាស ក៏ចង់អនុវត្តតាមផ្ទាល់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ​ មីង​ ពណ្ណារាយ ភេទប្រុស​ អាយុ២៦ឆ្នាំ រស់នៅភូមិល្វា​ ឃុំស្រែណូយ​ ស្រុកវ៉ារិនខេត្តសៀមរាប ត្រូវជាពូជនរងគ្រោះ។

ការឃាត់ខ្លួនធ្វើឡើងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២​ ស្ថិតនៅភូមិល្វា​ ឃុំស្រែណូយ​ ស្រុកវ៉ារិន ខេត្តសៀមរាប។

ម្តាយជនរងគ្រោះ ប្រាប់រាយការណ៍សមត្ថកិច្ចថា ឈ្មោះ​ មីង​ ពណ្ណារាយ (ត្រូវប្អូនថ្លៃ) មកអង្គុយផឹកស្រានៅផ្ទះរបស់គាត់ ហេីយបានជិះម៉ូតូនាំកូនស្រីគាត់ ឈ្មោះ ភ.​ ស.ម អាយុ៥ឆ្នាំ ដោយបាននិយាយប្រាប់កូនស្រីគាត់ថា​ ទៅមេីលទូរស័ព្ទ ឯផ្ទះរបស់ខ្លួន​ បានប្រហែលមួយម៉ោង ក៏យកកូនគាត់ត្រឡប់មកវិញ​។

ស្ត្រីជាម្ដាយបន្តថា ពេលមកដល់កូនរបស់គាត់និយាយប្រាប់ថា​ ឈឺប៉ុមពឺតបីទៅបួនដង (ឈឺប្រដាប់ភេទ) តែរូបគាត់ពុំចាប់អារម្មណ៍ លុះដល់គាត់ងូតទឹកអោយកូន​ កូនស្រីគាត់យំប្រាប់ថាផ្សារប៉ុមពឺត (ប្រដាប់ភេទ)​ គាត់ក៏បានសួរថា​ អ្នកណាធ្វេីអីកូន​ កូនគាត់ប្រាប់ថា ពូរាយ​ (មីង​ ពណ្ណារាយ)លូកខ្វះ​ ប៉ុមពឺត។

បច្ចុប្បន្ននគរបាលស្រុកវ៉ារិន កសាងសំណុំរឿងបញ្ជូនតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ គួរជាទីមោទនៈ។ ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ឲ្យបានគង់វង្សនូវសុខ សន្តិភាព ដែលរកបានដោយកម្រ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា។

លោក​ អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម ថ្លែងយ៉ាងដូច្នេះនៅថ្ងៃទី​២​ ខែមិថុនា​ នេះ​ ក្នុងឱកាសសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បឹងកុក​ ប្រមាណ​ជាង៥០០នាក់។

លោក​ អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានអបអសាទរនូវលទ្ធផល បោះឆ្នោតល្បងនាពេលនេះ និងបានណែនាំឱ្យសកម្មជន និងយុវជនបក្ស បន្តចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានផុលផុស ក៏ដូចជាការត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត​ ឲ្យ​បាន​គ្រប់ៗគ្នា។

ប្រធានគណបក្សខេត្ត បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតមក​ និង​ការ​ប្តេជ្ញា​ចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២២

ខេត្តត្បូងឃ្មុំ៖ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្ត ប្រមាណជាង៣០០នាក់ នៅទីបញ្ជាការស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បានជំរុញ និងក្រើនរំលឹកឲ្យគ្រប់ផ្នែកជំនាញទាំងអស់ គ្រប់ជាន់ថ្នាក់ត្រូវក្តាប់ ឲ្យបាននូវរាល់បញ្ហាសំខាន់ៗ ទាក់ទងទៅនឹង ការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ ក្នុងនោះការជួយសម្រួលចរាចរណ៍ តាមដងផ្លូវ ពង្រឹងការការពារឲ្យបានម៉ត់ចត់នៅមុនថ្ងៃបោះ ថ្ងៃបោះ និងក្រោយថ្ងៃបោះឆ្នោត ពិសេសនៅតាមការិយាល័យ បោះឆ្នោតនៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តែម្តង។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ថ្លែងបែបនេះ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសត្រួតពិនិត្យកម្លាំង ដាក់បទបញ្ជា ផែនការ ធ្វើយ៉ាងណាបន្តរឹតបន្តឹង វិន័យកងកម្លាំងក្នុងគោលដៅធានា បាននូវសេចក្តីសុខជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បន្ថែមថា បើទោះបីយើងជាប់បេសកកម្ម លើការងារការពារការិយាល័យ បោះឆ្នោត ក៏ដោយ ប៉ុន្តែភារកិច្ចស្នូល គឺត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើរ រក្សាការងារតាមជំនាញ ក្នុងនោះថ្នាក់ដឹកនាំ នាយ-នាយករងការិយាល័យ ត្រូវបន្តពន្លឿនការងារមកកាន់សេនាធិការ រាល់បទល្មើសនានា ត្រូវបន្តនីរិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការ ក្នុងការដោះស្រាយរឿងក្តី និងបញ្ហាជូនពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ស្នងការ ក៏បានកោតសរសើរ ចំពោះកងកម្លាំងនគរបាល ទាំងអស់ដែលខិតខំបំពេញភារកិច្ច ការងារយ៉ាងសស្រាក់សស្រាំ ទាំងយប់ថ្ងៃ ដើម្បីសុខសុវត្ថិភាព សង្គម ពិសេស សូមឲ្យបេសកកម្ម ការពារក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទៅ០៥ ក្នុងខេត្តត្បូងឃ្មុំខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងមាន សសន្តិសុខសណ្តាប់ធ្នាប់ល្អផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page242 Page243 Page244 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×