ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារថ្វាយព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាអម្ចាស់ជីវិតលើត្បូង។
នៅក្នុងសារលិខិតនោះ សម្ដេចក្រឡាហោមបានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា ទូលបង្គំតាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមព្រះបរមរាជានុញ្ញាតសម្តែងគារវកិច្ច ក្នុងមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយអភិសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
សម្ដេចក្រឡាហោមបានបន្តទូលថ្វាយក្នុងន័យដើមថា«ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតអភិវន្ទក្រាបបង្គំសម្តែងថ្វាយនូវអំណរសាទរ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែល ជានិច្ចកាល ព្រះអង្គតែងថ្វាយកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយស្វាមីភក្តិដ៏ឧត្តុង្គឧត្តមបំផុត។ ក្រោមព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋ និងព្រះរាជតម្រិះ ដឹកនាំ ប្រកបដោយព្រះរាជគំរូវីរភាពដ៏អង់អាចមោះមុត និងព្រះរាជទសពិធរាជធម៌របស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរ បានរស់នៅដោយសុខដុមក្នុងសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី និងវិបុលភាព ឥតឈប់ឈរ»។
សម្ដេចឧបនាយករដ្ឋមន្ត្រីបានទូលថ្វាយទៀតថា«នាឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ព្រមទាំងបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជា រាស្ត្រខ្មែរជាដរាបតរៀងទៅ»៕SRP
ខេត្តសៀមរាប៖ចលនាយុវជនកម្ពុជា«ក្រុម១៥៧» សាខាខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចុះចែកអំណោយចំនួន២គោលដៅ នៅស្រុកអង្គរធំនិងក្រុងសៀមរាប។
ដោយឡែកគោលដៅទី២ លោក ម៉ន សំអាត ប្រធានព័ត៌មានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកជីក្រែង និង កញ្ញា គង់ គីមលាង ប្រធានផ្នែកហេរញ្ញិក បាន សហការជាមួយ លោក ឌឿន សារឿន ប្រធានរដ្ឋបាល សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប បាននាំយកអំណោយប្រគល់ជូន លោក អនុភូមិ នៅបុស្តិ៍ប្រជាការពារភូមិ សាលាកន្សែងដែលប្រចាំការ។




ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសារលិខិតថ្វាយព្រះពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា៕SRP

ភ្នំពេញ៖នាយករដ្ឋមន្រ្តីខ្មែរ សម្តេចតេជោ ហ៊ុន សែន បានសារលិខិតថ្វាយព្រះពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា។ នេះបើយោងតាមលិខិតថ្វាយព្រះពរ ដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកថ្ងៃទី ១១ ខែឧសភានេះ៕SRP