Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តកំពង់ធំ៖កម្មកររោងចក្រ ជាច្រើននាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងថ្ងៃទី០៧ ខែមេសា ម្សិលមិញនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០២-១០៣ ភូមិដំរីស្លាប់ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ រវាងរថយន្ត បុករថយន្តពីក្រោយ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង។ករណីនេះ បណ្តាលឲ្យរបួសធ្ងន់មនុស្ស០៤នាក់(ប្រុស០១នាក់គឺអ្នកបើកបររថយន្តដឹកកម្មករ) របួសស្រាល ១៨នាក់(ស្រី) និងខូចរថយន្ត ០២គ្រឿង។
សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនបូព៌ាអាស៊ីម៉ាកហុិនដាយ ពណ៌ស ស្លាកលេខ
ភ្នំពេញ៣C.៩៩០០ (ទិសដៅពីជើងទៅត្បូង ប៉ោយប៉ែត-ភ្នំពេញ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។
ចំណែករថយន្តម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ២M.៦២៧១ដឹកកម្មករទៅរោងចក្រស្គន់(ទិសដៅពីជើងទៅត្បូង) បើកបរដោយឈ្មោះ កន.ចំរើន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (មុខរបរបើកបររថយន្ត)(របួសធ្ងន់)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុប្រមូលវត្ថុតាងរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។ ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបឋម បង្កឡើងដោយអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរ បើកបរក្នុងស្ថានភាពងងុយដេក ទៅបុកគូទរថយន្តដឹកកម្មករ បណ្ដាលឲ្យរថយន្តដឹកកម្មករជ្រុលទៅជាយផ្លូវខាងស្តាំដៃ បុកពំនូកដី បណ្ដាលឲ្យក្រឡាប់រថយន្តតែម្ដង៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីខេត្តសៀមរាបនៅថ្ងៃថ្ងៃទី០៦និង០៧ខែមេសាឆ្នាំ២០២០បានចុះបង្ក្រាបការដ្ឋានជីកយកអាចម៍ដីមួយកន្លែងស្ថិតនៅភូមិសាស្ត្រភូមិចុងឃ្នៀសសង្កាត់ចុងឃ្នៀសក្រុងសៀមរាបខេត្តសៀមរាប។ករណីនេះសមត្ថកិច្ចចម្រុះបានធ្វើការឃាត់គ្រឿងចក្រចំនួន០៩គ្រឿងមានដូចជា៖អេស្កាវ៉ាទ័រចំនួន២គ្រឿង,ឡានដឹកដីចំនួន៧គ្រឿង។
ចំពោះវត្ថុតាងសមត្ថកិច្ច្ចបានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់។ទោះយ៉ាងណានៅថ្ងៃទី០៧ខែមេសាម្សិលមិញសមត្ថកិច្ចបានប្រគល់រថយន្តទាំង៧គ្រឿងឲ្យទៅម្ចាស់ដើមវិញបន្ទាប់ពីធ្វើការស្រាវជ្រាវជាក់ស្តែងទើបដឹងថារថយន្តទាំងនេះបានចូលទៅទិញអាចម៍ដីពីការដ្ឋានខាងលើដោយខុសច្បាប់ដោយអចេតនាពីព្រោះម្ចាស់ការដ្ឋានបានប្រាប់ពួកគាត់ថាការដ្ឋាននេះមានលិខិតអនុញ្ញាតត្រឹមត្រូវ។
ជាមួយគ្នានេះដែរមន្ត្រីបានធ្វើការអប់រំណែនាំពួកគាត់ត្រូវទិញអាចម៍ដីណាដែលមានលិខិតអនុញ្ញាតត្រឹមត្រូវ។ចំណែកចំពោះវត្ថុតាងអេស្កាវ៉ាទ័រចំនួន២គ្រឿងត្រូវបានឃាត់ទុកនិងបិទការដ្ឋានជាបណ្តោះអាសន្នដើម្បីឲ្យម្ចាស់ការដ្ឋានចូលខ្លួនធ្វើការផាកពិន័យអន្តរការណ៍ដោយអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មធនធានរ៉ែ។យ៉ាងនេះក្តីនៅមុនដំបូងករុមហ៊ុនខាងលើមិនឲ្យសមត្ថកិច្ចចូលត្រួតពិនិត្យនោះឡើយ។តែដោយកិច្ចសហការបានឆ្លងយោបល់ថ្នាក់ដឹកនាំខេត្តនិងលោកព្រះរាជអាជ្ញាទើបតំណាងក្រុមហ៊ុនខាងលើបើកទ្វារឲ្យសមត្ថកិច្ចចូលត្រួតពិនិត្យ។មហាជនលើកឡើងថាក្រុមហ៊ុខាងលើទំនងមកអភិវឌ្ឍរបៀប ធ្វើនំអត់ម្សៅអញ្ចឹង៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលជាតិបាន ចាប់ជនសង្ស័យម្នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឈ្មោះ អាត់ អេង ដែលបានបង្ហោះតាមបណ្ដាញសង្គមនូវសកម្មភាព និងរូបភាព គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថព្រះមហាក្សត្រ។

បើយោងតាមលោក ឧត្តមសេនីយ៍ត្រី ហួតសុធី ស្នងការរងទទួលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយថា ៖ នៅរសៀល ថ្ងៃទី០៦ខែមេសា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ នាយកដ្ឋានជំនាញ បានសហការជាមួយផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលមានការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនជាអ្នកអនុវត្តនីតិវិធី ហើយមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តទាំងពីរ បានធ្វើការស្រាវជ្រាវរកឃើញ អនុវត្តដីការបញ្ជាអោយចូលខ្លួនមុខសញ្ញាសង្ស័យ មានឈ្មោះ អាត់ អេង ហៅ អាត់ សំអេង ឬ សេន អាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និង ម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ ដែលបានធ្វើសកម្មភាព និងរូបភាព បង្ហោះតាមបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថអង្គ ព្រះមហាក្សត្រ និងជេរប្រមាថស្ថាប័នផ្សេង និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជា។
ជនសង្ស័យរូបនេះបានបង្កើតបង្ហោះតាមបណ្ដាញសង្គម Facebook និង Tiktok ក្លែងដោយប្រើប្រាស់មធ្យោបាយទូរសព្ទដៃម៉ាកVivo (Y5)ពណ៌ខៀវ ដែលមានគណនី ឈ្មោះដូចខាងក្រោមនេះ ៖
១- ត្រាំងសិលា អង្គរធំភូមិប្រាសាទ
២- សិលា សៀមរាប រឺ សិលា ប្រាសាទ
៣-គណនី Tiktokឈ្មោះ សិលាសៀមរាប។
ក្រោយសាកសួរ សាមីខ្លួនបានឆ្លើយសារភាពថាខ្លួនពិតជាបានបង្ហោះដោយប្រើប្រាស់គណនីដូចខាងលើពិតប្រាកដមែន ដោយប្រើឈ្មោះ និង រូបថតអតីតសង្សារបស់ខ្លួនដើម្បីអោយសមត្ថកិច្ចចាប់អតីតសង្សារខ្លួន ដាក់គុកព្រោះដោយហេតុខឹងអតីតសង្សារមិនរស់នៅជាមួយខ្លួន។ សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់៕SRP

 

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ខេត្តសៀមរាប៖នៅទីបំផុត អ្នកពាក់ព័ន្ធជាង៥០នាក់ នៅក្នុង ស្រុកបន្ទាយស្រី បានឆ្លងផុតរយៈពេលតាមដាន មិនមាន រោគសញ្ញាអ្វីទាំងអស់។ នេះបើតាមការបញ្ជាក់ពីអភិបាលស្រុកបន្ទាយស្រី។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់យ៉ាងដូច្នេះថា
មានដំណឹងល្អមួយ ចង់ជម្រាបជូនពុកម៉ែបងប្អូននៅក្នុងស្រុកបន្ទាយស្រី ដើម្បីអោយបានធូរស្បើយក្នុងចិត្ត និងកាត់បន្ថយការព្រួយបារម្ភខ្លះៗពីកូវីដ១៩។
លោកឃឹម ហ្វីណង់ ថារហូតមកដល់ពេលនេះ អាជ្ញាធរស្រុកបានបញ្ចប់ការតាមដានទាំងស្រុងហើយ ទៅលើសុខភាពរបស់ក្រុមអ្នកពាក់ព័ន្ធជាង៥០នាក់នៅក្នុងស្រុកបន្ទាយស្រី ដែលបានប៉ះពាល់ជាមួយក្រុមជនជាតិបារាំង៣៦នាក់ដែលមានវិជ្ជមានកូវីដ១៩។ ពួកគាត់ទាំងអស់នេះ បានឆ្លងផុតរយៈពេលតាមដានចំនួន៣សប្តាហ៍ដោយមិនមានរោគសញ្ញាអ្វីទាំងអស់ លើកលែងតែប្រជាពលរដ្ឋ២នាក់ដែលមានរោគសញ្ញាសង្ស័យខ្លះៗ តែក៏ត្រូវបានធ្វើតេស្តឃើញអវិជ្ជមានផងដែរ។

រដ្ឋបាលស្រុកក៏បានដកចេញពីបញ្ជីតាមដានសុខភាពប្រចាំថ្ងៃនៅតាមភូមិ ចំពោះបងប្អូនពលករមួយចំនួន ដែលបានវិលត្រលប់ចូលមកភូមិវិញលើសពី១៤ថ្ងៃដោយគ្មានរោគសញ្ញាផងដែរ។

នេះបង្ហាញអោយឃើញថា ស្រុកបន្ទាយស្រីមិនទាន់មានអ្វីគួរអោយព្រួយបារម្ភពីបញ្ហាមេរោគកូវីដ១៩នៅឡើយទេ។ ក៏ប៉ុន្តែអាជ្ញាធរនឹងនៅតែបន្តធ្វើការងារគ្រប់គ្រង តាមដានជាប្រចាំថ្ងៃអោយបានម៉ត់ចត់បំផុតទៅលើមុខសញ្ញាថ្មី តាមរយៈក្រុមការងារដែលបានបង្កើតរួចនៅតាមភូមិទាំង៣៦ក្រុម ដើម្បីបង្កើនទំនុកចិត្តដល់ពុកម៉ែប្អូននៅក្នុងមូលដ្ឋានរបស់ខ្លួន។

នៅក្នុងចុងសប្តាហ៍នេះ រដ្ឋបាលបាលក៏នឹងដាក់អោយដំណើរការមណ្ឌលចត្តាឡីស័ករបស់ស្រុក(ប្រសិនបើមានអ្នកសង្ស័យ) និងបន្តបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ ព្រមទាំងទីប្រជុំជនសំខាន់ៗនៅតាមឃុំផងដែរ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ខេត្តព្រៃវែង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រមការងារថ្នាក់ជាតិចុះជួយជួយខេត្តព្រៃវែង នៅរសៀលថ្ងៃទី៧ មេសានេះ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលមានការសង្ស័យ ពិសេសប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ហើយត្រូវបានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃក្រោមការតាមដានសុខភាពពីក្រុមគ្រួពេទ្យ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តព្រៃវែង។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្ដេច ស ខេង បានមានប្រសាសន៍កោតសរសើរក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាបប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះទាំងការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តវិធានណែនាំដោយក្រសួងសុខាភិបាល។

សម្ដេចក្រឡាហោម ក៏បានបង្ហាញទឹកចិត្តរំភើបរីករាយបន្ទាប់ពីបានសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាពខ្លួនឯងផង និងចូលរួមបញ្ចៀសការឆ្លងជំងឺកូវីដ១៩ជាយថាហេតុណាមួយដល់ក្រុមគ្រួសារ សាញ់ញាតិ និងបងប្អូនក្នុងភូមិ។ សម្ដេចបានចាត់ទុកការការចូលរួមសហការគ្នានេះថាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ការរាត្បាតជំងឺកូវីដ១៩នៅកម្ពុជាយើង និងនៅលើពិភពលោក។

សម្ដេច ស ខេង ក៏បានផ្ដល់ជូននូវម៉ាស់ ទឹកសម្លាប់មេរោគ និងសម្ភារៈមួយចំនួនទៀត ព្រមទាំងថវិកាដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ចពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋ និងជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្ថិតក្រោមការតាមដានសុខភាពនៅតាមអគារសាលារៀន ដែលរៀបចំយ៉ាងសមរម្យដោយអាជ្ញាធរមូលដ្ឋាន៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,509 Page1,510 Page1,511 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!