Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចណ៍រវាងរថយន្តលុចស៊ិសនិងម៉ូតូដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

យោងតាមរបាយកាណ៍បានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅ៨នោង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវចូលប៊ូទិចអាមួរដឺអង្គរ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ផ្លូវក្រវ៉ាត់ក្រុង។

របាយការណ៍បន្តថាគ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្តលុចស៊ិសពណ៌មាស ពាក់ស្លាកលេខ សៀមរាប ២A៥៥៩៦ បើកបរដោយពុំស្គាល់ឈ្មោះក្នុងទិសដៅពីត្បូងទៅជើង។ ចំណែកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខសៀមរាប ១Q ៦០០៨ បើកបរដោយឈ្មោះ ទុំ ខួច ភេទប្រុសអាយុ១៧ឆ្នាំ (ស្លាប់) រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ទិសដៅពីជើងទៅត្បូង អ្នករួមដំណើរពីរនាក់។ ទី១ ឈ្មោះវឿង ខាន់ ភេទប្រុសរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លកក្រាម ក្រុងសៀមរាប របួស្រាល ទី២ ឈ្មោះរ៉ុង រ័ក្ស ភេទប្រុស នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប របួសបាក់ជើងខាងឆ្វេង។

ជុំវិញគ្រោះថ្នាក់ចរាចណ៍នេះ មន្ត្រីនគរបាលមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយនោះទេរហូតមកដល់រសៀលថ្ងៃនេះ។ ប្រភពពីប្រពលរដ្ឋបានលើកឡើងថាពួកគាត់ឃើញសមត្ថកិច្ចនាំខ្លួនភាគីខាងម្ចាស់រថយន្តក្រោយកើតហេតុ យកទៅការិយាល័យនគរបាលចរាចណ៍។ ទោះជាយ៉ាងមន្ត្រីនគរបាលចរាចណ៍បញ្ជាក់ថាអ្នកដែលនាំខ្លួននោះមិនមែនតៃកុងរថយន្តលុចស៊ិសនោះទេ គឺមិត្តភ័ក្កមកយកឯកសារនៅក្នុងរថយន្តតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តត្បូងឃ្មុំ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងសម័យនេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវបែងចែកព័ត៌មាន អោយបានរហ័ស ហើយត្រូវក្តាប់ព័ត៌មាន អោយបានគ្រប់ទាំងអស់។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ពីសារ:សំខាន់នៃការិយាល័យអ្នកនាំពាក្យ និងការិយាល័យព័ត៌មាន ទុកដើម្បីជាការឆ្លើយតបអោយថ្នាក់ដឹកនាំ ជាអភិបាលខេត្ត រាជធានី មេបញ្ជាការ ស្នងការ ព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើ តែអាចនិយាយតែ រឿងណាដែលសំខាន់ និងចាំបាច់បន្ទាន់ម្តង ម្កាលតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលជា ប្រសិទ្ធិភាពសម្រាប់ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ គឺពាក់ពន្ធ័ទៅនឹងវិជ្ជា បុគ្គល ដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដោយក្នុងនោះ គឺ ជ្រើសរើសយក អភិបាលរង ខេត្ត រាជធានី ម្នាក់ដែលអាចជួបជាប្រចាំជាមួយ អភិបាលខេត្ត រាជធានី និងយកមន្រ្តី សាលាខេត្ត ម្នាក់ទៀត ព្រោះរាល់ឯកសារទាំងអស់ត្រូវចូលតាមជ្រកចេញចូលតែមួយ។

ទន្ទឹមនេះក៏ត្រូវមានមន្រ្តី នៃមន្ទីរព័ត៌មាន ម្នាក់ទៀតចូលរួមក្នុងកិច្ចការងារ ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ ព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្ត ក្រុង របស់ខ្លួនដឹងពីការងារ ធ្វើជាសេចក្តីថ្លែងការណ៏ ហើយបញ្ជូនទៅផ្សាយនៅប្រពន្ធ័ផ្សព្វផ្សាយ ណាខ្លះ បានទាន់ពេលវេលា។ ដូច្នេះមន្រ្តីព័ត៌មាន ត្រូវយល់អោយច្បាស់ពី ពាក្យស្លោក របស់ក្រសួងព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន។ មន្ត្រីព័ត៌មាន ត្រូវតែនិយាយតែពាក្យពិត កុំកុហក់អោយសោះ បើមិនដូច្នេះទេ នឹង បាត់ជំនឿទុកចិត្ត ជាក់ជាមិនខាន។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍យ៉ាងដូច្នេះ
នៅរដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៣០ វិច្ឆិកា ម្សិលមិញ ក្នុងឱកាសអញ្ជើញថ្លែងបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន» រៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់មន្ត្រីជំនាញ មកពីខេត្ត ចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តកំពង់ចាម៖អតីតបក្សប្រឆាំងសង្គ្រោះ​ជាតិថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ ចំនួន​ ៥រូប ដឹកនាំដោយលោក ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម ដែលពួកគាត់បានភ្ញាក់រលឹកមកសុំចូលរួមរស់​​ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈគណបក្សខេត្តកំពង់ចាម។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ លោក​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម​ បានអញ្ជើញជួបស្វាគមន៍ និងសំណេះសំណាលជាមួយអតីតបក្សប្រឆាំងចំនួន៥រូបនៅទីស្នាក់ការគណបក្សខេត្ត។

គួរបញ្ជាក់ថា ក្នុងចំណោមសមាសភាពអ្នកទាំង៥ រូបខាងលើ ដែលមកសុំរួមរស់​​ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖
១-លោក កែវ គឹមឆាន អតីតជាចៅសង្កាត់រងទី២ សង្កាត់កំពង់ចាម និងជាអតីតប្រធានបក្ស អតីតCNRP សង្កាត់កំពង់ចាម។
២-លោក រាម ថន អតីតជាបេក្ខជន​ពេញសិទ្ធិ​ សង្កាត់កំពង់ចាម។
៣-លោក ហាវ ប៊ុនធឿន អតីតជាបេក្ខជន​ពេញសិទ្ធិ​ សង្កាត់កំពង់ចាម។
៤-លោក សំ ម៉េង អតីតាសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ អតីតCNRP។
៥-កញ្ញា កែវ ចរិយា អតីតជាប្រធានយុវជន អតីតCPRP សង្កាត់កំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថាកាលពីថ្ងៃទី២៧ខែ វិច្ឆិកាឆ្នាំ ២០២១
វេលាម៉ោង ០០ និង ៣០នាទី មានករណី ឃាតកម្មគិតទុកជាមុន ត្រង់ចំណុចក្រុមទី១៧ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង លើជនរងគ្រោះឈ្មោះ សំ វិតុល ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

យោងតាមការបំភ្លឺពីសាក្សី ឃើញមុនកើតហេតុនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០០និង៣០នាទីពេលដែលខ្លួនជិះម៉ូតូចេញពីបន្ទប់ជួលរបស់សង្សាខ្លួនឃើញមានមនុស្សមួយក្រុមមានគ្នាប្រហែល៦នាក់ម៉ូតូ៣គ្រឿងឈរនៅខាងមុខមានកាន់កាំបិតក្នុងនោះខ្លួនស្គាល់ម្នាក់ឈ្មោះសុវណ្ណ។

លោកអធិការបន្តថា លុះមកដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ដោយមានការចង្អុលបង្ហាញលោមសាត គឹមសាន ស្នងការនគរខេត្តបាត់ដំបង សម្របសម្រួលលើនីតិវិធីលោក កេវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោកបានបានដឹកនាំកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ វ៉ែង សុវណ្ណ ហៅ (អាវណ្ណ )ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកបន្តទៀតថាករណីនេះនគរបាលក្រុងបាត់ដំបង បន្តស្រាវជ្រាវរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត៖
១-ឈ្មោះដួង ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង។
២-ឈ្មោះហ៊ុន បូរី ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣-ឈ្មោះហូវ សុជាតិ ភេទស្រី អាយុ២៦ឆ្នាំមានទីលំនៅស្វាយជ្រំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ននគរបាលក្រុងបាត់ដំបង កសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់ទៅតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២១

ភ្នំពេញ៖គណៈកម្មការដឹកនាំត្រួតពិនិត្យយានយន្តនិងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានបើកដំណើរការស្ថានីយ ជញ្ជីងអចល័តចំនួន ២ ទីតាំងបន្ថែមទៀត ដែលមួយស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប និងមួយទៀតស្ថិតនៅស្រុករវៀងខេត្តព្រះវិហារ។

ការបន្ថែមទីតាំងជញ្ជីងអចល័ត នេះដើម្បីទប់ស្កាត់ យានយន្តដឹកលើសទម្ងន់។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយដែលសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២១

ភ្នំពេញ៖កម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដំណើរឆ្លងកាត់ប្រទេសចំនួន១០ នៅក្នុងទ្វីបអាហ្វ្រិក ដើម្បីការពារនូវវីរុសបម្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា “ អូមីក្រុង (Omicron) “ ដោយចាប់អនុវត្ត ក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្ដីប្រកាសព័ត៌មាននេះ ។ 

ប្រទេសទាំង១០នោះរួមមាន (1)Botswana  (2) Eswatina (3)Lesotho  (4)Mozambique  (5)Namibia   (6)South Africa   (7)Zimbabwe   (8)Malawi (9)Angola និង(10)Zambia ។ 

នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជា លោកម៉ម ប៊ុនហេង ចេញនៅថ្ងៃទី ២៩ ខែវិច្ឆិកា ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២១

ខេត្តព្រះវិហារ៖រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសប្តាហ៍ទី១ខែធ្នូឆ្នាំ ២០២១ នេះ។

ពិធីសម្ពោធដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី៦ធ្នូឆ្នាំ២០២១ ខាងមុខនេះ ក្រោមវត្តមាន លោកមាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ។

នេះបើយោងតាមប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បាន
បញ្ជាក់តាមហ្វេសប៊ុក។

កំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃរូបចំណាកគោបូរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើង ក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដ៏ថ្មីស្រឡាងមួយ គឺរង្វង់មូលស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សំណង់ដ៏គួរជាំទីស្ងប់ស្ញែងនេះ បានចាប់សាងសង់ឡើង កាលពីថ្ងៃទី១១ធ្នូឆ្នាំ២០១៨ និងបានបញ្ចប់នូវការសាងសង់ នៅពាក់កណ្តាលខែឧសភាឆ្នាំ២០២០ កន្លងទៅនេះ ក្រោមគម្រោងស្ថាបនារបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានលោក សំ លាងទ្រី ជាប្រធាន និងជាអ្នកដឹកនាំការស្ថាបនា ក្រោមការចំណាយថវិកាអស់ ប្រមាណជាង ១២ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការរួមបញ្ចូលគ្នា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តព្រះវិហារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ជំនួយចំនួន១៣លានដុល្លារ ដល់ប្រទេសឡាវ ដែលក្នុងនោះ៣លាន ដុល្លារជាថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀត គឺជាថវិការបស់ក្រុមហ៊ុនឯកជន។ ជាមួយគ្នានេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្ត ពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ។

ការប្រកាសផ្ដល់នេះ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅវិមានសន្តិភាព ក្នុងឱកាស សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោក

ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ 

ក្នុងជំនួប លោកនាយករដ្ឋមន្ត្រីឡាវ បានស្នើសុំសម្ដេចតេជោ ធ្វើយ៉ាងណាពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈទី១)បន្ត ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក , ទី២)គឺបន្តពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ, ទី៣)ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់, ទី៤)ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការធ្វើយ៉ាងណាតាមគោលដៅដែលថ្នាក់ដឹកនាំបានសម្រេច, ទី៥)ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ,ទី៦) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលជាសក្តានុពលសម្រាប់ប្រទេសទាំងពីរ, ទី៧)ជំរុញ វិស័យឯកជន ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ,ទី៨) ជំរុញកិច្ចសហប្រតិបត្តិការ លើវេទិកាតំបន់ និងអន្តរជាតិ។

ក្នុងកិច្ចពិភាក្សា សម្ដេចហ៊ុន សែន បានគាំទ្រចំណុចទាំង៨ដែលនាយករដ្ឋមន្ត្រីឡាវបានលើកឡើង។  ទាក់ទងទៅនឹងវិស័យទេសចរណ៍សម្ដេចតេជោបានស្នើសុំឲ្យ លោក វីផាវ៉ាន់ ពិចារណា ឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមកពីព្រោះវិស័យនេះជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក។ 

ដោយឡែកវិស័យវិនិយោគសម្ដេចតេជោបានគាំទ្រលើវិស័យនេះ ហើយជំរុញឲ្យធ្វើយ៉ាងណា ឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ គាំទ្រវិនិយោគនៃប្រទេសទាំងពីរ ព្រោះថាការវិនិយោគនេះ ជាមូលដ្ឋានសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពរសៀលថ្ងៃនេះ បានអញ្ជើញធ្វើបដិសណ្ឋារកិច្ច ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ។ សម្ដេចហ៊ុន សែន និង លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ បានប្រជុំពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។

ដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ។

សូមជម្រាបថា លោកផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១០៖២០នាទី ព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីឡាវថ្មី បានធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចហ៊ុន សែន។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្រ្តីឡាវ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ផ្ទុះការរិះគន់ថា «សណ្ឋាគារស្ទឹងសៀមរាប» វាយរបង វត្តព្រះព្រហ្មរ័ត្ន ដើម្បីដាក់ម៉ាស៊ីនភ្លើង ធ្វើឲ្យប៉ះពាល់ដល់ការសមាធិរបស់ព្រះសង្ឃនិងឧបាសក ឧបាសិកា។

ព្រះចៅគ្រូអធិការវត្តព្រះព្រហ្មរ័ត្ន ព្រះតេជគុណព្រះនាម តង់ តន បានមានសង្ឃដីកាប្រាប់សារព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះថា ព្រះអង្គមិនថាអីទេ តែគណៈកម្មការវត្តនិងឧបាសក ឧបាសិកាចំណុះជើងវត្ត ស្នើសុំម្ចាស់សណ្ឋាគារស្ទឹងសៀមរាប មេត្តាជួយធ្វើរបងនោះឡើងវិញនិងជួយយកម៉ាស៊ីនភ្លើងចេញពីក្នុងវត្តវិញផងដែរ។

ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប លោក វណ្ណា ប៊ុនណា មិនអាចទាក់ទងដើម្បីបំភ្លឺបាននៅឡើយទេ ជុំវិញករណីនេះ។

សូមជម្រាបថា សណ្ឋាគារស្ទឹងសៀមរាប មានទីតាំងស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាប់របងវត្តព្រះព្រហ្មរ័ត្ន។

ករណីនេះប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរមន្ទីរពាក់ព័ន្ធនឹងមានវិធានការចំពោះម្ចាស់សណ្ឋាគារខាងលើ ជាក់ជាពុំខាន។

ពាក់ព័ន្ធទៅនឹងការលើកឡើងបែបនេះ អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីខាង«សណ្ឋាគារស្ទឹងសៀមរាប» នៅឡើយទេដោយពុំមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២១

ខេត្តត្បូងឃ្មុំ​៖អភិបាលខេត្តលោក​ ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា តួនាទីនិងការទទួលខុសត្រូវរបស់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានគឺជាមុខងារចាំបាច់ និងត្រូវពង្រឹងពង្រីកសមត្ថភាពឲ្យទាន់សភាពការណ៍ ការវិវឌ្ឍន៍រីកចម្រើននៃបច្ចេកវិទ្យា រួមនឹងអភិបាលកិច្ចលំហូរព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការដឹកនាំ ការអភិវឌ្ឍ និងការកសាងសង្គមជាតិមាតុភូមិរក្សាបាននូវសុខសន្តិភាព និងការចម្រើនឡើងថែមទៀត។

លោក​អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់នៅក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបាននូវធនធានដ៏សំខាន់លើវិស័យការងារជំនាញជាមន្ត្រី និងអ្នកនាំពាក្យរបស់ស្ថាប័នអង្គភាពសាធារណៈនៅក្នុងកម្រិតសមស្របមួយ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅខេត្តត្បូងឃ្មុំ​ នាព្រឹកមិញនេះ ក្នុងសិក្ខាសាលាស្តីពី « ការិយាល័យព័ត៍មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៍មាន » ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល។

លោក​ ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល បានសម្ដែងនូវអំណរគុណយ៉ាងខ្លាំង ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ​ ដែលបានផ្តល់ការអនុញ្ញាតដល់ក្រុមការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ មានលទ្ធភាពនៅក្នុងការរៀបចំសិក្ខាសាលាស្ដីពីការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន ជូនដល់មន្ត្រីជំនាញខេត្តទាំង៤ ដែលបានចូលរួមនាពេលនេះ។

លោក​មានប្រសាសន៍បន្តថា នេះគឺជាការបង្ហាញនូវការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្តល់ភាពកក់ក្តៅដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងកិច្ចបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយឆន្ទៈប្ដេជ្ញាយ៉ាងមោះមុតចូលរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មាននៅក្នុងកិច្ចការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមគ្គុទ្ទេសដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់សម្ដេចហ៊ុន សែន។

សូមជម្រាបថា សិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន» គឺជាយន្តការដែលបានបង្ហាញពីទិសដៅព័ត៌មាននៅតាមភូមិសាស្ត្រ ជាក់ស្ដែងស្ដីអំពីបញ្ហានីមួយៗកើតឡើងនិងការដោះស្រាយនៅថ្នាក់មូលដ្ឋានខេត្ត ស្រុក ឃុំសង្កាត់ ដើម្បីចូលរួមយ៉ាងជិតស្និទ្ធជាមួយនឹងរាស្ត្រ ឈរលើគោលការណ៍ឆ្លើយឆ្លងយ៉ាងជិតស្និទ្ធ រាស្ត្រនិងរដ្ឋ ដែលបង្កើតបាននូវទំនុកចិត្តការព្រមព្រៀង ការឯកភាពគាំទ្រប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិឆ្លើយទាន់ពេលវេលា​។

សូមជម្រាបថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ មកពីខេត្តចំនួន៤រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង មានសិក្ខាកាមសរុបចំនួន១៨០នាក់ ដែលប្រព្រឹត្តិទៅរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងធ្វើពិធីបិទ ក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃស្អែក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២១

ខេត្តកណ្តាល៖សម្ដេច សខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងពិនិត្យលទ្ធភាព ដើម្បីបង្កើតច្រកចេញចូលតែមួយបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា បើករណីច្រកចេញចូលតែមួយនេះ បម្រើពលរដ្ឋមិនបានល្អ នៅមានការិយាល័យទទួលពាក្យបណ្តឹង ឬការិយាល័យប្រជាពលរដ្ឋ មួយទៀត ដែលទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក្នុងករណីការិយាល័យច្រកចេញចូលតែមួយនេះមិនអាចឆ្លើយតបនិងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។

សម្តេចស ខេង បានបញ្ជាក់បន្ថែមថា បើតាមរបាយការណ៍ មកដល់ពេលនេះ ការិយាល័យច្រកចេញចូលតែមួយ មាននៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងបាត់ដំបង ត្រូវបានដាក់គ្រប់ស្រុកទាំងអស់រួចរាល់ហើយ សម្ដេចស ខេង បានមានថ្លែងថា ទាក់ទងនឹងការបង្កើតច្រកចេញចូលតែមួយនេះ គោលបំណងធំបំផុត គឺដើម្បីឆ្លើយតបតាមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយបង្កលក្ខណៈងាយស្រួល ដោយមិនប្រើរយៈពេលយូរក្នុងការទទួលបាននូវព័ត៌មានរហ័ស ការផ្តល់សេវារដ្ឋបាលរហ័ស និងមានតម្លាភាព។

សម្ដេចស ខេង មានប្រសាសន៍បែបនេះ នៅក្នុងឱកាស អញ្ជើញដឹកនាំគណៈប្រតិភូនៃស្ថានទូតអាល្លឺម៉ង់ និងអូស្រ្តាលី ចុះធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ បណ្ឌិត្យសភានគរបាលកម្ពុជា និងការិយាល័យច្រកចេញចូលតែមួយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកមិញនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page308 Page309 Page310 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×