Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ «តម្លៃនៃគំនិតនិងទង្វើ»

” មនុស្សកម្រិតទាប ជឿសម្ដីរបស់មនុស្ស មនុស្សកម្រិតខ្ពស់ ជឿ កំពស់ទង្វើ និងលទ្ធផល
ជាក់ស្ដែង”

ចំពោះការធ្វើជំនួញវិញ ក៏មានកម្រិត ទំហំ ជំនឿ នៃអតិថិជន ផ្សេងៗ គ្នាផងដែរ ។
យើងអាច រៀននិង យល់បានខ្លះតាមរយៈទង្វើរនិងលទ្ធផលដែលពួកគេបានធ្វើពីព្រោះទាំងអស់នោះទាក់ទងជាមួយជម្រៅ នៃការគិតដែលចេញពីក្តីស្រម៉ៃ ឬគោលបំណងរបស់ពួកគេ ។

ចំពោះសហគ្រិនដែលមានគោលបំណងជាក់លាក់ «ហេតុអ្វី ដែលពួកគេបង្កើតជំនួញនោះឡើង» ពួកគាត់បានចំណាយពេលវេលាផ្តោតទៅលើគោលបំណងនោះហើយតែងតែឲ្យមនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធយល់ឲ្យផ្ដោតជាបំណងរួម និងតែងតែបើកជំហរ «Openess» ដើម្បីអោយអ្នកទាំងនោះសម្រេចចិត្តទទួលយកការទទួលខុសត្រូវក្នុងបុព្វហេតុដើម្បីអោយបានសម្រេចបំណងនិងគោលដៅរៀងខ្លួន។

ក្រុមសហគ្រិនទាំងអស់នោះតែងតែ ជួល និងថែទាំមនុស្ស អោយនៅជុំវិញខ្លួន ដែលជឿលើគោលបំណង ឬចក្ខុវិស័យ របស់ពួកគេតែប៉ុណ្ណោះ។ ពីព្រោះពួកគេយល់ច្បាស់ណាស់ថានៅក្នុងពិភពលោកនេះមានការបែងចែក មនុស្សជាពីរក្រុម «អ្នកដែលជឿលើចក្ខុវិស័យលើពួកគាត់ និងអ្នកដែលមិនជឿ» សហគ្រិន មិនមានប្រើជំនាញអ្វីក្រៅពីការចេះរៀបចំនិងថែទាំមនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគាត់ដែលពួកគេទាំងអស់ជាអ្នកទទួលបន្ទុកថែទាំកិច្ចការចម្បងៗ សម្រាប់គោលបំណងនៃចក្ខុវិស័យរបស់សហគ្រិន ។

វាជាការពិតណាស់សហគ្រិនទាំងនោះមិនបានផ្ដោតទៅលើការងារតូចតាចដែលនាំអោយដក់ជាប់នៅក្នុងខួរក្បាលរបស់គេឡើយ ពីព្រោះពីគេមាន៖

១. ការផ្ដោតទៅលើគោលបំណង

២. រក្សាអោយមានភាពស្ងៀមស្ងាត់និងអត់ធ្មត់ ដើម្បីអោយ មានភាពធម្មតា ដោយមិនប្រកាន់ខ្លួនជាតួនាទីឬ ឋានៈអ្វីឡើយ «បង្កើតអោយមានភាពទំនាក់ទំនងស្និទ្ធស្នាលក្នុងប្រព័ន្ធការងារ»

៣.រក្សាការប៉ុនប៉ងគិតនៅកម្រិតខ្ពស់នៅក្នុងផ្នត់គំនិត «Growth Mindset» ពីព្រោះពួកគេយល់ថាបើគ្មានការសំលៀង ការដុះផ្នត់គំនិតអោយសមស្របទៅនឹងគោលបំណងទេនោះពួកគេអាចវង្វេងផ្លូវដែលធ្វើឲ្យគេចុះចាញ់និងបរាជ័យដោយបោះបង់ហេតុផល ដែលពួកគេបានចាប់ផ្តើម។

ដូច្នេះប្រសិនបើយើងយល់អំពីគោលបំណងជាក់លាក់អំពីមូលហេតុដែលយើងធ្វើអាជីវកម្ម យើងតែងតែទទួលបានកម្រិតជោគជ័យតាំងពីគ្រានៃការចាប់ផ្ដើម ពីព្រោះគោលបំណង ឬបុព្វហេតុមិនធ្វើអោយយើងបោះបង់ ឬចុះចាញ់ឡើយ «អ្នកបោះបង់មិនដែលជោគជ័យ អ្នក ជោគជ័យមិនដែលបោះបង់»។ និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. មាន PAPAYA REAL ESTATE ( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍) និង PAPAYA GARDEN ( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ក្រោយពីមានការបង្ហោះព័ត៌មានតាម ហ្វេសប៊ុក ថា មានល្បែងស៊ីសង ប៉ូលិសចុះទៅរកបង្ក្រាបតែ រកមិនឃើញការលេងល្បែងដូចការបង្ហោះឡើយ ហាក់បីអ្នកលេងដឹងខ្លួនជាមុន។

ពាក់ព័ន្ធករណីនេះ អធិការស្រុកប្រាសាទបាគង
លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានបំភ្លឺថា៖ បន្ទាប់ពីឃើញ មានការបង្ហោះ ផ្សាយតាមហ្វេសប៊ុគថា មានករណី លួចលេងល្បែងស៊ីសង នៅចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ក្នុងនាមអធិការនៃអធិការស្រុកប្រាសាទបាគង ខ្ញុំបាទបានចាត់តាំង កម្លាំងចុះស្រាវជ្រាវ រកទីតាំងនេះ តែពេលទៅដល់ គឺមិនឃើញមានវត្តមាន អ្នកលែងល្បែងនៅទីតាំងនោះទៀតឡើយ។

អធិការបន្តថា បច្ចុប្បន្នយើងខ្ញុំ បានរៀបចំកម្លាំង រង់ចាំឃ្លាំមើលនៅទីតាំងនោះ បើឃើញមានយើងខ្ញុំនឹងធ្វើការបង្ក្រាបភ្លាម ជាមួយគ្នានេះក៏សូមអរគុណដល់បងប្អូនអ្នកសាព័ត៌មាន និងសូមស្នើរដល់បណ្ដាអ្នកសារព័ត៌មាន ផ្តល់កិច្ចសហការ រាយការណ៍ មកខ្ញុំផ្ទាល់ក្នុងករណីឃើញមានការលែងល្បែងស៊ីសង នៅទីតាំងផ្សេងៗទៀត ដើម្បីយើងខ្ញុំអាចចាត់វិធានការ បានទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២១

ខេត្តប៉ៃលិន៖តំណាងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន បាននាំគ្នាផ្ដិត មេដៃប្ដឹងលោក សូ សុខុន ប្រធានមន្ទីរ នឹងលោក កែវ សុវត្ថិ អនុប្រធានមន្ទីរ ទៅកាន់លោក ជា សុផារ៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដោយធ្វើការចោទប្រកាន់លោក ទាំងពីរ ពុំមានសមត្ថ ភាពដឹកនាំ និងគ្មានជំនាញលើកិច្ចការសុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមលិខិត របស់តំណាងមន្ត្រីរាជ ការក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន ចុះថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ បានបញ្ជាក់ថា “ យើងខ្ញុំទាំងអស់គ្នា មិនពេញចិត្ត លើការដឹកនាំ របស់លោក សូ សុខុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រធានមន្ទីរ និងលោកកែវ សុវត្ថិ បន្ទុកសុរិយោដី ពុំមានសមត្ថភាពដឹកនាំ និងគ្មាន ជំនាញលើកិច្ចការ សុរិយោដី បក្ខពួកនិយម ខ្វះការចូលរួមមតិ និងការសម្រេចចិត្ត នានា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពុំស្ថិតក្នុងគន្លង នៃ រចនា សម្ព័ន្ធនៃការចាត់តាំង និងសេចក្ដីសម្រេច ជាមួយនឹងការវាយតម្លៃចំពោះបុគ្គល ទាំងពីររូបនេះពុំស័ក្តិសមជាមន្រ្តីដឹកនាំអង្គភាព ”។
ពាក់ព័ន្ធទៅនឹងករណីនេះ បណ្ដាញសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពី លោក សូ សុខុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភា ជាតិនៃកម្ពុជា បានអំពាវនាវ សូមបងប្អូនជនរួមជាតិបន្តការប្រុងប្រយ័ត្នខ្ពស់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចហេង សំរិន បានបន្តថា ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសយើងបានប្រឈមការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាថ្មី ពិសេស នៅតាមរាជធានី ខេត្តមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តារ ខេត្តជាប់ព្រំដែនប្រទេសជិតខាង។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់វិធានការនានាដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ សំដៅការពារ និងបញ្ចៀសឱ្យផុតពីការឆ្លងរាលដាលកាន់តែធំឡើង ហើយដែលអាចបង្ករគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់សុខភាពសាធារណ សេដ្ឋកិច្ច និងសង្គម នៃប្រទេសរបស់យើង។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវដល់ ប្រជាពលរដ្ឋដែលបានដឹងថា ខ្លួនបានជាប់ពាក់ព័ន្ធ នឹងករណីព្រឹត្តិការណ៍២០កុម្ភៈ សូមសហការជាមួយអាជ្ញារធរពាក់ព័ន្ធដោយចេញមកធ្វើតេស្តនិងចត្តាឡីស័ក ដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះកាន់តែរីកធំឡើង ដែលជាលទ្ធផលគ្មាននរណាក្រៅពីសមាជិកគ្រួសារយើង បងប្អូនយើង និងសង្គមជាតិទេ ដែលអាចនឹងរងការខូចខាតដោយសារជំងឺកូវីដ-១៩នេះ។

ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំក៍សូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាទំាងអស់ សូមចុះជាប់ជាមួយប្រជាពលរដ្ឋនិងមានកិច្ចសហការល្អជាមួយអាជ្ញាធរ ដើម្បីអប់រំ ផ្សព្វផ្សាយ បន្ថែមដល់ពលរដ្ឋអំពីជំងឺកូវីដ-១៩ និងអំពីវិធានការការពារ ជាពិសេសត្រូវត្រៀមលក្ខណៈអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋយើងនៅទូទំាងប្រទេសក្នុងគ្រាលំបាកនេះ។

សូមជនរួមជាតិ បានសមប្រកបតែពុទ្ធពរទំាង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កម្បីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២១

ខេត្តព្រៃវែង៖ប្រជាពលរដ្ឋ អ្នកអ្នករកស៊ី ទិញស្រូវ យកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានរិះគន់ នឹងគ្រោងនាំគ្នា តវ៉ាចំពោះ ការជំរិតទារលុយ ពីសំណាក់មេគយ ច្រកព្រំដែនបន្ទាយចក្រីថ្មី ក្នុងមួយឡាន ៣៥០០០ ម៉ឺនរៀល ទាំងមិនសមហេតុផល។

យោងតាមប្រភពពីឈ្មួញទិញលក់ស្រូវបានឲ្យដឹងថា ថ្មីៗនេះ ខាងមន្ត្រីស្នាក់ការរដ្ឋាករគយ បន្ទាយចក្រី បានតម្រូវឲ្យឡានដឹកស្រូវ ទាំងអស់ត្រូវបង់លុយ ក្នុងមួយឡាន១០ម៉ឺនរៀល ជាដាច់ខាត បើមិនព្រមឲ្យទេ គឺត្រូវឃាត់ឡានមិនអនុញ្ញាតឲ្យឆ្លងទៅលក់នៅវៀតណាមទេ។

ប្រភពដបានបញ្ជាក់ថា ចាប់តាំងផ្ទុះកូវីដ១៩ មក ខាងវៀតណាម មិនអនុញ្ញាត ឲ្យឈ្មួញទិញលក់ស្រូវ ជនជាតិវៀតណាម ឆ្លងមកទិញស្រូវនៅដីកម្ពុជា នោះទេ ដោយតម្រូវឲ្យឡានដឹកស្រូវទាំងអស់ បើកឡើងឆ្លងស្ពាន ទៅទម្លាក់លក់ស្រូវ នៅខាងដីវៀតណាម។ ដែលធ្វើឲ្យការដឹកស្រូវ ទៅលក់មានការ យឺតយ៉ាវជាខ្លាំង ថែមទាំងត្រូវចំណាយលុយកាន់តែច្រើន ដើម្បីបង់ឲ្យមន្ត្រីព្រំដែន ដែលពីមុនមកបង់គយខាងលើ ត្រឹមតែ ២,៥០០០រៀល ជាតម្លៃទទួលយកបាន គឺចាប់ពីចំណតបេន រហូតឡើងឆ្លងស្ពានទៅវៀតណាម ពោលគឺ ខាងមន្ត្រីសណ្តាប់ធ្នាប់ បានរៀបចំសម្រួលចរាចរណ៍ តាមលំដាប់លំដោយ ធ្វើឲ្យការលក់ងាយស្រួល និងលឿនជាងមុន។ ប៉ុន្តែស្រាប់តែ ខាងមន្ត្រីគយច្រកព្រំដែន បានចេញមុខមកទារលុយពីពួកគាត់បន្ថែម១ម៉ឺនរៀលទៀត ទាំងដែលខាងគយ មិនបានធ្វើអ្វីសោះ ពោលគឺប្រើអំណាច អង្គុយចាំយកលុយស្រស់ៗតែម្តង។

គួររំលឹកថា កន្លងមក ការដឹកផលិតផល កសិកម្ម ទៅលក់ក្រៅប្រទេស គឺមិនតម្រូវឲ្យបង់លុយនោះទេ តែក្រុមអ្នករកស៊ីទិញលក់ស្រូវបានជូន២,៥០០០រៀលក្នុងមួយឡាន ដល់អាជ្ញាធរច្រកសំរាប់ថ្លៃបាយទឹក ក្នុងការសម្រួលចរាចរណ៍ ជូនពួកគាត់ តែឥឡូវបែរជាខាងរដ្ឋាករគយ ចេញមកកំណត់ចំនួនលុយតាមតែចិត្ត ក្នុងពេលដែលប្រទេសកំពុងមានវិបត្តិកូវីដ-១៩។

សូមជម្រាបថា ខាងស្នាក់ការគយ មិនដែលយកលុយ ពីឡានស្រូវទេពីមុនមក តែនៅពេលលោក ហង្ស វណ្ណ ដែលទើបតែផ្លាស់មកថ្មីជំនួសលោក សុង ម៉ាល័យ ប្រធានការិយាល័យ ស្នាក់ការរដ្ឋាករគយច្រកព្រំដែនបន្ទាយចក្រី មកតម្រូវអ្នករកស៊ីទិញលក់ស្រូវ បង់លុយឲ្យលោកក្នុង ៣៥០០០ ឡាន ១ម៉ឺនរៀល ទើបអនុញ្ញាត អោយឆ្លងកាត់។

ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋ មិនសប្បាយចិត្តទេ សូមឲ្យថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ ឲ្យពួកគាត់ផង បើពុំដូច្នោះទេ ពលរដ្ឋគ្រោង នឹងនាំគ្នាតវ៉ាបិតផ្លូវជាមិនខាន។

ជុំវិញការចោទប្រកាន់នេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បំភ្លឺពី​ លោក ហង្ស វណ្ណ ប្រធានការិយាល័យ ស្នាក់ការរដ្ឋាករគយច្រកព្រំដែនបន្ទាយចក្រី បាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page1,058 Page1,059 Page1,060 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!