ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្លូវកៅស៊ូ។
សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកហុងដា ឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AK5954 បើកបង្ហោះពីកើតទៅលិច បុកនឹងម៉ូតូម៉ូតូ ZooMERX ពណ៌ក្រហម ពាក់ស្លាកលេខ ប.មានជ័យ1W.7053 បើកពីលិចទៅកើត បណ្ដាលអោយស្លាប់មនុស្ស០៣នាក់ និងរបួសធ្ងន់ម្នាក់។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែលបានស្លាប់ ១/ឈ្មោះសុខ ចាន់រ៉ត់ ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅភូមិត្រាវកៀត ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជាអ្នកបើកបរម៉ូតូម៉ាកZooMERX)។ ២/ឈ្មោះវ៉ន ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជាអ្នកបើកបរម៉ូតូម៉ាកហុងដា) ៣/ឈ្មោះខន ឃា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប(អ្នកជិះពីក្រោយម៉ូតូហុងដា)។ អ្នករបួសធ្ងន់ឈ្នោះ ឈន កូឡាប ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប(អ្នកជិះពីក្រោយម៉ូតូZOOMWERX) ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យស្រុក។ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមូ៉តូរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយ៕SRP


