ខេត្តកំពង់ចាម៖ពលរដ្ឋចំនួន៧៣០គ្រួសារ ដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកកងមាស បានទទួល អំណោយរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ការអំណោយទទួលបាននៅព្រឹកមិញនេះ តាមរយៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោកអ៊ុន ចាន់ដា ក្នុងនាមជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់ពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ច រក្សាគម្លាត សុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដេីម្បីឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ។
អភិបាលខេត្ត ក៏បានណែនាំដល់ អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់តាមដាន លេីការគ្រប់គ្រងពលរដ្ឋចំណូលស្រុក ករណីមកពីតំបន់ហានិភ័យខ្ពស់ ត្រូវនាំទៅយកសំណាកពិនិត្យ និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ឬនៅតាមផ្ទះរៀងៗខ្លួន។
គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងតំបន់បិទខ្ទប់ ក្នុងស្រុកកងមាស ចំនួន ៧៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គក្រ មី១កេស ត្រីខ ១០កំប៉ុង។ ប្រគេនវត្តជួបការលំបាក ក្នុងស្រុកកងមាសចំនួន ៩វត្ត ក្នុង១វត្ត ប្រគេនអង្ករ ១០០គីឡូ មី៥កេស ត្រីខ ៥យួរ និងបច្ច័យ ២០០.០០០រៀល ផងដែរ៕SRP
ខេត្តមណ្ឌលគិរី៖មានការលើកឡើងថាសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងស្រុកកែវសីមា នៅតែបន្តកើតមានឥតឈប់ឈរ បើទោះបីមានការរឹតបន្តឹងពីសំណាក់អាជ្ញាធរជំនាញពាក់ព័ន្ធយ៉ាងណាក៏ដោយ។

ភ្នំពេញ៖ថ្ងៃនេះកម្ពុជាបានសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។
រដ្ឋមន្ត្រីក្រសួងកសិកម្មខ្មែរ លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ លើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលនេះ នាំចេញទៅកាន់ទីផ្សារចិន ជាផ្លូវការដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋកម្ពុជា ទទួចចង់បានពេលនេះ។

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប បានថ្លែងថា យើងមិនអាចធ្វេសប្រហែសបានឡើយ រហូតមកទល់ពេលនេះ ខេត្តសៀមរាបយើង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួន៦១នាក់ហើយ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅឡើយទេ។