ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមសហការគ្នា ពង្រឹងការប្រមូលចំណូល លើវិស័យបរិស្ថាន ឲ្យស្របទៅតាមគោលការណ៍ ណែនាំរបស់ក្រសួង ដើម្បីបានថវិកាអភិវឌ្ឍក្នុងខេត្ត។
ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំស្ដីអំពីលទ្ធផលសកម្មភាពការងារទូទៅ និងការប្រមូលចំណូលមិនមែនសារពើពន្ធ របស់មន្ទីរបរិស្ថានខេត្ត នៅព្រឹកមិញនេះ។
អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា វិស័យបរិស្ថាន បានចូលរួមយ៉ាងសកម្ម លើវិស័យមុខងារអនុវត្តក្នុងមូលដ្ឋានស្រុក ក្រុង បានយ៉ាងច្រើន នាពេលកន្លងមក។ ប៉ុន្តែមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវស្នើសុំឲ្យមានការចូលរួមសហការបន្ថែម ពីសំណាក់អភិបាល និងក្រុមប្រឹក្សា ក្រុង ស្រុក ដើម្បី ឲ្យស្របទៅតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ និងការធ្វើប្រតិភូកម្មមុខងារ របស់ក្រសួងមកឱ្យរដ្ឋបាលក្រុង ស្រុក ដើម្បីអនុវត្ត។
លោកថានាពេលកន្លងមកនេះ វិស័យបរិស្ថាន បានជួបប្រទះនូវបញ្ហាមួយចំនួន ដោយសាររដ្ឋបាល ក្រុង ស្រុកខ្លះ មិនបានអនុវត្តឲ្យបានពេញលេញ ទៅតាមសេចក្តីប្រកាសរួមរបស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។ ដូច្នេះ ធ្វើឲ្យប៉ះពាល់ក្នុងការបាត់បង់ចំណូល សម្រាប់ធ្វើការអភិវឌ្ឍន៍ក្នុងខេត្ត។ តាមរយៈនេះ សូមឲ្យអាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ចូលរួមសហការ ជាមួយមន្ត្រីបរិស្ថាន អនុវត្តឲ្យស្របទៅតាមគោលការណ៍ណែនាំ របស់ក្រសួង ក្នុងការប្រមូលចំណូល។
បើតាមលោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រមូលចំណូលមិនមែនសារពើពន្ធ ជូនថ្នាក់ជាតិ ក៏ដូចជា រដ្ឋបាលខេត្ត តាមរយៈ សេវាសាធារណៈ និងវិភាគទាន របស់មន្ទីរបរិស្ថាន លើអាជីវកម្ម សិប្បកម្ម សហគ្រាស ដែលស្ថិតក្នុងដែនសមត្ថកិច្ច ថ្នាក់រាជធានី-ខេត្ត គឺមន្ទីរ ត្រូវទទួលខុសត្រូវ ប៉ុន្តែការអនុវត្តតួនាទីភារកិច្ចទាំងនេះ មន្ទីរបានជួបបញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងសាធារណៈជន ជាម្ចាស់អាជីវកម្មមួយចំនួនធំ មិនសហការ និងព្យាយាមគេចវេស ពីការបង់សេវា លើអាជីវកម្មរបស់ខ្លួន ជាដើម។ ដូច្នេះ តាមរយៈកិច្ចប្រជុំនេះ នឹងបានជួយសម្របសម្រួល និងសហការដើម្បីមន្ទីរបរិស្ថានបានអនុវត្តតួនាទីភារកិច្ចនេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីជាប្រយោជន៍ថវិកា ជូនរដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕SRP
ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថានឹងបន្តចាក់វ៉ាក់សាំង ដូសទី៣ ឲ្យបានគ្រប់ៗគ្នា។ នៅលើគណនីហ្វេសប៊ុក របស់សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរថា« ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់»។(តែពីរនាក់បានហើយយាយនិងតា)។
ភ្នំពេញ៖លោក វង្ស ពិសេស អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាឲ្យបញ្ឈប់រាល់ការស្នើប័ណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្តឯកជន បើទោះបីជារថយន្តទាំងនោះ ចូលរួមផ្នែកណាមួយក្នុងការបម្រើការងារអង្គភាពក្តី។ ត្រូវយករថយន្តចង្កូតស្ដាំកែទៅជាចង្កូតឆ្វេង រីឯរថយន្ត ចង្កូតឆ្វេង ដែលមិនទាន់បង់ពន្ធនាំចូល ត្រូវប្រញាប់ទៅបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានយន្តការកំណត់ដូចក្នុងសេចក្តីជូនដំណឹងលេខ១៩៨៣/២១.អ.គ.រ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត។ 

ខេត្តសៀមរាប៖អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានថ្លែងជម្រុញឲ្យស្នងការថ្មីខេត្តសៀមរាប «ត្រូវតែធ្វើឲ្យបាន បើយើងសន្យាហើយ ដាច់ខាតយើងត្រូវតែធ្វើឲ្យបាន មិនមែនសន្យាចោលឡើយ ហើយបើយើងចង់ឲ្យខេត្តសៀមរាប ទទួលបានជោគជ័យនោះ ទាល់តែយើងទាំងអស់គ្នារួមរួមសាមគ្គីគ្នា ទើបសម្រេចបានលទ្ធផលល្អប្រសើរ ជាពិសេស គឺលើការអនុវត្តនៅភូមិឃុំមានសុវត្ថិភាព»។
ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ខណ:តខ្សែភ្លើងដាក់ចង្រិត។
ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា៖
ភ្នំពេញ៖សម្តេច ហ៊ុន សែន បានលើកបញ្ហាកសិផល ជាមួយ លោក វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមៀនប៉ៃលិនជាដើម។
ភ្នំពេញ៖ឯកសារចំនួន០៦ ត្រូវបានកម្ពុជានិងចិន ធ្វើការចុះហត្ថលេខា នៅនៅល្ងាច ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ម្សិលមិញ។