Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹង ជំងឺ កូវីដ១៩ ខេត្តកំពង់ចាម រួមនឹង លោក លោកស្រី អភិបាលរងខេត្ត នៅព្រឹកមិញបានអញ្ជើញចូលរួមទទួលថវិកា និង សម្ភារៈ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ ពីព្រឹទ្ធសភាប្រចាំភូមិភាគ២ ខេត្តកំពង់ចាម-ត្បូងឃ្មុំ ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ លោក ជឹម លាវ សមាជិក ព្រឹទ្ធសភា ភូមិភាគ ២ បាន វាយតម្លៃ ខ្ពស់ ចំពោះ ការ ខិតខំ ប្រឹងប្រែង របស់ រដ្ឋបាល ខេត្តកំពង់ចាម ដែល បាន អនុវត្ត តាម បទ បញ្ជា របស់ សម្តេច តេជោ ហ៊ុន សែន ក៏ដូចជា សេចក្ដី ណែនាំ របស់ ក្រសួង សុខាភិបាល ក្នុង ការ បេីក យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ដោយ បាន ធ្វើ សកម្មភាពចុះផ្សព្វផ្សាយសារអប់រំ នៅតាមដងផ្លូវ នានា និង នៅ តាម ខ្នងផ្ទះរបស់ បងប្អូន ប្រជាពលរដ្ឋ យ៉ាងសកម្ម ជាពិសេសចំពោះបងប្អូនពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស វិញ ដេីម្បី រួម គ្នា ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ ដ៏ កាច សាហាវ នេះ ព្រមទាំង បាន រៀបចំអាគារ ដាក់ ឲ្យ នៅ ដាច់ ដោយ ឡែក ចំនួន ៤ កន្លែង ដែល មាន ជិត ២០០បន្ទប់ សម្រាប់ ត្រៀម ទទួល ព្យាបាលអ្នកកើតជំងឺ Covid-19 ផងដែរ ។

ជាមួយគ្នា នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះសមាជិកព្រឹទ្ធសភា ភូមិភាគ ២ ដែលបានជួយ ឧបត្ថម្ភ ជាថវិកា ផ្ទាល់ ខ្លួន ចំនួន ៦លានរៀល ម៉ាស់ដេរដោយដៃ ចំនួន ៥០០០ម៉ាស់ និងអាល់កុល១២០លីត្រ ជូន ដល់ គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់ ក្នុង យុទ្ធនាការ នានា ជាពិសេស ក្នុង ការ ចុះផ្សព្វផ្សាយ ណែនាំ អំពី វិធានការ ចាំបាច់នានា ក្នុង ការ បង្ការ រទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ជា ពិសេស ការចុះ ផ្សព្វផ្សាយ ដល់ បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេស វិញ ឲ្យ ពួក គាត់ ស្វែងយល់ អំពី ការ ដាក់ ឲ្យ នៅដាច់ដោយ ឡែក រយៈពេល ១៤ថ្ងៃ ដេីម្បី សុខសុវត្ថិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ផងដែរ ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ភ្នំពេញ៖​ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព នាព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថាការធ្វើសន្និសីទព័ត៌មាននេះ គឺជាការបញ្ជូនសារយ៉ាងសំខាន់មួយទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលចង់យល់ចង់ដឹងពីវិធានការ និងដំណោះស្រាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង ចំពោះការរាតត្បាតជំងឺកូវីឌ-១៩ ក៏ដូចជាការឆ្លើយតបនឹងវិបត្តិដែលកើតមានឡើងពីជំងឺមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលនេះយើងកំពុងទប់ទល់ជាមួយនៃជំងឺកូវីឌ-១៩ ដែលជាសង្គ្រាមឥតស្រមោល ហើយសង្គ្រាមនេះគឺយើងមិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់តែប៉ុណ្ណោះ ហើយសម្តេចតេជោចាត់ទុកថាការទប់ទល់ជាមួយសង្គ្រាមនេះ គឺត្រូវប្រើយុទ្ធសាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះរហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះយើងត្រូវដាក់ផែនការទប់ទល់រយៈពេលវែង។

ដើម្បីទប់ទល់នឹងស្ថានការនៃជំងឺនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រទប់ទល់ជាច្រើនជាបន្តបន្ទាប់។ សម្តេចតេជោក៏បានកោតសរសើរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ។ សម្តេចតេជោក៏បានថ្លែងនូវការអរគុណដល់ក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់ដែលបានខិតខំក្នុងការព្យាបាលអ្នកជំងឺអោយបានជាសះស្បើយជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សម្តេចតេជោបានបញ្ជាក់ថាមិនបណ្តោយអោយគ្រូពេទ្យរបស់យើងបាត់បង់ជីវិតឡើយ។ សម្តេចតេជោក៏បានអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមសហការ និងអរគុណប្រជាពលរដ្ឋទាំងអស់ដែលចូលរួមទប់ស្កាត់ និងអរគុណដល់បងប្អូនពលករជាង៦ម៉ឺននាក់ដែលមកពីប្រទេសថៃ ដែលបានការពារខ្លួន បានដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ដែលរហូតមកដល់ពេលនេះ យើងមិនទាន់មានបងប្អូនពលករយើងណាម្នាក់ឆ្លងជំងឺកូវីឌ-១៩នៅឡើយទេ។

ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរព្រះគុណចំពោះ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងបណ្តាសប្បុរសជនទាំងឡាយដែលបានបរិច្ចាគថវិកាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ ដែលពេលនេះយើងទទួលបានទឹកប្រាក់រហូតទៅដល់ជាង១១ម៉ឺនដុល្លារហើយ។ សម្តេចតេជោ ក៏បានអរគុណដល់បងប្អូនមន្ត្រីរាជការដែលបានបរិច្ចាគប្រាក់ខែមួយចំនួនចូលរួមក្នុងការទប់ទល់នឹងជំងឺកូវីឌ-១៩ ដែលពេលនេះមានអ្នកបរិច្ចាគកាត់ប្រាក់ខែនោះ ចំនួន១,៥៨៦នាក់ហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកថាចលនានេះ មិនមែនជាការទាមទានោះទេ គឺជាការបង្ហាញនូវទឹកចិត្តនៃការចូលរួមរបស់បងប្អូនខ្មែរ ដែលចេះជួយគ្នាក្នុងគ្រាលំបាក។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះប្រទេស និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលក្នុងនោះដូចជាមាន ចិន, ជប៉ុន ,អាល្លឺម៉ង់ និងស្ថាប័នអន្តរជាតិមួយចំនួនទៀត ដែលបានចូលរួមជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នៅថ្ងៃនេះ សម្តេចតេជោសុំអំពាវនាវសូមអោយបងប្អូនពលរដ្ឋខ្មែរយើងដែលនៅក្រៅប្រទេសសូមបន្តរស់នៅប្រទេសនោះជាបន្តទៀត ដោយត្រូវអនុវត្តតាមបែបបទប្រទេសគេ សូមកុំធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងអំឡុងពេលនេះ។ សម្តេចតេជោមិនអនុញ្ញាតិឲ្យបងប្អូនខ្មែរយើងដែលរស់នៅក្រៅប្រទេសចូលមកកម្ពុជាអំឡុងពេលនេះនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់បងប្អូនកងទ័ពមួកខៀវកម្ពុជានៃអង្គការសហប្រជាជាតិ ដែលកំពុងឈរជើងការពារសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសម៉ាលី ស៊ុតដង់ជាដើម ត្រូវមានតាមដានសុខភាព និងត្រូវមានរបាយការជាប្រចាំ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នៅពេលនេះគឺត្រូវរួមគ្នាប្រយុទ្ធទប់ទល់ការឆ្លងចូលជំងឺកូវីឌ-១៩ពីខាងក្រៅ។
ជាមួយគ្នានោះ យើងត្រូវទប់ស្កាត់ពីអ្នកដែលកើតហើយ មិនអោយឆ្លងទៅអ្នកដែលមិនទាន់កើត តាមរយៈវិធានការដែលយើងអនុវត្តកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាមិនមានការអោយបិទវត្តអារាម និងវិហារសាសនាផ្សេងៗឡើយ តែគ្រាន់តែហាមមិនអោយមានការជួបជុំប្រមូលផ្តុំគ្នាតែប៉ុណ្ណោះ ចៀសវាងកុំអោយមានការរីករាលដាលជំងឺនេះដល់សហគមន៍។

នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអោយមានការផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ទាំងវិស័យរដ្ឋ និងឯកជនត្រូវធ្វើការជាធម្មតាមិនមានការឈប់សម្រាកនោះទេ ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃមកវិញនៅពេលក្រោយ។ ជាមួយគ្នានោះ យើងត្រូវកាត់បន្ថយការធ្វើដំណើរ នៅតំបន់រមនីយដ្ឋាននានា, ទីប្រជុំជន តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោអនុញ្ញាតអាចធ្វើការគោរពសាសនានៃពិធីបុណ្យចូលឆ្នាំនៅតាមផ្ទះរៀងៗខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ចំពោះការត្រៀមបម្រុងសម្រាប់អ្នកជំងឺនេះ គឺយើងបានត្រៀមបន្ទប់ចំនួន ៣,០០០បន្ទប់ហើយ មានទាំងសណ្ឋាគារ និងសាលារៀនជាដើម ក្នុងនោះយើងក៏បានត្រៀមក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។ យើងបានត្រៀមអាវគ្រូពេទ្យចំនួន៥ពាន់សម្រាប់ និងម៉ាស៥ម៉ឺនម៉ាស រួមទាំងអាល់កុលផងដែរ។ បញ្ហាស្បៀងយើងបានត្រៀមអោយមានការផ្អាកការនាំចេញនូវស្បៀងអាហារសំខាន់ៗដូចជា អង្ករ អំបិល និង ត្រីជាដើម ។ សម្តេចតេជោបានជំរុញអោយប្រជាកសិករត្រូវបង្កើនការដាំដុះដំណាំផ្សេងៗអោយបានច្រើនបន្ថែមទៀតដើម្បីអាចជួយបំពេញតម្រូវការនៅក្នុងស្រុកដែលកំពុងខ្វះខាតនោះ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នៅតែបន្តសុំអោយវិស័យឯកជន និងវិស័យឯកជន ត្រូវមានការយោគយល់គ្នាក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីឌ-១៩ តាមរយៈការអនុគ្រោះ ឬការពន្យាប្រាក់ឈ្នួលជួលអគារ ,ឈ្នួលផ្ទះ ការបង់រំលស់ផ្ទះ និងអាជីវកម្មផ្សេងជាដើម ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងមានវិបត្តិនៃជម្ងឺកូវីឌ-១៩នេះ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ខេត្តកំពង់ធំ៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកមិញបានទទួលអំណោយមួយចំនួន ពីលោក រិន វីរះ ម្ចាស់អាជីវកម្មផលិតទឹកកកអនាម័យ រិន វីរះ នៅក្រុុង ស្ទឹងសែន ខេត្តកំពង់ធំ និងលោក រស់ ចិន្ដា ម្ចាស់អាជីវកម្មផលិតទឹកកកអនាម័យ រស់ ចន្តា
នៅស្រុកសន្ទុក ខេត្តកំពង់ធំ ។អំណោយដែលជាការឧបត្ថម្ភ របស់ម្ចាស់អាជីវកម្មទាំងពីររួមមានៈ អង្ករ ១០ បេ ក្នុង០១បេមានទម្ងន់ ៥០គីឡូក្រាម សរុប ៥០០គីឡូក្រាម .ម៉ាស់ចំនួន០៥ប្រអប់ ក្នុង០១ ប្រអប់មានចំនួន៥០សន្លឹក សរុប ២៥០សន្លឹក និងអាល់កុលចំនួន ០២កាន ក្នុង០១ កានមានចំនួន៣០ លីត្រ សរុប៦០លីត្រ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក រស់ ចន្តា និង លោក រិន វីរះ និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភ សម្ភារៈមួយចំនួន ខាងលើ ដល់រូបលោកសម្រាប់ចាត់ចែងប្រើប្រាស់តាមសេចក្តី ត្រូវការក្នុងអង្គភាពជាប្រចាំថ្ងៃ។លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានជូនពរដល់ម្ចាស់អាជីវកម្ម ទាំងពីរ និងក្រុមគ្រួសារ សូមសមប្រកបជួបប្រទះដោយពុទ្ធពរទាំង៤ ប្រការ គឺ​អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ភ្នំពេញ៖ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចូលរួមចំណែកបរិច្ចាគនូវប្រាក់បៀវត្សប្រចាំខែ រយៈពេល០៣ខែ គិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់គាំទ្រដល់បេសកកម្មរបស់ខ្លួន ក្នុងភារកិច្ចដ៏មានសារៈសំខាន់នេះ តាមការគួរ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម រួមនឹង លោក លោកស្រី អភិបាលរងខេត្ត នៅរសៀលថ្ងៃទី៦ ខខែមេសា ម្ម្សិលមិញ បាន អញ្ជើញ ចូលរួម ទទួលថវិកាចំនួន១៦.០៥០.០០០រៀល ពីមន្ត្រីរាជការនៃសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដេីម្បី រួម គ្នា បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ១៩) នៅ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជា នៅ ក្នុង ប្រទេស កម្ពុជា ទាំង មូល ផង ដែរ ។

គួរ រំលឹក ផង ដែរថា ដោយ អនុវត្ត តាម បទបញ្ជា របស់ សម្តេច ជោ ហ៊ុន សែន និង ក្រសួង សុខាភិបាល ផង នោះ រដ្ឋបាលខេត្តកំពង់ចាម បាន សម្រេច រៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៤កន្លែងក្នុងក្រុងកំពង់ចាម ក្នុង នោះ រួម មាន ១-មន្ទីរពេទ្យខេត្ត ចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាល)។ ២-សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ ស្មើចំនួន១៤២គ្រែ។ ៣-សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ ក្រុមការងារបានរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជំងឺ។ ៤-អាគាររៀនចំនួន២អគារ មាន ចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ ក្រុមការងារបានរៀបចំសំអាត និងបំពាក់សំភារ:បន្ថែម។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ ដោយទីតាំងធំទូលាយមានខ្យល់ កាសចេញចូល គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុកភាពផងដែរ ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,510 Page1,511 Page1,512 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!