Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២២

ភ្នំពេញ៖ករណីព័ត៌មានបានផ្សព្វផ្សាយថាមានល្បែង ស៊ីសង (ភ្នាល់ទឹកភ្លៀង) ស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា ប៉ូលិសបដិសេធថា ពុំមានលេងនោះទេ។

ប៉ូលិសរាជធានីភ្នំពេញបានចេញមុខបកស្រាយថា៖ បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានយករូបភាពគ្មានប្រភពច្បាស់លាស់ និងសរសេរចុះផ្សាយថា “ទីតាំងល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ជាច្រើនកន្លែងស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា កំពុងបើកដំណើរលេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ ខណ្ឌ និងអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាប” ភ្លាម នោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ជាលទ្ធផលកម្លាំងសមត្ថកិច្ចពុំឃើញមានការល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ​។

បើទោះបីមានការបដិសេធពីនគរបាលរាជធានីភ្នំពេញ បែបនេះក្ដី ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ល្បែងភ្នាល់ទឹកភ្លៀងនៅសង្កាត់អូឬស្សី ២ បានបើកដំណើរការជាច្រើនថ្ងៃមកហើយដោយមានការភ្នាល់គ្នារាប់ពាន់ម៉ឺនដុល្លារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២២

ខេត្តព្រះវិហារ៖មានការលើកឡើងក្រុមហ៊ុន PNT បានធ្វើសកម្មភាពទិញឈើចូលក្រុមហ៊ុនដោយខុសច្បាប់ ដែលឈើទាំងនោះ ពួកឈ្មួញបានកាប់ឈើ និងដឹកជញ្ជូនឈើ ក្នុងតំបន់ស្នូលព្រៃឡង់ ដែលក្រុមឈ្មួញដឹកតាមរយៈគោរយន្តកន្ត្រៃជាច្រើនគ្រឿង និងរយន្តបាកង់។

ក្រុមហ៊ុន PNT មួយនេះធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាករបស់មនុស្ស២នាក់។ នេះបើតាមសំដីរបស់ប្រជាពលរដ្ឋសហគមន៍។

ក្រុមហ៊ុន PNT co ltd មានទីតាំងនៅភូមិបរកិល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដែលមានលោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានអោយថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់ឈើជាច្រើន និងបោះជំរំលួចកាប់ឈើ និងអាច្រៀកឈើជាច្រើនទីតាំង នៅចំណុចក្បែៗព្រៃឡង់ បន្ទាប់ពីសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកយកឈើទៅលក់ឲ្យក្រុមហ៊ុន PNT របស់ឧកញ៉ាម្នាក់។

លោកបានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន PNT គឺមានឈ្មោះ ចាប សារ៉ន ជាមេកាក្រុមហ៊ុន និងជាអ្នកគៀងគរទទួលខុសត្រូវ ពលរដ្ឋយកគោយន្តកន្រ្តៃដឹកឈើស៊ីឈ្នួលចូលទៅក្រុមហ៊ុន PNT។

សូមជម្រាបថាថ្មីៗនេះ អំឡុង ខែមីនា និងខែមេសា ឆ្នាំ២០២២នេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករ និងអ្នកអារឈើជាច្រើន កំពុងកាប់ឈើ និងអារច្រៀកឈើជាប្រភេទ ឈើអារ គ្រឿងផ្ទះ ឈើឃ្លុំ ជាច្រើនទីតាំង រួមមាន ចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល,ព្រៃ ស្រឡៅ និងចំណុចស្រែតាង៉ុត និងកន្លែងផ្សេងទៀត។ ឈើទាំងនោះ គេដឹកចូលទៅលក់ឲ្យក្រុមហ៊ុន PNT co ltd ហើយបំលែងជាឈើស្របច្បាប់ដឹកតាមរថយន្តយីឌុប រថយន្តV1ជាច្រើនគ្រឿង ទៅចែកចាយតាមខេត្តផ្សេងទៀត និងតាមដេប៉ូឈើនានាក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ គេនៅពុំទាន់ឃើញក្រុមហ៊ុន PNT ធ្វើសេចក្ដីបំភ្លឺជុំវិញការចោទប្រកាន់នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម។

សម្ដេចហ៊ុន សែន លើកឡើងបែបនេះក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារនៃប្រទេសជប៉ុន នៅវិមានសន្តិភាព នៅថ្ងៃសុក្រ នេះ។

ក្នុងជំនួប លោក យ៉ាម៉ាហ្សាគីកូជី បានគោរពកោតសរសើរកម្ពុជាដែលបានបញ្ជូនកងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។ លោក ក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របទៅតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។

លោក យ៉ាម៉ាហ្សាគី បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា លោក បានជួបពិភាក្សាការងារជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិ ផ្ដោតការយកចិត្តទុកដាក់លើការហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពីអំពើភេរវកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២២

ភ្នំពេញ៖ករណីឃាតកម្ម នៅខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៨ ខែមេសាម្សិលមិញ នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ជនសង្ស័យឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ។

សូមបញ្ជាក់ថាឃាតកម្មកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦ នៅចំណុចក្នុងបន្ទប់ជួលលេខ ៥បេ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ២១ឆ្នាំ។

បុរសរូបនេះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព «សម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រច័ណ្ទ ហើយក៏យកខ្សែភ្លើងរិតកសម្លាប់» ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានយកទូរស័ព្ទនិងម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថាប្រតិបត្តិការធ្វើឡើងដោយនាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយនគរបាល រាជធានីភ្នំពេញ និងនគរបាលខេត្តព្រះវិហារ។ ក្នុងនោះក៏បានដកហូត ទូរស័ព្ទ១គ្រឿងម៉ាក របស់ជនរងគ្រោះផងដែរ។

ក្រោយសាកសួរ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឲ្យទៅនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២២

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់និង៣នាក់ទៀតរងរបួសស្រាល ករណីរន្ទះបាញ់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោ១៤និង១០នាទី នៅចំណុចវត្តចាស់ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

របាយការណ៍របស់នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះថាប់ សុភ័ក្រ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀនកាត់ដេរ ទីលំនៅបច្ចុប្បន្នភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ឈ្មោះ ប៊ូ វន្ថា ភេទប្រុស អាយុ៤០ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (របួសស្រាល)។
ឈ្មោះ លឹម សា ចាន់ ភេទស្រី អាយុ៧៥ឆ្នាំ របស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប( របួសស្រាល)។
តាមការបំភ្លឺរបស់ឈ្មោះ ប៊ូ វន្ថា ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរគ្រូបរមី (អ្នកមកជាមួយជនរងគ្រោះ ) បានអោយដឹងថា ខ្លួនជាមួយជនរងគ្រោះ នឹងបក្សពួកមានគ្នា១៥នាក់ បាននាំគ្នាមកភ្នំគូលែននៅចំណុចវត្តចាស់ ដើម្បីធ្វើការតាំងសមាធិ ពេលមកដល់ពួកខ្លួនបានទៅសុំកន្លែងព្រះសង្ឃ ដើម្បីសមាធិ។ ក្រោយពីព្រះសង្ឃអនុញាត្តហើយ ខ្លួននឹងបក្សបានរ៉ៃប្រាក់គ្នាដើម្បីទិញសម្ភាររៀបចំកន្លែងសមាធិ លុះមកដល់វេលាម៉ោង ១៤ នឹង ១០ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២២២ ស្រាប់តែមានភ្លៀងធ្លាក់មួយមេលាយឡំទៅដោយខ្យល់នឹងរន្ទះ ភ្លាមនោះខ្លួននឹងបក្សពួក បានចូលទៅជ្រកក្រោមកុដ្ឋ លោក ស្រាប់តែមានរន្ទះបានបាញ់ចំកុដ្ឋលោកបណ្ដាលអោយត្រូវជនរងគ្រោះ សន្លប់បាត់បង់ស្មារតី ពេលនោះបក្សពួករបស់ខ្លួនបានជួយសង្រ្គោះដោយធ្វើចលនាបេះដូង ហើយបន្តដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាព ស្រុកស្វាយលើ ពេលទៅដល់ជនរងគ្រោះបានស្លាប់ទៅហើយ។

របាយការណ៍បន្តថាយោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុរបស់កំលាំងជំនាញ នឹងគ្រូពេទ្យមណ្ឌលសុខភាពស្វាយលើជនរងគ្រោះគឺស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដ៏មែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបុកនិងរ៉ូឡូបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០១ រំលងអាធ្រាត ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចលើផ្លូវក្រាលកៅស៊ូរថ្មី ស្ថិតនៅ្នក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកសង់កូរ៉េ ពាក់ស្លាកលេខសៀមរាប1J-8939 បើកបរដោយឈ្មោះរឿន សាន ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយបានបើកទៅបុកជាមួយរ៉ូឡូកិនបង្ហាប់ផ្លូវចតទុកចោល បណ្តាលឲ្យស្លាប់តែម្ដង។

មូលហេតុ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងស្ថានភាពល្បឿនលឿន និង ម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវ។

បច្ចប្បន្នវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុករងចាំការដោះស្រាយបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២២

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៅរសៀល ថ្ងៃពុធនេះ   បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។
ក្នុងឱកាសបិទសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន០៦ចំណុចដូចខាងក្រោម៖
១- បន្តពង្រឹងប្រព័ន្ធអប់រំឲ្យមានភាពធន់បុរេសកម្ម ឆ្លើយតបទៅ នឹងបរិការណ៏ជាតិអន្តរជាតិ ដែលកំពុងមានការប្រែប្រួល។ បន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្នព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សនិស្សិត និងយុវជនដែលរងផលប៉ះពាល់ដោយកូវីដ-១៩។

២- ណែនាំឱ្យកសាងប្រព័ន្ធ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈធានាភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមមានការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន។

៣- បន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិត  វីដេអូបង្រៀន និងមាតិកាឌីជីថលលើមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។

៤- បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និង យុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា  «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាននៅតាមសហគមន៍ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារនៅក្នុងសង្គម ។

៥- បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសមាគមកីឡាមហាជន សហព័ន្ធ-កីឡា បំប៉ន និងហ្វឹកហាក់កីឡាករជម្រើសជាតិ និងកីឡាករថ្នាលឱ្យបានដិតដល់ ជំរុញសកម្មភាពអប់រំកាយនិងកីឡានៅតាមគ្រឹះស្ថានសិក្សាឱ្យបានផុសផុល។

៦- បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម «៣កុំ និង ៣ការពារ» ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាព ចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ។ បន្តយកចិត្តទុកដាក់គាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយសិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោល ដោយសារជំងឺ កូវីដ-១៩។ ត្រង់ចំនុចនេះ សម្តេចតេជោបានមានបានប្រសាសន៍ថា បើទោះបីកាតព្វកិច្ចពាក់ម៉ាស ត្រូវបានលើកលែង តែសម្តេចនៅតែលើកទឹកចិត្តឱ្យមានការពាក់ម៉ាស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២២

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បន្តថា ជាការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងលើសផែនការ៥ពាន់លានដុល្លារ តែទោះជាយ៉ាងនេះក្តី យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការកែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត បាននៅពេលខាងមុខ។

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់បែបនេះ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃពុធ នេះក្នុងឱកាស បានអនុញ្ញាតឲ្យលោក ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ បានជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ លោក ឌិញ ទៀនហ្ស៊ុង បានគោរពវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ជំងឺកូវី-១៩ របស់ប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ។ លោកក៏បានគោរពរាយការណ៍ជូនសម្តេចតេជោអំពីស្ថានភាព ក៏ដូចជាការទប់ស្កាត់ជំងឺ Covid-19 នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ភាពស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍ របស់រដ្ឋធានីហាណូយ និងការប្ដេជ្ញាចិត្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវារដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ដូចជាការពង្រីក ពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបាននូវភាពជោគជ័យ នូវរាល់សេចក្តីថ្លែងការក៏ដូចជាកិច្ចព្រមព្រៀងទាំងឡាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែបានព្រមព្រៀងគ្នាកន្លងមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២២

ភ្នំពេញ៖នៅវិមានសន្តិភាព សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ជាប្រទេសដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ។

សម្តេចហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក ចនសេន ដឺសុន អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឲ្យកម្ពុជា ទទួលបានសន្តិភាពពេញលេញ រួមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

សម្តេចហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាលអូស្ត្រាលី ដែលដរាបរៀងមក តែងបានផ្ដល់ជំនួយដល់កម្ពុជា រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ។

សម្ដេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃពុធនេះ នៅក្នុងឱកាស ទទួលជួបលោក ឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោក ចនសេន ដឺសុន បានគោរពជម្រាបជូនសម្តេចតេជោថា លោក ពិតជាមានសេចក្ដីរំភើប ដែលបានវិលត្រឡប់មកកម្ពុជាវិញ និងជាប្រទេសដែលលោក មានអនុស្សាវរីយ៍យ៉ាងច្រើន និងមិត្តភ័ក្រ្តយ៉ាងច្រើន ស្របពេលជាមួយខួប ៣០ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។

លោក ចនសេន ដឺសុន បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅទូទាំងប្រទេស។
លោកបានមានប្រសាសន៍បន្ថែមថា ជាមួយការចូលរួមចំណែកក្នុងកិច្ចការពិភពលោក កិច្ចការតំបន់ និងជាពិសេស ប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២២

ភ្នំពេញ៖គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩០,៩៥%ហើយ ត្រៀមនឹងបញ្ចប់ដាក់ឱ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២។ នេះបើតាម លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លៃប្រាប់ពីម្សិលមិញ។

លោកស៊ុន ចាន់ថុល នៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនសរុបប្រមាណ៣០០នាក់ ធ្វើទស្សនកិច្ច សិក្សាស្វែងយល់ ពីការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងប្រជាពលរដ្ឋផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២២

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ បានអនុញ្ញាតជូនលោកស្រី Nenette Motus នាយិការប្រចាំថ្នាក់តំបន់ របស់អង្គ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

សម្ដេចស ខេង បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី Nenette Motus ហើយក្នុងឱកាសនៃជំនួបនេះ សម្ដេចក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងគណៈកម្មការអន្តរក្រសួង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកដែលអង្គការ IOM បានផ្ដល់មករាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។

សម្ដេចក៏បានថ្លែងអំណរគុណចំពោះការដឹកនាំរបស់លោកស្រី និងបានសម្ដែងក្ដីសង្ឃឹមថាលោកស្រីនឹងបន្តផ្ដល់កិច្ចសហការគាំទ្រដល់ការងារទេសន្តប្រវេសន៍ដែលជាកិច្ចការងារដ៏មានសារៈសំខាន់នេះ។ សម្ដេចក៏បានជម្រាបជូនដែរថានៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានធ្វើកិច្ចការងារជាច្រើន ពាក់ព័ន្ធនឹងការងារទេសន្តប្រវេសន៍នេះ ពិសេសនៅពេលមានពលរដ្ឋវិលត្រឡប់មកតាមព្រំដែនកម្ពុជាថៃ ហើយដែលការនេះមានការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការ IOM។

សម្ដេចក៏បានមានប្រសាសន៍អំពីការផ្ដល់ជំនួយសាងសង់មជ្ឈមណ្ឌលសំចតទេសន្តប្រវេសន៍ពីសំណាក់អង្គការ IOM ដើម្បីទទួលពលរដ្ឋឆ្លងដែនក្នុងស្ថានភាពកូវីដ-១៩។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ទាំងក្រសួងស្ថាប័ន និងដៃគូ រួមទាំងប្រជាពលរដ្ឋដែលបានរួមចំណែកធ្វើការងារពាក់ព័ន្ធនឹងទេសន្តប្រវេសន៍នៅកម្ពុជា។

លោកស្រី Nenette Motus បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើការងារដ៏មានសារៈសំខាន់នេះ និងទទួលយកការជួយគាំទ្រពីអង្គការ IOM លើការងារទេសន្តប្រវេសន៍ដោយលោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះចាប់ពីឆ្នាំ១៩៩៣មក ដែលក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់កិច្ចសហការលើការងារនេះយ៉ាងល្អប្រសើរ។

លោកស្រីក៏បានសម្ដែងការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងជំងឺរាត្បាតកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដែលទទួលបានលទ្ធផលប្រសើរល្អជាគេក្នុងតំបន់លើការងារប្រយុទ្ធប្រឆាំងកូវីដ-១៩។ លោកស្រីក៏បានអបអរសាទរកម្ពុជាដែលជាប្រទេសទទួលបានជ័យលាភីល្អក្នុងការងារគ្រប់គ្រងអន្តោប្រវេសន៍ និងបានទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

លោកស្រីបានជម្រាបជូនសម្ដេចដែរថាអង្គការ IOMមិនត្រឹមតែធ្វើការងារទេសន្តប្រវេសន៍ ការងារទទួល និងជួយធ្វើសមាហរណកម្មពលរដ្ឋក្នុងសង្គមប៉ុណ្ណោះទេ តែអង្គការនេះក៏យកចិត្តទុកដាក់លើបញ្ហាប្រឈមសាកលផងដែរ គឺបញ្ហាបម្រែបម្រួលអាកាសធាតុដែលបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើឱ្យមានចលនាបម្លាស់ទី នាំទៅដល់ការធ្វើទេសន្តប្រវេសន៍របស់ប្រជាជន។

សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះការវាយតម្លៃអំពីការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជា ហើយសម្ដេចក៏ចាត់ទុកដែរថាជោគជ័យមួយផ្នែកនៃការគ្រប់គ្រងជំងឺនេះក៏មិនអាចកាត់ផ្ដាច់ពីការចូលរួមចំណែកពីអង្គការIOMដែរ ពិសេសការជួយរៀបចំឱ្យមានមណ្ឌលសំចតពលរដ្ឋវិលចូលប្រទេសតាមច្រកព្រំដែន ដែលកត្តានេះជាការរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។

សម្ដេចក៏បានសម្ដែងការគាំទ្រចំពោះការវាយតម្លៃ និងការគិតគូរបស់អង្គការ IOM អំពីបញ្ហាបម្រែលបម្រួលអាកាសធាតុដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ សម្ដេចជាថ្មីម្ដងទៀតក៏សង្ឃឹមជឿជាក់ថាលោកស្រី និងអង្គការIOMនឹងបន្តជួយកម្ពុជាលើការងារទេសន្តប្រវេសន៍ និងការងារបម្រែលប្រម្រួលអាកាសធាតុនេះ ហើយសម្ដេចសូមជូនពរលោកស្រី និងសហការីទទួលបានជោគជ័យក្នុងបេសកកម្មការងារនៅកម្ពុជា ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួសធ្ងន់និងពីរនាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់ ២គ្រឿងបុកគ្នា។

ហេតុការណ៍នេះបានកើតឡើង ថ្ងៃអង្គារទី ២៦ ខែមេសា ឆ្នាំ ២០២២ នៅវេលាម៉ោង៧និង៥០នាទី ស្ថិតនៅចំណុចភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីទី១ រថយន្តម៉ាក អ៉ីយ៉ានដាយ គូសូ ពណ៌ស ពាក់ស្លាកលេខ សៀមរាប ៣A២៨៧៥ ដឹកខ្សាច់ បើកបរដោយឈ្មោះ វង្ស វ៉ុន ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិអូរឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសស្រាល) មានទិសដៅពីកើតទៅលិច បានបុកនឹងរថយន្ត អ៉ីយ៉ានដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ ៣F០៦៦០ បើកបរដោយឈ្មោះផា សុភឿត ភេទប្រុសអាយុ ២២ ឆ្នាំ មានទីលំនៅនៅភូមិទួលតាហោ ឃុំអូររាំងឪ ស្រុកអូររាំងឪ ខេត្តកំពង់ចាម (របួសធ្ងន់) មានទិសដៅពីលិចទៅកើត និងព្រូម្នាក់រងរបួសស្រាល។

របាយការណ៍បានបន្តថា ក្នុងហេតុការណ៍នេះបណ្ដាលឲ្យខូចខាតរថយន្តចំនួនពីរគ្រឿង នឹងមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។ តាមរបាយការណ៍បានបញ្ជាក់ថា មូលហេតុសង្ស័យរថយន្តពាក់ផ្លាកលេខ ភ្នំពេញ ៣F០៦៦០ បើកបរមិនប្រកាន់ស្ដាំ។

បើទោះបីមានការអះអាងរបស់សមត្ថកិច្ចយ៉ាងនេះក្ដី ភាគីម្ចាស់រថយន្ត ពាក់ផ្លាកលេខភ្នំពេញ ៣F០៦៦០ សុំធ្វើការបដិសេធទាំងស្រុងថា ខាងរថយន្តរបស់គេ មិនបានខុសដូចរបាយការណ៍បញ្ជាក់របស់សមត្ថកិច្ចនោះឡើយ។ ដោយលោក អះអាងថា ខាងរថយន្តម៉ាក អ៉ីយ៉ានដាយ គូសូ ពណ៌ស ពាក់ស្លាកលេខ សៀមរាប ៣A២៨៧៥ បើកមកបុករថយន្តរបស់លោកទាំងកំរោល បណ្ដាលឲ្យតៃកុងខាងរថយន្តរបស់លោក បានរងរបួសធ្ងន់បាក់ជើង ហើយព្រូម្នាក់របួសផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page252 Page253 Page254 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×