Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖អភិបាលរងខេត្តបាត់ដំបង លោក ណុប ដារ៉ា បានឲ្យដឹងថា នៅវេលាម៉ោង ១១និង១០នាទីនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះដោះស្រាយ វិវាទរ៉ាំរ៉ៃ ដែលដើមបណ្ដឹងឈ្មោះ ឃុត សេង ប្ដឹងឈ្មោះ សោម សារ៉ែន ដែលបានសាងសង់ ផ្ទះសំណង់រឹងមាំគ្មានច្បាប់អនុញ្ញាត នៅចំណុច បណ្ដាយផ្លូវលេខ៧០២ របងសាលាបឋមសិក្សា សម្ដេច ជា ស៊ីម ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង។

ពាក់ព័ន្ធនឹងវិវាទនេះ លោក តំណាងឲ្យអភិបាលខេត្តបាត់ដំបង បានចុះចុះដល់ទីតាំងនិងបានធ្វើការសម្របសម្រួល ដោះស្រាយក្រោម គោលនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន ដោយគូភាគីទាំងសងខាង ព្រមឯកភាពបញ្ចប់វិវាទនេះ ដោយធ្វើកិច្ចសន្យាដូចខាងក្រោម៖

*ទី១៖ ដើមបណ្ដឹងលោក ឃុន សេង ព្រមដកពាក្យបណ្ដឹងចេញ ដែលបានប្ដឹងឈ្មោះ សោម សារ៉ែន កន្លងនៅសាលាក្រុង។
*ទី២៖ ឈ្មោះ សោម សារ៉ែន ព្រមធ្វើកិច្ចសន្យា ធានាលើផ្ទះ ដែលខ្លួនបានសាងសង់ បើមានការរលំទៅលើផ្ទះលោក ឃុន សេង នៅថ្ងៃក្រោយនោះ ឈ្មោះសោម សារ៉ែន និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
*ទី៣៖ ឈ្មោះ សោម សារ៉ែន ឯកភាពស្នើសុំការសាងសង់បន្ត តាមផ្លូវច្បាប់នៅសាលាក្រុង។

ជាមួយគ្នានេះ ក្រោយបាន ដោះស្រាយ បញ្ចប់វិវាទ លោក ណុប ដារ៉ា ក៏បានជូនថវិកាចំនួន ១០០ដុល្លារ ដល់លោកអ៊ុំ ស្រី សោម សារ៉ែន ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃផងដែរ។

សូមបញ្ជាក់ថា លោកស្រី សោម សារ៉ែន អាយុ៧០ឆ្នាំ ជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងផ្ទះលេខ២១៤ ផ្លូវលេខ៧០២ ក្រុមទី៦ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង។ អ៊ុំ ស្រីបានសំណើសុំឲ្យអភិបាល ខេត្តបាត់ដំបង មេត្តាជួយអន្តរាគមន៍ដើម្បីឲ្យអ៊ុស្រីបានសាងសង់ ផ្ទះលើដី របស់ខ្លួន តែដោយមានវិវាទ ជាមួយអ្នកជិតខាង ទើបមិនអាចសាងសង់បាន។ អ៊ុំ ស្រី ត្រូវលោក ឃុត សេង បានប្ដឹងទៅសាលាក្រុង មិនឲ្យមានការសាងសង់ ហើយសាលាក្រុងមបានចេញលិខិតមិនអនុញ្ញាត ឲ្យមានការសាងសង់បន្ត កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។

លោកអ៊ុំ ស្រី ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណ ដល់លោកអភិបាលខេត្តបាត់ដំបង ជាពិសេស លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ដែលបានដឹកនាំក្រុមការងារ ចុះមកជួយសម្រុះសម្រួល ដោះស្រាយវិវាទនេះ រហូតទទួលបានជោគជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា អេស្ការចំនួន២គ្រឿង បានកំពុងធ្វើសកម្មភាព កាយយក អាចម៍ដីលក់ ដោយខុសច្បាប់ ដែលមានជម្រៅជាង១០ម៉ែត្រឯណោះ ដើម្បីយកទៅចាក់បំពេញដីឡូតិ៍។ករណីនេះមន្ត្រីជំនាញរ៉ែនិងថាមពល ថា អត់«ទាន់ដឹងទេ»។ ទីតងគ្រឿងចក្រដែលកាយអាចម៍ដីដោយខុសច្បាប់នេះ ស្ថិតនៅត្រង់ចំណុចភូមិព្រៃផ្តាច់ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

បណ្ដាញសៀមរាបប៉ុស្តិ៍ បានដកស្រង់សំដីពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើ ថា គ្រឿងចក្រ ដែលកំពុងកាយយកអាចម៍ដី នេះ គឺបានចូលមកកាយ មានរយ:ពេល ជិត២០ថ្ងៃមកហើយ ដោយដឹកជញ្ជូនលក់ ចាប់ពីពេលព្រឹក រហូតដល់ល្ងាច។

ជុំវិញការកាយដីលក់នេះ លោកអ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានប្រាប់ថា ចំពោះគ្រឿងចក្រ ដែលកំពុង ធ្វើសកម្មភាពកាយរណ្តៅដី នោះ លោកពុំបានដឹងនៅឡើយទេ។ លោកថានឹងចាត់ឲ្យមន្ត្រីជំនាញ ចុះផ្អាកសកម្មភាពជាបន្ទាន់។
បើតាមប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានបញ្ជាក់ថា គ្រឿងចក្រ នោះ គឺមិនទាន់មានលិខិតអនុញាត្ត នោះទេ។

ទោះជាយ៉ាងណា មិនទាន់ទទួលបានការបកស្រាយ បំភ្លឺពីម្ចាស់គ្រឿងចក្រ នៅឡើយទេជុំវិញករណីនេះ៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត បានឃាត់រថយន្តដឹកឈើមួយគ្រឿង។ ប្រភពបានរាយការណ៍ថា រថយន្តដែលត្រូវមេព្រៃបង្ក្រាប ប្រភេទបែន ពាក់ស្លាក លេខភ្នំពេញ 3B.9299.ដឹកឈើចេញពីចំណុចភូមិ រុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ បម្រុងដឹកយកទៅលក់នៅខេត្តសៀមរាប។

សូមបញ្ជាក់ថាការបង្ក្រាបនេះធ្វើឡើងនៅស្រុកជាំក្សាន្ត កាល ថ្ងៃទី21 ខែកុម្ភ: ឆ្នាំ2021 ជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរស្រុកជាំក្សាន្ត ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់។

បើទោះបីមិនមានការបញ្ជាក់អំពីអត្តសញ្ញាណម្ចាស់រថយន្តដឹកឈើយ៉ាងណាក៏ដោយ ក៏ប៉ុន្តែប្រភពបានរាយការណ៍ថា ម្ចាស់រថយន្តត្រូវបានគេសង្ស័យថាឈ្មួញរកស៊ីឈើយ៉ាងសកម្ម នៅខេត្តព្រះវិហារ ដឹកជញ្ជូនយកទៅចែកចាយនៅខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២១

ភ្នំពេញ៖មានការលើកឡើងថា អតីតមេឈ្មួញឈើដ៏ល្បីល្បាញ ឈ្មោះនៅស្រុកស្នួល ខេត្តក្រចេះ ឧកញ៉ា គង់ ក្រឹង ត្រូវបានតុលាការខេត្តក្រចេះ ដោះលែង ឱ្យមានសេរីភាពវិញហើយ កាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ នេះ។ ក្រោយមានការដោះលែង ឧកញ៉ា គង់ ក្រឹង បានធ្វើឲ្យមានការរិះគន់ជាខ្លាំង។

គួររំលឹកថា ឧកញ៉ា គង់ ក្រឹង និងកូនប្រសារ ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសាសួរពាក់ព័ន្ធនិងបទល្មើសព្រៃឈើ។​ ហើយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រេចចេញដីកាឃុំខ្លួន លោកឧកញ៉ា គង់ ក្រឹង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។

ពីបទ«ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងនាំចេញផលអនុផលព្រៃឈើ ដោយគ្មានអាជ្ញាប័ណ្ណ។ ដែលបានប្រព្រឹត្តទៅនៅភូមិច្រាបថ្មី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ តាមបញ្ញាត្តិមាត្រា ៩៨ កថាខណ្ឌ ២ ចំណុច១ និងចំណុច៧ ច្បាប់ស្តីពីព្រៃឈើ»។

ការចាប់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ នៅពេលនោះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីនីតិវិធីពីតំណាងអយ្យការ នៃសាលាដំបូងខេត្ត ជាមួយកអាវុធហត្ថខេត្តក្រចេះ និងកម្លាំងកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស នគរបាលជាតិ ជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន។

សូមជម្រាបថា លោកឧកញ៉ា គង់ ក្រឹង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ទោះជាយ៉ាងណា បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបាន ការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ នៅឡើយទេ ជុំវិញព័ត៌មានខាងលើនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិនិត្យគម្រោង វារីវប្បកម្ម ទំនប់ចកបឹងធំ របស់ ក្រុមហ៊ុន ផា រត្ន័ រតនៈ ក្នុង ទំហំ ទឹកប្រាក់ វិនិយោគប្រមាណជា ១លាន៥០ម៉ឺន ដុល្លារ អាមេរិក លេី ផ្ទៃដី ជាង ៧ ម៉ឺន ម៉ែត្រការ៉េ ស្ថិត នៅ ក្នុង ភូមិ ទួល ព្រិច ឃុំ មៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ជា អតីត តំបន់ ឡូត៍ នេសាទ លេខ ២ ដែល បានកាត់ចេញ ក្នុង ឆ្នាំ ២០០០ កន្លង ទៅ ។

ការចុះពិនិត្យនេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ព្រឹកមិញនេះ ដេីម្បី ផ្តល់ ឱកាស ឲ្យពលរដ្ឋ ចូលរួមចិញ្ចឹមត្រី សម្រាប់ ផ្គត់ផ្គង់ ទីផ្សារ និង កាត់ បន្ថយ បទល្មើស នេសាទ ។

លោក ឧកញ៉ា ពាង ផា រត្ន័ បាន ឲ្យដឹងថា ការអភិវឌ្ឍ នៃទំនប់ចកបឹងធំ នេះនឹងអាចផ្តល់ការលើកកម្ពស់ សក្តានុពលសេដ្ឋកិច្ចក្នុង ស្រុកព្រៃឈរ ក៏ដូចជាសម្រាប់ខេត្តកំពង់ចាម។ ជួយសហការ គាំទ្រ ក្នុងការអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្នុងការធានាសន្តិសុខស្បៀង របស់រាជរដ្ឋាភិបាល កម្ពុជា នឹងជួយរួមចំណែក ជាមួយគម្រោង របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងឆ្នាំ២០២៤ ដែលកម្ពុជា អាចផ្គត់ផ្គង់ ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ៧៤ម៉ឺន តោន នឹងក្លាយជាភ្នាក់ងារសហការយ៉ាងជិតស្និទ្ធ របស់ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម ក្នុងការកាត់បន្ថយបទល្មើសនេសាទ និងការបំពុលបរិស្ថាននៃតំបន់បឹងធំ តាមរយៈការចែករំលែកផលប្រយោជន៍ ដល់ប្រជាកសិករ ក្នុងសហគមន៍ ដោយផ្លាស់ប្តូរពីការនេសាទខុសច្បាប់ នារដូរត្រីពងកូន ទៅជាការធ្វើវារីវប្បកម្ម បង្កើតជាទីផ្សារសម្រាប់ ប្រជាកសិករ ដោយប្រមូលទិញនូវផលិតផល ដែលពួកគាត់ សម្រេចបានក្នុងតម្លៃទីផ្សារ។

លោក ឧកញ៉ា ពាង ផារត្ន័ បន្តថា វារីវប្បកម្មនេះ ជួយគាំទ្រដល់ វិស័យទេសចរណ៍ ក្នុងខេត្តកំពង់ចាម តាមរយៈការបង្កើតជាតំបន់ទេសចរណ៍ ទាក់ទាញ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ សេដ្ឋកិច្ច របស់សង្គមជាតិដោយគ្មានផលប៉ះពាល់ ។

លោកបន្តថា ក្រៅពីនេះ ក្រុមហ៊ុនផារត្ន័រតនៈ ក៏មាន ចក្ខុវិស័យ អភិវឌ្ឍ ផ្នែកមួយនៃបឹងធំ អោយក្លាយទៅជាតំបន់ពហុវិស័យ រួមមានតំបន់វារីវប្បកម្ម និងទេសចរណ៍។  អភិវឌ្ឍអោយបាន នូវមជ្ឈមណ្ឌល វារីវប្បកម្ម ក្នុងតំបន់។ ជួយលើកកម្ពស់ និងពង្រីកការយល់ដឹងផ្នែកវារីវប្បកម្ម សម្រាប់ប្រជាជន ក្នុងតំបន់ បង្កើតជាមជ្ឈមណ្ឌល ពិសោធន៍ ស្រាវជ្រាវជីវៈមច្ឆា និងផលិតកូនត្រីពូជ ។  បង្កើតជាតំបន់ទេសចរ ស្រាវជ្រាវ តាមរយៈការបង្កើតសាលពិព័រណ៍ ជីវៈមច្ឆា ។ អភិរក្ស និង បង្កើនការចញ្ចឹមមច្ឆាជាតិ ។

លោកឧកញ៉ា ក៏បានប្ដេជ្ញា អោយក្លាយជាដៃគូសំខាន់ របស់រដ្ឋបាលជលផល “ការងារវារីវប្បកម្ម គឺជាជើងម្ខាង នៃការងាអភិវឌ្ឍ វិស័យជលផល”។ ព្រមទាំង ចូលរួមចំណែកក្នុងការអនុវត្ត ស្របទៅតាមផែនការ យុទ្ធសាស្រ្តអភិវឌ្ឍ វារីវប្បកម្ម របស់រាជរដ្ឋាភិបាល
កម្ពុជាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,056 Page1,057 Page1,058 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!