ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២១ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ចំនួន៧គម្រោង ត្រូវបានដាក់ឲ្យដេញថ្លៃ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមាន លោកឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងលោកទុន នេត អភិបាលស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពីគណៈកម្មការលទ្ធកម្ម ក្រុមការងារសម្របសម្រួលខេត្ត និងស្រុក ព្រមទាំងតំណាងក្រុមហ៊ុន ទទួលការ ជាច្រើនរូបផងដែរ។
លោកទុន នេត បានសំណូមពរដល់ក្រុមហ៊ុនទទួលការទាំងអស់ ត្រូវគោរព អនុវត្តតាមគោលការណ៍លក្ខណៈបច្ចេកទេស ក្នុងការសាងសង់ហេដ្ឋារចនាសម្ពន្ធ័ លោកបានលេីកឡេីងទៀតថា ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ស្រុកស្ទឹងត្រង់ នៅតែបន្តធ្វើការអភិវឌ្ឍន៍ ជាក់ស្ដែងថ្ងៃនេះ គម្រោងមូលនិធិឃុំចំនួន៧គម្រោងត្រូវបានដាក់ឲ្យដេញថ្លៃដើម្បីបន្តអនុវត្តការងារសាងសង់ ក្នុងនោះមាន ៖ ១-ឃុំដងក្តារ ជួសជុលផ្លូវដី ប្រវែង ៣.៨៩០ គ.ម ទទឹងខ្នងលើ៤ម និងសាងសង់លូទោលមុខកាត់០.៨០ម ស្មើ០៣កន្លែង នៅភូមិសន្ទិច និងភូមិតារៀម។
២-ឃុំទួលព្រះឃ្លាំង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិដូនទ័រ។
៣-ឃុំទួលសំបួរ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ៣.៦០ គ.ម ទទឹង៤ម នៅភូមិ ពោន។
៤-ឃុំព្រែកបាក់ ជួសជុលទំនប់ដីប្រវែង ៩៥០ម៉ែត្រ កម្ពស់អតិបរិមា ១១.១៨ម និងសាងសង់លូជ្រុងទ្វារទឹក ៤ម x ១.២ម នៅភូមិ ព្រែកបាក់។
៥-ឃុំអារក្សត្នោត សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៨៧ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិគីឡូ៧។
៦-ឃុំព្រែកបាក់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៣៣ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិ ព្រែកបាក់ ភូមិព្រែកព្រះអង្គ និងភូមិព្រែកកក់។
៧-ឃុំអូរម្លូ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៥៧១ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិខ្ទួយ៤។
ជាមួយគ្នានោះ លោក ឡី មិច នាយករងរដ្ឋបាលខេត្ត បានសំណូមពរដល់បងប្អូនអ្នកទទួលការទាំងអស់ ឲ្យចូលរួមជាមួយអាជ្ញាធរ ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងក្រេីនរំលឹកដល់ក្រុមហ៊ុនទទួលការ ត្រូវអនុវត្តគម្រោងឲ្យមានតម្លាភាព និងធ្វើការសាងសង់ គ្រប់សំណង់ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែងផងដែរ៕SRP



ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញលទ្ធផលនៃគម្រោងស្រាវជ្រាវស្តីពី “ការពង្រីកវិសាលភាពដាំដុះពូជស្រូវ ផ្កាមាលតី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ”។
ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានចេញសេចក្ដីសម្រេចបើកដំណើរការផ្សារលើធំថ្មីឡើងវិញ។
ភ្នំពេញ៖សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានបានផ្តាំផ្ញើឲ្យក្រសួងស្ថាប័ន បន្តជំរុញអនុវត្តសកម្មភាពទាំងឡាយ តាមការគ្រោងទុក និងត្រូវខិតខំពង្រឹង កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថានទូតអាមេរិក និងគ្រប់ស្ថានទូតប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ អង្គការសហប្រជាជាតិ ដែលបាន និងកំពុងរួមគ្នាជួយគាំទ្រ និងសហការរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បី ធ្វើឲ្យសម្រេចលទ្ធផល តាមការគ្រោងទុក ដោយពុះពារគ្រប់ឧបសគ្គ និងភាពប្រឈមទាំងឡាយ និងរួមគ្នារៀបចំទិន្នន័យ ដើម្បីចងក្រងជាប្រព័ន្ធ ដែលស៊ីសង្វាក់គ្នា សម្រាប់ប្រើប្រាស់ ជារបាយការណ៍ជាតិ និងសម្រាប់ការចែកផ្សាយទូលំទូលាយ។
ភ្នំពេញ៖ក្រសួងកសិកកម្មប្រកាសថា «ផ្លែមៀនប៉ៃលិន» មិនទាន់អាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ដោយសារបញ្ហារីករាលជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សូមអានសេចក្ដីប្រកាសខាងក្រោម៖