ខេត្តសៀមរាប៖«គំនិតនិងបញ្ញា ជាទុន ដំបូងនៃអាជីវកម្ម» ៖ក្នុងលោកយើងនេះ គ្មានអ្នកណាម្នាក់កើតមកចេះរកស៊ី ឬធ្វើជំនួញតែម្ដងនោះទេ ” ពួកគេចេះ ពីព្រោះគេរៀន ពីការងារជាប្រចាំ” ហើយមានមនុស្សជាច្រើន តែងតែព្រួយបារម្ភ នៅការងារធ្វើជំនួញ ជាពិសេសនោះ ” ទំហំចំណាយ ធំជាងទំហំចំណូល ហើយអូសបន្លាយរយៈពេលយូរ ពេលវេលាទាំងអស់នោះនឹងក្លាយជាបំណុល” ប៉ុន្តែ ប្រសិនបើ ម្ចាស់អាជីវកម្មរៀនបានលឿន និង បង្កើតយុទ្ធសាស្ត្រនៃប្រាក់ចំណូល ឲ្យបានប្រសើរឡើង គឺជាជម្រើសល្អបំផុត ”
ប្រហែលជាអ្នកមានសំណួរត្រូវការពិចារណា:
តើអ្នកមានជំនាញអ្វី ធ្វើអ្វីខ្លះ ដើម្បីឲ្យចំណូលបច្ចុប្បន្នកើតឡើងទ្វេដង?
តើអ្នកទទួលស្គាល់ដែរថា ភាពខ្វះខាតនៃចិត្តសាស្ត្រចំណូល និងទំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួនទើបធ្វើឲ្យអ្នកជាប់បំណុល?
ជាទូទៅអ្នកប្រកបរបរ ឬ ធ្វើអាជីវកម្មផ្សេងៗពួកគាត់អាចដឹង ឬ ពួកគាត់គួរតែដឹងថា ការខ្ចីប្រាក់អាចជាដើមទុនដើម្បីបង្កើនប្រាក់ចំណេញ ប៉ុន្តែអាចក្លាយជាបំណុលដែលមានកម្លាំង បំផ្លាញអាជីវកម្មរបស់អ្នកបាន ប្រសិនបើខ្វះខាតយុទ្ធសាស្ត្រប្រាក់ចំណូល
ជាពិសេសនោះនៅពេលដែលអ្នកអាក់ខានចងជាប្រព័ន្ធសកម្មភាព សាច់ប្រាក់ឲ្យសុវត្ថិភាពដែលស្ថិតក្នុងពេលគ្រោះថ្នាក់ដូចជា:
1. ម្ចាស់អាជីវកម្មមានបញ្ហាសុខភាពធ្ងន់ធ្ងរ
2. គ្រោះធម្មជាតិក្នុងតំបន់ដែលធ្វើអាជីវកម្ម
3. ពិភពលោកក្រឡាប់ ឬ មានវិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេសដែលអ្នកកំពុងធ្វើជំនួញ
4. គុណភាពការងារមិនត្រូវបានបំពេញគ្រប់គ្រាន់ ដើម្បី បម្រើជូនអតិថិជន
5. ដៃគូប្រកួតប្រជែងដ៏រឹងមាំមកចាប់យកទីផ្សារ
អ្វីទាំងអស់ដែលជាចំណុចគ្រោះថ្នាក់ នោះអាចក្លាយជាភាពធម្មតា ប្រសិនបើអ្នកអាចផ្លាស់ប្ដូរស្ថានការណ៍ឲ្យប្រសើរឡើងវិញបាន នោះ។
មិត្តភក្តិខ្ញុំជាច្រើនស្តីបន្ទោសខ្លួនឯង ឬ មានការតូចចិត្ដ ពីព្រោះពួកគេនិយាយថា” កាលពី ដប់ឆ្នាំមុនដីនៅតំបន់នេះថោកៗហើយគ្មានអ្នកណាទិញឡើយ” ខ្ញុំឈរស្តាប់ពួកគាត់យ៉ាងស្ងៀមស្ងាត់ដើម្បីឲ្យយល់បានថាពួកគាត់ ចង់និយាយអ្វីបន្តទៀត ប៉ុន្តែខ្ញុំបានគិតផ្ទុយពីពួកគាត់ កាលនោះដីតម្លៃថ្លៃណាស់ ពីព្រោះខ្ញុំគ្មានលទ្ធភាពទិញឡើយ ឬ ឯពួកគាត់និយាយថាដីបច្ចុប្បន្ននេះថ្លៃណាស់ ប៉ុន្តែ ពួកគាត់អាក់ខានមិនបានគិត “ តើតម្លៃដី នឹងកើនឡើង “ ប៉ុន្មានដងទៀតនៅពេលដប់ឆ្នាំទៅមុខ?
ឧទាហរណ៍ខាងលើគ្រាន់តែជាការលើកឡើងអំពីការផ្លាស់ប្ដូររបៀបគិត ពីព្រោះអ្វីដែលយើងជួបយើងត្រូវតែរកវិធីដោះស្រាយ “ គ្រប់ពេលដែលអ្នកស្វែងរកអ្នកនឹងជួប “ បំណុលធ្វើឲ្យអ្នកផ្លាស់ប្ដូររបៀបគិតនឹងផ្លាស់ប្ដូរវិធីណោះស្រាយ អ្វីដែលអ្នកគិតថាបញ្ហាធំនៅថ្ងៃនេះមិន ជាមានបញ្ហាធំនៅថ្ងៃស្អែកឡើយ។
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD.
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម
និងចែកចាយអាហារ)
