ខេត្តសៀមរាប៖ស្ត្រីជនបរទេសម្នាក់ត្រូវបានមិត្តរបស់ខ្លួនសម្លាប់រួចជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង ១៥និង៣០ នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍»នៅព្រឹកថ្ងៃទី៧ខែឧសភានេះថាករណី«មិត្តប្រុសសម្លាប់មិត្តស្រី» នេះ ជនរងគ្រោះឈ្មោះ ចន្ថា ហ្គោរ៉េត (CHANTHA GORRET) ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X១៨៥៧៩៩៨ មុខរបរចូលនិវត្តន៍ បានមកជួលផ្ទះនៅចំណុចកើតហេតុខាងលើ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាប បានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារបែកលលាដ៏ក្បាល «ករណីឃាតកម្ម ចាក់និងវត្ថុមុតស្រួច វាយនិងវត្ថុរឹងផ្នែកក្បាល រួចអូសទៅផ្កាប់មុខនិងខ្នើយខ្ទប់បណ្តាលឲ្យចេញលាមកស្ទះដង្ហើមស្លាប់»។
សមត្ថកិច្ចដដែលបានបន្តថាតាមការអង្កេតស្រាវជ្រាវ គឺជនដៃដល់ គឺជាមិត្តប្រុសរបស់ជនរងគ្រោះ ដោយជនដៃដល់មានឈ្មោះ ម៉ឺន វិមុល «មិត្តប្រុសដែលស្នាក់នៅជាមួយគ្នា» ភេទប្រុសអាយុប្រហែល ៣៦ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ (រត់គេចខ្លួនបាត់)។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថាករណីឃាតកម្មនេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប កំពុងតែស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ រក្សាទុកនៅកន្លែងកើតហេតុរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP
ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប បានថ្លែងថា យើងមិនអាចធ្វេសប្រហែសបានឡើយ រហូតមកទល់ពេលនេះ ខេត្តសៀមរាបយើង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួន៦១នាក់ហើយ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅឡើយទេ។



ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន៩តោន ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។