ខេត្តសៀមរាប៖លោក សឿន តុលាស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បានសរសេរអត្ថបទមួយក្រោមចំណងជើងថា«មេរៀនពីសង្គមមានហេតុផល 7 យ៉ាងដែលសង្គមបានបង្រៀន នៅពេលដែលយើង គិតពិចារណា»។
លោក សឿន តុលា បានសរសេរថា៖
1- រក្សានៅតម្លៃខ្លួនឯង មានផែនការ ការងារ ហើយធ្វើជាប្រចាំ នៅពេលដែលយើងជួប មនុស្សក្នុងសង្គម កុំតវ៉ាជាមួយមនុស្ស ដែលមានគំនិត និងទស្សនៈ ព្រមទាំងជំនឿ ផ្សេងពីយើង ប្រសិនបើយើង ចំណាយពេល ពន្យល់ រឿងរៀបរាប់ប្រាប់ពីមូលហេតុ យើងបានត្រឹមតែធ្វើអោយអ្នកខាតពេលវេលា ហើយតម្លៃរបស់យើង នឹង ធ្លាក់ចុះ ក្នុងគ្រាដែលយើងកំពុងរៀបរាប់ ពីព្រោះ មនុស្ស ចង់ដឹង ចង់ឮ តែអ្វី ដែល គេចង់តែប៉ុណ្ណោះ។
” សូមកុំចំណាយពេល ពន្យល់និង យកខុស យកត្រូវ ជាមួយ មនុស្ស នៅក្នុងសង្គម មនុស្សឆ្លាត មនុស្សវាងវៃ តែងតែ រីករាយ ជាមួយ សំណួរតែប៉ុណ្ណោះ គឺវាគ្រប់គ្រាន់ សម្រាប់ស្ថានការណ៍នោះ”
2- ហ៊ានអាកាត់ការចំណាយ
ការរៀបចំខ្លួន ឲ្យបានសមរម្យ ឬការចំណាយផ្សេងៗ ក្នុងបុព្វហេតុ ចូលរួមសង្គម ឲ្យបានល្មម គឺគ្រប់គ្រាន់ ពីព្រោះ
ការចំណាយ ឲ្យសង្គមសរសើរ ឬកោតក្រែង គឺ ” ថ្លៃខ្លាំងណាស់ ” មួយជីវិតយើង ក៏មិនអាច បង់ថ្លៃគ្រប់ដែរ ។
ការចាត់ចែងប្រាក់ ទិញសម្ភារៈ ថ្លៃដាច់គេ ឲ្យលើសគេ មិនមានអារម្មណ៍ល្អ ដូចការចាត់ចែងប្រាក់ ជួយក្មេងកំព្រា ចាស់ជារា ឬបុគ្គលដែលគេត្រូវការជួយឡើយ ។
3- លុបបំបាត់ ការប្រៀបធៀប ខ្លួនឯង:
ប្រសិនបើមានការគិត ការប្រៀបធៀប ខ្លួនឯង ជាមួយនឹងសង្គម សង្គមមិនបានផ្ដល់កម្លាំងចិត្តឱ្យយើងទេ ហើយសង្គម និងជាន់អ្នកឱ្យឈឺចាប់ខ្លាំងឡើង
” គ្រប់ពេលដែលអ្នកប្រៀបធៀប ខ្លួនអ្នកជាមួយអ្នកដទៃ អ្នកតែងតែបាត់បង់ ទេពកុសលផ្ទាល់ខ្លួន ដើម្បីជួយជីវិតអ្នក និងសង្គម” សូមលុបបំបាត់ចោល ពាក្យថា :
គេឆ្លាតជាងយើង
គេមានបក្សពួក
គេមានអ្នកនោះ ឬអ្នកនេះជួយ
” អ្វីទាំងអស់ គឺផ្ដើមពីយើង មិនមែនពីអ្នកដទៃទេ” អ្នកដទៃ ចេះជាប់មមាញឹក នជាមួយការងារ និងការទទួលខុសត្រូវជីវិតពួកគេ គេមិនអាចល្ងង់ លោតផ្លោះ ទៅជួយគិត ដល់អ្នកដទៃបានទេ។
ប៉ុន្តែ ត្រូវចងចាំថា: មនុស្សជោគជ័យ គេជួយ តែមនុស្សណា ដែលអាចមើលឃើញថា ” មនុស្សនោះនឹងជោគជ័យ ឬ
មនុស្សនោះ មានកំណើត ” ឬនៅក្នុងសាសនាព្រះពុទ្ធ ” ព្រះអង្គមានពុទ្ធដីកាថា : អ្នកដែលមានឧបនិស្ស័យ” ។
4- គោរព ឱ្យតម្លៃ អ្នកដទៃ ឲ្យដូចជាយើង គោរព និងឱ្យតម្លៃ ដល់ខ្លួនឯង។
5- ចេះស្ដាប់ ចេះស្វែងយល់ អំពីអ្នកដទៃ
” ប្រសិនបើយើង ជួបបញ្ហាលំបាកដូចគាត់ តើយើងគិតយ៉ាងណា….? ”
6- បើកចិត្តទូលាយ
មានចិត្តត្រេកអរ នៅពេលដែលអ្នកដទៃ បានលាភសក្ការៈ ឬក៏ជោគជ័យទៅលើអ្វីមួយ ពីព្រោះ នៅក្នុងសង្គម មានការប្រៀបធៀប មានការច្រណែន និង រឿងស្មុគស្មាញជាច្រើនក្នុងផ្លូវចិត្ត ។ តើហេតុអ្វី យើងឱ្យខ្លួនយើង ធ្លាក់ចូលក្នុងរឿងទាំងអស់នោះ?
7-រៀនពិចារណា
នៅពេលដែលនរណាម្នាក់ ដែលមានព័ត៌មាន បង្កើតទំនាក់ទំនង ជាមួយអ្នក យើងអាចសួរក្នុងចិត្តថា ” តើពួកគេចង់បានអ្វី? ” នៅក្នុងលោកនេះ គ្មានអ្វីដែលកើតឡើង ដោយ free នោះទេ យើងត្រូវគិតតម្លៃ យើងត្រូវគិតថ្លៃ ពីព្រោះ ជីវិតត្រូវការបែបនោះ ។
និពន្ធដោយលោក សឿន តុលា
ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)




ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម បានចេញសេចក្ដី ណែនាំ អំពីការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិរយៈពេល១៤ថ្ងៃ ក្នុងករណីរកឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងណាមួយនៃភូមិសាស្រ្តខេត្តកំពង់ចាម។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានចុះហត្ថលេខាដោយ លោកអ៊ុន ចាន់ដា៕SRP

