ខេត្តកំពង់ចាម៖លោកយឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានប្រាប់ទៅមន្ត្រីសូមឲ្យផ្អាកទទួលយកអ្នកពាក់ព័ន្ឋនឹងអ្នកវិជ្ជមានកូវីដ១៩ ដែលមិនមែនជាប្រភេទឌែលតា មកធ្វើចត្តាឡីស័កនៅតាមក្រុង ស្រុក ដោយបង្វែរការធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ឋនឹងអ្នកជំងឺកូវីដ១៩ ដែលមិនមែនជាប្រភេទឌែលតា ទៅធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួនវិញ។
លោកយឹម ឆៃលី បន្តថាក្នុងករណីនេះ យើងត្រូវត្រៀមមណ្ឌលចត្តាឡីស័ក ទទួលយកពលករ ត្រឡប់មកពីប្រទេសថៃ ដែលភាគច្រើនពាក់ព័ន្ឋនឹងមេរោគកូវីដ១៩ បម្លែងថ្មីប្រភេទឌែលតា។ ជាពិសេសត្រូវបន្តយុទ្ឋធាការចាក់វ៉ាក់សាំងទាំងជំហានទី១ ជំហានទី២ ក៏ដូចជាដូសទី៣ (ដូសជំរុញ) ទៅតាមការណែនាំរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងបន្តចុះផ្សព្វផ្សាយ ឲ្យប្រជាជន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នាផងដែរ។
លោកថ្លែងប្រាប់ទៅមន្ត្រីយ៉ាងដូច្នេះក្នុងកិច្ចប្រជុំស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលកូវីដ១៩ បន្ថែម សម្រាប់ទទួលពលករត្រឡប់មកពីប្រទេសថៃ នៅក្នុងបរិវេណសួនគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
ថ្លែងក្នុងឱកាសនោះផងដែរ លោក យឹម ឆៃលី បានណែនាំដល់ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង ស្រុក , តំណាងរាស្ត្រ ក៏ដូចជាសមាជិកព្រឹទ្ឋសភា ត្រូវចូលរួមសហការ ជាមួយគណៈកម្មការខេត្តប្រយុទ្ឋនឹងកូវីដ១៩ ដោយគាំទ្រ និងឧបត្ថម្ភ តាមគ្រប់មធ្យោបាយ ជាពិសេសផ្នែកសម្ភារ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក ដើម្បីបន្តត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ ដែលជាពលករ ពលការិនី មានទីលំនៅក្នុងខេត្តកំពង់ចាម។
បើតាមលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺកូវីដ១៩ បន្ថែមទៀតដើម្បីត្រៀមទទួលពលករ វិលត្រឡប់មកពីប្រទេសថៃ ក្នុងនោះ បានជួសជុលឃ្លាំងចំនួន៣ទីតាំង ដោយទីតាំងទី១នៅក្នុងក្រុងកំពង់ចាម មាន៧អគារ អាចទទួលពលករ ៦១៧នាក់, ទីតាំងទី២. នៅស្រុកកងមាស មាន១អគារ អាចទទួលពលករ ១៣២៦នាក់ និងទីតាំងទី៣ នៅស្រុកកំពង់សៀម សម្រាប់រៀបចំជាមន្ទីរពេទ្យកំរិតស្រាលខេត្ត និងព្យាបាលអ្នកជម្ងឺឌែលតា ដែលអាចដាក់អ្នកជម្ងឺបានប្រមាណ៨០០នាក់ ព្រមទាំងពង្រីកបន្ថែមចំនួន៤អគារទៀត ស្មើនឹង៣៩បន្ទប់ នៅមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលអាចទទួលពលករមកធ្វើចត្តាឡីស័កចំនួន៣៨៣នាក់, សរុបទាំងអស់ក្នុងមជ្ឈមណ្ឌល អាចដាក់បាន១២០០នាក់។
អភិបាលខេត្តបន្តថា រហូតមកដល់បច្ចុប្បន្ននេះ ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤.៣៤៣នាក់ ក្នុងនោះប្រភេទឌែលតា មានចំនួន១២ករណី, កំពង់សម្រាកព្យាបាល ៨៨៧នាក់, ជាសះស្បើយចំនួន ៣.៣៥៣នាក់ និងស្លាប់ ១០៣នាក់៕SRP


ខេត្តសៀមរាប៖អាជ្ញាធរស្រុកពួកបានរាយការណ៍ថាក្មេងអាយុទើបពីរឆ្នាំម្នាក់បានលង់ទឹកស្លាប់ខណៈម្ដាយជាប់រវល់។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នៅចំណុចភូមិគោកពោធិ៍ ឃុំក្តីរុន ស្រុកពួក។
ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕SRP
ខេត្តសៀមរាប៖លោកគុជ លីណា ប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២១ ម្សិលមិញ បាននាំយកអំណោយជាអង្ករ ត្រីខ យកទៅប្រគល់ជូនគណៈ កម្មាធិការគណបក្សសង្កាត់ចំនួន៤ ក្នុងក្រុង សៀមរាប ដើមី្បធ្វើការចែកជូនគ្រួសារគណបក្ស ដែលបានជួបការខ្វះខាត ក្នុងបរិបទកូវិដ១៩ និង ការបិទខ្ទប់ជាបណ្តោះអាសន្ន និងធ្វើចត្តាឡីស័កតាមលំនៅដ្ឋាន។
ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុនសែនបានអះអាងថាគិតត្រឹមថ្ងៃនេះ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ ជូនប្រជាពលរដ្ឋចំនួន៨លាននាក់រួចហើយ។

ភ្នំពេញ៖សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញថាលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច។